Read លេវីវិន័យ Chapter 24 Online
Read លេវីវិន័យ Chapter 24 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លេវីវិន័យ and the Holy Bible online.
Choose a Chapter
លេវីវិន័យ 24
ជំពូក 24
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធយ៉ាងសំរាំងមកសម្រាប់ចង្កៀង ដើម្បីឲ្យបានឆេះនៅជានិច្ច
3. អើរ៉ុនត្រូវថែទាំចង្កៀងនោះ ឲ្យឆេះពីល្ងាចរហូតដល់ព្រឹកជាប្រក្រតី នៅចំពោះព្រះយេហូវ៉ា ត្រង់ខាងក្រៅវាំងននដែលបាំងទីបន្ទាល់ក្នុងត្រសាលជំនុំ នេះហើយជាច្បាប់សម្រាប់អស់កល្បជានិច្ច នៅអស់ទាំងតំណឯងតរៀងទៅ
4. ត្រូវឲ្យលោករៀបចង្កៀងនៅលើជើងចង្កៀងមាសសុទ្ធ នៅចំពោះព្រះយេហូវ៉ាជានិច្ច។
5. ហើយត្រូវឲ្យយកម្សៅយ៉ាងម៉ដ្តធ្វើនំ១២ គឺថានំនីមួយៗធ្វើពីម្សៅ២ខ្ញឹង
6. ហើយត្រូវដំរៀបនំទាំងនោះជា២ជួរ ក្នុង១ជួរមាន៦ នៅលើតុមាសសុទ្ធដែលនៅចំពោះព្រះយេហូវ៉ា
7. រួចត្រូវដាក់កំញានសុទ្ធពីលើនំទាំង២ជួននោះ ឲ្យបានទុកជានំបុ័ងរំឭក គឺជាតង្វាយដុតថ្វាយព្រះយេហូវ៉ា
8. រាល់តែថ្ងៃឈប់សម្រាកត្រូវឲ្យលោកដំរៀបនំនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច ទុកជាតង្វាយនៃពួកកូនចៅអ៊ីស្រាអែល នេះហើយជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច
9. នំទាំងនោះត្រូវបានជាចំណែកអើរ៉ុន និងពួកកូនលោក គេត្រូវបរិភោគនៅទីកន្លែងបរិសុទ្ធ ដ្បិតជារបស់បរិសុទ្ធបំផុតសម្រាប់ពួកលោក ពីក្នុងអស់ទាំងតង្វាយដែលដុតថ្វាយដល់ព្រះយេហូវ៉ា តាមច្បាប់ដ៏នៅអស់កល្បជានិច្ច។ ទោសសម្រាប់អ្នកប្រមាថព្រះ និងឃាតក
10. នៅគ្រានោះ មានកូនប្រុសរបស់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលឪពុកជាសាសន៍អេស៊ីព្ទ បានចេញទៅកណ្តាលជំនុំពួកកូនចៅអ៊ីស្រាអែល ឈ្លោះគ្នានឹងមនុស្សសាសន៍អ៊ីស្រាអែលម្នាក់នៅក្នុងទីដំឡើងត្រសាល
11. កូនរបស់ស្ត្រីសាសន៍អ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះ ព្រមទាំងជេរប្រទេចផង ដូច្នេះ គេនាំមកឯម៉ូសេ (ឯម្តាយរបស់អ្នកនោះ ឈ្មោះសឡូមិត ជាកូនឌីបរី ក្នុងពូជអំបូរដាន់)
12. ហើយគេឃុំទុក ទាល់តែព្រះយេហូវ៉ាបានមានព្រះបន្ទូលសម្រេចពីដំណើរនោះ។
13. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
14. ចូរនាំអ្នកដែលបានជេរប្រទេចនោះ ចេញទៅឯក្រៅទីដំឡើងត្រសាល ហើយអស់អ្នកដែលបានឮ នោះត្រូវដាក់ដៃលើក្បាលវា រួចត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលវានឹងថ្មទៅ
15. ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អស់អ្នកណាដែលនឹងត្រូវជេរប្រទេចដល់ព្រះនៃខ្លួន នោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួនទៅ
16. ហើយអ្នកណាដែលប្រមាថដល់ព្រះនាមព្រះយេហូវ៉ា នោះត្រូវសម្លាប់ជាកុំខាន ពួកជំនុំទាំងអស់គ្នាត្រូវចោលនឹងថ្មជាកុំខាន ទោះបើជាអ្នកប្រទេសក្រៅ ឬអ្នកស្រុកក្តី បើកាលណាគេប្រមាថដល់ព្រះនាមព្រះហើយ នោះត្រូវតែសម្លាប់ចេញ។
17. ហើយអ្នកណាដែលវាយមនុស្សឲ្យដល់ស្លាប់ នោះត្រូវសម្លាប់ជាកុំខានដែរ
18. ឯអ្នកណាដែលវាយសត្វឲ្យដល់ស្លាប់ នោះនឹងត្រូវសងជីវិតឲ្យធួននឹងជីវិត
19. បើមនុស្សណាធ្វើឲ្យអ្នកជិតខាងខ្លួនមានរបួស នោះគេត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចគ្នាវិញ
20. ត្រូវបំបាក់ឆ្អឹងឲ្យធួននឹងឆ្អឹងដែលបាក់ ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចជាខ្លួនបានធ្វើគេដែរ
21. បើអ្នកណាសម្លាប់សត្វ នោះត្រូវតែសងគេ តែបើសម្លាប់មនុស្សវិញ នោះត្រូវតែគេសម្លាប់ខ្លួនដែរ
22. ត្រូវមានច្បាប់តែ១តែម្យ៉ាងប៉ុណ្ណោះ សម្រាប់ទាំងអ្នកស្នាក់នៅ និងអ្នកស្រុកផង ដ្បិតអញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
23. ដូច្នេះ ម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏បាននាំអ្នកដែលជេរប្រមាថនោះចេញទៅឯក្រៅទីដំឡើងត្រសាលចោលនឹងថ្មទៅ ពួកកូនចៅអ៊ីស្រាអែលធ្វើសម្រេចដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ។
About លេវីវិន័យ Chapter 24
Read លេវីវិន័យ Chapter 24 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លេវីវិន័យ
Chapter: 24
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លេវីវិន័យ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លេវីវិន័យ Chapter 24 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លេវីវិន័យ Chapter 24?
លេវីវិន័យ Chapter 24 is part of the Book of លេវីវិន័យ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លេវីវិន័យ Chapter 24 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from លេវីវិន័យ
- លេវីវិន័យ Chapter 8
- លេវីវិន័យ Chapter 2
- លេវីវិន័យ Chapter 26
- លេវីវិន័យ Chapter 6
- លេវីវិន័យ Chapter 23
- លេវីវិន័យ Chapter 9
- លេវីវិន័យ Chapter 17