Read ចោទិយកថា Chapter 34 Online
Read ចោទិយកថា Chapter 34 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.
Choose a Chapter
ចោទិយកថា 34
ជំពូក 34
1. នោះម៉ូសេក៏ឡើងពីស្រុកវាលរបស់ម៉ូអាប់ទៅលើភ្នំនេបូរ គឺដល់កំពូលភ្នំពីសកា ដែលទល់មុខនឹងយេរីខូ រួចព្រះយេហូវ៉ាទ្រង់ក៏បង្ហាញឲ្យលោកឃើញស្រុកកាឡាតទាំងអស់ រហូតដល់ស្រុកដាន់
2. ហើយស្រុកណែបថាលី ស្រុកអេប្រាអិម និងស្រុកម៉ាន៉ាសេ ហើយនិងស្រុកយូដាទាំងអស់ រហូតដល់សមុទ្រខាងលិច
3. ព្រមទាំងស្រុកខាងត្បូង និងវាលនៅច្រកភ្នំយេរីខូ ហើយទីក្រុងលម៉ើ រហូតដល់សូអារ
4. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា នេះជាស្រុកដែលអញបានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនិងយ៉ាកុបថា អញនឹងឲ្យស្រុកនេះដល់ពូជឯង មើល អញបានឲ្យឯងឃើញស្រុកនេះហើយ តែមិនត្រូវឲ្យឯងចូលទៅទេ
5. ដូច្នេះ ម៉ូសេជាបាវបម្រើផងព្រះយេហូវ៉ា លោកស្លាប់នៅទីនោះក្នុងស្រុកម៉ូអាប់ទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា
6. ហើយទ្រង់ក៏បញ្ចុះសពនៅក្នុងច្រកភ្នំ១ នាស្រុកម៉ូអាប់ ទល់មុខនឹងបេត-ពេអរទៅ តែលុះមកដល់សព្វថ្ងៃនេះ គ្មានអ្នកណាដឹងជាផ្នូរលោកនៅឯណាឡើយ
7. កាលម៉ូសេស្លាប់ទៅនោះបានអាយុ១២០ឆ្នាំហើយ តែភ្នែកលោកមិនខ្សោយ ហើយកម្លាំងមិនបានអន់សោះ
8. ពួកកូនចៅអ៊ីស្រាអែលបានយំសោកនឹងម៉ូសេអស់៣០ថ្ងៃ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ រួចវេលាកាន់ទុក្ខនឹងម៉ូសេក៏កន្លងផុតទៅ។
9. ឯយ៉ូស្វេ ជាកូននុន លោកមានចិត្តពេញដោយប្រាជ្ញា ពីព្រោះម៉ូសេបានដាក់ដៃលើលោក ហើយពួកកូនចៅអ៊ីស្រាអែលក៏ស្តាប់តាម ព្រមទាំងធ្វើដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ
10. មិនដែលកើតមានហោរាណាមួយ ក្នុងពួកអ៊ីស្រាអែលឲ្យដូចជាម៉ូសេ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ប្រទល់មុខដូច្នេះឡើយ
11. គឺដោយអស់ទាំងទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានចាត់ប្រើលោក ឲ្យធ្វើនៅស្រុកអេស៊ីព្ទ ទាស់នឹងផារ៉ោន និងពួកមហាតលិកទ្រង់ ហើយនិងស្រុកទ្រង់ទាំងមូល
12. ហើយដោយព្រះហស្តដ៏មានព្រះចេស្តា និងការស្ញែងខ្លាចយ៉ាងធំ ដែលលោកបានធ្វើនៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលផង។:៚
About ចោទិយកថា Chapter 34
Read ចោទិយកថា Chapter 34 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ចោទិយកថា
Chapter: 34
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ចោទិយកថា Chapter 34 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ចោទិយកថា Chapter 34?
ចោទិយកថា Chapter 34 is part of the Book of ចោទិយកថា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ចោទិយកថា Chapter 34 online for free with easy chapter navigation.
More Chapters from ចោទិយកថា
- ចោទិយកថា Chapter 18
- ចោទិយកថា Chapter 12
- ចោទិយកថា Chapter 31
- ចោទិយកថា Chapter 29
- ចោទិយកថា Chapter 24
- ចោទិយកថា Chapter 30
- ចោទិយកថា Chapter 28
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសេគាល Chapter 45
- សាំយូអែល ទី ២ Chapter 15
- អេសាយ Chapter 4
- ចោទិយកថា Chapter 14
- របាក្សត្រ ទី ២ Chapter 13
- និក្ខមនំ Chapter 3
- អេសាយ Chapter 8