Read ចោទិយកថា Chapter 12 Online
Read ចោទិយកថា Chapter 12 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.
Choose a Chapter
ចោទិយកថា 12
ជំពូក 12
1. នេះជាច្បាប់ និងជាបញ្ញត្តទាំងប៉ុន្មាន ដែលឯងរាល់គ្នាត្រូវប្រយ័ត និងប្រព្រឹត្តតាម នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោឯង បានប្រទានឲ្យទទួលយក រហូតដល់គ្រប់១ជីវិតដែលឯងរាល់គ្នារស់នៅលើផែនដី
2. គឺត្រូវឲ្យបំផ្លាញគ្រប់ទីកន្លែងរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលឯងនឹងបណ្តេញចេញនោះជាកុំខាន គឺជាកន្លែងដែលគេបានគោរពប្រតិបត្តិដល់ព្រះគេ នៅលើភ្នំធំតូច ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង
3. ត្រូវរំលំអាសនៈគេ ព្រមទាំងបំបាក់បំបែកបង្គោលដែលសម្រាប់គោរព និងដុតអ្នកតារបស់គេ ក៏ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយរំលាយឈ្មោះព្រះទាំងនោះពីទីនោះចេញផង
4. តែមិនត្រូវធ្វើដូច្នោះដល់ព្រះយេហូវ៉ាជាព្រះនៃឯងឡើយ
5. គឺត្រូវឲ្យឯងសួររកទីលំនៅនៃព្រះយេហូវ៉ាជាព្រះនៃឯង នៅកន្លែងណា ដែលទ្រង់សព្វព្រះហឫទ័យនឹងរើស ក្នុងពូជអំបូរឯងទាំងប៉ុន្មាន សម្រាប់ជាកន្លែងដាក់ព្រះនាមទ្រង់ ហើយត្រូវឲ្យទៅឯទីនោះវិញ
6. ក៏ត្រូវនាំយកអស់ទាំងតង្វាយដុត យញ្ញបូជា តង្វាយ១ភាគក្នុង១០ តង្វាយលើកចុះឡើង តង្វាយលាបំណន់ តង្វាយស្ម័គ្រពីចិត្ត និងកូនកើតដំបូងក្នុងហ្វូងគោ ហ្វូងចៀមឯង ទៅឯទីនោះដែរ
7. ហើយនៅទីនោះ ត្រូវឲ្យឯងរាល់គ្នាបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ហើយឯង និងពួកគ្រួសារឯង ត្រូវអរសប្បាយឡើង ដោយព្រោះគ្រប់ទាំងរបស់ដែលដៃឯងលូកទៅចាប់យក ពីរបស់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរដល់ឯងហើយ
8. មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះសព្វថ្ងៃ គឺតាមតែគ្រប់គ្នាគិតឃើញថាត្រូវនោះទេ
9. ដ្បិតឯងរាល់គ្នាមិនទាន់បានចូលដល់សេចក្ដីសម្រាក និងមរដកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកនៅឡើយទេ
10. តែកាលណាបានឆ្លងទន្លេយ័រដាន់ ទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យគ្រងជាមរដក ហើយទ្រង់បានប្រទានឲ្យសម្រាកពីពួកខ្មាំងសត្រូវនៅជុំវិញ និងឲ្យឯងបាននៅដោយសុខសាន្តហើយ
11. នោះត្រូវនាំយកអស់ទាំងតង្វាយដែលអញបង្គាប់ឯង ទៅថ្វាយនៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងរើសសម្រាប់តាំងព្រះនាមទ្រង់ចុះ គឺអស់ទាំងតង្វាយដុត យញ្ញបូជា តង្វាយ១ភាគក្នុង១០ តង្វាយលើកចុះឡើង ហើយគ្រប់ទាំងផលជ្រើសរើស ដែលឯងបានបន់ថ្វាយព្រះយេហូវ៉ាផង
12. ត្រូវឲ្យឯងរាល់គ្នាអរសប្បាយឡើង នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ព្រមទាំងកូនប្រុស កូនស្រីឯង និងបាវប្រុសបាវស្រីឯង ហើយនិងពួកលេវីដែលនៅក្នុងទីក្រុងឯងផង ដ្បិតពួកលេវីគ្មានចំណែក គ្មានមរដកនៅជាមួយនឹងឯងទេ
