Read អេសាយ Chapter 28 Online
Read អេសាយ Chapter 28 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 28
ជំពូក 28
1. វេទនាដល់មកុដនៃសេចក្ដីអំនួត របស់ពួកប្រមឹកក្នុងពួកអេប្រាអិម ដែលគេយកជាទីអួត ហើយដល់ផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាលរបស់ពួកអ្នកដែលស្រវឹងស្រាទំពាំងបាយជូរហើយ
2. មើល ព្រះអម្ចាស់ទ្រង់មានអ្នកខ្លាំងពូកែដ៏មានឫទ្ធិម្នាក់ អ្នកនោះនឹងពង្រាបចុះដល់ដី ដោយអំណាចនៃដៃ ដូចជាព្យុះព្រិល ជាព្យុះសង្ឃរាដែលបំផ្លាញ ហើយដូចជាព្យុះភ្លៀងធំឲ្យទឹកហូរជន់លិច
3. ឯមកុដនៃសេចក្ដីអំនួតរបស់ពួកប្រមឹកក្នុងពួកអេប្រាអិម ដែលគេយកជាទីអំនួត នោះនឹងត្រូវជាន់ឈ្លីនៅក្រោមជើង
4. ហើយផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល នោះនឹងបានដូចជាផ្លែល្វាដែលទុំជាដំបូងមុនរដូវក្តៅ ដែលកាលណាគេក្រឡេកទៅឃើញ នោះក៏បេះមកដល់ដៃពមចូលទៅភ្លាម
5. នៅគ្រានោះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងជាមកុដដ៏រុងរឿង ហើយជាគ្រឿងលំអដល់សំណល់នៃរាស្ត្រទ្រង់
6. ហើយជាគំនិតយុត្តិធម៌ដល់អ្នកដែលអង្គុយជំនុំជម្រះ និងជាឫទ្ធិកម្លាំងដល់អ្នកដែលបណ្តេញពួកពលខ្មាំងឲ្យថយចេញពីទ្វារក្រុង។
7. ឯពួកអ្នកទាំងនោះគេក៏វិលទៅមកដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃ និងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងការជាក់ស្តែងគេយល់ខុសទទេ ក៏រមឹលក្នុងការជំនុំជម្រះ
8. ដ្បិតតុទាំងអស់ប្រឡាក់ពេញដោយកំអួត ហើយកខ្វក់ ឥតមានកន្លែងណាស្អាតឡើយ។
9. ដូច្នេះ តើទ្រង់នឹងបង្រៀនចំណេះដល់អ្នកណា តើទ្រង់នឹងធ្វើឲ្យអ្នកណាយល់ដំណឹង គឺពួកដែលទើបនឹងលែងបៅ ជាពួកអ្នកដែលទើបនឹងផ្តាច់ដោះវិញ
10. ដ្បិតត្រូវបង្រៀនច្បាប់មួយម្តងៗ ហើយឃ្លាមួយម្តងៗ មុខនេះបន្តិច មុខនោះបន្តិច។
11. ទ្រង់នឹងមានព្រះបន្ទូលដល់សាសន៍នេះ ដោយសំដីរឡប់ ហើយនិងភាសាដទៃ
12. ទ្រង់បានមានព្រះបន្ទូលនឹងគេថា នេះនែជាសេចក្ដីសម្រាក ចូរឲ្យពួកអ្នកដែលនឿយហត់បានសម្រាកចុះ នេះឯងជាទីលំហើយ តែគេមិនព្រមស្តាប់តាមសោះ
13. ហេតុដូច្នោះ ព្រះបន្ទូលនៃព្រះយេហូវ៉ានឹងបានដល់គេ ដោយច្បាប់មួយម្តងៗ ហើយនិងឃ្លាមួយម្តងៗ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅដួលផ្ងារចុះ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយត្រូវចាប់បានផង។
14. ដូច្នេះ ឱពួកចំអកឡកឡឺយដែលគ្រងលើបណ្តាជននៅក្រុងយេរូសាឡឹមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
15. ដោយព្រោះអ្នករាល់គ្នាបានពោលថា យើងរាល់គ្នាបានចុះសញ្ញានឹងសេចក្ដីស្លាប់ ក៏ព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ កាលណាសេចក្ដីភ័យអន្តរាយដ៏ជន់លិចច្រាំងបានហូរកាត់មក នោះនឹងមិនដល់យើងទេ ពីព្រោះយើងបានពឹងពាក់ដល់សេចក្ដីកុហក ហើយពួនខ្លួនក្នុងសេចក្ដីភូតភរ
16. ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងលហើយ ជាថ្មទីជ្រុងដ៏មានតម្លៃដែលបានដាក់យ៉ាងមាំមួន ឯអ្នកណាដែលជឿ នោះមិនត្រូវរួសរាន់ឡើយ
17. អញនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយនិងសេចក្ដីសុចរិតជាកូនតឹង រួចព្យុះព្រិលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើង លិចទីពំនួនបង់
18. នោះសេចក្ដីសញ្ញាដែលឯងរាល់គ្នាបានតាំងនឹងសេចក្ដីស្លាប់ ក៏នឹងត្រូវលើកចោលចេញ ហើយការព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះមិនស្ថិតស្ថេរនៅដែរ ដូច្នេះ កាលណាសេចក្ដីអន្តរាយដ៏ជន់លិចច្រាំងបានហូរកាត់មក នោះអ្នករាល់គ្នានឹងត្រូវញាំញីទៅ
19. សេចក្ដីអន្តរាយនោះហូរកាត់មកវេលាណា ក៏នឹងកៀរយកអ្នករាល់គ្នាទៅតែម្តង ដ្បិតរាល់តែព្រឹកនឹងហូរកាត់មក ហើយទាំងថ្ងៃទាំងយប់ផង ការដែលគ្រាន់តែឮដំណឹង នោះនឹងបានជាសេចក្ដីគួរស្ញែងខ្លាចហើយ
20. ដ្បិតគ្រែខ្លីពេក នឹងដេកសណ្តូកខ្លួនមិនបាន ហើយផួយក៏តូចផង មិនល្មមនឹងដណ្តប់ខ្លួនដែរ
21. ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងក្រោកឈរឡើង ដូចជានៅត្រង់ភ្នំពេរ៉ាស៊ីម ទ្រង់នឹងមានសេចក្ដីក្រោធ ដូចជានៅក្នុងច្រកភ្នំគីបៀន ដើម្បីឲ្យទ្រង់បានធ្វើការរបស់ទ្រង់ គឺជាការយ៉ាងប្លែក ហើយនិងសម្រេចកិច្ចរបស់ទ្រង់ គឺជាកិច្ចយ៉ាងប្លែក
22. ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសម្រេចឲ្យមានការបំផ្លាញនៅគ្រប់លើផែនដីហើយ។
23. ចូរផ្ទៀងត្រចៀកស្តាប់សំឡេងខ្ញុំចុះ ចូរផ្ចង់ចិត្តស្តាប់ពាក្យរបស់ខ្ញុំ
24. ឯអ្នកដែលភ្ជួររាស់ដើម្បីសាបព្រោះ តើគេនៅតែភ្ជួរជានិច្ចឬ តើគេចេះតែបំបែកដី ហើយរាស់ស្រែរបស់ខ្លួនជាដរាបឬ
25. កាលណាគេបានពង្រាបដីហើយ នោះតើមិនព្រោះល្ងស ហើយបាចល្ងខ្មៅ ព្រមទាំងរោយស្រូវភោជ្ជសាលីទៅជាជួរៗ ហើយស្រូវឱកនៅកន្លែងដែលបានតម្រូវទុក និងស្រូវអេប៉ូតតាមក្បែរភ្លឺផងទេឬអី
26. ដ្បិតព្រះនៃគេទ្រង់បង្ហាត់បង្រៀនឲ្យគេមានគំនិតយល់ ហើយក៏បង្ហាញឲ្យចេះធ្វើ
27. ពីព្រោះឯល្ងស នោះមិនត្រូវវាយដោយប្រដាប់មុតទេ ក៏មិនត្រូវឲ្យកង់រទេះកិនល្ងខ្មៅដែរ គឺត្រូវគោះល្ងសដោយរំពាត់ ហើយល្ងខ្មៅដោយដំបង
28. ឯស្រូវសម្រាប់ធ្វើនំបុ័ង នោះគេបញ្ជាន់វិញ ពីព្រោះគេមិនចង់វាយប្រឡេះជាដរាបទេ គឺគេបញ្ជាន់ដោយកង់រទេះ ឬដោយសេះវិញ
29. តម្រិះនេះក៏មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់ប្រឹក្សាយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាយ៉ាងវិសេសផង។
About អេសាយ Chapter 28
Read អេសាយ Chapter 28 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 28
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 28 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 28?
អេសាយ Chapter 28 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 28 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសាយ
- អេសាយ Chapter 26
- អេសាយ Chapter 35
- អេសាយ Chapter 42
- អេសាយ Chapter 17
- អេសាយ Chapter 54
- អេសាយ Chapter 49
- អេសាយ Chapter 3