Read ពង្សាវតារក្សត្រ ទី ១ Chapter 5 Online
Read ពង្សាវតារក្សត្រ ទី ១ Chapter 5 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ១ and the Holy Bible online.
Choose a Chapter
ពង្សាវតារក្សត្រ ទី ១ 5
ជំពូក 5
1. រីឯហ៊ីរ៉ាម ជាស្តេចស្រុកទីរ៉ុស ទ្រង់ចាប់ពួកមហាតលិកឲ្យមកគាល់សាឡូម៉ូន ដោយឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើង ជាស្ដេចជំនួសបិតាទ្រង់ ពីព្រោះហ៊ីរ៉ាមទ្រង់បានស្រឡាញ់ដាវីឌ តាំងតែពីដើមមក
2. ចំណែកសាឡូម៉ូន ទ្រង់ចាត់គេឲ្យទៅឯហ៊ីរ៉ាមទូលថា
3. ទ្រង់ជ្រាបហើយថា ដាវីឌ ជាបិតានៃទូលបង្គំ រកស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោកមិនបាន ដោយព្រោះចេះតែមានចម្បាំងនៅគ្រប់ទិសជុំវិញ ដរាបដល់ព្រះយេហូវ៉ាបានបង្ក្រាបគេនៅក្រោមបាទាលោក
4. តែឥឡូវនេះ ព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ ទ្រង់បានប្រោសប្រទាន ឲ្យទូលបង្គំបានឈប់សម្រាក នៅគ្រប់ទិសឥតមានសត្រូវ ឬហេតុអាក្រក់ណាកើតឡើងឡើយ
5. ដូច្នេះ មើល ទូលបង្គំបានគិតសម្រេចនឹងស្អាងព្រះវិហារ១ថ្វាយព្រះនាមព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ តាមដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងដាវីឌ ជាបិតាទូលបង្គំថា កូនឯងដែលអញនឹងតាំងឲ្យសោយរាជ្យជំនួសឯង នោះនឹងស្អាងវិហារ១សម្រាប់ឈ្មោះអញ
6. ហេតុនេះ សូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូលបង្គំ ឯពួកបាវទូលបង្គំគេនឹងធ្វើការជាមួយនឹងពួកបាវរបស់ទ្រង់ ហើយទូលបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សម្រាប់ពួកបាវទ្រង់ តាមតែទ្រង់មានព្រះបន្ទូល ដ្បិតទ្រង់ជ្រាបហើយថា នៅក្នុងពួកសាសន៍នៃទូលបង្គំ គ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេ។
7. កាលហ៊ីរ៉ាមបានឮព្រះបន្ទូលរបស់សាឡូម៉ូន នោះទ្រង់មានសេចក្ដីអំណរជាខ្លាំង ក៏មានព្រះបន្ទូលថា នៅថ្ងៃនេះ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដែលទ្រង់បានប្រទានឲ្យដាវីឌមានបុត្រ១ ដែលមានប្រាជ្ញាឲ្យត្រួតលើសាសន៍ដ៏ធំម៉្លេះនេះ
8. ហ៊ីរ៉ាមក៏ចាត់គេឲ្យទៅទូលសាឡូម៉ូនថា ទូលបង្គំបានឮសេចក្ដីដែលទ្រង់ផ្ញើទៅទូលបង្គំហើយ ទូលបង្គំទទួលធ្វើឈើតាត្រៅ និងឈើកកោះ តាមបំណងព្រះទ័យទ្រង់គ្រប់Chapter
9. ពួកបាវរបស់ទូលបង្គំនឹងយកដុលឈើចុះពីភ្នំល្បាណូនដល់សមុទ្រ ចងជាក្បូនបណ្តែតទៅតាមសមុទ្រ រហូតដល់កន្លែងណាដែលទ្រង់កំណត់ទុក រួចទូលបង្គំនឹងឲ្យគេស្រាយថ្វាយដល់ទ្រង់នៅទីនោះ បើទ្រង់ចង់ធ្វើសម្រេចតាមបំណងចិត្តទូលបង្គំវិញ នោះត្រូវឲ្យផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពួកនៅដំណាក់ទូលបង្គំផង
