Read យេរេមា Chapter 26 Online
Read យេរេមា Chapter 26 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 26
ជំពូក 26
1. កាលនៅដើមរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា នោះព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាថា
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលបង្គាប់ដូច្នេះ ចូរទៅឈរក្នុងទីលានព្រះវិហារនៃព្រះយេហូវ៉ាចុះ ហើយប្រាប់ដល់មនុស្សនៅអស់ទាំងទីក្រុងស្រុកយូដា ដែលមកថ្វាយបង្គំក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមគ្រប់ទាំងពាក្យដែលអញបង្គាប់ឲ្យឯងប្រាប់ដល់គេ កុំឲ្យបន្ថយពាក្យណាមួយឡើយ
3. ប្រហែលជាគេនឹងស្តាប់តាម ហើយបែរចេញពីផ្លូវអាក្រក់ដែលគេប្រព្រឹត្តរៀងខ្លួនទេដឹង ដើម្បីឲ្យអញបានប្រែគំនិតចេញពីការអាក្រក់ ដែលអញសម្រេចនឹងធ្វើដល់គេ ដោយព្រោះអំពើអាក្រក់ដែលគេប្រព្រឹត្តនោះ
4. ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងដើរតាមច្បាប់ដែលអញបានដាក់នៅមុខឯងរាល់គ្នា
5. ប្រយោជន៍នឹងស្តាប់តាមពាក្យរបស់ពួកហោរា ជាអ្នកបម្រើរបស់អញ ដែលអញចាត់ឲ្យមកឯឯងរាល់គ្នា ដោយក្រោកពីព្រលឹមស្រាង និងចាត់គេផង តែឯងរាល់គ្នាមិនបានស្តាប់តាមសោះ
6. នោះអញនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរវិញ ហើយនិងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្តាសាដល់អស់ទាំងសាសន៍នៅផែនដីផង
7. ឯពួកសង្ឃ ពួកហោរា និងបណ្តាជនទាំងឡាយ ក៏ឮយេរេមាប្រាប់ពាក្យទាំងនេះ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ។
8. លុះដល់យេរេមាបានប្រាប់គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យលោកប្រាប់ដល់ជនទាំងឡាយរួចអស់ហើយ នោះពួកសង្ឃ និងពួកហោរា ហើយបណ្តាជនទាំងអស់ ក៏ចាប់លោកដោយពាក្យថា ឯងត្រូវស្លាប់ហើយ
9. ហេតុអ្វីបានជាឯងទាយដោយនូវព្រះនាមព្រះយេហូវ៉ាថា ព្រះវិហារនេះនឹងបានដូចជាស៊ីឡូរ ហើយទីក្រុងនេះនឹងត្រូវខូចបង់ ឥតមានអ្នកណានៅដូច្នេះ រួចប្រជាជនក៏មូលគ្នាមកព័ទ្ធជុំយេរេមា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
10. កាលពួកចៅហ្វាយនៃស្រុកយូដាបានឮសេចក្ដីទាំងនោះហើយ គេក៏ចេញពីដំណាក់ស្តេច ឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា រួចអង្គុយចុះត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា
11. នោះពួកសង្ឃ និងពួកហោរា គេជម្រាបដល់ពួកចៅហ្វាយ ហើយដល់ជនទាំងអស់ថា មនុស្សនេះគួរស្លាប់ហើយ ដ្បិតគេបានទាយទាស់នឹងក្រុងនេះ ដូចជាអស់លោកអ្នកបានឮដោយត្រចៀកស្រាប់
12. រួចយេរេមាលោកក៏ជម្រាបដល់ពួកចៅហ្វាយ និងជនទាំងអស់ថា ព្រះយេហូវ៉ាទ្រង់បានចាត់ខ្ញុំ ឲ្យមកទាយប្រាប់អស់ទាំងពាក្យដែលអ្នករាល់គ្នាបានឮ ទាស់នឹងព្រះវិហារ ហើយនិងទីក្រុងនេះ
13. ដូច្នេះ ចូរកែផ្លូវ និងកិរិយារបស់អ្នករាល់គ្នាឥឡូវ ហើយស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ នោះព្រះយេហូវ៉ាទ្រង់នឹងប្រែគំនិតចេញពីសេចក្ដីអាក្រក់ ដែលទ្រង់បានប្រកាសទាស់នឹងអ្នករាល់គ្នាវិញ
