Read អេសាយ Chapter 9 Online
Read អេសាយ Chapter 9 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 9
ជំពូក 9
1. ប៉ុន្តែ សេចក្ដីឈ្លប់សូន្យសុងនឹងមិននៅលើស្រុក ដូចនៅគ្រាដែលមានសេចក្ដីវេទនាចិត្តនោះទេ កាលពីដើម ទ្រង់បានធ្វើឲ្យស្រុកសាប់យូល៉ូន និងស្រុកណែបថាលីត្រូវគេមើលងាយ តែនៅជាន់ក្រោយ ទ្រង់នឹងធ្វើឲ្យរុងរឿងឧត្តមវិញ គឺជាស្រុកតាមផ្លូវទៅឯសមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ
2. ឯបណ្តាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្ដីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ
3. ទ្រង់បានប្រោសឲ្យបណ្តាជនចម្រើនឡើង ហើយបានធ្វើឲ្យគេមានសេចក្ដីរីករាយជាច្រើនឡើងដែរ គេមានសេចក្ដីអំណរនៅចំពោះទ្រង់ ដូចជាសេចក្ដីអំណរក្នុងរដូវចម្រូូត ហើយដូចជាសេចក្ដីអំណរនៃមនុស្សដែលកំពុងតែចែករបឹបគ្នា
4. ដ្បិតទ្រង់បានបំបាក់នឹមដែលសង្កត់លើគេ និងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ
5. ពីព្រោះគ្រប់ទាំងស្បែកជើងរបស់ពួកទាហានក្នុងចម្បាំងយ៉ាងអ៊ឹកធឹក ហើយសម្លៀកបំពាក់ប្រឡាក់ជោកដោយឈាម នោះនឹងបានសម្រាប់ដុត ហើយជាចំណីដល់ភ្លើង
6. ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព
7. ឯសេចក្ដីចម្រើននៃរដ្ឋបាលទ្រង់ និងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារនឹងសម្រេចការនេះ។
8. ព្រះអម្ចាស់ទ្រង់បានផ្ញើព្រះបន្ទូលមកក្នុងពួកយ៉ាកុប ហើយព្រះបន្ទូលនោះបានធ្លាក់មក ត្រូវសាសន៍អ៊ីស្រាអែល
9. បណ្តាជនទាំងអស់គ្នានឹងដឹងដែរ ទោះទាំងពួកអេប្រាអិម និងពួកអ្នកនៅស្រុកសាម៉ារីផង ជាពួកអ្នកដែលនិយាយដោយសេចក្ដីអំនួត និងចិត្តធំរបស់គេថា
10. ជញ្ជាំងឥដ្ឋបានរលំហើយ តែយើងនឹងសង់ឡើងដោយថ្មដាប់វិញ ដើមឧទុម្ពរបានត្រូវកាប់អស់ទៅហើយ តែយើងនឹងយកដើមតាត្រៅមកជំនួសវិញ
11. ដូច្នេះ ព្រះយេហូវ៉ាទ្រង់នឹងតាំងពួកខ្មាំងសត្រូវរបស់រេស៊ីនឲ្យទាស់នឹងគេ ហើយនិងញុះញង់ពួកសត្រូវរបស់គេដែរ
12. គឺពួកសាសន៍ស៊ីរីនៅខាងមុខ ហើយពួកសាសន៍ភីលីស្ទីននៅខាងក្រោយ ពួកទាំងនោះនឹងហាមាត់ ត្របាក់លេបសាសន៍អ៊ីស្រាអែលទៅ ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
13. រីឯបណ្តាជនទាំងឡាយគេមិនបានវិលមកឯព្រះ ដែលទ្រង់បានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ
14. ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់នឹងកាត់ទាំងក្បាល និងកន្ទុយ ទាំងមែក ហើយនិងធាងរបស់សាសន៍អ៊ីស្រាអែលចេញ ក្នុងថ្ងៃតែ១
15. ឯក្បាល គឺជាពួកអ្នកចាស់ទុំ និងពួកមានកិត្តិយស ហើយកន្ទុយ គឺជាពួកហោរាដែលបង្រៀនសេចក្ដីភូតភរ
16. ដ្បិតពួកអ្នកដែលដឹកនាំសាសន៍នេះ គេនាំឲ្យវង្វេងទេ ហើយពួកអ្នកដែលគេនាំមុខ នោះក៏ត្រូវបំផ្លាញទៅ
17. ដូច្នេះ ព្រះអម្ចាស់ទ្រង់នឹងមិនរីករាយចំពោះពួកកំលោះគេឡើយ ក៏មិនអាសូរករុណាចំពោះពួកកំព្រា និងពួកស្រីមេម៉ាយរបស់គេដែរ ពីព្រោះគ្រប់គ្នាជាអ្នកទមិឡល្មើស ហើយជាអ្នកប្រព្រឹត្តលាមកអាក្រក់ គ្រប់ទាំងមាត់ក៏បញ្ចេញ សុទ្ធតែសេចក្ដីចម្កួត ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
18. ដ្បិតអំពើអាក្រក់ឆេះដូចជាភ្លើង ក៏ឆេះបន្សុសទាំងអញ្ចាញ និងគុម្ពបន្លាអស់រលីងទៅ អើ ភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃ ហើយឆេះរាលឡើងហុយផ្សែងទ្រលោម
19. ដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះស្រុកត្រូវឆេះរលីងទៅ ហើយបណ្តាជនក៏ដូចជាចំណីភ្លើង គ្មានអ្នកណាប្រណីដល់បងប្អូនខ្លួនទេ
20. ម្នាក់នឹងកញ្ឆក់យកពីខាងស្តាំ ប៉ុន្តែ នឹងនៅតែឃ្លានទៀត ហើយម្នាក់ខាងឆ្វេងនឹងស៊ីទៅឥតបានឆ្អែតឡើយ គេនឹងស៊ីសាច់ដើមដៃខ្លួនគ្រប់ៗគ្នា
21. គឺម៉ាន៉ាសេនឹងស៊ីសាច់អេប្រាអិម ហើយអេប្រាអិមនឹងស៊ីសាច់ម៉ាន៉ាសេ ហើយទាំង២ពួកនោះនឹងទាស់ទទឹងនឹងពួកយូដា ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
About អេសាយ Chapter 9
Read អេសាយ Chapter 9 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 9
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 9?
អេសាយ Chapter 9 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 9 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from អេសាយ
- អេសាយ Chapter 43
- អេសាយ Chapter 40
- អេសាយ Chapter 34
- អេសាយ Chapter 18
- អេសាយ Chapter 24
- អេសាយ Chapter 19
- អេសាយ Chapter 63