10. ដូច្នេះ ហ៊ីរ៉ាមក៏ថ្វាយឈើតាត្រៅ និងឈើកកោះដល់សាឡូម៉ូន តាមបំណងព្រះទ័យទ្រង់គ្រប់Chapter
11. ហើយសាឡូម៉ូនក៏ថ្វាយស្រូវភោជ្ជសាលី២ម៉ឺនរង្វាល់ ដល់ហ៊ីរ៉ាម ទុកជាស្បៀងអាហារនៃពួកដំណាក់ទ្រង់ និងប្រេងសំរាំង២០រង្វាល់ គឺយ៉ាងនោះដែលសាឡូម៉ូនបញ្ជូនទៅហ៊ីរ៉ាមរាល់ៗតែឆ្នាំ
12. ព្រះយេហូវ៉ាទ្រង់ក៏ប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា ដូចជាទ្រង់បានសន្យា ហើយហ៊ីរ៉ាម និងសាឡូម៉ូនក៏មានមេត្រីនឹងគ្នា ព្រមទាំងចុះសញ្ញានឹងគ្នាទៅវិញទៅមកផង។
13. ស្តេចសាឡូម៉ូនទ្រង់ក៏កេណ្ឌមនុស្សពីគ្រប់ក្នុងពួកអ៊ីស្រាអែល បានចំនួន៣ម៉ឺននាក់
14. រួចទ្រង់ចាត់គេឲ្យទៅឯភ្នំល្បាណូន ដោយវេនក្នុង១ខែ ១ម៉ឺននាក់ គឺគេនៅឯភ្នំល្បាណូន១ខែ ហើយនៅឯផ្ទះ២ខែ មានអ័ដូនីរ៉ាមជាអ្នកត្រួតលើពួកមនុស្ស ដែលត្រូវកេណ្ឌមកធ្វើការនោះ
15. ទ្រង់ក៏មានមនុស្ស៧ម៉ឺននាក់ សម្រាប់លីសែង ហើយ៨ម៉ឺននាក់ សម្រាប់ដាប់ថ្មនៅឯភ្នំ
16. ហើយក្រៅពីពួកនោះ មានពួកនាយរបស់សាឡូម៉ូន សម្រាប់ត្រួតត្រាការចំនួន៣ពាន់៣រយនាក់ទៀត គឺជាពួកអ្នកបង្គាប់ការដែលបណ្តាពួកជាងធ្វើនោះ
17. ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេដាប់យកថ្មយ៉ាងធំៗមក ជាថ្មមានតម្លៃ សម្រាប់ដាក់ធ្វើជាឫសជញ្ជាំងនៃព្រះវិហារ
18. ឯពួកជាងរបស់សាឡូម៉ូន និងពួកជាងរបស់ហ៊ីរ៉ាម ហើយពួកជាងដាប់ក្រឡាថ្មនោះ គេក៏ត្រៀមឈើ និងថ្ម ទុកសម្រាប់ស្អាងព្រះវិហារ។
About ពង្សាវតារក្សត្រ ទី ១ Chapter 5
Read ពង្សាវតារក្សត្រ ទី ១ Chapter 5 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពង្សាវតារក្សត្រ ទី ១
Chapter: 5
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពង្សាវតារក្សត្រ ទី ១ Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពង្សាវតារក្សត្រ ទី ១ Chapter 5?
ពង្សាវតារក្សត្រ ទី ១ Chapter 5 is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពង្សាវតារក្សត្រ ទី ១ Chapter 5 online for free with easy chapter navigation.
More Chapters from ពង្សាវតារក្សត្រ ទី ១
- ពង្សាវតារក្សត្រ ទី ១ Chapter 15
- ពង្សាវតារក្សត្រ ទី ១ Chapter 6
- ពង្សាវតារក្សត្រ ទី ១ Chapter 17
- ពង្សាវតារក្សត្រ ទី ១ Chapter 13
- ពង្សាវតារក្សត្រ ទី ១ Chapter 11
- ពង្សាវតារក្សត្រ ទី ១ Chapter 12
- ពង្សាវតារក្សត្រ ទី ១ Chapter 8
Explore More from ព្រះគម្ពីរសញ្ញាចាស់
- លោកុប្បត្តិ Chapter 36
- អេម៉ុស Chapter 1
- ទំនុកដំកើង Chapter 99
- អេសេគាល Chapter 38
- អេសេគាល Chapter 24
- យេរេមា Chapter 2
- និក្ខមនំ Chapter 24