អេសេគាល Chapter 23

For English

Read អេសេគាល Chapter 23 Online

Read អេសេគាល Chapter 23 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.

Choose a Chapter

អេសេគាល 23

ជំពូក 23

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

2. កូន​មនុស្ស​អើយ ពី​ដើម​មាន​ស្រី​២​នាក់​ពោះ​១​នឹង​គ្នា

3. ហើយ​គេ​បាន​ធ្វើ​សំផឹង នៅ​ស្រុក​អេស៊ីព្ទ អើ គេ​បាន​ធ្វើ​សំផឹង​ពី​កាល​នៅ​ក្មេង នៅ​ស្រុក​នោះ មនុស្ស​បាន​ចាប់​ដោះ​គេ នៅ​ទី​នោះ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​គេ

4. ឯ​នាង​ទាំង​២​នោះ បង​ឈ្មោះ​ថា អូហូ‌ឡា ហើយ​ប្អូន​ឈ្មោះ​អូហូ‌លីបា គេ​ក៏​ត្រឡប់​ជា​របស់​ផង​អញ ហើយ​បង្កើត​បាន​កូន​ប្រុស និង​កូន​ស្រី ចំណែក​ឈ្មោះ​គេ នោះ​អូហូ‌ឡា គឺ​ជា​ក្រុង​សាម៉ារី ហើយ​អូហូ‌លីបា គឺ​ជា​ក្រុង​យេរូ‌សាឡឹម។

5. ឯ​អូហូ‌ឡា នាង​ក៏​ធ្វើ​ជា​សំផឹង ក្នុង​កាល​ដែល​ធ្វើ​ជា​ប្រពន្ធ​របស់​អញ វា​ជាប់​ចិត្ត​នឹង​សហាយ​វា គឺ​នឹង​សាសន៍​អាសស៊ើរ ជា​អ្នក​ជិត​ខាង​វា

6. ជា​ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ខៀវ សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ ហើយ​ជា​អ្នក​គ្រប់‌គ្រង ជា​ពួក​កំលោះ​ដែល​ចាប់​ចិត្ត ហើយ​ក៏​ជិះ​សេះ​គ្រប់​គ្នា

7. វា​ធ្វើ​សំផឹង​នឹង​គេ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ជ្រើស‌រើស​ក្នុង​សាសន៍​អាសស៊ើរ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក ដោយ​រូប​ព្រះ​របស់​អស់​អ្នក​ដែល​វា​ជាប់​ចិត្ត​ស្រឡាញ់​នោះ

8. វា​មិន​លះ‌លែង​ការ​កំផិត ដែល​វា​បាន​ធ្វើ​តាំង​ពី​នៅ​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ដ្បិត​កាល​វា​នៅ​ក្មេង​នៅ​ឡើយ នោះ​គេ​បាន​រួម​ដំណេក​នឹង​វា ហើយ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​វា ព្រម​ទាំង​ចាក់​ការ​កំផិត​របស់​គេ​ទៅ​លើ​វា

9. ហេតុ​នោះ អញ​បាន​ប្រគល់​វា​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សហាយ​វា គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អាសស៊ើរ ដែល​វា​បាន​ជាប់​ចិត្ត​ស្រឡាញ់​នោះ

10. គេ​បាន​បើក​កេរ្តិ៍‌ខ្មាស​របស់​វា ហើយ​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​វា ព្រម​ទាំង​សម្លាប់​ខ្លួន​វា​ដោយ​ដាវ​ផង រួច​វា​មាន​ល្បី​ឈ្មោះ​នៅ​ក្នុង​ពួក​ស្រីៗ ដ្បិត​គេ​បាន​សម្រេច​ទោស​ដល់​វា។

11. ឯ​អូហូ‌លីបា ជា​ប្អូន ក៏​ឃើញ​ដូច្នោះ​ដែរ ប៉ុន្តែ បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​ទៅ​ទៀត ដោយ​ជាប់​ចិត្ត​ស្រឡាញ់​គេ ហើយ​ដោយ​ការ​សំផឹង​របស់​វា ដែល​លើស​ជាង​ការ​សំផឹង​របស់​បង​ខ្លួន

12. វា​ជាប់​ចិត្ត​ស្រឡាញ់​ពួក​សាសន៍​អាសស៊ើរ ជា​ពួក​ចៅ‌ហ្វាយ គឺ​ជា​ពួក​អ្នក​គ្រប់‌គ្រង​ដែល​នៅ​ជិត​ខាង​វា ជា​ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ដោយ​រុងរឿង ហើយ​ជិះ​សេះ សុទ្ធ​តែ​ជា​ពួក​កំលោះ​យ៉ាង​ចាប់​ចិត្ត

13. អញ​ក៏​បាន​ឃើញ​ថា វា​ត្រូវ​ស្មោក‌គ្រោក​ហើយ​ដែរ បង​ប្អូន​២​នាក់​បាន​ដើរ​តាម​ផ្លូវ​តែ​១

14. តែ​ប្អូន​បាន​ចម្រើន​ការ​សំផឹង​របស់​ខ្លួន​ជា​ច្រើន​ឡើង ដ្បិត​វា​បាន​ឃើញ​រូប​មនុស្ស​ដែល​បាន​គូរ​នៅ​ជញ្ជាំង គឺ​ជា​រូប​ពួក​សាសន៍​ខាល់ដេ ដែល​គូរ​ដោយ​ពណ៌​ក្រហម

15. មាន​ទាំង​ខ្សែ​ក្រវាត់​នៅ​ចង្កេះ ហើយ​ក្បាល​ជួត​ដោយ​ឈ្នួល​មាន​រំភាយ​សំយុង​ចុះ គ្រប់​គ្នា​មាន​ភាព​មើល​ទៅ​ដូច​ជា​កូន​ស្តេច តាម​បែប​ពួក​ក្រុង​បាប៊ីឡូន ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គេ

16. កាល​វា​បាន​ឃើញ​គេ នោះ​ក៏​ជាប់​ចិត្ត​ស្រឡាញ់​ភ្លាម ហើយ​បាន​ចាត់​ទូត​ទៅ​ឯ​គេ ក្នុង​ស្រុក​ខាល់ដេ

17. នោះ​ពួក​ក្រុង​បាប៊ីឡូន​ក៏​មក​ឯ​វា រួម​ដំណេក​ដោយ​ស្រឡាញ់ គេ​ក៏​ធ្វើ​ឲ្យ​វា​ស្មោក‌គ្រោក​ដោយ​ការ​កំផិត​របស់​គេ វា​បាន​សៅ‌ហ្មង​ដោយ‌សារ​គេ រួច​ចិត្ត​វា​ក៏​ណាយ​ចេញ​ពី​គេ​វិញ

18. គឺ​យ៉ាង​នោះ​ដែល​វា​បាន​បើក​អំពើ​កំផិត​របស់​វា ហើយ​បើក​កេរ្តិ៍‌ខ្មាស​ឲ្យ​ឃើញ​ផង ដូច្នេះ ចិត្ត​អញ​ក៏​ជិន‌ណាយ​ពី​វា ដូច​ជា​បាន​ជិន‌ណាយ​ពី​បង​វា​ដែរ

19. ប៉ុន្តែ វា​ចេះ​តែ​ចម្រើន​ការ​សំផឹង​របស់​វា​ឡើង​ទៀត ដោយ​រឭក​ពី​កាល​នៅ​ក្មេង​នៅ​ឡើយ ជា​គ្រា​ដែល​បាន​ធ្វើ​សំផឹង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ

20. វា​ជាប់​ចិត្ត​ស្រឡាញ់​សហាយ​វា ដែល​មាន​សាច់​ដូច​ជា​សាច់​នៃ​សត្វ​លា ហើយ​ទឹក​កាម​ក៏​ដូច​ជា​ទឹក​កាម​របស់​សេះ

21. គឺ​យ៉ាង​នោះ ដែល​ឯង​នឹក​ចាំ ពី​អំពើ​អាស្រូវ​បារាយណ៍ ដែល​ប្រព្រឹត្ត​ពី​កាល​នៅ​ក្មេង ដោយ​ពួក​សាសន៍​អេស៊ីព្ទ​បាន​ចាប់​ដោះ​ឯង ដែល​ដោះ​ឯង​នៅ​ជា​ក្រមុំ​ផង។

22. ហេតុ​នោះ ឱ​អូហូ‌លីបា​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ដាស់​ពួក​សហាយ​ឯង ដែល​ឯង​បាន​ណាយ​ចិត្ត​ពី​គេ​នោះ ឲ្យ​មក​ទាស់​នឹង​ឯង អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ឯង​នៅ​គ្រប់​ទិស

