ចោទិយកថា Chapter 20

For English

Read ចោទិយកថា Chapter 20 Online

Read ចោទិយកថា Chapter 20 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 20

ជំពូក 20

1. បើ​កាល​ណា​ឯង​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ ឃើញ​សេះ ឃើញ​រទេះ និង​មនុស្ស​ជា​ច្រើន​ជាង​ពួក​ឯង នោះ​មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង​ហើយ

2. កាល​ណា​ឯង​រាល់​គ្នា​ចូល​ទៅ​ជិត ដើម្បី​ត​នឹង​គេ នោះ​ត្រូវ​ឲ្យ​សង្ឃ​ចូល​មក​និយាយ​នឹង​បណ្តា​ទ័ព​ថា

3. ចូរ​ស្តាប់ ពួក​អ៊ីស្រា‌អែល​អើយ នៅ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​ចូល​ទៅ​ត‌យុទ្ធ​នឹង​ខ្មាំង​សត្រូវ ដូច្នេះ កុំ​ឲ្យ​មាន​ចិត្ត​តក់‌ស្លុត​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច ឬ​ញ័រ​រន្ធត់ ឬ​ភ្ញាក់​ផ្អើល​នៅ​មុខ​គេ​ឲ្យ​សោះ

4. ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​ឯង ដើម្បី​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​ជំនួស​ឯង ហើយ​និង​ជួយ​សង្គ្រោះ​ឯង​ផង

5. នោះ​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​គេ​ថា តើ​មាន​មនុស្ស​ណា​ដែល​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​មិន​ទាន់​ឡើង​នៅ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​ឡើង​ទៅ​នៅ​វិញ

6. តើ​មាន​មនុស្ស​ណា​បាន​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​មិន​ទាន់​បេះ​ផ្លែ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​បេះ​ផ្លែ​នោះ​វិញ

7. តើ​មាន​មនុស្ស​ណា​បាន​ដណ្តឹង​ប្រពន្ធ ហើយ​មិន​ទាន​រៀប‌ការ​នៅ​ឡើយ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​យក​នាង​នោះ​វិញ

8. រួច​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​ទៀត​ថា តើ​មាន​មនុស្ស​ណា​ដែល​ខ្លាច ហើយ​មាន​ចិត្ត​តក់‌ស្លុត​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​បង​ប្អូន​ខ្លួន​មាន​ចិត្ត​រលាយ​តាម​អ្នក​នោះ​ដែរ

9. កាល​ណា​ពួក​នាយក​បាន​សួរ​គេ​សព្វ​គ្រប់​ហើយ នោះ​ត្រូវ​តាំង​ឲ្យ​មាន​មេ‌ទ័ព សម្រាប់​ឲ្យ​ត្រួត​លើ​បណ្តា​ទ័ព។

10. កាល​ណា​ឯង​ចូល​ទៅ​ជិត រៀប​នឹង​ច្បាំង​នឹង​ទី​ក្រុង​ណា នោះ​ត្រូវ​ប្រកាស​ប្រាប់​សេចក្ដី​មេត្រី​ដល់​គេ​ជា​មុន

11. បើ‌សិន​ជា​ពួក​ក្រុង​នោះ​ឆ្លើយ​មក​ថា ចង់​មេត្រី​នឹង​ឯង ហើយ​គេ​បើក​ឲ្យ​ឯង​ចូល នោះ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ទី​ក្រុង​នោះ បាន​ចំណុះ ហើយ​បម្រើ​ឯង

12. តែ​បើ​គេ​មិន​ព្រម​ចង​មេត្រី​នឹង​ឯង​ទេ គឺ​បែរ​ជា​ច្បាំង​ត​វិញ នោះ​ត្រូវ​ឲ្យ​ឯង​ឡោម‌ព័ទ្ធ​ទី​ក្រុង​នោះ​ចុះ

13. ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​ទី​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង នោះ​ត្រូវ​ឲ្យ​កាប់​ពួក​ប្រុសៗ​ទាំង​អស់​ដោយ​មុខ​ដាវ​ទៅ

14. តែ​ឯ​ពួក​ស្រីៗ និង​កូន​ក្មេង ព្រម​ទាំង​ហ្វូង​សត្វ ហើយ​របស់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ​ដែល​ជា​របឹប​ទាំង​អស់ នោះ​ត្រូវ​ចាប់​យក​មក​សម្រាប់​ឯង​វិញ ហើយ​ត្រូវ​បរិភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ

15. ត្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នោះ​ដល់​គ្រប់​ទាំង​ទី​ក្រុង​ដែល​នៅ​ឆ្ងាយៗ​ពី​ឯង ដែល​មិន​មែន​ជា​ទី​ក្រុង របស់​ពួក​សាសន៍​ទាំង​នេះ​ទេ

16. តែ​ឯ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក នោះ​មិន​ត្រូវ​ទុក​អ្វី​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​រស់​ឡើយ

17. ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​វិញ គឺ​ជា​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​មក

18. ដើម្បី​កុំ​ឲ្យ​គេ​បង្ហាត់​បង្រៀន ឲ្យ​ឯង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​ឡើយ បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​នឹង​ឈ្មោះ​ថា ឯង​រាល់​គ្នា​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯ​ឯង​ហើយ។

19. កាល​ណា​ឯង​ឡោម‌ព័ទ្ធ​ទី​ក្រុង​ណា​ជា​យូរ ដោយ​ច្បាំង​ដណ្តើម​យក នោះ​មិន​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ឡើយ ដ្បិត​នឹង​បរិភោគ​ផ្លែ​ឈើ​នោះ​បាន ដូច្នេះ មិន​ត្រូវ​ឲ្យ​កាប់​ឡើយ ដ្បិត​ដើម​ឈើ​នៅ​វាល​ជា​មនុស្ស​ឬ​អី បាន​ជា​ត្រូវ​ឲ្យ​ឯង​ច្បាំង​នឹង​វា​ដែរ​ដូច្នេះ

20. មាន​ច្បាប់​កាប់​តែ​ដើម​ឈើ​ណា ដែល​ដឹង​ថា​បរិភោគ​ផ្លែ​មិន​បាន​ប៉ុណ្ណោះ ត្រូវ​ឲ្យ​កាប់​ដើម​ឈើ​ទាំង​នោះ យក​ទៅ​ធ្វើ​ជា​របាំង​ទាស់​នឹង​ទី​ក្រុង​ដែល​ច្បាំង​នឹង​ឯង ដរាប​ដល់​គេ​ទទួល​ចុះ​ចាញ់។

About ចោទិយកថា Chapter 20

Read ចោទិយកថា Chapter 20 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 20
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 20 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 20?

ចោទិយកថា Chapter 20 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 20 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 12
  3. ចោទិយកថា Chapter 31
  4. ចោទិយកថា Chapter 29
  5. ចោទិយកថា Chapter 24
  6. ចោទិយកថា Chapter 34
  7. ចោទិយកថា Chapter 30

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. របាក្សត្រ ទី ២ Chapter 18
  2. ទំនុកដំកើង Chapter 101
  3. យេរេមា Chapter 3
  4. យេរេមា Chapter 18
  5. ទំនុកដំកើង Chapter 73
  6. របាក្សត្រ ទី ២ Chapter 3
  7. ពួក ចៅហ្វាយ Chapter 19

Related Chapters & Readings

  1. ពង្សាវតារក្សត្រ ទី ២ Chapter 21
  2. អេសេគាល Chapter 35
  3. យេរេមា Chapter 18
  4. និក្ខមនំ Chapter 11
  5. ភីលីព Chapter 4
  6. ម៉ាថាយ Chapter 17
  7. របាក្សត្រ ទី ២ Chapter 21
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *