សុភាសិត Chapter 29

For English

Read សុភាសិត Chapter 29 Online

Read សុភាសិត Chapter 29 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សុភាសិត and the Holy Bible online.

Choose a Chapter

សុភាសិត 29

ជំពូក 29

1. អ្នក​ណា​ដែល​ត្រូវ​បន្ទោស​ជា​ញយៗ តែ​តាំង​ចិត្ត​រឹង​វិញ នោះ​ត្រូវ​វិនាស​ក្នុង​១​រំពេច ទាល់​បើ​ជួយ​ផង។

2. កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ នោះ​បណ្តា‌ជន​ស្រែក​ថ្ងូរ​ឡើង។

3. អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ប្រាជ្ញា នោះ​រមែង​នាំ​ឲ្យ​ឪពុក​រីក‌រាយ​សប្បាយ តែ​អ្នក​ណា​ដែល​គប់​រក​ស្រី​សំផឹង នោះ​ស៊ី​បង្ហិន​ទ្រព្យ​សម្បត្តិ​គាត់​វិញ។

4. ស្តេច​រមែង​តាំង​នគរ​ឲ្យ​មាំ‌មួន ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្តេច​ណា​ដែល​សង្កត់‌សង្កិន​យក​តង្វាយ នោះ​ធ្វើ​ឲ្យ​ស្រុក​វិនាស​វិញ។

5. អ្នក​ណា​ដែល​បញ្ចើច​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា ដាក់​លប់​សម្រាប់​ចាប់​ជើង​គេ​ទេ។

6. មាន​អន្ទាក់​នៅ​ក្នុង​អំពើ​រំលង​របស់​មនុស្ស​អាក្រក់ តែ​មនុស្ស​សុចរិត​គេ​ច្រៀង​ដោយ​អរ​សប្បាយ​វិញ។

7. មនុស្ស​សុចរិត​រមែង​ពិចារណា​យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។

8. មនុស្ស​ចំអក​មើល‌ងាយ​គេ​អុច‌អាល​ឲ្យ​ទី​ក្រុង​ឆេះ​ឡើង តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​បង្វែរ​បណ្តេញ​សេចក្ដី​ក្រោធ​ចេញ​វិញ។

9. បើ​អ្នក​មាន​ប្រាជ្ញា​គេ​កើត​មាន​រឿង​នឹង​មនុស្ស​ចម្កួត ទោះ​បើ​អ្នក​នោះ​ខឹង ឬ​សើច​ក្តី គង់​តែ​ឥត​មាន​សេចក្ដី​សុខ​វិញ​ឡើយ។

10. ពួក​មនុស្ស​ដែល​កម្ចាយ​ឈាម នោះ​រមែង​តែ​ស្អប់​ដល់​មនុស្ស​ត្រឹម​ត្រូវ តែ​មនុស្ស​ទៀង​ត្រង់​រក​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​នោះ​វិញ។

11. ពួក​ល្ងី‌ល្ងើ​សម្ដែង​ចេញ​អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រំងាប់​ចេញ​វិញ។

12. បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត‌ភរ នោះ​ពួក​អ្នក​បម្រើ​របស់​គេ​ក៏​ជា​មនុស្ស​អាក្រក់​ដែរ។

13. មនុស្ស​ទាល់​ក្រ និង​មនុស្ស​ដែល​សង្កត់‌សង្កិន គេ​តែង​តែ​ប្រទះ​គ្នា តែ​គឺ​ព្រះ‌យេហូវ៉ា ដែល​បំភ្លឺ​ភ្នែក​របស់​អ្នក​ទាំង​២​នោះ។

14. ឯ​ស្តេច​ណា​ដែល​វិនិច្ឆ័យ​ក្តី​របស់​មនុស្ស​ទាល់​ក្រ​ដោយ​ឥត​មន្ទិល បល្ល័ង្ក‌រាជ្យ​របស់​ស្តេច​នោះ​នឹង​បាន​តាំង​ឲ្យ​ជាប់​ជា​ដរាប។

15. រំពាត់ និង​សេចក្ដី​ប្រៀន​ប្រដៅ រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា តែ​កូន​ណា​ដែល​បណ្តោយ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត នោះ​តែង​ធ្វើ​ឲ្យ​ម្តាយ​មាន​សេចក្ដី​ខ្មាស​វិញ។

16. កាល​ណា​មនុស្ស​អាក្រក់​ចម្រើន​ជា​ច្រើន​ឡើង នោះ​សេចក្ដី​រំលង​ច្បាប់​ក៏​ចម្រើន​ឡើង​ដែរ ប៉ុន្តែ ពួក​សុចរិត​នឹង​ឃើញ​គ្រា​ដែល​គេ​ដួល​ចុះ​ទៅ​វិញ។

17. ចូរ​ស្តី​ប្រដៅ​កូន​ឯង​ចុះ នោះ​វា​នឹង​ឲ្យ​ឯង​បាន​សម្រាក​ចិត្ត អើ វា​នឹង​ឲ្យ​ឯង​មាន​ចិត្ត​រីក‌រាយ​ផង។

18. គ្រា​ណា​ដែល​ឥត​មាន​ការ​បើក​សម្ដែង នោះ​បណ្តា‌ជន​រមែង​លែង​ទប់​ចិត្ត តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​សប្បាយ​ហើយ។

19. ខ្ញុំ​កំដរ​នឹង​រាង‌ចាល ដោយ‌សារ​តែ​ពាក្យ​បន្ទោស​មិន​បាន ដ្បិត​ទោះ​បើ​វា​ស្តាប់​បាន គង់​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

20. ឯង​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សំដី​ឬ​មាន​សេចក្ដី​សង្ឃឹម ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។

21. អ្នក​ណា​ដែល​ចិញ្ចឹម​បាវ​បម្រើ​ដោយ​ថ្នម តាំង​ពី​តូច​មក នោះ​ដល់​ជាន់​ក្រោយ​នឹង​បាន​អ្នក​នោះ​ដូច​ជា​កូន​វិញ។

22. មនុស្ស​មួម៉ៅ​រមែង​អុច‌អាល ឲ្យ​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ នោះ​រំលង​ច្បាប់​ជា​ច្រើន។

23. ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​នឹង​នាំ​ឲ្យ​ទាប‌ថោក​ទៅ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព​រាប‌ទាប នោះ​នឹង​បាន​កិត្តិសព្ទ​វិញ។

24. អ្នក​ណា​ដែល​ចូល​ដៃ​នឹង​ចោរ នោះ​ឈ្មោះ​ថា​ស្អប់​ដល់​ព្រលឹង​ខ្លួន វា​ឮ​គេ​ដាក់​បណ្តាសា​ដល់​ខ្លួន ប៉ុន្តែ មិន​ពោល​តប​ឡើយ។

25. ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ។

26. មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក ឲ្យ​បាន​ប្រកប​ដោយ​គុណ​នៃ​អ្នក​គ្រប់‌គ្រង តែ​សេចក្ដី​វិនិច្ឆ័យ​ដល់​មនុស្ស​នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ។

27. ឯ​មនុស្ស​ទុច្ចរិត​គេ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សុចរិត ហើយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ។

About សុភាសិត Chapter 29

Read សុភាសិត Chapter 29 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: សុភាសិត
Chapter: 29
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading សុភាសិត. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading សុភាសិត Chapter 29 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is សុភាសិត Chapter 29?

សុភាសិត Chapter 29 is part of the Book of សុភាសិត in the Holy Bible.

Can I read this chapter online?

Yes. You can read the complete សុភាសិត Chapter 29 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 8
  6. ហូសេ Chapter 6
  7. ហូសេ Chapter 12

Explore More from សុភាសិត

  1. សុភាសិត Chapter 15
  2. សុភាសិត Chapter 7
  3. សុភាសិត Chapter 12
  4. សុភាសិត Chapter 20
  5. សុភាសិត Chapter 21
  6. សុភាសិត Chapter 5
  7. សុភាសិត Chapter 16

Related Chapters & Readings

  1. អេសាយ Chapter 16
  2. យ៉ូប Chapter 25
  3. ទំនុកដំកើង Chapter 39
  4. អេសេគាល Chapter 17
  5. យ៉ូប Chapter 19
  6. យេរេមា Chapter 34
  7. ម៉ាថាយ Chapter 28
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *