Read សាំយូអែល ទី ២ Chapter 20 Online
Read សាំយូអែល ទី ២ Chapter 20 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ២ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ២ 20
ជំពូក 20
1. រីឯនៅទីនោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបាជាកូនប៊ីគ្រី ពូជបេនយ៉ាមីន វាក៏ផ្លុំត្រែឡើង ពោលថា យើងរាល់គ្នាគ្មានចំណែកខាងដាវីឌ ក៏គ្មានមរដកខាងកូនអ៊ីសាយទេ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅឯទីលំនៅយើងគ្រប់គ្នាទៅ
2. ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏លះបង់ចោលដាវីឌ ទៅតាមសេបាជាកូនប៊ីគ្រីវិញ តែពួកយូដាគេតាមស្តេចគេជាប់ទៅ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡឹម។
3. ដាវីឌក៏យាងមកដល់ដំណាក់ទ្រង់ នៅក្រុងយេរូសាឡឹម នោះទ្រង់យកពួកអ្នកម្នាងទាំង១០នាក់ ដែលបានទុកឲ្យនៅចាំដំណាក់ទៅបង្ខាំងទុក ហើយចិញ្ចឹមរក្សាដោយស្បៀងអាហារ តែមិនបានយាងចូលទៅឯនាងណាមួយទៀតទេ ដូច្នេះ នាងទាំងនោះត្រូវបង្ខាំងទុកឲ្យនៅជាមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
4. រួចមក ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ទៅអ័ម៉ាសាថា ចូរកេណ្ឌពួកយូដាឲ្យមកឯយើងក្នុង៣ថ្ងៃ ហើយត្រូវឲ្យអ្នកនៅទីនេះដែរ
5. ដូច្នេះ អ័ម៉ាសាក៏ចេញទៅកេណ្ឌពួកយូដា តែលោកបង្អង់នៅហួសវេលាកំណត់ដែលស្តេចបានបង្គាប់
6. នោះដាវីឌមានព្រះបន្ទូលទៅអ័ប៊ីសាយថា ឥឡូវនេះ សេបា ជាកូនប៊ីគ្រីនឹងប្រទូសរ៉ាយដល់យើងលើសជាងអាប់សាឡំមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយនៃអ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយបាត់ពីយើងទៅ
7. ដូច្នេះ កងទ័ពរបស់យ៉ូអាប់ ព្រមទាំងពួកកេរេធីម និងពួកពេលេធីម ហើយពួកខ្លាំងពូកែទាំងអស់ ក៏ចេញទៅជាមួយនឹងលោក គេចេញពីក្រុងយេរូសាឡឹម ទៅដេញតាមសេបាជាកូនប៊ីគ្រី
8. កាលបានទៅដល់ថ្មធំនៅស្រុកគីបៀនហើយ នោះអ័ម៉ាសាក៏មកប្រទះនឹងគេ ឯយ៉ូអាប់លោកបានពាក់អាវក្រោះ ហើយនៅចង្កេះមានកាំបិតនែបនៅខ្សែក្រវាត់ កំពុងដែលលោកដើរទៅមុខ នោះកាំបិតក៏របូតចេញ
9. រួចលោកសួរទៅអ័ម៉ាសាថា បងអើយ សុខសប្បាយជាទេឬ យ៉ូអាប់ក៏លូកដៃស្តាំទៅចាប់ពុកចង្កាអ័ម៉ាសា ដើម្បីនឹងថើប
10. ឯអ័ម៉ាសាមិនបានជារវាំងនឹងកាំបិតដែលនៅដៃយ៉ូអាប់ទេ ដូច្នេះ យ៉ូអាប់ក៏ចាក់វះពោះលោកឲ្យធ្លាយពោះវៀន ចេញទ្រេលដល់ដី ឥតមានចាក់ម្តងទៀតទេ ហើយលោកក៏ស្លាប់ទៅ រួចយ៉ូអាប់ និងអ័ប៊ីសាយ ជាប្អូនក៏ដេញតាមសេបា ជាកូនប៊ីគ្រីទៅ
11. មានម្នាក់ក្នុងពួកយ៉ូអាប់ ឈរជិតលោកប្រកាសថា អ្នកណាដែលស្ម័គ្រចិត្តខាងយ៉ូអាប់ ហើយនៅខាងដាវីឌ ចូរមកតាមយ៉ូអាប់ចុះ
12. ឯអ័ម៉ាសាលោកននៀលក្នុងឈាម នាកណ្តាលផ្លូវ កាលអ្នកនោះឃើញថា បណ្តាទ័ពទាំងប៉ុន្មានឈប់ឈរនៅ នោះគាត់យកអ័ម៉ាសាចេញពីផ្លូវទៅដាក់នៅវាលវិញ ហើយយកអាវ១គ្រប ព្រោះឃើញថាគ្រប់គ្នាដែលមកដល់ទីនោះចេះតែឈប់នៅ
13. កាលបានយកលោកចេញពីផ្លូវហើយ នោះបណ្តាទ័ពក៏ដើរតាមយ៉ូអាប់ទៅ ដើម្បីនឹងដេញតាមសេបាជាកូនប៊ីគ្រី។
