Read រ៉ូម Chapter 9 Online
Read រ៉ូម Chapter 9 online from the Holy Bible. This chapter is part of the Book of រ៉ូម in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of រ៉ូម and the Holy Bible online.
Choose a Chapter
រ៉ូម 9
ជំពូក 9
1. ញុំនិយាយសេចក្ដីពិត ដោយនូវព្រះគ្រីស្ទ ខ្ញុំមិនភូតកុហកទេ បញ្ញាចិត្តខ្ញុំក៏ធ្វើបន្ទាល់ជាមួយនឹងខ្ញុំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង ថា
2. ខ្ញុំមានសេចក្ដីទុក្ខសោកជាខ្លាំង និងសេចក្ដីព្រួយលំបាកក្នុងចិត្តជានិច្ច
3. ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម
4. គឺជាសាសន៍អ៊ីស្រាអែល ដែលគេមានការចិញ្ចឹមជាកូនព្រះ និងសិរីល្អ សេចក្ដីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្ដីសន្យាជារបស់ផងខ្លួន ព្រមទាំងពួកអយ្យកោផង
5. ហើយព្រះគ្រីស្ទក៏បានកើតពីពួកគេ ខាងឯសាច់ឈាមដែរ ដែលទ្រង់ខ្ពស់លើសទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន
6. ប៉ុន្តែ មិនមែនថាព្រះបន្ទូលទច់អាក់នោះទេ ដ្បិតមិនមែនអស់អ្នកដែលកើតក្នុងសាសន៍អ៊ីស្រាអែល ជាសាសន៍អ៊ីស្រាអែលពិតនោះឡើយ
7. ក៏មិនមែនជាកូនលោកអ័ប្រាហាំទាំងអស់គ្នា ដោយព្រោះតែជាពូជលោកនោះដែរ តែមានសេចក្ដីចែងទុកមកថា «ពូជឯងនឹងបានរាប់ពីអ៊ីសាកមក»
8. គឺថា មិនមែនកូនខាងសាច់ឈាម ដែលជាកូនរបស់ព្រះនោះទេ ឯកូនខាងឯសេចក្ដីសន្យា នោះទើបបានរាប់ជាពូជវិញ
9. ដ្បិតសេចក្ដីសន្យានោះ គឺជាព្រះបន្ទូលនេះដែលថា «អញនឹងមកវិញតាមកំណត់នេះ នោះសារ៉ានឹងមានកូន»
10. មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺអ៊ីសាក ជាអយ្យកោនៃយើងរាល់គ្នា
11. គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី
12. នោះព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា «កូនច្បងនឹងត្រូវបម្រើប្អូន»
13. ដូចមានសេចក្ដីចែងទុកមកថា «អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ» គឺដើម្បីឲ្យព្រះតម្រិះរបស់ព្រះ ខាងឯសេចក្ដីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ។
14. ដូច្នេះ យើងនឹងថាដូចម្តេច តើព្រះមានសេចក្ដីទុច្ចរិតឬអី ទេ គ្មានសោះ
15. ដ្បិតទ្រង់មានព្រះបន្ទូលទៅលោកម៉ូសេថា «អញនឹងផ្សាយសេចក្ដីមេត្តាករុណា ដល់អ្នកណាដែលអញមេត្តាករុណា ក៏នឹងមានសេចក្ដីក្តួលអាណិត ដល់អ្នកណាដែលអញក្តួលអាណិត»
16. ដូច្នេះ មិនសម្រេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្ដីមេត្តាករុណាវិញ
17. ដ្បិតមានបទគម្ពីរសម្ដែងដល់ផារ៉ោនថា «អញបានតាំងឯងឡើងសម្រាប់ការនេះឯង គឺដើម្បីសម្ដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញផែនដី»
18. ដូច្នេះ ទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហឫទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹងក៏តាមតែព្រះហឫទ័យដែរ។
19. ដូច្នេះ អ្នកនឹងសួរខ្ញុំថា ហេតុអ្វីបានជាទ្រង់នៅតែបន្ទោសទៀត ដ្បិតតើអ្នកណាបានទទឹងនឹងព្រះហឫទ័យទ្រង់
20. ប៉ុន្តែ ឱមនុស្សអើយ តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ នឹងនិយាយទៅជាងនោះថា ហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី
21. តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ និងយកដុំដីដដែលធ្វើជាវត្ថុ១សម្រាប់ការដ៏ប្រសើរ ហើយ១ទៀតសម្រាប់ការមិនប្រសើរទេឬអី
22. ចុះបើសិនជាព្រះទ្រង់ចង់សម្ដែងសេចក្ដីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្តា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសម្រាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ
23. ហើយបើទ្រង់ចង់បើកឲ្យគ្រឿងប្រដាប់ ដែលគួរនឹងសេចក្ដីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរីល្អដ៏បរិសុទ្ធរបស់ទ្រង់វិញ
24. គឺយើងរាល់គ្នាដែលទ្រង់បានហៅមក មិនមែនពីសាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង នោះធ្វើដូចម្តេចទៅ
25. ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរហូសេ សម្ដែងមកថា «អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ»
26. ដូច្នេះ នៅកន្លែងដែលបានសម្ដែងថា «ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ» ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ
27. ឯហោរាអេសាយ លោកក៏បន្លឺឡើង ពីដំណើរសាសន៍អ៊ីស្រាអែលថា «ទោះបើសាសន៍អ៊ីស្រាអែលមានចំនួនច្រើន ដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ គង់តែនឹងបានសង្គ្រោះតែសំណល់ដែលសល់ទេ
28. ដ្បិតការនោះកំពុងតែបង្ហើយ ហើយបង្រួមជាខ្លី ដោយសេចក្ដីសុចរិត ពីព្រោះព្រះអម្ចាស់ទ្រង់នឹងកាត់ការនោះយ៉ាងខ្លី នៅលើផែនដី »
29. ដូចជាលោកអេសាយបានទាយទុកមកអំពីមុនថា «បើសិនណាជាព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មិនបានទុកពូជឲ្យយើង នោះយើងនឹងបានត្រឡប់ដូចជាក្រុងសូដុម ហើយដូចជាក្រុងកូម៉ូរ៉ាដែរ» ។
30. ដូច្នេះ តើយើងនឹងថាដូចម្តេច គឺត្រូវថា សាសន៍ដទៃ ដែលមិនដេញតាមសេចក្ដីសុចរិត នោះបានទាន់សេចក្ដីសុចរិតនោះហើយ គឺជាសេចក្ដីសុចរិត ដែលមកដោយសារសេចក្ដីជំនឿ
31. តែឯសាសន៍អ៊ីស្រាអែលវិញ ដែលគេដេញតាមក្រឹត្យវិន័យដ៏សុចរិត នោះគេមិនបានទាន់ក្រឹត្យវិន័យដ៏សុចរិតទេ
32. តើដោយហេតុអ្វី គឺដោយព្រោះតែគេរក ដោយអាងការគេប្រព្រឹត្ត មិនមែនដោយសេចក្ដីជំនឿទេ ដ្បិតគេបានជំពប់នឹងថ្មជំពប់នោះ
33. ដូចមានសេចក្ដីចែងទុកមកថា «មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» ។
About រ៉ូម Chapter 9
Read រ៉ូម Chapter 9 online from the Holy Bible. This chapter is part of the Book of រ៉ូម in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: រ៉ូម
Chapter: 9
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading រ៉ូម. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading រ៉ូម Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is រ៉ូម Chapter 9?
រ៉ូម Chapter 9 is part of the Book of រ៉ូម in the Holy Bible.
Can I read this chapter online?
Yes. You can read the complete រ៉ូម Chapter 9 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 10
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 2
- ថែស្សាឡូនីច ទី ១ Chapter 1
Explore More from រ៉ូម
- រ៉ូម Chapter 16
- រ៉ូម Chapter 6
- រ៉ូម Chapter 15
- រ៉ូម Chapter 12
- រ៉ូម Chapter 10
- រ៉ូម Chapter 7
- រ៉ូម Chapter 14