Read ចោទិយកថា Chapter 32 Online
Read ចោទិយកថា Chapter 32 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.
Choose a Chapter
ចោទិយកថា 32
ជំពូក 32
1. ឱផ្ទៃមេឃអើយ ចូរផ្ទៀងត្រចៀកចុះ ខ្ញុំនឹងបញ្ចេញវាចា ហើយសូមឲ្យផែនដីស្តាប់ពាក្យដែលចេញពីមាត់ខ្ញុំដែរ
2. គោលលទ្ធិរបស់ខ្ញុំនឹងធ្លាក់មកដូចជាភ្លៀង ហើយពាក្យសំដីខ្ញុំនឹងចុះដូចជាទឹកសន្សើម គឺដូចជាភ្លៀងរលឹម មកលើស្មៅល្បាស់ខ្ចី ហើយដូចជាភ្លៀង១មេមកលើតិណជាតិទាំងឡាយដែរ
3. ពីព្រោះខ្ញុំនឹងប្រកាសប្រាប់ពីព្រះនាមព្រះយេហូវ៉ា ចូរសរសើរដល់ព្រះនៃយើងខ្ញុំថា ទ្រង់ជាព្រះដ៏ធំឧត្តម
4. ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្តិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់។
5. គេបានបង្ខូចខ្លួនហើយ សេចក្ដីសៅហ្មងរបស់គេមិនមែនជារបស់ពួកកូនទ្រង់ទេ គេជាតំណមនុស្សវៀច ហើយក្រវិចក្រវៀន
6. ឱពួកមនុស្សលីលា ហើយឥតប្រាជ្ញាអើយ តើឯងរាល់គ្នាសងគុណដល់ព្រះយេហូវ៉ាយ៉ាងនោះឬអី តើទ្រង់មិនមែនជាព្រះវរបិតានៃឯង ដែលបានទិញឯងមកទេឬអី ទ្រង់បានបង្កើតឯង ហើយតាំងឯងឡើងផង
7. ចូរនឹកចាំពីថ្ងៃចាស់បុរាណ ចូរពិចារណាពីអស់ទាំងឆ្នាំដ៏មានជាច្រើនតំណតមក ចូរសួរឪពុកឯងចុះ គាត់នឹងសម្ដែងឲ្យឯងដឹង ហើយសួរពួកចាស់ទុំនៃឯងផង គេនឹងប្រាប់ដល់ឯង
8. កាលព្រះដ៏ខ្ពស់បំផុតបានចែកមរដកដល់សាសន៍ទាំងប៉ុន្មាន គឺកាលទ្រង់បានបំបែកពួកកូនចៅអ័ដាមចេញពីគ្នា នោះទ្រង់បានដាក់ព្រំប្រទល់ឲ្យអស់ទាំងប្រជាជន តាមចំនួនអស់ពួកកូនចៅអ៊ីស្រាអែល
9. ដ្បិតកេរអាកររបស់ព្រះយេហូវ៉ា នោះគឺជារាស្ត្ររបស់ទ្រង់ ហើយយ៉ាកុបជាចំណែកមរដកទ្រង់
10. ទ្រង់ឃើញលោកនៅតំបន់ស្ងាត់ ហើយនៅទីរហោស្ថានជាទីមានសុទ្ធតែសូរសព្ទគឹកកង នោះទ្រង់បានព័ទ្ធលោកជុំវិញ ហើយបានថែទាំ ព្រមទាំងរក្សាលោក ទុកដូចជាប្រស្រីព្រះនេត្ររបស់ទ្រង់
11. ឧបមាដូចជាសត្វឥន្ទ្រី ដែលដាស់តឿនកូននៅសំបុក ក៏ហើរសំរឹងពីលើ រួចត្រដាងស្លាបទទួលកូន ទ្រនៅលើចំអេងឡើង
12. ព្រះយេហូវ៉ាតែ១ព្រះអង្គ ទ្រង់បាននាំលោក ឥតមានព្រះដទៃណានៅជាមួយឡើយ
13. ទ្រង់បានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចម្រើនពីស្រែចម្ការ ហើយទ្រង់បានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា និងប្រេងពីថ្មដ៏រឹង
14. ក៏បានឲ្យបរិភោគខ្លាញ់ទឹកដោះ និងទឹកដោះសុទ្ធពីហ្វូងសត្វ ព្រមទាំងខ្លាញ់កូនចៀម និងចៀមឈ្មោលពូជពីស្រុកបាសាន ហើយពពែផង ក៏មានអង្ករភោជ្ជសាលីយ៉ាងត្រសូលផង ហើយលោកបានផឹកឈាមទំពាំងបាយជូរដ៏សុទ្ធ
15. តែយេស៊ូរុន បានឡើងសាច់ ហើយបានធាត់ឡើងវិញ គេបានចម្រើនសាច់ឡើង បានត្រឡប់ជាក្រាស់មាំហើយ ក៏ធាត់រលីក នោះគេបានបោះបង់ចោលព្រះដែលបង្កើតខ្លួនមក ហើយបានមើលងាយដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់ខ្លួន
16. គេបានបណ្តាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌដោយសារព្រះដទៃ ក៏បានចាក់រុកឲ្យទ្រង់ខ្ញាល់ ដោយសារការគួរស្អប់ខ្ពើម
17. គេបានថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនមែនជាព្រះសោះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលពួកអយ្យកោឯងមិនបានកោតខ្លាចឡើយ
18. ឯព្រះដ៏ជាថ្មដាដែលទ្រង់បង្កើតឯង នោះឯងឥតរវល់វិញ គឺបានបំភ្លេចព្រះដែលបានបង្កើតជីវិតឯងមក។
19. ព្រះយេហូវ៉ាទ្រង់បានឃើញ ហើយក៏ខ្ពើមដោយព្រោះកិរិយាបង្អុចបង្អាល របស់ពួកកូនប្រុស កូនស្រីទ្រង់
20. នោះទ្រង់មានព្រះបន្ទូលថា អញនឹងគេចមុខចេញពីគេ អញនឹងចាំមើលចុងបំផុតរបស់គេជាយ៉ាងណា ដ្បិតគេជាតំណមនុស្សវៀចពេកណាស់ ជាកូនចៅដែលមិនមានសេចក្ដីស្មោះត្រង់សោះ
21. គេបានបណ្តាលឲ្យអញមានសេចក្ដីប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ ក៏បានចាក់រុកអញឲ្យខឹង ដោយសាររបស់ឥតប្រយោជន៍របស់គេ ដូច្នេះ អញនឹងបណ្តាលឲ្យគេមានសេចក្ដីប្រចណ្ឌដែរ ដោយសារពួកមនុស្សដែលមិនមែនជាសាសន៍ណាទេ ហើយនិងចាក់រុកឲ្យគេខឹង ដោយសារសាសន៍១ដែលឥតប្រាជ្ញា
22. ដ្បិតភ្លើងនៃសេចក្ដីកំហឹងរបស់អញបានឆួលឡើងហើយ ក៏ឆេះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ទីជ្រៅបំផុត ព្រមទាំងចម្រើនឡើងឆេះបន្សុសផែនដី ហើយបង្កាត់ភ្លើងនៅបាតភ្នំទាំងប៉ុន្មានផង
23. អញនឹងបង្គរសេចក្ដីអាក្រក់ទៅលើគេ អញនឹងបាញ់ព្រួញអញអស់រលីងទៅលើគេ
24. គេឆេះត្រូវរីងរៃទៅដោយឃ្លាន ហើយរោយរៀវទៅដោយអំណាចក្តៅ និងសេចក្ដីហិនវិនាសដ៏ជូរចត់ ហើយអញនឹងចាត់សត្វព្រៃទៅខាំគេ ព្រមទាំងសត្វលូនវារនៅដីឲ្យទៅចឹកផង
25. ឯខាងក្រៅ នោះដាវនឹងបង្អត់ ហើយក្នុងបន្ទប់ខាងក្នុង នោះនឹងមានសេចក្ដីស្ញែងខ្លាចដល់ទាំងមនុស្សកំលោះ និងស្រីក្រមុំ ហើយទាំងកូនដែលនៅបៅដោះ និងមនុស្សសក់ស្កូវផង
26. អញបានប្រាប់ថា អញនឹងកម្ចាត់កម្ចាយគេឲ្យទៅជាឆ្ងាយ អញនឹងបំបាត់សេចក្ដីនឹកចាំពីគេ ចេញពីពួកមនុស្សលោកទៅ
27. តែអញខ្លាចការបង្អុចបង្អាលរបស់ពួកខ្មាំងសត្រូវគេ ក្រែងពួកទាស់ទទឹងទាំងនោះ បានមើលងាយ ហើយក្រែងគេថា ដៃយើងបានឈ្នះទេ មិនមែនជាព្រះយេហូវ៉ាដែលធ្វើការទាំងនេះឡើយ
28. ដ្បិតគេជាសាសន៍ដែលឥតមានសេចក្ដីដំបូន្មាន គេគ្មានយោបល់នៅក្នុងខ្លួនសោះ។
29. ឱបើគេមានប្រាជ្ញា ហើយបានយល់សេចក្ដីនេះ ឱបើគេនឹងពិចារណាពីចុងបំផុតរបស់គេទៅអេះ
30. ធ្វើដូចម្តេចឲ្យមនុស្សតែម្នាក់ដេញដល់១ពាន់នាក់ ឬ២នាក់ ធ្វើឲ្យ១ម៉ឺននាក់រត់ទៅបាន លើកតែព្រះដ៏ជាថ្មដារបស់ពួកនោះបានលក់គេ ឬព្រះយេហូវ៉ាបានប្រគល់គេទៅប៉ុណ្ណោះ
31. ដ្បិតថ្មដារបស់គេមិនដូចជាថ្មដារបស់យើងនោះទេ គឺជាពួកខ្មាំងសត្រូវនឹងយើង ដែលធ្វើបន្ទាល់ថាដូច្នោះផង
32. ដ្បិតគល់របស់គេ គឺជាគល់របស់ក្រុងសូដុម ហើយក៏មកពីចម្ការរបស់ក្រុងកូម៉ូរ៉ា ផ្លែទំពាំងបាយជូររបស់គេជាផ្លែមានរសពុល ចង្កោមគេក៏ជូរចត់ដែរ
33. ស្រាទំពាំងបាយជូររបស់គេ ជាពិសរបស់នាគ ហើយជាពិសសាហាវរបស់ពស់ហនុមានផង
34. នេះតើមិនមែនដាក់ទុកនឹងអញព្រមទាំងបិទត្រា នៅជាមួយនឹងទ្រព្យសម្បត្តិអញទេឬអី
35. គឺសេចក្ដីសងសឹក និងសេចក្ដីសងគុណ នោះស្រេចនៅអញ ក្នុងកាលដែលជើងគេរអិលភ្លាត់ ដ្បិតថ្ងៃដែលគេត្រូវអន្តរាយ នោះជិតមកដល់ ហើយការដែលត្រូវមកលើគេក៏មកជាឆាប់ផង
36. ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងកាត់សេចក្ដីឲ្យរាស្ត្រទ្រង់បានរួច ព្រមទាំងអាណិតមេត្តាដល់ពួកបាវបម្រើរបស់ទ្រង់ ក្នុងកាលដែលទ្រង់ទតឃើញថា កម្លាំងរបស់គេបាត់អស់រលីង ឥតមានអ្នកណានៅសល់ឡើយ ទោះទាំងខ្ញុំកំដរ និងអ្នកជាផង
37. នោះទ្រង់នឹងមានព្រះបន្ទូលថា អស់ទាំងព្រះរបស់គេ គឺជាថ្មដានោះ ដែលគេបានយកជាទីពឹង តើនៅឯណា
38. ជាព្រះដែលបានទទួលខ្លាញ់នៃយញ្ញបូជារបស់គេ ព្រមទាំងផឹកស្រាទំពាំងបាយជូរនៃតង្វាយច្រួចរបស់គេ ចូរឲ្យព្រះទាំងនោះក្រោកឡើងជួយឯងចុះ ហើយការពារឯងទៅ
39. ដូច្នេះ ចូរឯងដឹងថា គឺអញនេះហើយដែលជាព្រះ គ្មានព្រះឯណាទៀតក្រៅពីអញឡើយ អញជាអ្នកសម្លាប់ ហើយជាអ្នកប្រោសឲ្យរស់ អញជាអ្នកវាយឲ្យមានរបួស ហើយជាអ្នកមើលឲ្យជាផង គ្មានអ្នកណានឹងដោះឲ្យរួចពីកណ្តាប់ដៃអញបានឡើយ
40. ដ្បិតអញលើកដៃអញទៅឯស្ថានសួគ៌ ស្បថដោយនូវព្រះជន្មអញដ៏នៅអស់កល្បជានិច្ចថា
41. បើសិនជាអញសំលៀងដាវរបស់អញដ៏ភ្លឺផ្លេកៗ ហើយដៃអញចាប់កាន់សេចក្ដីយុត្តិធម៌វេលាណា នោះអញនឹងសងសឹកចំពោះពួកអ្នកដែលតតាំងនឹងអញ ហើយនិងសងដល់ពួកអ្នកដែលស្អប់អញជាមិនខាន
42. អញនឹងធ្វើឲ្យព្រួញអញស្រវឹងដោយឈាម ហើយឲ្យដាវអញត្របាក់ស៊ីសាច់ផង គឺដោយឈាមនៃពួកអ្នកដែលត្រូវគេសម្លាប់ព្រមទាំងពួកឈ្លើយ ចាប់តាំងពីដើមនៃការសងសឹក ដល់ពួកខ្មាំងសត្រូវជារហូតទៅ
43. ឱអស់ទាំងសាសន៍អើយ ចូរសរសើរដល់រាស្ត្រទ្រង់ចុះ ដ្បិតទ្រង់នឹងសងសឹកចំពោះឈាមពួកបាវបម្រើទ្រង់ គឺនឹងសងដល់ពួកអ្នកដែលតតាំងនឹងទ្រង់ ហើយនិងធ្វើឲ្យធួននឹងស្រុកទ្រង់ ព្រមទាំងរាស្ត្រទ្រង់ផង។
44. ម៉ូសេ ព្រមទាំងយ៉ូស្វេ ជាកូននុន ក៏មកប្រាប់អស់ទាំងពាក្យរបស់ទំនុកនេះ ដល់បណ្តាជនទាំងអស់គ្នា ឲ្យបានស្តាប់
45. កាលម៉ូសេបានប្រាប់ពាក្យទាំងនេះ ដល់សាសន៍អ៊ីស្រាអែលទាំងអស់ស្រេចហើយ
46. នោះលោកក៏មានប្រសាសន៍ថា ចូរយកចិត្តទុកដាក់នឹងពាក្យទាំងអស់ដែលអញបានប្រាប់ដល់ឯងរាល់គ្នានៅថ្ងៃនេះចុះ ដើម្បីនឹងបង្គាប់ដល់កូនចៅឯងរាល់គ្នា ឲ្យប្រយ័ត និងប្រព្រឹត្តតាមដែរ គឺជាអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ
47. នេះមិនមែនជាសេចក្ដីឥតប្រយោជន៍ដល់ឯងរាល់គ្នាទេ គឺជាជីវិតដល់ឯងរាល់គ្នាវិញ ហើយដោយសារសេចក្ដីនេះ នោះឯងរាល់គ្នានឹងបានជីវិតជាយូរអង្វែងតទៅ នៅក្នុងស្រុកដែលឯងរាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅចាប់យកនោះ។
48. នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ដល់ម៉ូសេថា
49. ចូរឡើងតាមភ្នំអាបារីមនេះ ទៅដល់កំពូលភ្នំនេបូរ ដែលនៅក្នុងស្រុកម៉ូអាប់ ទល់មុខនឹងយេរីខូ ហើយមើលទៅឯស្រុកកាណាន ដែលអញឲ្យ ទុកជាកេរអាករដល់ពួកកូនចៅអ៊ីស្រាអែលចុះ
50. រួចស្លាប់នៅលើភ្នំដែលឯងឡើងនោះទៅ ឯងនឹងបានប្រមូលទៅមូលនឹងពួកអយ្យកោឯង ដូចជាអើរ៉ុនបងឯងបានស្លាប់នៅលើភ្នំហោរ ហើយបានប្រមូលទៅមូលនឹងពួកអយ្យកោដែរ ។
51. គឺដោយព្រោះឯងបានរំលងទាស់នឹងអញ នៅក្នុងពួកកូនចៅអ៊ីស្រាអែល ត្រង់ទឹកមេរីបា នៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន ពីព្រោះឯងមិនបានលើកអញជាបរិសុទ្ធនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលទេ
52. ឯងនឹងមើលស្រុកនៅមុខឯងឃើញ តែមិនបានចូលទៅក្នុងស្រុកដែលអញឲ្យដល់ពួកកូនចៅអ៊ីស្រាអែលនោះទេ។
About ចោទិយកថា Chapter 32
Read ចោទិយកថា Chapter 32 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ចោទិយកថា
Chapter: 32
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ចោទិយកថា Chapter 32 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ចោទិយកថា Chapter 32?
ចោទិយកថា Chapter 32 is part of the Book of ចោទិយកថា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ចោទិយកថា Chapter 32 online for free with easy chapter navigation.
More Chapters from ចោទិយកថា
- ចោទិយកថា Chapter 18
- ចោទិយកថា Chapter 12
- ចោទិយកថា Chapter 31
- ចោទិយកថា Chapter 29
- ចោទិយកថា Chapter 24
- ចោទិយកថា Chapter 34
- ចោទិយកថា Chapter 28
Explore More from ព្រះគម្ពីរសញ្ញាចាស់
- សាការី Chapter 10
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 18
- លោកុប្បត្តិ Chapter 46
- ហូសេ Chapter 1
- ចោទិយកថា Chapter 18
- អេសាយ Chapter 65