Read ជនគណនា Chapter 12 Online
Read ជនគណនា Chapter 12 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 12
ជំពូក 12
1. រីឯម៉ារាម និងអើរ៉ុន គេនិយាយទំនាស់នឹងម៉ូសេ ពីរឿងស្រីសាសន៍គូសដែលលោកបានយក ដ្បិតលោកបានយកស្រីសាសន៍គូសម្នាក់ ធ្វើជាប្រពន្ធ
2. គឺគេនិយាយថា តើព្រះយេហូវ៉ាបានមានព្រះបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានព្រះបន្ទូលនឹងយើងដែរទេឬអី ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យនោះ
3. (រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី)។
4. នោះលោតែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកម៉ូសេ អើរ៉ុន ហើយនិងម៉ារាមថា ចូរឯងទាំង៣នាក់ចេញមកឯត្រសាលជំនុំចុះ គេក៏នាំគ្នាចេញទៅ
5. ព្រះយេហូវ៉ាទ្រង់ក៏ចុះមកក្នុងបង្គោលពពក ឈរនៅត្រង់មាត់ទ្វារត្រសាល មានព្រះបន្ទូលហៅចំពោះអើរ៉ុន និងម៉ារាម រួចគេក៏ចេញមក
6. ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរស្តាប់អញចុះ បើមានហោរាណានៅក្នុងពួកឯងរាល់គ្នា នោះអញដ៏ជាព្រះយេហូវ៉ា អញនឹងឲ្យអ្នកនោះស្គាល់អញក្នុងការជាក់ស្តែង ហើយអញនឹងនិយាយនឹងអ្នកនោះ ដោយការពន្យល់សប្តិ
7. ឯម៉ូសេជាអ្នកបម្រើអញ នោះអញមិនធ្វើដូច្នោះទេ ព្រោះជាអ្នកស្មោះត្រង់ក្នុងផ្ទះរបស់អញទាំងមូល
8. អញនឹងនិយាយផ្ទាល់មាត់នឹងលោកយ៉ាងច្បាស់វិញ គឺមិនមែនដោយប្រស្នាទេ លោកនឹងបានឃើញរូបអង្គនៃព្រះយេហូវ៉ាផង ចុះហេតុអ្វីបានជាឯងហ៊ាននិយាយទំនាស់នឹងម៉ូសេ ជាអ្នកបម្រើអញដូច្នេះ។
9. សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងអ្នកទាំង២នោះ រួចទ្រង់យាងបាត់ទៅ
10. ហើយពពកក៏ឡើងផុតពីលើត្រសាលទៅដែរ នោះមើល ម៉ារាមកើតឃ្លង់សដូចហិមៈ អើរ៉ុនបែរមកមើលម៉ារាមឃើញថាកើតឃ្លង់ដូច្នោះ
11. ក៏អង្វរដល់ម៉ូសេថា ឱលោកម្ចាស់ខ្ញុំអើយ សូមកុំទម្លាក់បាបនេះមកលើយើងខ្ញុំ ដោយព្រោះយើងខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ ហើយបានធ្វើបាបនេះនោះឡើយ
12. សូមកុំឲ្យម៉ារាមបានដូចជាកូនស្លាប់ ដែលមានសាច់រលួយពាក់កណ្តាល ក្នុងកាលដែលចេញពីផ្ទៃម្តាយមកនោះឡើយ
13. ម៉ូសេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះអង្គអើយ ទូលបង្គំសូមអង្វរទ្រង់ សូមមេត្តាប្រោសឲ្យម៉ារាមបានជាទៅ
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា បើឪពុកបានគ្រាន់តែស្តោះដាក់មុខនាង នោះតើមិនមានសេចក្ដីខ្មាសនៅអស់៧ថ្ងៃទេឬអី ដូច្នេះ ត្រូវបង្ខាំងនាងទុក នៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃដែរ រួចសឹមនាំមកវិញចុះ
15. ដូច្នេះ គេក៏បង្ខាំងនាងនៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃ ហើយបណ្តាជនមិនបានធ្វើដំណើរទៅឯណា ដរាបដល់បាននាំម៉ារាមមកវិញ
16. រួចមក គេចេញដំណើរពីហាសិរ៉ូត ទៅដំឡើងត្រសាលនៅត្រង់ទីរហោស្ថានប៉ារ៉ាន។
About ជនគណនា Chapter 12
Read ជនគណនា Chapter 12 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 12
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 12?
ជនគណនា Chapter 12 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 12 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 19
- ជនគណនា Chapter 30
- ជនគណនា Chapter 1
- ជនគណនា Chapter 36
- ជនគណនា Chapter 33
- ជនគណនា Chapter 32
- ជនគណនា Chapter 31
Explore More from ព្រះគម្ពីរសញ្ញាចាស់
- យ៉ូស្វេ Chapter 17
- លោកុប្បត្តិ Chapter 22
- ចោទិយកថា Chapter 18
- យ៉ូប Chapter 15
- អែសរ៉ា Chapter 4
- របាក្សត្រ ទី ២ Chapter 35
- ទំនុកដំកើង Chapter 107