Read សុភាសិត Chapter 11 Online
Read សុភាសិត Chapter 11 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សុភាសិត and the Holy Bible online.
Choose a Chapter
សុភាសិត 11
ជំពូក 11
1. ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទំងន់ ជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
2. កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញាតែងនៅនឹងមនុស្សសុភាព។
3. សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់នឹងនាំផ្លូវគេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្តនឹងនាំឲ្យវិនាសវិញ។
4. ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញ។
5. សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍នឹងតម្រង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួលដោយសារអំពើអាក្រក់របស់ខ្លួនវិញ។
6. ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
7. កាលណាមនុស្សអាក្រក់ស្លាប់ទៅ នោះសេចក្ដីសង្ឃឹមរបស់គេក៏សូន្យទៅដែរ ហើយសេចក្ដីទុកចិត្តរបស់មនុស្សទុច្ចរិតនឹងត្រូវវិនាសទៅផង។
8. មនុស្សសុចរិតរមែងរួចពីសេចក្ដីលំបាក ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។
9. មនុស្សទមិឡល្មើសតែងបំផ្លាញអ្នកជិតខាងដោយសារមាត់ខ្លួន តែតម្រិះរបស់មនុស្សសុចរិតនឹងដោះឲ្យខ្លួនរួចវិញ។
10. គ្រាដែលមនុស្សសុចរិតមានសេចក្ដីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។
11. ទីក្រុងបានថ្កុំថ្កើងឡើងដោយសារពររបស់មនុស្សទៀងត្រង់ តែដោយសារមាត់របស់មនុស្សអាក្រក់ នោះត្រូវរលំវិញ។
12. អ្នកណាដែលមើលងាយចំពោះអ្នកជិតខាងខ្លួន នោះឥតមានប្រាជ្ញាទេ តែអ្នកណាមានយោបល់ រមែងនៅស្ងៀមវិញ។
13. អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។
14. ទីណាដែលឥតមានអ្នកប្រាជ្ញនាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្ដីសុខវិញ។
15. អ្នកណាដែលធានាឲ្យអ្នកដទៃ នោះនឹងត្រូវពិបាកណាស់ តែអ្នកណាដែលមិនចូលចិត្តនឹងការធានា នោះនឹងបានសុខវិញ។
16. ស្ត្រីណាដែលមានអធ្យាស្រ័យល្អ នោះតែងរក្សាទុកនូវកិត្តិសព្ទ ដូចជាមនុស្សប្រិតប្រៀបដែលរក្សាទ្រព្យសម្បត្តិដែរ។
17. មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។
18. មនុស្សអាក្រក់បានកម្រៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។
19. ចំណែកសេចក្ដីសុចរិតតែងនាំឲ្យបានជីវិត តែអ្នកណាដែលដេញតាមអំពើអាក្រក់ នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។
20. អ្នកណាដែលមានចិត្តវៀច នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែអ្នកណាដែលគ្រប់លក្ខណ៍ក្នុងផ្លូវខ្លួនប្រព្រឹត្ត នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
21. ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិតនឹងមានជំនួយជួយឲ្យរួច។
22. ស្ត្រីមានរូបស្រស់ល្អដែលឥតមានគំនិតមារយាទ នោះប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូក។
23. សេចក្ដីប៉ងប្រាថ្នារបស់មនុស្សសុចរិត នោះសុទ្ធតែល្អ តែសេចក្ដីសង្ឃឹមរបស់មនុស្សអាក្រក់ នោះត្រូវខាងសេចក្ដីក្រេវក្រោធវិញ។
24. មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។
25. មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
26. ឯអ្នកណាដែលបង្ខាំងទុកអង្ករ បណ្តាជននឹងប្រទេចផ្តាសាអ្នកនោះ តែនឹងមានពរស្ថិតនៅលើក្បាលនៃអ្នកណាដែលលក់ឲ្យវិញ។
27. អ្នកណាដែលព្យាយាមស្វែងរកសេចក្ដីល្អ នោះរមែងបានគេរាប់អានដល់ខ្លួនដែរ តែអ្នកណាដែលស្វែងរកតាមអាក្រក់ ការអាក្រក់នឹងកើតដល់អ្នកនោះឯង។
28. អ្នកណាដែលទីពឹងចំពោះទ្រព្យសម្បត្តិខ្លួន នោះនឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងចម្រើនឡើង ដូចជាស្លឹកឈើខៀវខ្ចី។
29. អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន នោះនឹងគ្រងបានខ្យល់ជាមរដក ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបម្រើដល់មនុស្សប្រាជ្ញ។
30. ផលរបស់មនុស្សសុចរិត នោះជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស។
31. មើល ពួកមនុស្សអាក្រក់សុចរិតនឹងទទួលបានរង្វាន់នៅផែនដីទៅហើយ ចុះឯមនុស្សអាក្រក់ នឹងមនុស្សមានបាប តើនឹងទទួលសំណងលើសជាងអម្បាលម៉ានទៅ។
About សុភាសិត Chapter 11
Read សុភាសិត Chapter 11 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សុភាសិត
Chapter: 11
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សុភាសិត. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សុភាសិត Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សុភាសិត Chapter 11?
សុភាសិត Chapter 11 is part of the Book of សុភាសិត in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សុភាសិត Chapter 11 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from សុភាសិត
- សុភាសិត Chapter 31
- សុភាសិត Chapter 21
- សុភាសិត Chapter 18
- សុភាសិត Chapter 3
- សុភាសិត Chapter 9
- សុភាសិត Chapter 25
- សុភាសិត Chapter 2