13. ចូរប្រយ័ត កុំឲ្យថ្វាយតង្វាយដុតរបស់ឯងនៅអស់ទាំងទីកន្លែងណា ដែលឯងប្រទះឃើញនោះឡើយ
14. គឺត្រូវថ្វាយតង្វាយដុតរបស់ឯង នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើស ក្នុងពូជអំបូរឯងណាមួយវិញ ហើយនៅទីនោះ ឯងត្រូវធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបង្គាប់មក។
15. ប៉ុន្តែ ឯងមានច្បាប់នឹងសម្លាប់ ហើយបរិភោគសាច់ នៅគ្រប់ទីក្រុងរបស់ឯងបាន តាមបំណងចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានពរឲ្យ ទោះទាំងអ្នកដែលមិនស្អាត និងអ្នកដែលស្អាត ក៏បរិភោគបានទាំងអស់ ដូចជាបរិភោគសាច់ឈ្លូស និងប្រើសដែរ
16. ប៉ុន្តែ មិនត្រូវបរិភោគឈាមឡើយ ត្រូវឲ្យចាក់ចោលទៅដីដូចជាទឹកវិញ
17. តែនៅក្នុងទីលំនៅរបស់ឯង នោះមិនត្រូវបរិភោគតង្វាយ១ភាគក្នុង១០ ដែលហូតពីស្រូវ ពីទឹកទំពាំងបាយជូរ ឬពីប្រេង និងកូនគោកូនចៀមក្នុងហ្វូងសត្វរបស់ឯងដែលកើតដំបូង តង្វាយលាបំណន់ តង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត ឬតង្វាយដែលថ្វាយដោយលើកចុះឡើងនោះឡើយ
18. ឯតង្វាយទាំងនោះត្រូវឲ្យឯងបរិភោគ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសវិញ ព្រមទាំងកូនប្រុសកូនស្រី និងបាវប្រុសបាវស្រីឯង ហើយនិងពួកលេវីដែលនៅទីក្រុងឯងផង ហើយត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ដោយព្រោះគ្រប់ទាំងរបស់អ្វីដែលឯងលូកដៃទៅចាប់យកបាន
19. ចូរប្រយ័ត កុំឲ្យលះចោលពួកលេវីឡើយ រហូតដល់គ្រប់១ជីវិត ដែលឯងរស់នៅក្នុងស្រុកឯង។
20. កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានវាតព្រំស្រុកឯងឲ្យធំឡើង ដូចជាទ្រង់បានសន្យា ហើយឯងនឹកក្នុងចិត្ត ដោយមានសេចក្ដីប្រាថ្នាចង់បរិភោគសាច់ថា អញចង់ស៊ីសាច់ណាស់ នោះនឹងបរិភោគបានតាមបំណងចិត្ត
21. បើសិនជាកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់រើសសម្រាប់នឹងតាំងព្រះនាមទ្រង់ នៅឆ្ងាយពីឯងពេកនោះនឹងសម្លាប់គោឬចៀម ដែលព្រះយេហូវ៉ាបានប្រទានមកឯងបាន ដូចជាអញបានបង្គាប់ហើយ ក៏មានច្បាប់នឹងបរិភោគនៅក្នុងទីក្រុងឯងបានតាមចិត្តដែរ
22. ឯងមានច្បាប់នឹងបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគឈ្លូស និងប្រើសផង ទោះទាំងអ្នកមិនស្អាត និងអ្នកស្អាតក្តី ក៏នឹងបរិភោគបានដូចគ្នា
23. ចូរប្រយ័ត កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយមិនត្រូវឲ្យបរិភោគជីវិតជាមួយនឹងសាច់ឡើយ
24. មិនត្រូវឲ្យបរិភោគឈាមឲ្យសោះ ត្រូវចាក់ចោលទៅដីដូចជាទឹកវិញ
25. គឺមិនត្រូវឲ្យឯងបរិភោគ ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ដោយឯងប្រព្រឹត្តតាមសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា
26. ឯអស់ទាំងតង្វាយបរិសុទ្ធដែលនៅជាមួយនឹងឯង និងតង្វាយលាបំណន់របស់ឯង នោះត្រូវនាំយកទៅថ្វាយ នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើសវិញ
27. ហើយអស់ទាំងតង្វាយដុតរបស់ឯង ព្រមទាំងសាច់ និងឈាមផង នោះត្រូវថ្វាយលើអាសនៈនៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឈាមនៃយញ្ញបូជារបស់ឯង នោះត្រូវចាក់ទៅលើអាសនៈនៃព្រះយេហូវ៉ាជាព្រះនៃឯង តែឯសាច់ នោះបរិភោគបាន
28. ចូរប្រយ័ត និងស្តាប់តាមគ្រប់ទាំងសេចក្ដីនេះ ដែលអញបង្គាប់ដល់ឯង ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតទៅជាដរាប ដោយបានប្រព្រឹត្តសេចក្ដីដែលល្អ ហើយទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង។
29. កាលណាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានកាត់បណ្តាច់អស់ទាំងសាសន៍ពីមុខឯងចេញ នៅក្នុងស្រុកដែលឯងចូលទៅចាប់យកពីគេ ហើយឯងបានបណ្តេញគេអស់ទៅ ព្រមទាំងអាស្រ័យនៅក្នុងស្រុករបស់គេផង
30. នោះចូរប្រយ័តក្រែងត្រូវជាប់អន្ទាក់ និងបណ្តោយតាមគេ ក្រោយដែលគេត្រូវបំផ្លាញពីមុខឯងចេញហើយ ឬក្រែងឯងស៊ើបសួរតាមព្រះគេ ដោយពាក្យថា សាសន៍ទាំងនេះគោរពប្រតិបត្តិដល់ព្រះគេជាយ៉ាងដូចម្តេច អញចង់ធ្វើដូចជាគេដែរ
31. មិនត្រូវឲ្យធ្វើយ៉ាងដូច្នោះដល់ព្រះយេហូវ៉ាជាព្រះនៃឯងឡើយ ដ្បិតគេប្រព្រឹត្តដល់ព្រះរបស់គេតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាទ្រង់ស្អប់ខ្ពើម គេបានទាំងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើងថ្វាយដល់ព្រះគេផង
32. អស់ទាំងសេចក្ដីណាដែលអញបង្គាប់ដល់ឯងរាល់គ្នា នោះត្រូវប្រយ័ត និងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែមបញ្ចូលអ្វី ឬកាត់ចោលអ្វីឡើយ។
About ចោទិយកថា Chapter 12
Read ចោទិយកថា Chapter 12 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ចោទិយកថា
Chapter: 12
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ចោទិយកថា Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ចោទិយកថា Chapter 12?
ចោទិយកថា Chapter 12 is part of the Book of ចោទិយកថា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ចោទិយកថា Chapter 12 online for free with easy chapter navigation.
More Chapters from ចោទិយកថា
- ចោទិយកថា Chapter 18
- ចោទិយកថា Chapter 31
- ចោទិយកថា Chapter 24
- ចោទិយកថា Chapter 29
- ចោទិយកថា Chapter 34
- ចោទិយកថា Chapter 28
- ចោទិយកថា Chapter 15
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ពង្សាវតារក្សត្រ ទី ១ Chapter 8
- ទំនុកដំកើង Chapter 132
- នេហេមា Chapter 3
- សាំយូអែល ទី ២ Chapter 15
- សាការី Chapter 12
- ទំនុកដំកើង Chapter 146
- ជនគណនា Chapter 8