14. តែឯខ្លួនខ្ញុំនេះ ខ្ញុំនៅក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ចូរធ្វើដល់ខ្ញុំតាមដែលអ្នករាល់គ្នាឃើញថាល្អ ហើយទៀងត្រង់ចុះ
15. ប៉ុន្តែ ត្រូវឲ្យដឹងពិតថា បើអ្នករាល់គ្នាសម្លាប់ខ្ញុំ នោះនឹងនាំឲ្យឈាមដែលឥតមានទោសប្រឡាក់លើខ្លួនអ្នករាល់គ្នា លើទីក្រុងនេះ និងពួកអ្នកដែលអាស្រ័យនៅផង ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រាប់ពាក្យទាំងនេះ នៅត្រចៀកអ្នករាល់គ្នាជាពិត។
16. នោះពួកចៅហ្វាយ និងជនទាំងឡាយក៏និយាយនឹងពួកសង្ឃ ហើយនិងពួកហោរាថា មនុស្សនេះមិនគួរនឹងស្លាប់ទេ ដ្បិតបានគ្រាន់តែប្រាប់យើងរាល់គ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាជាព្រះនៃយើងទេតើ
17. រួចមានពួកចាស់ទុំខ្លះក្នុងស្រុក គេក្រោកឡើងប្រាប់ដល់ប្រជុំជនថា
18. មីកា ជាពួកម៉ូរ៉ាស៊ីត បានទាយ នៅក្នុងរាជ្យហេសេគាជាស្តេចយូដា ហើយប្រាប់ដល់ពួកជននៅស្រុកយូដាថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានមានព្រះបន្ទូលដូច្នេះ គេនឹងភ្ជួរភ្នំស៊ីយ៉ូន ដូចជាភ្ជួរស្រែចម្ការ ហើយក្រុងយេរូសាឡឹមនឹងត្រឡប់ជាកងគំនរ ឯភ្នំនៃព្រះវិហារ នោះនឹងដូចជាទីខ្ពស់នៅព្រៃណាមួយ
19. ចុះតើហេសេគា ជាស្តេចយូដា និងពួកយូដាទាំងអស់បានសម្លាប់លោកឬអី តើទ្រង់មិនបានកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយទូលអង្វរចំពោះព្រះអង្គទេឬអី ឯព្រះយេហូវ៉ាទ្រង់ក៏ប្រែគំនិតចេញពីសេចក្ដីអាក្រក់ ដែលទ្រង់បានប្រកាសទាស់នឹងគេដែរ ធ្វើដូច្នេះយើងនឹងឈ្មោះថាបានប្រព្រឹត្តអំពើអាក្រក់យ៉ាងធំ ទាស់នឹងព្រលឹងយើងហើយ។
20. មួយទៀតក៏មានម្នាក់ដែលទាយដោយនូវព្រះនាមព្រះយេហូវ៉ា ឈ្មោះអ៊ូរីយ៉ា ជាកូនរបស់សេម៉ាយ៉ា ពីក្រុងគារយ៉ាត់-យារីម អ្នកនោះទាយទាស់នឹងទីក្រុង ហើយនិងស្រុកនេះ តាមអស់ទាំងពាក្យរបស់យេរេមាដែរ
21. លុះកាលស្តេចយេហូយ៉ាគីម ព្រមទាំងមនុស្សខ្លាំងពូកែរបស់ទ្រង់ និងពួកចៅហ្វាយ បានឮពាក្យរបស់អ្នកនោះហើយ នោះស្តេចក៏រកសម្លាប់អ៊ូរីយ៉ា តែកាលគាត់បានដឹង នោះក៏ភ័យ ហើយបានរត់ទៅឯស្រុកអេស៊ីព្ទ
22. តែស្តេចយេហូយ៉ាគីម ទ្រង់ចាត់មនុស្សឲ្យទៅឯស្រុកអេស៊ីព្ទ គឺអែលណាថាន ជាកូនអ័កបោរ និងមនុស្សខ្លះទៀត ឲ្យទៅជាមួយ
23. អ្នកទាំងនោះក៏នាំយកអ៊ូរីយ៉ា ពីស្រុកអេស៊ីព្ទមកថ្វាយដល់ស្តេចយេហូយ៉ាគីម ហើយទ្រង់ក៏សម្លាប់គាត់ដោយដាវ ព្រមទាំងបោះខ្មោចរបស់គាត់ទៅក្នុងផ្នូរនៃពួកមនុស្សធម្មតាទៅ
24. ប៉ុន្តែ អ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃពួកជនឲ្យគេសម្លាប់លោកឡើយ។
About យេរេមា Chapter 26
Read យេរេមា Chapter 26 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 26
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 26 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 26?
យេរេមា Chapter 26 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 26 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 10
- ហូសេ Chapter 8
Explore More from យេរេមា
- យេរេមា Chapter 43
- យេរេមា Chapter 37
- យេរេមា Chapter 14
- យេរេមា Chapter 50
- យេរេមា Chapter 48
- យេរេមា Chapter 31
- យេរេមា Chapter 28