Read លេវីវិន័យ Chapter 5 Online
Read លេវីវិន័យ Chapter 5 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លេវីវិន័យ and the Holy Bible online.
Choose a Chapter
លេវីវិន័យ 5
ជំពូក 5
1. ក្រោយដែលបានទទួលស្បថធ្វើជាស្មរបន្ទាល់ហើយ នោះបើអ្នកណាធ្វើបាប ដោយមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញឬដឹង អ្នកនោះឈ្មោះថាមានទោសវិញ
2. ឬបើអ្នកណាប៉ះពាល់នឹងរបស់ស្មោកគ្រោកណាមួយ ជាខ្មោចសត្វដែលមិនស្អាត ទោះបើជាសត្វព្រៃ សត្វស្រុក ឬសត្វលូនវារ ដោយមិនបានដឹង ហើយខ្លួនក៏បានទៅជាមិនស្អាតដែរ នោះឈ្មោះថាមានទោសហើយ
3. ឬបើបានប៉ះពាល់នឹងសេចក្ដីស្មោកគ្រោករបស់មនុស្ស ទោះបើជាសេចក្ដីមិនស្អាតយ៉ាងណាក៏ដោយ ដែលនាំឲ្យខ្លួនមិនស្អាតបាន ដោយឥតដឹងខ្លួន បើកាលណាដឹងវិញ នោះមានទោសហើយ
4. ឬបើអ្នកណាស្បថលេងថានឹងប្រព្រឹត្តការអាក្រក់ ឬល្អក្តី ទោះបើសេចក្ដីអ្វីក៏ដោយ ដែលមនុស្សនឹងស្បថដោយឥតបើគិត ហើយមិនបានដឹងខ្លួនសោះ បើកាលណាដឹងវិញ នោះនឹងមានទោសក្នុងបទណាមួយនោះជាមិនខាន
5. ដូច្នេះ បើអ្នកណាមានទោសក្នុងបទណាមួយយ៉ាងនោះ ត្រូវឲ្យលន់តួចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្តចុះ
6. ហើយត្រូវនាំយកតង្វាយ ដែលសម្រាប់ការរំលងរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា ដោយព្រោះបាបដែលបានប្រព្រឹត្ត គឺជាសត្វញី១ពីហ្វូងចៀម ឬពពែ សម្រាប់ជាតង្វាយលោះបាប រួចត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបរបស់អ្នកនោះ។
7. បើសិនជាអ្នកនោះខ្វះខាត គ្មានល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ មកថ្វាយព្រះយេហូវ៉ា ទុកជាតង្វាយសម្រាប់ការរំលងរបស់ខ្លួន ដោយព្រោះបាបដែលបានប្រព្រឹត្តនោះវិញ គឺ១សម្រាប់ជាតង្វាយលោះបាប ហើយ១សម្រាប់ជាតង្វាយដុត
8. ត្រូវឲ្យនាំយកសត្វនោះទៅឯសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយ១ ដែលសម្រាប់ជាតង្វាយលោះបាប ជាមុនដំបូង ដោយក្តិចបណ្តាច់ក្បាលចេញពីក តែមិនត្រូវពុះជា២ឡើយ
9. រួចប្រោះឈាមនៃតង្វាយលោះបាបនោះនៅចំហៀងអាសនៈ ហើយត្រូវសម្រក់ឈាមដែលសល់ទាំងប៉ុន្មាននៅជើងអាសនៈវិញ នេះហើយជាតង្វាយលោះបាប
10. ឯសត្វទី២ នោះត្រូវថ្វាយជាតង្វាយដុតតាមទម្លាប់ ដូច្នេះ ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយអ្នកនោះនឹងបានរួចចាកទោស។
11. បើអ្នកនោះខ្វះខាត គ្មានល្មមនឹងយកលលក២ ឬព្រាបជំទើរ២បានទេ នោះត្រូវយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង មកទុកជាតង្វាយលោះបាប ដោយព្រោះអំពើដែលខ្លួនបានប្រព្រឹត្ត តែមិនត្រូវចាក់ប្រេង ឬដាក់កំញានទេ ដ្បិតជាតង្វាយសម្រាប់លោះបាប
12. ត្រូវឲ្យអ្នកនោះនាំយកទៅឯសង្ឃ ហើយត្រូវឲ្យសង្ឃយក១ក្តាប់ ទុកជាទីរំឭកទៅដុតលើអាសនៈ តាមរបៀបតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នេះហើយជាតង្វាយលោះបាប
13. ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ចំពោះការដែលបានប្រព្រឹត្តរំលងក្នុងបទណាមួយនោះ រួចអ្នកនោះនឹងបានរួចចាកទោស ឯម្សៅដែលនៅសល់ នោះត្រូវបានសម្រាប់សង្ឃវិញ ដូចជាក្នុងតង្វាយម្សៅដែរ។
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅម៉ូសេថា
15. បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធនៃព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកតង្វាយដែលសម្រាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង
16. ហើយត្រូវសងតាមតម្លៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែម១ភាគក្នុង៥ផង ប្រគល់ទៅឲ្យសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនោះទុកជាតង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។
17. បើអ្នកណាធ្វើបាប ដោយប្រព្រឹត្តការអ្វីដែលព្រះយេហូវ៉ាបានហាមមិនឲ្យធ្វើ ទោះបើមិនបានដឹងក៏ដោយ គង់តែអ្នកនោះមានទោស ហើយត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន
18. ត្រូវឲ្យអ្នកនោះយកចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ មកប្រគល់ដល់សង្ឃតាមដែលគិតថ្លៃ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការរំលង ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងការកំហុស ដែលអ្នកនោះបានប្រព្រឹត្តដោយឥតដឹង រួចអ្នកនោះនឹងបានរួចចាកទោស
19. នេះហើយជាតង្វាយដែលថ្វាយ ដោយព្រោះការប្រព្រឹត្តរំលង ដ្បិតពិតជាអ្នកនោះមានទោស នៅចំពោះព្រះយេហូវ៉ាមែនហើយ។
About លេវីវិន័យ Chapter 5
Read លេវីវិន័យ Chapter 5 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លេវីវិន័យ
Chapter: 5
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លេវីវិន័យ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លេវីវិន័យ Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លេវីវិន័យ Chapter 5?
លេវីវិន័យ Chapter 5 is part of the Book of លេវីវិន័យ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លេវីវិន័យ Chapter 5 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from លេវីវិន័យ
- លេវីវិន័យ Chapter 7
- លេវីវិន័យ Chapter 3
- លេវីវិន័យ Chapter 22
- លេវីវិន័យ Chapter 26
- លេវីវិន័យ Chapter 17
- លេវីវិន័យ Chapter 14
- លេវីវិន័យ Chapter 9