Read យ៉ូស្វេ Chapter 24 Online
Read យ៉ូស្វេ Chapter 24 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូស្វេ and the Holy Bible online.
Choose a Chapter
យ៉ូស្វេ 24
ជំពូក 24
1. យ៉ូស្វេក៏ប្រមូលពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់មកនៅត្រង់ស៊ីគែម ព្រមទាំងហៅពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ពួកមេ ពួកចៅក្រម និងពួកនាយកមកដែរ នោះគេក៏មកឈរនៅចំពោះព្រះ
2. រួចយ៉ូស្វេលោករំឭកដល់ជនទាំងឡាយថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ពួកអយ្យកោឯងរាល់គ្នា ពីដើមបាននៅខាងនាយទន្លេ គឺថេរ៉ា ជាឪពុកអ័ប្រាហាំ និងណាឃរ គេក៏បានគោរពប្រតិបត្តិដល់ព្រះដទៃដែរ
3. តែអញបានយកអ័ប្រាហាំ ជាពួកអយ្យកោឯង ពីខាងនាយទន្លេមក នាំដើរពេញក្នុងស្រុកកាណាន អញក៏ចម្រើនពូជឲ្យ ព្រមទាំងឲ្យបង្កើតអ៊ីសាកផង
4. រួចអញឲ្យអ៊ីសាកបង្កើតយ៉ាកុប និងអេសាវ ឯអេសាវនោះ អញបានឲ្យចាប់យកស្រុកភ្នំសៀរ តែយ៉ាកុប និងកូនចៅ នោះបានចុះទៅនៅស្រុកអេស៊ីព្ទវិញ
5. អញក៏ចាត់ម៉ូសេ និងអើរ៉ុនឲ្យទៅឯស្រុកអេស៊ីព្ទ រួចឲ្យស្រុកនោះកើតមានសេចក្ដីវេទនា គឺជាការទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកនោះហើយ ក្រោយនោះ អញបាននាំឯងរាល់គ្នាចេញមក
6. អញបាននាំពួកឪពុកឯងចេញពីស្រុកអេស៊ីព្ទ មកដល់សមុទ្រ រួចពួកសាសន៍អេស៊ីព្ទគេដេញតាមដោយរទេះចម្បាំង និងទ័ពសេះរហូតដល់សមុទ្រក្រហម
7. កាលពួកឪពុកឯងបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ដាក់សេចក្ដីងងឹតនៅជាកណ្តាលឯងរាល់គ្នា ហើយនិងពួកសាសន៍អេស៊ីព្ទ ក៏នាំទឹកសមុទ្រមកគ្របលើគេទៅ ហើយភ្នែកឯងរាល់គ្នាបានឃើញការទាំងប៉ុន្មាន ដែលអញបានធ្វើនៅស្រុកអេស៊ីព្ទនោះដែរ ឯងរាល់គ្នាក៏បាននៅក្នុងទីរហោស្ថានអស់កាលជាយូរ
8. រួចអញបាននាំឯងរាល់គ្នាមកក្នុងស្រុករបស់សាសន៍អាម៉ូរី ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏ច្បាំងនឹងឯង តែអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងវិញ ហើយឯងរាល់គ្នាបានចាប់យកស្រុករបស់គេ អញបានបំផ្លាញគេពីមុខឯងអស់រលីង
9. គ្រានោះ បាឡាកជាកូនស៊ីបព័រ ស្តេចស្រុកម៉ូអាប់ ក៏លើកទ័ពមកច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ចាត់គេឲ្យទៅហៅបាឡាមជាកូនបេអ៊រមក ឲ្យដាក់បណ្តាសាដល់ឯង
10. តែអញមិនព្រមស្តាប់តាមបាឡាមទេ ដូច្នេះ គាត់បែរជាឲ្យពរដល់ឯងរាល់គ្នាវិញ ហើយអញបានដោះឯងពីកណ្តាប់ដៃគេចេញ
11. រួចឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ នោះពួកមនុស្សនៅក្នុងក្រុងយេរីខូក៏ច្បាំងនឹងឯង មានទាំងសាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេត សាសន៍គើកាស៊ី សាសន៍ហេវី និងសាសន៍យេប៊ូសច្បាំងនឹងឯងដែរ តែអញបានប្រគល់គេទាំងអស់មកក្នុងកណ្តាប់ដៃឯងវិញ
12. អញក៏ចាត់ឪម៉ាល់ឲ្យទៅមុនឯងរាល់គ្នា ហើយវាបានបណ្តេញគេពីមុខឯងចេញ គឺស្តេចសាសន៍អាម៉ូរីទាំង២អង្គ មិនមែនដោយដាវ ឬធ្នូរបស់ឯងទេ