23. គឺ​ជា​ពួក​ក្រុង​បាប៊ីឡូន ពួក​ខាល់ដេ​ទាំង​ប៉ុន្មាន ពួក​ពេកូឌ ពួក​សូអា និង​ពួក​កូអា ព្រម​ទាំង​ពួក​អាសស៊ើរ​ជា​មួយ​នឹង​គេ​ដែរ ជា​ពួក​កំលោះ​គួរ​ចាប់​ចិត្ត ជា​ពួក​ចៅ‌ហ្វាយ ជា​ពួក​អ្នក​គ្រប់‌គ្រង​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​កូន​ស្តេច និង​មនុស្ស​មាន​ឈ្មោះ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់​គ្នា​ផង

24. គេ​នឹង​លើក​គ្នា​មក​ទាស់​នឹង​ឯង ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ រទេះ និង​យន្ត​ចម្បាំង ព្រម​ទាំង​នាំ​កង‌ទ័ព​មក​ជា​ច្រើន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​នៅ​ជុំវិញ​ឯង ទាំង​កាន់​ខែល​ធំ​ខែល​តូច និង​ពាក់​មួក​សឹក​ផង រួច​អញ​នឹង​ប្រគល់​ការ​ជំនុំ‌ជម្រះ​ដល់​គេ នោះ​គេ​នឹង​ជំនុំ‌ជម្រះ​ឯង​តាម​ច្បាប់​របស់​គេ

25. អញ​នឹង​តាំង​សេចក្ដី​ប្រចណ្ឌ​របស់​អញ​ទាស់​នឹង​ឯង ហើយ​គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង​ដោយ​សេចក្ដី​ឃោរ‌ឃៅ គេ​នឹង​កាត់​ច្រមុះ កាត់​ត្រចៀក​ឯង​ចេញ ហើយ​សំណល់​របស់​ឯង​នឹង​ដួល​ដោយ​ដាវ គេ​នឹង​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​ឯង​ទៅ​ពួក​ឯង​ដែល​នៅ​សល់ នោះ​នឹង​ត្រូវ​ភ្លើង​ស៊ី​បំផ្លាញ​បង់

26. គេ​នឹង​បក​យក​សម្លៀក‌បំពាក់​ឯង​ចេញ ហើយ​យក​គ្រឿង​លំអ​របស់​ឯង​ទៅ​ដែរ

27. គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​បំបាត់​អំពើ​អាស្រូវ​បារាយណ៍​ពី​ឯង​ចេញ ព្រម​ទាំង​ការ​សំផឹង​របស់​ឯង ដែល​ជាប់​មក​ពី​ស្រុក​អេស៊ីព្ទ​ផង ឯង​នឹង​មិន​សំលៀង​ភ្នែក​មើល​ទៅ​គេ​ទៀត​ឡើយ ក៏​មិន​រឭក​ដល់​ស្រុក​អេស៊ីព្ទ​ទៀត​ដែរ

28. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​ស្អប់ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចិត្ត​ឯង​បាន​ណាយ​ចេញ​ពី​គេ​នោះ

29. គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​នៃ​ការ​ឯង​ទៅ ទុក​ឲ្យ​ឯង​នៅ​ជា​អាក្រាត ហើយ​ខ្លួន​ទទេ នោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង​នឹង​បាន​បើក​នៅ​ចំហ ព្រម​ទាំង​ការ​អាស្រូវ​បារាយណ៍ និង​ការ​សំផឹង​របស់​ឯង​ផង។

30. ការ​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​ដល់​ឯង ដោយ​ព្រោះ​ឯង​បាន​ផិត​តាម​អស់​ទាំង​សាសន៍​ដទៃ ហើយ​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​របស់​គេ

31. ឯង​បាន​ប្រព្រឹត្ត​តាម​កិរិយា​របស់​បង​ស្រី​ឯង ហេតុ​នោះ អញ​នឹង​ឲ្យ​ពែង របស់​បង​ឯង​ទៅ​ក្នុង​ដៃ​ឯង​ដែរ

32. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​របស់​បង​ស្រី​ឯង ជា​ពែង​យ៉ាង​ជ្រៅ ហើយ​ធំ ឯង​នឹង​ត្រូវ​គេ​សើច​ឡក‌ឡឺយ ហើយ​ទុក​ជា​ទី​មើល‌ងាយ អើ ពែង​នោះ​ចំណុះ​ជា​ច្រើន

33. ឯង​នឹង​បាន​ពេញ​ដោយ​ស្រវឹង ហើយ​ទុក្ខ​ព្រួយ គឺ​ជា​ពែង​នៃ​សេចក្ដី​ស្រឡាំង‌កាំង និង​សេចក្ដី​ស្ងាត់‌ជ្រងំ ជា​ពែង​របស់​សាម៉ារី​បង​ស្រី​ឯង

34. ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ ព្រម​ទាំង​សំរេង​ផង រួច​នឹង​កកេរ​បំណែក ហើយ​និង​ហែក​ដោះ​ឯង​ទៅ ដ្បិត​អញ​នេះ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

35. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ព្រម​ទាំង​បោះ‌បង់​អញ​ចោល​ទៅ​ក្រោយ​ខ្នង​ឯង​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​រង​ទ្រាំ​នឹង​អំពើ​អាស្រូវ​បារាយណ៍ និង​ការ​កំផិត​របស់​ឯង​ចុះ។

36. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ទៀត​ថា កូន​មនុស្ស​អើយ តើ​ឯង​ចង់​ជំនុំ‌ជម្រះ​អូហូ‌ឡា និង​អូហូ‌លីបា​ឬ​អី បើ​ដូច្នេះ ចូរ​រំឭក​ឲ្យ​នាង​ដឹង​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​នាង​ចុះ

37. ដ្បិត​នាង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ហើយ ក៏​មាន​ឈាម​ប្រឡាក់​នៅ​ដៃ​នាង​ដែរ នាង​បាន​ផិត​ទៅ​តាម​រូប​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​កូន ដែល​នាង​បង្កើត​ដល់​អញ ឆ្លង​កាត់​ភ្លើង ថ្វាយ​ដល់​រូប​ព្រះ​ទាំង​នោះ ឲ្យ​វា​ត្រូវ​ឆេះ​ទៅ

38. មួយ​ទៀត នាង​បាន​ធ្វើ​ការ​យ៉ាង​នេះ​ដល់​អញ គឺ​បាន​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​អញ​ស្មោក‌គ្រោក​ទៅ​នៅ​ថ្ងៃ​១​នោះ​ឯង ព្រម​ទាំង​បង្អាប់​ថ្ងៃ​ឈប់​សម្រាក​របស់​អញ​ផង

39. ដ្បិត​កាល​នាង​បាន​សម្លាប់​កូន​របស់​ខ្លួន ថ្វាយ​ដល់​រូប​ព្រះ​ទាំង​នោះ​ហើយ នៅ​ថ្ងៃ​នោះ​ឯង នាង​ក៏​ចូល​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ដើម្បី​នឹង​បង្អាប់​ទី​នោះ​ទៀត មើល នាង​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នៅ​កណ្តាល​វិហារ​របស់​អញ

40. មួយ​ទៀត នាង​បាន​ចាត់​ឲ្យ​ទៅ​រក​មនុស្ស​មក​ពី​ទី​ឆ្ងាយ ជា​ពួក​អ្នក​ដែល​បាន​ចាត់​ទូត​ទៅ​ហៅ ហើយ​មើល ពួក​នោះ​ក៏​មក នាង​បាន​ងូត​ទឹក ផាត់​រង្វង់​ភ្នែក ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​លំអ​សម្រាប់​ទទួល​គេ

41. ហើយ​បាន​អង្គុយ​លើ​គ្រែ​ដ៏​រុងរឿង មាន​តុ​រៀប​ជា​ស្រេច​នៅ​ពី​មុខ ឯង​ក៏​ដាក់​កំញាន និង​ប្រេង​របស់​អញ​លើ​តុ​នោះ​ផង

42. នោះ​មាន​ឮ​សូរ​សំឡេង​របស់​មនុស្ស​យ៉ាង​សន្ធឹក ដែល​នៅ​ដោយ​ឥត​កង្វល់​ជា​មួយ​នឹង​នាង ក៏​មាន​គេ​នាំ​ពួក​សេបា​ពី​ទី​រហោ‌ស្ថាន​មក​ជា​មួយ​នឹង​មនុស្ស​កក‌កុញ​នោះ ពួក​ទាំង​នោះ​បាន​បំពាក់​កង​នៅ​ដៃ​នាង ហើយ​ក្បាំង​យ៉ាង​ល្អ​នៅ​លើ​ក្បាល។

43. នោះ​ខ្ញុំ​បាន​នឹក​ពី​នាង ដែល​ធ្លាប់​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជា​យូរ​មក​ហើយ​ថា ឥឡូវ​នេះ មុខ​ជា​គេ​នឹង​សហាយ​គ្នា​នឹង​គ្នា​ហើយ

44. គេ​ក៏​ចូល​ទៅ​ឯ​នាង ដូច​ជា​ចូល​ទៅ​ឯ​ស្រី​សំផឹង គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ចូល​ទៅ​ឯ​អូហូ‌ឡា និង​អូហូ‌លីបា ជា​ស្រី​ឥត​ខ្មាស​នោះ

45. ប៉ុន្តែ នឹង​មាន​មនុស្ស​សុចរិត​ជំនុំ‌ជម្រះ​នាង​ទាំង​២ តាម​មាត្រា​ច្បាប់​ដែល​ត្រូវ​ខាង​ស្រី​កំផិត ហើយ​តាម​មាត្រា​ច្បាប់​ត្រូវ​ខាង​ស្រី​ដែល​កម្ចាយ​ឈាម ពី​ព្រោះ​នាង​ទាំង​២​ជា​ស្រី​កំផិត ហើយ​ដៃ​គេ​ក៏​ប្រឡាក់​ដោយ​ឈាម​ផង

46. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​នាំ​មនុស្ស​១​ពួក​ឡើង​មក​ទាស់​នឹង​នាង ហើយ​និង​ប្រគល់​នាង​ទៅ​គេ ឲ្យ​ត្រូវ​បៀត‌បៀន​ហើយ​រឹប‌ជាន់

47. ពួក​មនុស្ស​ទាំង​នោះ​នឹង​ចោល​នាង​នឹង​ថ្ម ហើយ​ផ្តិល​នាង​ដោយ​ដាវ គេ​នឹង​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយ​ដុត​ផ្ទះ​នាង​ចោល

48. គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​បំបាត់​ការ​អាស្រូវ​បារាយណ៍ ពី​ស្រុក​ចេញ ដើម្បី​នឹង​បង្រៀន​ពួក​ស្រីៗ​ទាំង​អស់ មិន​ឲ្យ​ប្រព្រឹត្ត​តាម​ការ​អាស្រូវ​បារាយណ៍​នាង​ត​ទៅ

49. គេ​នឹង​សង​ការ​អាស្រូវ​បារាយណ៍​របស់​នាង​ទៅ​លើ​នាង​វិញ ហើយ​នាង​នឹង​ត្រូវ​រង​ទ្រាំ​ទោស​នៃ​ការ​គោរព​ដល់​រូប​ព្រះ​របស់​នាង​ដែរ នោះ​នាង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

About អេសេគាល Chapter 23

Read អេសេគាល Chapter 23 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: អេសេគាល
Chapter: 23
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading អេសេគាល Chapter 23 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is អេសេគាល Chapter 23?

អេសេគាល Chapter 23 is part of the Book of អេសេគាល in the Holy Bible.

Can I read this chapter online?

Yes. You can read the complete អេសេគាល Chapter 23 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. សាស្តា Chapter 1
  3. ហូសេ Chapter 12
  4. ហូសេ Chapter 4
  5. ហូសេ Chapter 1
  6. ហូសេ Chapter 10
  7. ហូសេ Chapter 6

Explore More from អេសេគាល

  1. អេសេគាល Chapter 4
  2. អេសេគាល Chapter 28
  3. អេសេគាល Chapter 47
  4. អេសេគាល Chapter 10
  5. អេសេគាល Chapter 21
  6. អេសេគាល Chapter 26
  7. អេសេគាល Chapter 40

Related Chapters & Readings

  1. ទំនុកដំកើង Chapter 89
  2. លោកុប្បត្តិ Chapter 38
  3. អេភេសូ Chapter 6
  4. របាក្សត្រ ទី ២ Chapter 28
  5. យ៉ូហាន Chapter 16
  6. របាក្សត្រ ទី ២ Chapter 34
  7. កូរិនថូសទី ២ Chapter 4
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *