ចោទិយកថា Chapter 19

For English

Read ចោទិយកថា Chapter 19 Online

Read ចោទិយកថា Chapter 19 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

A+ A A-

ចោទិយកថា 19

ជំពូក 19

1. កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​កាត់​បណ្តាច់​អស់​ទាំង​សាសន៍​ទាំង​នោះ ដែល​ទ្រង់​ប្រទាន​ស្រុក​គេ​មក​ឲ្យ​ឯង ហើយ​ឯង​បាន​បណ្តេញ​គេ​ទៅ ព្រម​ទាំង​តាំង​ទី​លំនៅ​ឯង​នៅ​ក្នុង​ក្រុង និង​នៅ​ក្នុង​ផ្ទះ​គេ

2. នោះ​ត្រូវ​ញែក​ទី​ក្រុង​៣​ចេញ សម្រាប់​ឯង នៅ​កណ្តាល​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក

3. ត្រូវ​ឲ្យ​រៀប‌ចំ​ផ្លូវ ហើយ​ចែក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​គ្រង​ជា​មរដក​ចេញ​ជា​៣​ផ្នែក ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​សម្លាប់​គេ បាន​រត់​ទៅ​ជ្រក​នៅ​ឯ​ទី​នោះ។

4. នេះ​ជា​ច្បាប់​ខាង​ឯ​អ្នក​ដែល​សម្លាប់​គេ ហើយ​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​ក្រុង​នោះ ដើម្បី​នឹង​ឲ្យ​រួច​ជីវិត​បាន គឺ​អ្នក​ណា​មួយ​ដែល​សម្លាប់​អ្នក​ជិត​ខាង​ខ្លួន មិន​ប្រកប​ដោយ​ចិត្ត​ប៉ង ក៏​មិន​បាន​ស្អប់​កាល​ពី​មុន​ដែរ

5. ឧបមា​ដូច​ជា​មនុស្ស​ណា​ម្នាក់ ដែល​ទៅ​ព្រៃ​កាប់​ឧស​ជា​មួយ​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ក៏​លើក​ពូថៅ​ឡើង នឹង​កាប់​រំលំ​ដើម​ឈើ ស្រាប់​តែ​ផ្លែ​របូត​ចេញ​ពី​ដង ទៅ​ត្រូវ​អ្នក​ជិត​ខាង​ដល់​ស្លាប់ ដូច្នេះ ត្រូវ​ឲ្យ​អ្នក​នោះ​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​ក្រុង​ណា​មួយ​នោះ ឲ្យ​បាន​រួច​ជីវិត​ចុះ

6. ក្រែង​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម បាន​ដេញ​តាម​អ្នក​ដែល​សម្លាប់​គេ​ឲ្យ​ទាន់ ដោយ​ព្រោះ​ផ្លូវ​នោះ​ឆ្ងាយ ក្នុង​កាល​ដែល​ចិត្ត​កំពុង​ខឹង​ក្តៅ​នៅ​ឡើយ រួច​ក៏​វាយ​អ្នក​នោះ​សម្លាប់​ទៅ តែ​អ្នក​នោះ​មិន​គួរ​នឹង​ស្លាប់​ទេ ពី​ព្រោះ​មិន​បាន​ស្អប់​គេ​ពី​ដើម​ឡើយ

7. ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ថា ចូរ​ញែក​ទី​ក្រុង​៣​សម្រាប់​ឯង​ចុះ

8. ហើយ​បើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​វាត​ព្រំ​ប្រទល់​របស់​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ ហើយ​ទ្រង់​ប្រទាន​ស្រុក​ទាំង​អស់ ដែល​ទ្រង់​បាន​សន្យា និង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង

9. ដោយ​ឯង​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​ដែល​អញ​បង្គាប់​មក នៅ​ថ្ងៃ​នេះ គ្រប់​Chapter ដើម្បី​នឹង​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​ដើរ​តាម​ផ្លូវ​ទ្រង់​ជា​ដរាប​ទៅ នោះ​ត្រូវ​ឲ្យ​បន្ថែម​ទី​ក្រុង​៣​ទៀត

10. ដើម្បី​កុំ​ឲ្យ​មាន​ការ​ខ្ចាយ​ឈាម​របស់​មនុស្ស​ឥត​ទោស នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក​របស់​ឯង ហើយ​យ៉ាង​នោះ មាន​ឈាម​ធ្លាក់​មក​លើ​ឯង​នោះ​ឡើយ។