13. អញបានឲ្យស្រុក១ដល់ឯងរាល់គ្នា ដែលឯងមិនបានប្រកបការអ្វីសោះ ហើយទីក្រុងដែលឯងមិនបានសង់ផង សព្វថ្ងៃឯងរាល់គ្នាបាននៅក្នុងទីក្រុងទាំងនោះ ហើយក៏បរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវដែលឯងរាល់គ្នាមិនបានដាំផងដែរ។
14. ដូច្នេះ ឥឡូវនេះ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ទ្រង់ដោយចិត្តស្មោះត្រង់ ហើយពិតប្រាកដចុះ ចូរលះចោលអស់ទាំងព្រះដែលពួកអយ្យកោឯងបានគោរពប្រតិបត្តិ នៅខាងនាយទន្លេ ហើយនៅស្រុកអេស៊ីព្ទនោះចេញ ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ
15. តែបើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាទេ នោះចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ទោះបើជាព្រះទាំងប៉ុន្មាន ដែលពួកអយ្យកោឯងបានគោរពប្រតិបត្តិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។
16. ពួកបណ្តាជនក៏ឆ្លើយឡើងថា សូមឲ្យគំនិត ដែលនឹងបោះបង់ចោលព្រះយេហូវ៉ា ដើម្បីទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះ បាននៅឆ្ងាយពីយើងខ្ញុំទៅ
17. ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បាននាំយើងខ្ញុំ និងឪពុកយើងខ្ញុំ ចេញពីផ្ទះពួកបាវបម្រើនៅស្រុកអេស៊ីព្ទមក ហើយបានធ្វើអស់ទាំងទីសម្គាល់យ៉ាងធំនោះ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំតាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានដើរកាត់ស្រុកគេផង
18. ព្រះយេហូវ៉ាទ្រង់បានបណ្តេញអស់ទាំងសាសន៍ ដែលនៅក្នុងស្រុកនេះពីមុខយើងខ្ញុំចេញ ព្រមទាំងសាសន៍អាម៉ូរីផង ដូច្នេះ យើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាដែរ ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំ។
19. យ៉ូស្វេក៏ប្រកែកឡើងថា ឯងរាល់គ្នាពុំអាចនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាបានទេ ដ្បិតទ្រង់ជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ទ្រង់មិនអត់ទោសការដែលឯងរាល់គ្នាប្រព្រឹត្តរំលង ឬអំពើបាបរបស់ឯងឡើយ
20. បើសិនជាឯងរាល់គ្នាលះចោលព្រះយេហូវ៉ា នឹងទៅគោរពប្រតិបត្តិដល់ព្រះដទៃ នោះទ្រង់នឹងប្រែទៅជាធ្វើអាក្រក់ដល់ឯងរាល់គ្នាវិញ ហើយនិងបំផ្លាញឯងទៅ ក្រោយដែលទ្រង់បានធ្វើល្អដល់ឯងហើយផង
21. តែពួកជនគេឆ្លើយថា ទេ យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ
22. រួចយ៉ូស្វេបានមានប្រសាសន៍ទៅគេថា ឯងរាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា បានរើសយកព្រះយេហូវ៉ា ដើម្បីនឹងគោរពប្រតិបត្តិដល់ទ្រង់ ហើយគេក៏ទទួលថា យើងខ្ញុំជាទីបន្ទាល់ពិតមែន
23. លោកតបថា ដូច្នេះ ចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តតម្រង់ទៅឯព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ
24. នោះបណ្តាជនទាំងឡាយក៏ឆ្លើយទៅយ៉ូស្វេថា យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំពិត ហើយនិងស្តាប់តាមព្រះបន្ទូលទ្រង់ផង
25. ដូច្នេះ លោកក៏តាំងសេចក្ដីសញ្ញានឹងគេនៅថ្ងៃនោះ ហើយដាក់ច្បាប់ និងបញ្ញត្តឲ្យគេ នៅត្រង់ស៊ីគែម
26. យ៉ូស្វេក៏កត់អស់ទាំងពាក្យទាំងនេះចុះក្នុងគម្ពីរក្រឹត្យវិន័យរបស់ផងព្រះ រួចយកថ្មយ៉ាងធំមកបញ្ឈរនៅទីនោះ ត្រង់ក្រោមដើមម៉ៃសាក់ដែលនៅជិតទីបរិសុទ្ធផងព្រះយេហូវ៉ា
27. ដោយប្រាប់គេថា មើល ថ្មនេះនឹងបានជាទីបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះ បានឮអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានព្រះបន្ទូលមកយើងរាល់គ្នា ដូច្នេះ ត្រូវទុកជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នា ក្រែងធ្វើជាមិនស្គាល់ព្រះនៃឯងវិញ
28. នោះយ៉ូស្វេក៏ឲ្យបណ្តាជនទាំងអស់គ្នា ត្រឡប់ទៅឯស្រុក ជាមរដករបស់គេរៀងខ្លួនទៅ។
29. ក្រោយការទាំងនោះមក យ៉ូស្វេជាកូននុន ដែលជាអ្នកបម្រើនៃព្រះយេហូវ៉ា ក៏ស្លាប់ទៅ ចំនួនអាយុរបស់លោកបាន១១០ឆ្នាំ
30. គេក៏បញ្ចុះសពលោក នៅចុងព្រំដី ជាមរដករបស់លោក ត្រង់ធីម៉្នាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាសទៅ
31. ឯសាសន៍អ៊ីស្រាអែលគេបានគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា គ្រប់១ជីវិតរបស់យ៉ូស្វេ និងជីវិតរបស់ពួកចាស់ទុំដែលរស់នៅក្រោយលោក ជាពួកអ្នកបានស្គាល់អស់ទាំងការដែលព្រះយេហូវ៉ាបានធ្វើសម្រាប់ពួកអ៊ីស្រាអែល។
32. ឯឆ្អឹងសពរបស់យ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេក៏កប់នៅត្រង់ស៊ីគែម ក្នុងដីដែលយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង ហើយដីនោះក៏នៅជាមរដករបស់ពួកកូនចៅយ៉ូសែប
33. ឯអេលាសារជាកូនអើរ៉ុន ក៏សុគតទៅដែរ ហើយគេបញ្ចុះសពលោកនៅឯភ្នំរបស់ភីនេហាសជាកូនលោក ជាទីដែលបានចែកឲ្យដល់លោក នៅក្នុងស្រុកភ្នំអេប្រាអិម។:៚
About យ៉ូស្វេ Chapter 24
Read យ៉ូស្វេ Chapter 24 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូស្វេ
Chapter: 24
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូស្វេ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូស្វេ Chapter 24 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូស្វេ Chapter 24?
យ៉ូស្វេ Chapter 24 is part of the Book of យ៉ូស្វេ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូស្វេ Chapter 24 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 12
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 3
- ហូសេ Chapter 1
- ហូសេ Chapter 10
Explore More from យ៉ូស្វេ
- យ៉ូស្វេ Chapter 13
- យ៉ូស្វេ Chapter 8
- យ៉ូស្វេ Chapter 18
- យ៉ូស្វេ Chapter 12
- យ៉ូស្វេ Chapter 1
- យ៉ូស្វេ Chapter 14
- យ៉ូស្វេ Chapter 10