14. អ្នកនោះដើរកាត់គ្រប់ទាំងខែត្រនៃពូជអំបូរអ៊ីស្រាអែល ទៅដល់ត្រឹមក្រុងអេបិល-បេត-ម្អាកា ហើយពួកបេរីក៏មូលគ្នាទាំងអស់ទៅតាមវាដែរ
15. ពួកខាងយ៉ូអាប់ក៏មកឡោមព័ទ្ធវា នៅក្រុងអេបិល-បេតា-ម្អាកា គេលើកដីបង្គរឡើង ធ្វើជាផ្លូវទៅដល់កំផែង ហើយពួកទ័ពក៏បុកកំផែង ដើម្បីនឹងរំលំចេញ
16. នៅគ្រានោះ មានស្រីប្រាជ្ញម្នាក់ស្រែកមកពីក្នុងទីក្រុងថា សូមស្តាប់ៗ សូមជម្រាបឲ្យយ៉ូអាប់អញ្ជើញមកជិតនេះសិន ដើម្បីឲ្យខ្ញុំបាននិយាយនឹងលោក
17. លោកក៏ចូលទៅជិតនាង រួចនាងសួរថា តើលោកឈ្មោះយ៉ូអាប់ឬអី លោកឆ្លើយថា គឺខ្ញុំនេះហើយ រួចនាងពោលថា សូមស្តាប់ពាក្យរបស់ខ្ញុំជាបាវលោកសិន លោកឆ្លើយថា ខ្ញុំកំពុងស្តាប់
18. នោះនាងនិយាយថា កាលដើមដំបូងគេធ្លាប់ពោលថា ពិតប្រាកដជាគេនឹងសួររកដំបូន្មាននៃពួកក្រុងអេបិល គឺយ៉ាងនោះដែលគេបានសម្រេចការនីមួយៗ
19. ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុង១ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មរដកនៃព្រះយេហូវ៉ាធ្វើអី
20. នោះយ៉ូអាប់ឆ្លើយតបថា សូមឲ្យបំណងចង់លេបបំបាត់ ហើយបំផ្លាញ បាននៅឆ្ងាយពីខ្ញុំ គឺឲ្យបាននៅឆ្ងាយពីខ្ញុំពិត
21. មិនមែនដូច្នោះទេ គឺមានមនុស្សម្នាក់ដែលមកពីស្រុកភ្នំអេប្រាអិម ឈ្មោះសេបាជាកូនប៊ីគ្រី វាបានលើកដៃក្បត់ចំពោះស្តេចដាវីឌវិញ ចូរប្រគល់តែខ្លួនវា១មកប៉ុណ្ណោះ នោះយើងនឹងថយចេញពីទីក្រុងនេះទៅហើយ ស្រីនោះឆ្លើយមកយ៉ូអាប់ថា ចាំមើល គេនឹងបោះក្បាលវារំលងកំផែងមកជូនលោក
22. នោះនាងក៏ទៅបញ្ចុះបញ្ចូលមនុស្សទាំងឡាយ ដោយប្រាជ្ញារបស់នាង ហើយគេកាត់ក្បាលសេបា ជាកូនប៊ីគ្រី បោះទៅជូនយ៉ូអាប់ រួចលោកផ្លុំត្រែឡើង ហើយគេក៏ថយចេញពីទីក្រុងនោះ ត្រឡប់ទៅឯទីលំនៅរបស់គេគ្រប់ៗគ្នាទៅ ចំណែកយ៉ូអាប់លោកក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញ រួចចូលទៅគាល់ស្តេច។
23. ចំណែកឯយ៉ូអាប់ លោកជាអ្នកត្រួតលើពួកពលទ័ពនៃសាសន៍អ៊ីស្រាអែលទាំងអស់ បេណាយ៉ា ជាកូនយេហូយ៉ាដា លោកជាមេលើពួកកេរេធីម និងពួកពេលេធីម
24. អ័ដូរ៉ាម លោកជាមេកំណែន ឯយ៉ូសាផាតជាកូនអ័ហ៊ីលូឌ លោកជាអ្នកកត់ត្រាពង្សាវតារ
25. សេរ៉ាយ៉ាជាស្មៀនហ្លួង សាដុក និងអ័បៀថើរជាសង្គ្រាជ
26. ហើយអ៊ីរ៉ា ជាពូជយ៉ាអ៊ារ លោកជាចាងហ្វាងលើពួកសេនាបតីរបស់ដាវីឌ។
About សាំយូអែល ទី ២ Chapter 20
Read សាំយូអែល ទី ២ Chapter 20 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ២
Chapter: 20
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ២ Chapter 20 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ២ Chapter 20?
សាំយូអែល ទី ២ Chapter 20 is part of the Book of សាំយូអែល ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ២ Chapter 20 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
- ហូសេ Chapter 5
Explore More from សាំយូអែល ទី ២
- សាំយូអែល ទី ២ Chapter 11
- សាំយូអែល ទី ២ Chapter 10
- សាំយូអែល ទី ២ Chapter 12
- សាំយូអែល ទី ២ Chapter 17
- សាំយូអែល ទី ២ Chapter 6
- សាំយូអែល ទី ២ Chapter 19
- សាំយូអែល ទី ២ Chapter 2