11. ប៉ុន្តែ បើ​មនុស្ស​ណា​មាន​ចិត្ត​ស្អប់ ដល់​អ្នក​ជិត​ខាង​ខ្លួន ហើយ​លប​ចាំ​ស្ទុះ​ទៅ​វាយ​ឲ្យ​ដល់​ស្លាប់ រួច​រត់​ទៅ​ជ្រក​នៅ​ទី​ក្រុង​ណា​មួយ​នោះ

12. នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​របស់​អ្នក​នោះ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អ្នក​នោះ​មក ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម​វិញ ដើម្បី​ឲ្យ​ត្រូវ​ស្លាប់​ចុះ

13. មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​ប្រណី​ឡើយ ត្រូវ​ឲ្យ​បំបាត់​ការ​ខ្ចាយ​ឈាម​ឥត​ទោស​ពី​ពួក​អ៊ីស្រា‌អែល​ចេញ​វិញ ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ​ត​ទៅ។

14. មិន​ត្រូវ​ឲ្យ​ឯង​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ដែល​គេ​បាន​បោះ​កាល​ពី​ដើម នៅ​ដី​ដែល​ឯង​នឹង​គ្រង​ជា​មរដក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក​នោះ​ឡើយ។

15. មិន​ត្រូវ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ ឈរ​ឡើង​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទុច្ចរិត ឬ​ពី​អំពើ​បាប​ណា ដែល​មនុស្ស​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ក្តី​នោះ​ឡើយ គឺ​ដោយ​ស្មរ​បន្ទាល់​២​ឬ​៣​នាក់​វិញ ទើប​ដំណើរ​នោះ​នឹង​សម្រេច​បាន

16. បើ​កាល​ណា​មាន​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ ឈរ​ឡើង​ធ្វើ​បន្ទាល់​ទាស់​នឹង​មនុស្ស​ណា ពី​ការ​កំហុស​អ្វី

17. នោះ​ត្រូវ​ឲ្យ​ទាំង​២​នាក់​ដែល​កើត​ទាស់‌ទែង​គ្នា បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មុខ​ពួក​សង្ឃ និង​ចៅ‌ក្រម​ដែល​មាន​ក្នុង​គ្រា​នោះ

18. ហើយ​ត្រូវ​ឲ្យ​ពួក​ចៅ‌ក្រម​ពិនិត្យ​សួរ​ដោយ​ហ្មត់‌ចត់ បើ​ឃើញ​ថា អ្នក​នោះ​ជា​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ​មែន ហើយ​បាន​ធ្វើ​បន្ទាល់​កោង​ទាស់​នឹង​បង​ប្អូន

19. នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នឹង​អ្នក​នោះ ដូច​ជា​អ្នក​នោះ​បាន​គិត​ធ្វើ​ដល់​បង​ប្អូន​វិញ យ៉ាង​នោះ​ឯង​នឹង​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​ឯង​ចេញ

20. ដូច្នេះ អ្នក​ឯ​ទៀត​នឹង​ឮ ហើយ​កោត‌ខ្លាច រួច​នឹង​លែង​ប្រព្រឹត្ត​ការ​អាក្រក់​យ៉ាង​ដូច្នោះ នៅ​ក្នុង​ពួក​ឯង​ត​ទៅ

21. មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​ប្រណី​គេ​ឲ្យ​សោះ ត្រូវ​ធ្វើ​ឲ្យ​ជីវិត​ធួន​នឹង​ជីវិត ភ្នែក​ធួន​នឹង​ភ្នែក ធ្មេញ​ធួន​នឹង​ធ្មេញ ដៃ​ធួន​នឹង​ដៃ ជើង​ធួន​នឹង​ជើង​វិញ។

About ចោទិយកថា Chapter 19

Read ចោទិយកថា Chapter 19 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 19
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 19 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 19?

ចោទិយកថា Chapter 19 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 19 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 12
  3. ចោទិយកថា Chapter 31
  4. ចោទិយកថា Chapter 29
  5. ចោទិយកថា Chapter 24
  6. ចោទិយកថា Chapter 34
  7. ចោទិយកថា Chapter 30

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សុភាសិត Chapter 7
  2. ដានីយ៉ែល Chapter 6
  3. ទំនុកដំកើង Chapter 77
  4. ដានីយ៉ែល Chapter 1
  5. យ៉ូស្វេ Chapter 1
  6. ជនគណនា Chapter 6
  7. ទំនុកដំកើង Chapter 141

Related Chapters & Readings

  1. អេភេសូ Chapter 2
  2. ទំនុកដំកើង Chapter 14
  3. ណាហ៊ុម Chapter 1
  4. យ៉ូហាន Chapter 16
  5. របាក្សត្រ ទី ២ Chapter 35
  6. ទំនុកដំកើង Chapter 32
  7. ពង្សាវតារក្សត្រ ទី ២ Chapter 11
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *