Read ចោទិយកថា Chapter 13 Online
Read ចោទិយកថា Chapter 13 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.
Choose a Chapter
ចោទិយកថា 13
ជំពូក 13
1. បើកាលណាមានហោរាណា ឬអ្នកណាកើតឡើងនៅក្នុងពួកឯង ដែលតែងតែយល់សប្តិ ហើយអ្នកនោះប្រាប់ទីសម្គាល់ ឬពីការអស្ចារ្យណា
2. រួចទីសម្គាល់ ឬការអស្ចារ្យនោះកើតមកមែន តាមដូចជាអ្នកនោះប្រាប់មកឯង ដោយល្បួងថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ (ជាព្រះដែលឯងមិនបានស្គាល់សោះ)
3. នោះមិនត្រូវឲ្យឯងស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកដែលយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គ្រាន់តែល្បងឯងមើល ឲ្យដឹងជាឯងរាល់គ្នាស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង អស់ពីចិត្ត អស់ពីព្រលឹងឯងឬទេ
4. ត្រូវឲ្យដើរតាមតែព្រះយេហូវ៉ាជាព្រះនៃឯងវិញ ហើយកោតខ្លាចដល់ទ្រង់ ព្រមទាំងកាន់តាមសេចក្ដីបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ និងស្តាប់តាមព្រះបន្ទូលទ្រង់ ក៏ត្រូវគោរពប្រតិបត្តិដល់ទ្រង់ ហើយនៅជាប់នឹងទ្រង់ផង
5. ឯហោរា ឬអ្នកយល់សប្តិនោះត្រូវតែសម្លាប់ចោលទៅ ពីព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងលោះឲ្យរួចពីផ្ទះពួកបាវបម្រើផង អ្នកនោះចង់តែទាញឲ្យឯងរាល់គ្នាបែរចេញ ពីផ្លូវដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានបង្គាប់ឲ្យដើរតាមនោះទេ យ៉ាងនោះឯងនឹងបានបំបាត់សេចក្ដីអាក្រក់ចេញពីពួកឯងទៅ។
6. បើសិនជាបង ឬប្អូនពោះ១នឹងឯង ឬកូនប្រុសកូនស្រីឯង ឬប្រពន្ធ ជាដួងជីវិតរបស់ឯង ឬសំឡាញ់ថ្លើម១នឹងឯង បានបបួលដោយសម្ងាត់ថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលឯង ឬពួកអយ្យកោឯងមិនដែលបានស្គាល់សោះ
7. គឺក្នុងអស់ទាំងព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯង ទោះជិត ឬឆ្ងាយពីឯងក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង
8. នោះមិនត្រូវព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែកឯងអាណិត ឬប្រណី ឬបំពួនទុកដែរ
9. ត្រូវតែឯងសម្លាប់វិញកុំខាន ត្រូវឲ្យឯងដាក់ដៃលើអ្នកនោះជាមុនគេ រួចសឹមបណ្តាជនទាំងអស់គ្នាជាខាងក្រោយ ដើម្បីនឹងសម្លាប់អ្នកនោះចោល
10. ត្រូវឲ្យចោលសម្លាប់នឹងថ្ម ដ្បិតជាអ្នករកទាញឲ្យឯងបែរចេញពីព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបម្រើ នៅស្រុកអេស៊ីព្ទមក
11. ដូច្នេះ សាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចកើតមានសេចក្ដីភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្ដីអាក្រក់យ៉ាងនោះនៅក្នុងពួកឯងតទៅ។
12. បើសិនជាឯងឮនិយាយពីទីក្រុងណាមួយ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យឯងនៅ ថា
13. មានមនុស្សទមិឡល្មើសខ្លះ បានចេញពីពួកឯង ទៅនាំប្រទាញពួកអ្នកក្រុងនោះ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលឯងរាល់គ្នាមិនបានស្គាល់សោះ
14. នោះត្រូវស៊ើបសួររកឲ្យអស់ពីចិត្ត បើពិតដូច្នោះមែន ការនោះត្រូវដូចជាបានឮហើយ ថាមានគេបានប្រព្រឹត្តការគួរខ្ពើមនោះ នៅក្នុងពួកឯងជាពិត
15. នោះត្រូវឲ្យកាប់ពួកមនុស្សនៅក្រុងនោះ ដោយមុខដាវជាកុំខាន ទាំងបំផ្លាញគេឲ្យអស់រលីងចេញ ព្រមទាំងរបស់នៅក្នុងទីក្រុងនោះ និងហ្វូងសត្វផង ដោយមុខដាវ
16. រួចត្រូវឲ្យប្រមូលអស់ទាំងរបឹបនៅទីក្រុងនោះ មកដាក់នៅនាផ្លូវ ហើយដុតទាំងអស់ចោល ទាំងទីក្រុង និងរបឹបទាំងអស់ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ
17. ក៏មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញទាំងនោះ នៅក្នុងដៃឯងដែរ ដើម្បីឲ្យព្រះយេហូវ៉ាបានបាត់សេចក្ដីខ្ញាល់ដ៏ក្តៅក្រហាយចេញ បែរមកមានសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់ឯងវិញ ព្រមទាំងចម្រើនឯងឲ្យច្រើនឡើង ដូចជាទ្រង់ស្បថនឹងពួកអយ្យកោឯងផង
18. ដោយឯងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ឲ្យឯងបានប្រព្រឹត្តចំពោះសេចក្ដីណាដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង។
About ចោទិយកថា Chapter 13
Read ចោទិយកថា Chapter 13 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ចោទិយកថា
Chapter: 13
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ចោទិយកថា Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ចោទិយកថា Chapter 13?
ចោទិយកថា Chapter 13 is part of the Book of ចោទិយកថា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ចោទិយកថា Chapter 13 online for free with easy chapter navigation.
More Chapters from ចោទិយកថា
- ចោទិយកថា Chapter 18
- ចោទិយកថា Chapter 12
- ចោទិយកថា Chapter 31
- ចោទិយកថា Chapter 29
- ចោទិយកថា Chapter 24
- ចោទិយកថា Chapter 34
- ចោទិយកថា Chapter 28
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសាយ Chapter 29
- ជនគណនា Chapter 8
- សាំយូអែល ទី ២ Chapter 9
- អេសេគាល Chapter 36
- ទំនុកដំកើង Chapter 150
- ពួក ចៅហ្វាយ Chapter 4
- ជនគណនា Chapter 16