Read ទំនុកដំកើង Chapter 45 Online
Read ទំនុកដំកើង Chapter 45 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 45
ជំពូក 45
1. ចិត្តរបស់ខ្ញុំពេញហៀរដោយសេចក្ដីដ៏ល្អ គឺខ្ញុំនិយាយពីសេចក្ដីដែលខ្ញុំបាននិពន្ធ ពីដំណើរមហាក្សត្រ អណ្តាតខ្ញុំជាស្លាបប្រកានៃអ្នកតែងរឿងយ៉ាងជំនាញ។
2. ៙ ទ្រង់ព្រះករុណាល្អវិសេសជាងអស់ទាំងពួកមនុស្ស ព្រះរឹមទ្រង់ប្រកបដោយព្រះគុណ ហេតុនោះបានជាព្រះបានប្រទានពរដល់ទ្រង់ ជាដរាបតទៅ
3. ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ ទុកជាគ្រឿងលំអ និងសក្តិយសនៃទ្រង់ផង
4. រួចជិះទៅ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ មានទាំងជ័យជម្នះផង ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិត នោះព្រះហស្តស្តាំនៃទ្រង់នឹងបង្រៀនទ្រង់ ពីការដែលគួរកោតខ្លាច
5. ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃ ព្រះករុណា សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។
6. ៙ ឱព្រះអង្គអើយ បល្ល័ង្កទ្រង់ស្ថិតស្ថេរនៅអស់កល្ប ជានិច្ចរៀងរាបតទៅ ឯព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត
7. ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិត ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់ បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់
8. ព្រះពស្ត្រទ្រង់ផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស ក្រឹស្នា និងកំញាន មានឮសូរភ្លេងចេញពីដំណាក់ភ្លុក បណ្តាលឲ្យទ្រង់សប្បាយឡើង
9. មានបុត្រីស្តេចនៅក្នុងពួកស្ត្រីជាន់ខ្ពស់របស់ទ្រង់ ឯអគ្គមហេសីព្រះនាងគង់នៅខាងស្តាំទ្រង់ ប្រដាប់ដោយគ្រឿងមាសពីស្រុកអូភារ ។
10. ៙ កូនស្រីអើយ ចូរស្តាប់ ហើយពិចារណា ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរភ្លេចសាសន៍ឯង និងផ្ទះឪពុកឯងទៅ
11. នោះស្តេចទ្រង់នឹងគ្រាប់ព្រះទ័យ ដោយសេចក្ដីលំអរបស់ឯង ដ្បិតទ្រង់ជាចៅហ្វាយឯង ដូច្នេះ ត្រូវកោតខ្លាចដល់ទ្រង់
12. ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះ ទាំងថ្វាយតង្វាយផង ពួកអ្នកមានក្នុងបណ្តាជន នឹងមករកពឹងគុណនៃឯងដែរ
13. ឯបុត្រីនៃស្តេច ដែលនៅក្នុងដំណាក់ នាងមានសេចក្ដីរុងរឿង ព្រះភូសារបស់នាងចំរុះដោយមាស។
14. ៙ គេនឹងនាំនាងមកថ្វាយព្រះករុណា ប្រដាប់ដោយព្រះភូសាប៉ាក់ ឯពួកព្រហ្មចារី ជាភឿនដែលដង្ហែនាងមក នោះនឹងមកឯទ្រង់ដែរ
15. នឹងមានអ្នកនាំគេចូលមកក្នុងព្រះរាជដំណាក់ ដោយមានសេចក្ដីរីករាយសប្បាយ។
16. ៙ នោះនាងនឹងបានព្រះរាជបុត្រជំនួសឪពុក ហើយនាងនឹងតាំងព្រះរាជបុត្រទាំងនោះ ឲ្យធ្វើជាចៅហ្វាយនៅគ្រប់លើផែនដី
17. អញនឹងធ្វើឲ្យមានសេចក្ដីរឭកនឹកចាំពីឈ្មោះឯង នៅគ្រប់ទាំងដំណមនុស្សតទៅ ហេតុនោះ អស់ទាំងសាសន៍នឹងសរសើរដល់ឯង នៅអស់កល្បជានិច្ចរៀងរាបតទៅ។
About ទំនុកដំកើង Chapter 45
Read ទំនុកដំកើង Chapter 45 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 45
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 45 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 45?
ទំនុកដំកើង Chapter 45 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 45 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 18
- ទំនុកដំកើង Chapter 68
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 148
Explore More from ព្រះគម្ពីរសញ្ញាចាស់
- សុភាសិត Chapter 7
- នាង រស់ Chapter 4
- នេហេមា Chapter 6
- អេសេគាល Chapter 5
- និក្ខមនំ Chapter 39
- អេសាយ Chapter 3
- ពង្សាវតារក្សត្រ ទី ២ Chapter 17