Read ទំនុកដំកើង Chapter 96 Online
Read ទំនុកដំកើង Chapter 96 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 96
ជំពូក 96
1. ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ចូរឲ្យជនទាំងឡាយ នៅផែនដីច្រៀងថ្វាយព្រះយេហូវ៉ាចុះ
2. ចូរច្រៀងថ្វាយព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំដល់ព្រះនាមទ្រង់ ចូរសម្ដែងចេញនូវសេចក្ដីសង្គ្រោះ របស់ទ្រង់រាល់តែថ្ងៃតទៅ
3. ចូរថ្លែងប្រាប់ពីសិរីល្អទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលបណ្តាជនទាំងឡាយ
4. ដ្បិតព្រះយេហូវ៉ាទ្រង់ធំប្រសើរ ហើយក៏គួរសរសើរណាស់ ទ្រង់ជាទីគួរកោតខ្លាចលើសជាងអស់ទាំងព្រះ
5. ពីព្រោះអស់ទាំងព្រះរបស់សាសន៍ដទៃ សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ
6. កិត្តិយស និងតេជានុភាពនៅចំពោះទ្រង់ ឥទ្ធិឫទ្ធិ និងភាពលំអនៅក្នុងទីបរិសុទ្ធរបស់ទ្រង់
7. ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ា អស់ទាំងពូជពង្សនៃសាសន៍ទាំងឡាយអើយ ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អ និងព្រះចេស្តា
8. ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ព្រះនាមទ្រង់មានសិរីល្អ ចូរនាំយកតង្វាយចូលមកក្នុងទីលានរបស់ទ្រង់
9. ចូរថ្វាយបង្គំដល់ព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះទ្រង់ចុះ
10. ចូរពោលនៅកណ្តាលអស់ទាំងសាសន៍ ថាព្រះយេហូវ៉ាគ្រប់គ្រង ឯលោកីយ៍ក៏បានតាំងមាំមួននៅ និងរង្គើមិនបានឡើយ ទ្រង់នឹងជំនុំជម្រះគ្រប់ទាំងសាសន៍ដោយទៀងត្រង់
11. ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានរីករាយឡើង ឲ្យសមុទ្រលាន់ឮរំពងឡើង ព្រមទាំងរបស់សព្វសារពើនៅក្នុងនោះដែរ
12. ចូរឲ្យស្រែចម្ការ និងរបស់ទាំងប៉ុន្មាន ដែលមាននៅ ទីនោះ បានសប្បាយឡើងយ៉ាងក្រៃលែង នោះអស់ទាំងដើមឈើនៅព្រៃនឹងច្រៀង ដោយអំណរដែរ
13. គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក គឺទ្រង់យាងមក ដើម្បីជំនុំជម្រះផែនដី ទ្រង់នឹងជំនុំជម្រះលោកីយ៍ ដោយសេចក្ដីសុចរិត ព្រមទាំងសាសន៍ទាំងប៉ុន្មាន ដោយសេចក្ដីពិតត្រង់របស់ទ្រង់។
About ទំនុកដំកើង Chapter 96
Read ទំនុកដំកើង Chapter 96 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 96
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 96 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 96?
ទំនុកដំកើង Chapter 96 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 96 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 146
- ទំនុកដំកើង Chapter 101
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 149
Explore More from ព្រះគម្ពីរសញ្ញាចាស់
- លេវីវិន័យ Chapter 10
- សុភាសិត Chapter 24
- របាក្សត្រ ទី ១ Chapter 8
- លោកុប្បត្តិ Chapter 17
- នាង អេសធើរ Chapter 5
- ពួក ចៅហ្វាយ Chapter 18
- ទំនុកដំកើង Chapter 54