Read ចោទិយកថា Chapter 5 Online
Read ចោទិយកថា Chapter 5 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.
Choose a Chapter
ចោទិយកថា 5
ជំពូក 5
1. ម៉ូសេក៏ហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមកប្រាប់ថា ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តដែលអញប្រាប់នៅត្រចៀកឯងរាល់គ្នាក្នុងថ្ងៃនេះចុះ ដើម្បីឲ្យបានរៀន ហើយប្រយ័ត និងប្រព្រឹត្តតាមទាំងអស់
2. ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានតាំងសេចក្ដីសញ្ញានឹងយើងនៅភ្នំហោរែប
3. ទ្រង់មិនបានតាំងសេចក្ដីសញ្ញានេះនឹងពួកអយ្យកោយើងទេ គឺបានតាំងនឹងខ្លួនយើងវិញ គឺនឹងយើងរាល់គ្នានេះហើយ ដែលសុទ្ធតែមានជីវិតរស់នៅសព្វថ្ងៃនេះ
4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រទល់មុខនឹងឯង ពីកណ្តាលភ្លើងនៅលើភ្នំ
5. (នៅវេលានោះ អញបានឈរនៅជាកណ្តាលព្រះយេហូវ៉ានឹងឯងរាល់គ្នា ដើម្បីនឹងបង្ហាញប្រាប់ពីព្រះបន្ទូលនៃទ្រង់ដល់ឯងរាល់គ្នា ពីព្រោះឯងបានខ្លាចភ្លើងនោះ ហើយមិនបានឡើងទៅលើភ្នំនោះទេ)។
6. ទ្រង់មានព្រះបន្ទូលថា អញជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះបាវបម្រើនៅស្រុកអេស៊ីព្ទមក។
7. កុំឲ្យមានព្រះឯណាទៀតនៅមុខអញឲ្យសោះ។
8. កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីនោះផង
9. ក៏កុំឲ្យក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតអញនេះ គឺព្រះយេហូវ៉ាដែលជាព្រះនៃឯង អញជាព្រះប្រចណ្ឌ អញទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ ដល់៣ ហើយ៤តំណនៃអស់អ្នកដែលស្អប់អញផង
10. តែអញផ្តល់សេចក្ដីសប្បុរសដល់ទាំងពាន់តំណនៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តអញទាំងប៉ុន្មានវិញ។
11. កុំឲ្យចេញព្រះនាមព្រះយេហូវ៉ាជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោស ដល់អ្នកណាដែលចេញព្រះនាមទ្រង់ជាអសារឥតការនោះទេ។
12. ចូរកាន់ថ្ងៃឈប់សម្រាក ដើម្បីនឹងថែរក្សាឲ្យបានបរិសុទ្ធ ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មកហើយ
13. ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យធ្វើអស់ទាំងការរបស់ឯងចុះ
14. តែដល់ថ្ងៃទី៧ ជាថ្ងៃឈប់សម្រាកនៃព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឲ្យសោះ ទោះខ្លួនឯង ឬកូនប្រុសកូនស្រីឯង ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះគោ ឬលា ឬសត្វឯងណាមួយក្តី ឬអ្នកដទៃ ដែលនៅជាមួយនឹងឯងក្តី ដើម្បីឲ្យបាវប្រុសបាវស្រីឯងបានសម្រាកដូចជាឯងដែរ
15. ចូរនឹកចាំថា ឯងក៏ជាបាវបម្រើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បាននាំចេញពីស្រុកនោះមក ដោយព្រះហស្តដ៏មានព្រះចេស្តា និងព្រះពាហុលើកសម្រេច ហេតុដូច្នេះបានជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មកឲ្យឯងកាន់ថ្ងៃឈប់សម្រាកនេះ។
16. ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយឯង ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មក ដើម្បីឲ្យឯងបានអាយុវែង ហើយឲ្យបានសប្បាយនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានមក។
17. កុំឲ្យសម្លាប់មនុស្សឲ្យសោះ។
18. កុំឲ្យផិតគ្នាឲ្យសោះ។
19. កុំឲ្យលួចប្លន់ឲ្យសោះ។
20. កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងឯងឡើយ។
21. កុំឲ្យលោភចង់បានប្រពន្ធរបស់អ្នកជិតខាងឯង ក៏កុំឲ្យចង់បានផ្ទះអ្នកជិតខាងឯង ឬចម្ការ ឬបាវប្រុសបាវស្រីគេ ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងឡើយ។
22. សេចក្ដីទាំងនេះ ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលចេញពីកណ្តាលភ្លើង ពីពពក និងពីងងឹតសូន្យសុង នៅលើភ្នំ មកពួកជំនុំនៃឯងរាល់គ្នា ដោយសំឡេងយ៉ាងខ្លាំ ហើយមិនបានបន្ថែមអ្វីទៀតសោះ រួចទ្រង់ក៏កត់សេចក្ដីទាំងនេះនៅលើបន្ទះថ្ម២ផ្ទាំង ប្រទានមកអញ
23. កាលឯងរាល់គ្នាបានឮសំឡេងពីកណ្តាលងងឹតនោះ ក្នុងវេលាដែលភ្នំកំពុងតែឆេះ នោះឯងរាល់គ្នាបានមកឯអញ គឺពួកមេនៃពូជអំបូរឯង និងពួកចាស់ទុំផង
24. ដោយពាក្យថា មើល ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អនៃទ្រង់ ហើយឲ្យបានស្គាល់តេជានុភាពនៃទ្រង់ យើងខ្ញុំក៏បានឮព្រះសៀងទ្រង់ចេញពីកណ្តាលភ្លើងមក នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានព្រះបន្ទូលនឹងមនុស្ស ហើយថា ទ្រង់មានព្រះជន្មរស់នៅ
25. ដូច្នេះ តើហេតុដូចម្តេចបានជាយើងរាល់គ្នាត្រូវស្លាប់ឥឡូវនេះ ដ្បិតភ្លើងធំនេះនឹងឆេះបន្សុសយើងរាល់គ្នាអស់រលីងទៅ បើសិនជាយើងខ្ញុំឮព្រះសៀងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទៀត នោះយើងរាល់គ្នានឹងស្លាប់ហើយ
26. ដ្បិតតើមានអ្នកឯណា ក្នុងបណ្តាអស់ទាំងមនុស្សដែលឮព្រះសៀងនៃព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់មានព្រះបន្ទូលពីកណ្តាលភ្លើងមក ដូចជាយើងខ្ញុំបានឮនេះ ហើយបានរស់នៅដូច្នេះ
27. សូមឲ្យលោកចូលទៅជិត ស្តាប់សេចក្ដីទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទ្រង់មានព្រះបន្ទូលមក រួចសូមលោកប្រាប់មកយើងខ្ញុំ ពីគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទ្រង់មានព្រះបន្ទូលនឹងលោក នោះយើងខ្ញុំនឹងស្តាប់ ហើយប្រព្រឹត្តតាមផង។
28. ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យរបស់ឯងរាល់គ្នា ក្នុងកាលដែលឯងបាននិយាយមកអញនោះ រួចទ្រង់មានព្រះបន្ទូលមកអញថា អញបានឮពាក្យរបស់បណ្តាជនទាំងនេះ ដែលគេនិយាយមកឯងដែរ សេចក្ដីទាំងប៉ុន្មានដែលគេបាននិយាយនោះក៏ស្រួលហើយ
29. ឱបើសិនជាគេមានចិត្តយ៉ាងនោះជាដរាបទៅអេះ ដើម្បីឲ្យគេបានកោតខ្លាចដល់អញ ហើយកាន់តាមគ្រប់ទាំងបញ្ញត្តរបស់អញ ប្រយោជន៍ឲ្យគេ និងពួកកូនចៅគេ បានសប្បាយនៅជារៀងរាបដរាបទៅ
30. ចូរទៅប្រាប់គេឲ្យត្រឡប់ទៅឯត្រសាលរបស់គេចុះ
31. តែឯឯង នោះចូរឈរនៅទីនេះជិតអញវិញ អញនឹងប្រាប់អស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ ហើយបញ្ញត្តទាំងប៉ុន្មាន ដែលឯងត្រូវបង្រៀនដល់គេ ដើម្បីឲ្យគេបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអញឲ្យដល់គេ ឲ្យគេទទួលយកនោះ
32. ដូច្នេះ ត្រូវឲ្យប្រយ័ត និងធ្វើដូចជាព្រះយេហូវ៉ាជាព្រះនៃឯងបានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ
33. ត្រូវឲ្យប្រព្រឹត្តសព្វគ្រប់តាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃឯងបានបង្គាប់មក ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុជាយូរអង្វែងតទៅ នៅក្នុងស្រុកដែលឯងរាល់គ្នានឹងទទួលយកនោះ។
About ចោទិយកថា Chapter 5
Read ចោទិយកថា Chapter 5 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ចោទិយកថា
Chapter: 5
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ចោទិយកថា Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ចោទិយកថា Chapter 5?
ចោទិយកថា Chapter 5 is part of the Book of ចោទិយកថា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ចោទិយកថា Chapter 5 online for free with easy chapter navigation.
More Chapters from ចោទិយកថា
- ចោទិយកថា Chapter 18
- ចោទិយកថា Chapter 12
- ចោទិយកថា Chapter 31
- ចោទិយកថា Chapter 29
- ចោទិយកថា Chapter 24
- ចោទិយកថា Chapter 34
- ចោទិយកថា Chapter 30
Explore More from ព្រះគម្ពីរសញ្ញាចាស់
- សុភាសិត Chapter 21
- របាក្សត្រ ទី ២ Chapter 8
- ទំនុកដំកើង Chapter 21
- ចោទិយកថា Chapter 25
- បរិទេវ Chapter 5
- របាក្សត្រ ទី ២ Chapter 5
- សាការី Chapter 10