Read លេវីវិន័យ Chapter 6 Online
Read លេវីវិន័យ Chapter 6 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លេវីវិន័យ and the Holy Bible online.
Choose a Chapter
លេវីវិន័យ 6
ជំពូក 6
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. បើអ្នកណាធ្វើបាប ហើយប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ា ដោយកុហកដល់អ្នកជិតខាងខ្លួនពីរបស់អ្វីដែលគេបានផ្ញើទុក ឬបញ្ចាំនៅដៃខ្លួន ឬដែលខ្លួនបានលួច ឬដែលបានសង្កត់សង្កិនដល់អ្នកជិតខាង
3. ឬបានរើសរបស់ដែលគេបាត់ ហើយកុហកថា មិនឃើញ ឬស្បថកុហកក្នុងសេចក្ដីណាមួយនេះ ដែលមនុស្សតែងប្រព្រឹត្តទាំងធ្វើបាបដូច្នោះ
4. បើអ្នកនោះបានប្រព្រឹត្ត ហើយមានទោសដូច្នោះ នោះត្រូវឲ្យសងរបស់ដែលខ្លួនបានលួច បានកំហែងយក ដែលគេបានផ្ញើទុកនឹងខ្លួន ឬរបស់បាត់ដែលខ្លួនបានឃើញ
5. និងរបស់អ្វីដែលខ្លួនប្រកែក ដោយស្បថកុហកថា មិនបានដឹង គឺត្រូវសងទាំងអស់ ព្រមទាំងបន្ថែម១ភាគក្នុង៥ផង ដល់ម្ចាស់របស់នោះ ក្នុងថ្ងៃដែលឃើញថាមានទោស ដូច្នោះហើយ
6. រួចត្រូវយកតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលងរបស់ខ្លួន មកប្រគល់ដល់សង្ឃ សម្រាប់នឹងថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃ ទុកជាតង្វាយដោយព្រោះការរំលង
7. ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចអ្នកនោះនឹងរួចចាកទោស ចំពោះការអ្វីដែលនាំឲ្យខ្លួនមានទោសដោយប្រព្រឹត្តនោះ។
8. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
9. ចូរបង្គាប់ដល់អើរ៉ុន និងពួកកូនលោកថា នោះជារបៀបតង្វាយដុត គឺតង្វាយនេះត្រូវតែនៅលើជើងក្រាននៃអាសនៈពេញ១យប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនៈក៏ត្រូវតែឆេះនៅជានិច្ចដែរ
10. ឯសង្ឃត្រូវឲ្យពាក់អាវខ្លូតទេស ហើយស្លៀកខោខ្លូតទេស ទៅកើបផែះដែលភ្លើងបានឆេះតង្វាយនៅលើអាសនៈ ហើយដាក់នៅក្បែរអាសនៈសិន
11. រួចដោះសម្លៀកបំពាក់នោះចេញ ស្លៀកពាក់បន្លាស់ឯទៀត យកផេះចេញទៅក្រៅទីដំឡើងត្រសាលចាក់នៅកន្លែងស្អាត
12. ឯភ្លើងនៅលើអាសនៈ នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកត្រូវឲ្យសង្ឃដាក់ឧសនៅលើនោះ រួចរៀបតង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់តង្វាយមេត្រីផង
13. ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនៈ មិនត្រូវឲ្យរលត់ឡើយ។
14. នេះជារបៀបតង្វាយម្សៅ គឺពួកកូនអើរ៉ុនត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់លើអាសនៈប៉ែកខាងមុខ
15. ត្រូវយកម្សៅយ៉ាងម៉ដ្ត១ក្តាប់ជាមួយនឹងប្រេងខ្លះ ហើយនិងកំញានដែលនៅលើតង្វាយម្សៅនោះដុតទាំងអស់ សម្រាប់ជាក្លិនឈ្ងុយ នៅលើអាសនៈ ទុកជាទីរំឭកដល់ព្រះយេហូវ៉ា
16. ឯម្សៅទាំងប៉ុន្មានដែលសល់នៅ នោះអើរ៉ុន និងពួកកូនលោក ត្រូវបរិភោគ ដោយឥតមានដំបែនៅត្រង់កន្លែងបរិសុទ្ធ គឺត្រូវបរិភោគនៅទីលានផងត្រសាលជំនុំ
17. មិនត្រូវចំអិនម្សៅនោះដោយលាយនឹងដំបែឡើយ អញបានឲ្យម្សៅនោះទុកជាចំណែករបស់គេពីតង្វាយដែលដុតថ្វាយអញ នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាតង្វាយសម្រាប់លោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ
18. អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគតង្វាយម្សៅនោះ ទុកជាចំណែកដល់ខ្លួន ពីអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងតំណតរៀងទៅ ឯអស់អ្នកណាដែលពាល់តង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ។
19. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
20. នេះជាតង្វាយដែលអើរ៉ុន និងពួកកូនលោក ត្រូវថ្វាយដល់ព្រះយេហូវ៉ា ក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យ គឺត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង សម្រាប់តង្វាយម្សៅ ដែលថ្វាយនៅជានិច្ច ត្រូវថ្វាយពាក់កណ្តាលក្នុងពេលព្រឹក ហើយពាក់កណ្តាលក្នុងពេលល្ងាច
21. ត្រូវធ្វើតង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ព កាលណាឆ្អិនហើយ នោះត្រូវយកមកបំបែកជាដុំៗ ថ្វាយជាតង្វាយម្សៅ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
22. ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអើរ៉ុន ហើយចាក់ប្រេងតាំងឡើងជំនួសលោក គឺសង្ឃនោះឯង ដែលត្រូវថ្វាយតង្វាយនោះ នេះជាច្បាប់សម្រាប់អស់កល្បជានិច្ចនៅចំពោះព្រះយេហូវ៉ា ឯតង្វាយនោះ ត្រូវដុតទៅទាំងអស់វិញ
23. គ្រប់ទាំងតង្វាយម្សៅដែលពួកសង្ឃថ្វាយ នោះត្រូវតែដុតទាំងអស់ មិនត្រូវឲ្យបរិភោគឡើយ។
24. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
25. ចូរប្រាប់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបតង្វាយដែលសម្រាប់លោះបាប គឺត្រូវតែសម្លាប់តង្វាយនោះ នៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ តង្វាយនោះជាបរិសុទ្ធបំផុត
26. ឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគតង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានផងត្រសាលជំនុំ
27. អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមតង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះ នៅត្រង់កន្លែងបរិសុទ្ធ
28. តែថ្លាងណាដែលប្រើស្ងោរសាច់នោះ ត្រូវតែបំបែកចោល ឬបើជាឆ្នាំងលង្ហិនវិញ នោះត្រូវតែដុសលាងសម្អាតក្នុងទឹកចេញ
29. អស់ទាំងប្រុសៗក្នុងពួកសង្ឃត្រូវបរិភោគតង្វាយនោះ នេះហើយជារបស់បរិសុទ្ធបំផុត
30. តែឯតង្វាយលោះបាប ដែលបានយកឈាមទៅក្នុងត្រសាលជំនុំ ឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធ នោះមិនត្រូវបរិភោគឡើយ គឺត្រូវតែដុតនឹងភ្លើងវិញ។
About លេវីវិន័យ Chapter 6
Read លេវីវិន័យ Chapter 6 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លេវីវិន័យ
Chapter: 6
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លេវីវិន័យ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លេវីវិន័យ Chapter 6 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លេវីវិន័យ Chapter 6?
លេវីវិន័យ Chapter 6 is part of the Book of លេវីវិន័យ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លេវីវិន័យ Chapter 6 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 12
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from លេវីវិន័យ
- លេវីវិន័យ Chapter 15
- លេវីវិន័យ Chapter 10
- លេវីវិន័យ Chapter 21
- លេវីវិន័យ Chapter 2
- លេវីវិន័យ Chapter 16
- លេវីវិន័យ Chapter 5
- លេវីវិន័យ Chapter 19