ចោទិយកថា Chapter 31

For English

Read ចោទិយកថា Chapter 31 Online

Read ចោទិយកថា Chapter 31 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 31

ជំពូក 31

1. ម៉ូសេ​ក៏​ទៅ​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​ពួក​អ៊ីស្រា‌អែល​គ្រប់​គ្នា

2. រួច​លោក​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ អញ​អាយុ​បាន​១២០​ឆ្នាំ​ហើយ អញ​មិន​អាច​នឹង​ចេញ​ចូល​ទៀត​បាន​ទេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​មក​អញ​ថា មិន​ត្រូវ​ឲ្យ​អញ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ដែរ

3. គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​បំផ្លាញ​សាសន៍​ទាំង​នោះ​ពី​មុខ​ឯង​ចេញ ហើយ​ឯង​នឹង​ចាប់​យក​ស្រុក​គេ​បាន ឯ​យ៉ូស្វេ​នេះ លោក​នឹង​នាំ​ឯង​ឆ្លង​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ

4. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ដល់​គេ ដូច​ជា​ទ្រង់​បាន​ធ្វើ​ដល់​ស៊ីហុន និង​អុក​ជា​ស្តេច​សាសន៍​អាម៉ូរី ព្រម​ទាំង​ស្រុក​គេ ដែល​ទ្រង់​បាន​បំផ្លាញ​នោះ​ផង

5. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​គេ​មក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ តាម​គ្រប់​ទាំង​ការ​ដែល​អញ​បាន​បង្គាប់​ដល់​ឯង​ចុះ

6. ដូច្នេះ ចូរ​មាន​កម្លាំង ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្ដី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ។

7. ម៉ូសេ​ក៏​ហៅ​យ៉ូស្វេ​មក ប្រាប់​នៅ​ចំពោះ​មុខ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ចូរ​មាន​កម្លាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ត្រូវ​ឲ្យ​ឯង​ទៅ​ជា​មួយ​នឹង​បណ្តា‌ជន​ទាំង​នេះ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​ដល់​គេ ហើយ​ត្រូវ​ឲ្យ​គេ​បាន​ស្រុក​នោះ ទុក​ជា​មរដក

8. គឺ​ព្រះ‌យេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ។

9. ម៉ូសេ​ក៏​កត់​ក្រឹត្យ‌វិន័យ​នេះ ប្រគល់​ឲ្យ​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ហើយ​ដល់​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ផង

10. រួច​លោក​បង្គាប់​ទៅ​គេ​ថា លុះ​ដល់​ផុត​រាល់​តែ​៧​ឆ្នាំ គឺ​ក្នុង​ពេល​កំណត់​នៅ​ឆ្នាំ​ដែល​ដោះ​លែង នៅ​វេលា​បុណ្យ​បារាំ

11. កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​លេច​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស​ហើយ នោះ​ត្រូវ​ឲ្យ​មើល​ក្រឹត្យ‌វិន័យ​នេះ នៅ​ចំពោះ​មុខ​គេ ឲ្យ​បាន​ស្តាប់​ទាំង​អស់​គ្នា

12. ត្រូវ​ឲ្យ​ប្រមូល​បណ្តា‌ជន​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ហើយ​និង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក ដើម្បី​ឲ្យ​គេ​ស្តាប់ ហើយ​បាន​រៀន ព្រម​ទាំង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ប្រយ័ត និង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ

13. ហើយ​ឲ្យ​កូន​ចៅ​គេ​ដែល​មិន​ដឹង​បាន​ឮ​ដែរ ហើយ​បាន​ទម្លាប់​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​អស់​វេលា​ណា​ដែល​ឯង​នៅ​ក្នុង​ស្រុក ដែល​ឯង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ចាប់​យក​នោះ​នៅ​ឡើយ។

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល​ថ្ងៃ​ដែល​ឯង​ត្រូវ​ស្លាប់ នោះ​ជិត​ដល់​ហើយ ដូច្នេះ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​អញ​បាន​ប្រគល់​បន្ទុក​លើ​លោក នោះ​ម៉ូសេ និង​យ៉ូស្វេ​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ

15. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ក្នុង​ត្រសាល នៅ​ក្នុង​បង្គោល​ពពក ពពក​នោះ​ក៏​ស្ថិត​នៅ​ពី​លើ​ទ្វារ​ត្រសាល។

16. ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ឯង ឯ​បណ្តា‌ជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះ‌បង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ

17. នោះ​សេចក្ដី​កំហឹង​របស់​អញ​នឹង​បាន​កាត់​ឡើង ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ រួច​អញ​នឹង​បោះ‌បង់​ចោល​គេ​ដែរ ហើយ​និង​គេច​មុខ​ចេញ​ពី​គេ​ទៅ នោះ​គេ​នឹង​ត្រូវ​ស៊ី​បង្ហិន ហើយ​និង​កើត​មាន​សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​យ៉ាង ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា សេចក្ដី​អាក្រក់​ទាំង​នេះ​បាន​មក​លើ​យើង ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង ទ្រង់​មិន​គង់​ក្នុង​ពួក​យើង​ទេ​តើ

18. តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​គេច​មុខ​ចេញ​ជា​ប្រាកដ ដោយ​ព្រោះ​សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត ដោយ​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ

19. ដូច្នេះ ចូរ​ឯង​កត់​ទំនុក​នេះ​ទុក​សម្រាប់​ឯង​រាល់​គ្នា ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ ចូរ​ដាក់​ទំនុក​នេះ​ចុះ​ក្នុង​មាត់​គេ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ទី​បន្ទាល់​នៃ​អញ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

20. ដ្បិត​កាល​ណា​អញ​បាន​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​អញ​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ ហើយ​គេ​បាន​បរិភោគ​ឆ្អែត​ចម្រើន​សាច់​ឡើង នោះ​គេ​នឹង​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ​វិញ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ផង គេ​នឹង​មើល‌ងាយ​ដល់​អញ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​អញ​ចេញ

21. រួច​កាល​ណា​គេ​កើត​មាន​សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​យ៉ាង នោះ​ទំនុក​នេះ​នឹង​ធ្វើ​បន្ទាល់​ដល់​គេ ដ្បិត​ទំនុក​នេះ​នឹង​មិន​ដែល​ភ្លេច​បាត់ ចេញ​ពី​មាត់​នៃ​ពូជ​គេ​ឡើយ ពី​ព្រោះ​អញ​ស្គាល់​គំនិត​ដែល​កើត​ឡើង​ក្នុង​ចិត្ត​គេ​នៅ​ថ្ងៃ​នេះ​ហើយ តាំង​ពី​មុន​ដែល​អញ​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​បាន​ស្បថ​នឹង​គេ​មក

22. នៅ​ថ្ងៃ​នោះ​ឯង ម៉ូសេ​ក៏​កត់​ទំនុក​នេះ ហើយ​បាន​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

23. ព្រះ‌យេហូវ៉ា​ក៏​បង្គាប់​ដល់​យ៉ូស្វេ​ជា​កូន​នុន​ថា ចូរ​មាន​កម្លាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ត្រូវ​ឲ្យ​ឯង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​គេ ឯ​អញ​ក៏​នឹង​នៅ​ជា​មួយ​នឹង​ឯង។

24. កាល​ម៉ូសេ​បាន​កត់​អស់​ទាំង​ពាក្យ នៃ​ក្រឹត្យ‌វិន័យ​នេះ ទុក​ក្នុង​សៀវភៅ​ស្រេច​ហើយ

25. នោះ​លោក​បង្គាប់​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ថា

26. ចូរ​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ ទៅ​ដាក់​នៅ​ត្រង់​ចំហៀង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ទៅ ឲ្យ​បាន​នៅ​ទី​នោះ សម្រាប់​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង

27. ដ្បិត​អញ​ស្គាល់​ចិត្ត​បះ‌បោរ និង​ក្បាល​រឹង​របស់​ឯង​រាល់​គ្នា​ហើយ មើល កាល​អញ​កំពុង​រស់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​សព្វ​ថ្ងៃ ម៉េច​ឯង​បាន​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ថ្ងៃ​ក្រោយ​ដែល​អញ​ស្លាប់​ទៅ នោះ​តើ​នឹង​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត

28. ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ ក្នុង​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា និង​ពួក​នាយក​ទាំង​អស់​របស់​ឯង​រាល់​គ្នា​មក​ឯ​អញ ដើម្បី​ឲ្យ​អញ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ឲ្យ​គេ​ស្តាប់ ព្រម​ទាំង​យក​ស្ថាន‌សួគ៌ និង​ផែនដី ជា​ទី​អាង​ទាស់​នឹង​គេ​ផង

29. ដ្បិត​អញ​ដឹង​ថា ក្រោយ​ដែល​អញ​បាន​ស្លាប់​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​បង្ខូច​ខ្លួន​អស់​រលីង​ទៅ ហើយ​និង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​ដល់​ឯង ដូច្នេះ នៅ​ថ្ងៃ​ជាន់​ក្រោយ នឹង​មាន​សេចក្ដី​អាក្រក់​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចូល​ចិត្ត​តែ​ធ្វើ​ការ​ដែល​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ គឺ​ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ខ្ញាល់ ដោយ​ដៃ​ឯង​ធ្វើ​យ៉ាង​នោះ។

30. រួច​ម៉ូសេ​ក៏​ប្រាប់​អស់​ទាំង​ពាក្យ​ក្នុង​ទំនុក​នេះ ឲ្យ​ឮ​ទៅ​ដល់​ត្រចៀក​នៃ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​រហូត​ដល់​ចប់។

About ចោទិយកថា Chapter 31

Read ចោទិយកថា Chapter 31 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 31
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 31 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 31?

ចោទិយកថា Chapter 31 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 31 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 12
  3. ចោទិយកថា Chapter 24
  4. ចោទិយកថា Chapter 17
  5. ចោទិយកថា Chapter 11
  6. ចោទិយកថា Chapter 2
  7. ចោទិយកថា Chapter 30

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាំយូអែល ទី ១ Chapter 14
  2. យ៉ូប Chapter 1
  3. សាំយូអែល ទី ១ Chapter 11
  4. ជនគណនា Chapter 29
  5. ចោទិយកថា Chapter 29
  6. ទំនុកដំកើង Chapter 98
  7. របាក្សត្រ ទី ២ Chapter 7

Related Chapters & Readings

  1. នេហេមា Chapter 11
  2. អេសាយ Chapter 39
  3. យ៉ូហាន ទី ១ Chapter 5
  4. ជនគណនា Chapter 7
  5. កូរិនថូសទី ២ Chapter 5
  6. ជនគណនា Chapter 19
  7. ថែស្សាឡូនីច ទី ២ Chapter 1
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *