Read ចោទិយកថា Chapter 17 Online
Read ចោទិយកថា Chapter 17 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.
Choose a Chapter
ចោទិយកថា 17
ជំពូក 17
1. មិនត្រូវឲ្យឯងថ្វាយគោ ឬចៀមណា ដែលមានស្លាកស្នាម ឬអាក្រក់អ្វី ទៅជាយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃឯងឡើយ ដ្បិតនោះជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះនៃឯង។
2. នៅក្នុងទីក្រុងណាដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ប្រទានមក បើសិនជាឃើញមានមនុស្សប្រុស ឬស្រីណា នៅជាមួយនឹងឯង ដែលប្រព្រឹត្តសេចក្ដីអ្វីអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង ដោយរំលងសេចក្ដីសញ្ញាទ្រង់
3. ទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះដទៃ ឬព្រះអាទិត្យ ព្រះចន្ទ ឬរបស់ដ៏បរិបូរណាមួយនៅលើមេឃ ដែលអញមិនបង្គាប់ឡើយ
4. រួចមានគេប្រាប់ដល់ឯង ឬឯងបានឮក្តី នោះត្រូវឲ្យឯងស៊ើបសួរយ៉ាងអស់ពីចិត្ត បើឃើញជាត្រូវពិតដូច្នោះមែនថា មានគេប្រព្រឹត្តការគួរខ្ពើមយ៉ាងនោះ នៅក្នុងសាសន៍អ៊ីស្រាអែលហើយ
5. នោះត្រូវឲ្យនាំមនុស្សប្រុស ឬស្រី ដែលបានប្រព្រឹត្តការអាក្រក់នោះ មកឯទ្វារក្រុងរបស់ឯង ហើយចោលសម្លាប់នឹងថ្មទៅ ទោះប្រុស ឬស្រីក្តី
6. ត្រូវឲ្យសម្លាប់អ្នកដែលមានទោសដល់ស្លាប់នោះ ដោយមានស្មរបន្ទាល់២ឬ៣នាក់ តែបើមានតែម្នាក់ទេ នោះមិនល្មមនឹងសម្លាប់គេឡើយ
7. ត្រូវឲ្យស្មរបន្ទាល់ទាំងនោះដាក់ដៃជាមុនគេ ដើម្បីនឹងសម្លាប់ចោល រួចសឹមឲ្យពួកបណ្តាជនគ្រប់គ្នាជាខាងក្រោយ គឺយ៉ាងដូច្នោះដែលឯងត្រូវបំបាត់សេចក្ដីអាក្រក់ពីពួកឯងចេញ។
8. បើកាលណាមានរឿងណាពិបាកពេក ដែលឯងនឹងជំនុំជម្រះមិនបាន ទោះពីឈាមនិងឈាម ពាក្យបណ្តឹងដល់គ្នាទៅវិញទៅមក ការវាយគ្នា ជារឿងដែលនាំឲ្យមានក្តីកើតឡើងនៅក្នុងទីក្រុងឯង នោះត្រូវឲ្យឯងក្រោកឡើង ទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯងបានរើស
9. ហើយចូលទៅសួរដល់ពួកលេវីដ៏ជាសង្ឃ និងចៅក្រមដែលនឹងមានក្នុងគ្រានោះ រួចអ្នកទាំងនោះនឹងបង្ហាញឲ្យឯងចេះកាត់សេចក្ដីហើយ
10. នោះត្រូវឲ្យឯងធ្វើតាមដែលពួកអ្នកនោះនឹងបង្ហាញមកឯង ពីកន្លែងដែលព្រះយេហូវ៉ាបានរើស ហើយត្រូវប្រយ័ត និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលអ្នកទាំងនោះនឹងបង្រៀនដល់ឯងចុះ
11. គឺត្រូវឲ្យឯងកាត់សេចក្ដីឲ្យត្រូវ ដូចជាច្បាប់ដែលអ្នកទាំងនោះនឹងបង្រៀនដល់ឯង ហើយតាមសេចក្ដីយុត្តិធម៌ដែលអ្នកទាំងនោះនឹងប្រាប់ដល់ឯងផង មិនត្រូវឲ្យងាកបែរទៅខាងស្តាំ ឬខាងឆ្វេង ចេញពីសេចក្ដីដែលអ្នកទាំងនោះនឹងបង្ហាញនោះឡើយ ។
12. ឯអ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត ឥតស្តាប់តាមសង្ឃដែលឈរបម្រើដល់ព្រះយេហូវ៉ាជាព្រះនៃឯង នៅទីនោះ ឬតាមចៅក្រមផង អ្នកនោះនឹងត្រូវទោសដល់ស្លាប់ ត្រូវឲ្យបំបាត់សេចក្ដីអាក្រក់ពីសាសន៍អ៊ីស្រាអែលចេញ
13. នោះបណ្តាជនទាំងឡាយនឹងឮ រួចនឹងខ្លាច ហើយលែងប្រព្រឹត្តតាមតែអំពើចិត្តទៀត។
14. កាលណាឯងបានទៅដល់ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ ហើយចាប់យកបាន ព្រមទាំងតាំងទីលំនៅអាស្រ័យនៅផង រួចជំនុំគ្នាថា យើងនឹងតាំងស្តេចឲ្យសោយរាជ្យលើយើង ដូចជាសាសន៍ទាំងប៉ុន្មានដែលនៅជុំវិញយើងដែរ
15. នោះត្រូវតាំងអ្នកណាមួយឡើង ឲ្យធ្វើជាស្តេចតាមដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងរើស គឺត្រូវលើកម្នាក់ក្នុងពួកបងប្អូនឯង ឲ្យធ្វើជាស្តេចលើឯងចុះ គ្មានច្បាប់នឹងតាំងអ្នកប្រទេសក្រៅណា ដែលមិនមែនជាបងប្អូនឯង ឲ្យគ្រប់គ្រងលើឯងឡើយ
16. កុំបីតែឲ្យស្តេចនោះចម្រើនសេះជាច្រើនសម្រាប់ខ្លួន ឬបណ្តាលឲ្យបណ្តាជនត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះជាច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងឯងរាល់គ្នាថា មិនត្រូវឲ្យឯងរាល់គ្នាត្រឡប់ទៅ តាមផ្លូវនោះទៀតឲ្យសោះ
17. ក៏មិនត្រូវឲ្យស្តេចនោះយកភរិយាជាច្រើនដែរ ដើម្បីកុំឲ្យមានចិត្តងាកបែរចេញទៅឡើយ ក៏មិនត្រូវប្រមូលប្រាក់មាសជាច្រើនលើសលប់ដែរ។
18. កាលណាស្តេចនោះបានឡើងគង់លើបល្ល័ង្ករាជ្យហើយ នោះត្រូវឲ្យចម្លងក្រឹត្យវិន័យតាមគម្ពីរដែលនៅមុខពួកលេវីដ៏ជាសង្ឃ ទុកក្នុងសៀវភៅសម្រាប់ខ្លួន
19. ត្រូវឲ្យសៀវភៅនោះនៅជាមួយនឹងខ្លួន ហើយត្រូវមើលរាល់តែថ្ងៃជានិច្ច អស់១ជីវិតផង ដើម្បីនឹងទម្លាប់ខ្លួន ឲ្យចេះកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន ប្រយោជន៍ឲ្យបានកាន់តាមគ្រប់ទាំងសេចក្ដីដែលនៅក្នុងក្រឹត្យវិន័យ និងច្បាប់ទាំងនេះ ព្រមទាំងប្រព្រឹត្តតាមផង
20. ហើយកុំឲ្យកើតមានចិត្តធំលើពួកបងប្អូនខ្លួន ឬងាកបែរចេញពីសេចក្ដីបង្គាប់ ទៅខាងស្តាំ ឬខាងឆ្វេងឡើយ នេះគឺដើម្បីឲ្យបានជីវិតជាយូរអង្វែងនៅក្នុងនគរខ្លួន ព្រមទាំងកូនចៅរបស់ខ្លួន នៅក្នុងពួកសាសន៍អ៊ីស្រាអែលតរៀងទៅ។
About ចោទិយកថា Chapter 17
Read ចោទិយកថា Chapter 17 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ចោទិយកថា
Chapter: 17
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ចោទិយកថា Chapter 17 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ចោទិយកថា Chapter 17?
ចោទិយកថា Chapter 17 is part of the Book of ចោទិយកថា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ចោទិយកថា Chapter 17 online for free with easy chapter navigation.
More Chapters from ចោទិយកថា
- ចោទិយកថា Chapter 18
- ចោទិយកថា Chapter 12
- ចោទិយកថា Chapter 31
- ចោទិយកថា Chapter 29
- ចោទិយកថា Chapter 24
- ចោទិយកថា Chapter 34
- ចោទិយកថា Chapter 28
Explore More from ព្រះគម្ពីរសញ្ញាចាស់
- របាក្សត្រ ទី ២ Chapter 30
- លោកុប្បត្តិ Chapter 18
- ទំនុកដំកើង Chapter 109
- យេរេមា Chapter 23
- ទំនុកដំកើង Chapter 148
- ពង្សាវតារក្សត្រ ទី ១ Chapter 11
- ហូសេ Chapter 13