Read អេសេគាល Chapter 5 Online
Read អេសេគាល Chapter 5 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.
Choose a Chapter
អេសេគាល 5
ជំពូក 5
1. មួយទៀត កូនមនុស្សអើយ ចូរយកកាំបិតមុត ជាកាំបិតរបស់ជាងកោរ មកកោរសក់ និងពុកចង្កាឯងចុះ រួចយកត្រាជូមកថ្លឹង ហើយបែងចែកសក់នោះ
2. ឯ១ភាគក្នុង៣ ត្រូវឲ្យឯងដុតនៅកណ្តាលទីក្រុង ក្នុងកាលដែលចំនួនថ្ងៃនៃការឡោមព័ទ្ធនោះបានសម្រេច ១ភាគក្នុង៣ទៀត ត្រូវឲ្យយកកាំបិតកាត់ក្រឡឹងជុំវិញ ហើយ១ភាគក្នុង៣ទៀត ត្រូវឲ្យគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចអញនឹងហូតដាវទៅតាមក្រោយ
3. ត្រូវឲ្យឯងយកសរសៃសក់នោះប្រមាណបន្តិចមកចងនៅជាយអាវឯង
4. រួចពីចំនួនសរសៃសក់ទាំងនោះ ត្រូវឲ្យឯងយកខ្លះបោះទៅក្នុងភ្លើងដុតទៅ នឹងមានភ្លើងចេញពីនោះមក ទាស់នឹងពូជពង្សអ៊ីស្រាអែលទាំងអស់។
5. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នេះគឺជាក្រុងយេរូសាឡឹម ដែលអញបានតាំងឲ្យនៅកណ្តាលអស់ទាំងសាសន៍ និងប្រទេសទាំងប៉ុន្មាននៅជុំវិញ
6. ប៉ុន្តែ វាបានរឹងទទឹងនឹងបញ្ញត្តច្បាប់របស់អញ ដោយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងសាសន៍ ហើយរឹងទទឹងនឹងក្រឹត្យក្រមរបស់អញ លើសជាងប្រទេសនៅជុំវិញទាំងប៉ុន្មាន ដ្បិតគេបានបោះបង់ចោលបញ្ញត្តច្បាប់របស់អញឥតដែលដើរតាមសោះ
7. ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាជ្រួលជ្រើមលើសជាងអស់ទាំងសាសន៍ដែលនៅជុំវិញឯង ក៏មិនបានដើរតាមច្បាប់អញ ឬរក្សាបញ្ញត្តអញ ហើយមិនបានប្រព្រឹត្តតាមបញ្ញត្តរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯងផង
8. បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញ គឺអញនេះហើយ បានទាស់នឹងឯង អញនឹងសម្រេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង ឲ្យសាសន៍ដទៃបានឃើញដែរ
9. អញនឹងធ្វើការ១នៅក្នុងឯង ជាការដែលអញមិនដែលធ្វើពីដើមមក ហើយទៅមុខទៀតក៏មិនដែលធ្វើឲ្យដូចឡើយ ដោយព្រោះអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯង
10. ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុកនៅកណ្តាលឯង ហើយអញនឹងសម្រេចសេចក្ដីយុត្តិធម៌ដល់ឯង ព្រមទាំងកម្ចាត់កម្ចាយសំណល់របស់ឯងទៅតាមខ្យល់ពីគ្រប់ទិស
11. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងបន្ថយឲ្យឯងកាន់តែតិចទៅ ភ្នែកអញនឹងមើលឯងដោយឥតប្រណី ហើយអញនឹងមិនអាណិតមេត្តាដល់ឯងឡើយ ដោយព្រោះបានបង្អាប់ទីបរិសុទ្ធរបស់អញ ដោយអស់ទាំងរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមរបស់ឯង
12. ពួកឯង១ភាគក្នុង៣នឹងត្រូវស្លាប់ដោយអាសន្នរោគ ហើយនិងត្រូវសូន្យទៅ ដោយអំណត់អត់នៅកណ្តាលឯង ឯ១ភាគក្នុង៣ទៀត នឹងដួលស្លាប់ដោយដាវនៅជុំវិញឯង ហើយភាគទី៣ អញនឹងកម្ចាត់កម្ចាយទៅតាមខ្យល់គ្រប់ទិស រួចនឹងហូតដាវតាមក្រោយគេទៀត។
13. គឺយ៉ាងនោះឯង ដែលសេចក្ដីកំហឹងរបស់អញនឹងបានសម្រេច ហើយអញនឹងឲ្យសេចក្ដីក្រោធរបស់អញនៅលើគេ នោះអញនឹងបានរសាយចិត្ត កាលណាអញបានសម្រេចសេចក្ដីក្រោធរបស់អញដល់គេ នោះគេនឹងដឹងថា ជាអញនេះហើយ គឺព្រះយេហូវ៉ា ដែលបាននិយាយដោយសេចក្ដីស្រវាស្រទេញរបស់អញ
14. អញនឹងធ្វើឲ្យឯងទៅជាទីខូចបង់ ហើយជាទីមើលងាយ នៅកណ្តាលអស់ទាំងសាសន៍ដែលនៅជុំវិញឯង ឲ្យគ្រប់មនុស្សដែលដើរបង្ហួសបានឃើញផង
15. ដូច្នេះ ការនោះនឹងបានជាហេតុនាំឲ្យមានសេចក្ដីត្មះតិះដៀល សេចក្ដីអុចអាល សេចក្ដីប្រៀនប្រដៅ និងសេចក្ដីស្រឡាំងកាំង ដល់អស់ទាំងសាសន៍ដែលនៅជុំវិញឯង ក្នុងកាលដែលអញសម្រេចសេចក្ដីយុត្តិធម៌ដល់ឯង ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ និងពាក្យបន្ទោសដោយក្តៅខ្លាំង (អញនេះគឺយេហូវ៉ា បានចេញវាចាហើយ)
16. គឺក្នុងកាលដែលអញនឹងចាត់ប្រើព្រួញដ៏អាក្រក់នៃសេចក្ដីអំណត់ ដែលសម្រាប់បំផ្លាញ ជាសេចក្ដីដែលអញនឹងចាត់មកលើឯងរាល់គ្នា នោះអញនឹងធ្វើឲ្យសេចក្ដីអំណត់អត់ចម្រើនឡើងដល់ឯង ហើយនិងផ្តាច់ស្បៀងអាហាររបស់ឯងរាល់គ្នាបង់
17. អញនឹងបាត់សេចក្ដីអំណត់អត់ និងសត្វកំណាចមកលើឯងរាល់គ្នា នោះនឹងបំរាសកូនឯងទៅ ហើយនិងមានទាំងអាសន្នរោគ និងឈាមមកកណ្តាលឯងផង អញនឹងនាំដាវមកលើឯង អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ។
About អេសេគាល Chapter 5
Read អេសេគាល Chapter 5 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសេគាល
Chapter: 5
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសេគាល Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសេគាល Chapter 5?
អេសេគាល Chapter 5 is part of the Book of អេសេគាល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសេគាល Chapter 5 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសេគាល
- អេសេគាល Chapter 15
- អេសេគាល Chapter 48
- អេសេគាល Chapter 21
- អេសេគាល Chapter 36
- អេសេគាល Chapter 8
- អេសេគាល Chapter 9
- អេសេគាល Chapter 22