ចោទិយកថា Chapter 33

For English

Read ចោទិយកថា Chapter 33 Online

Read ចោទិយកថា Chapter 33 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 33

ជំពូក 33

1. នេះ​ជា​ពរ​ដែល​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មុន​ដែល​លោក​ស្លាប់

2. គឺ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បាន​ក្រោក​ពី​ភ្នំ​សៀរ​មក​ឯ​គេ ទ្រង់​បាន​ភ្លឺ​មក​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​ក៏​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន​មក​ឯ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ នោះ​មាន​ភ្លើង​ដ៏​ជា​ក្រឹត្យ‌វិន័យ​សម្រាប់​គេ

3. តែ​ទ្រង់​ក៏​ស្រឡាញ់​ដល់​រាស្ត្រ​ទ្រង់​ដែរ ពួក​បរិសុទ្ធ​របស់​ទ្រង់ សុទ្ធ​តែ​នៅ​ជាប់​ក្នុង​ព្រះ‌ហស្ត​ទ្រង់ គេ​បាន​អង្គុយ​នៅ​ទៀប​ព្រះ‌បាទ ហើយ​ទទួល​ព្រះ‌បន្ទូល​នៃ​ទ្រង់

4. ម៉ូសេ​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​យើង​រាល់​គ្នា គឺ​ជា​មរដក​សម្រាប់​ពួក​ជំនុំ​នៃ​យ៉ាកុប

5. លោក​ជា​ស្តេច​នៅ​ក្នុង​ពួក​យេស៊ូរុន ក្នុង​កាល​ដែល​ពួក​មេ​លើ​រាស្ត្រ​បាន​ប្រមូល​គ្នា ព្រម​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង។

6. សូម​ឲ្យ​រូបេន​រស់​នៅ កុំ​ឲ្យ​ស្លាប់​ឡើយ ក៏​កុំ​ឲ្យ​ពួក​គេ​មាន​គ្នា​តិច​ដែរ។

7. ឯ​ពួក​យូដា នោះ​បាន​ពរ​ដូច្នេះ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ​របស់​យូដា ហើយ​នាំ​គេ​ចូល​ទៅ​ឯ​សាសន៍​ខ្លួន សូម​ឲ្យ​ដៃ​គេ​បាន​ល្មម​នឹង​ខ្លួន ហើយ​សូម​ទ្រង់​ជួយ​ទាស់​ចំពោះ​ពួក​ត​តាំង​នឹង​គេ​ផង។

8. ម៉ូសេ​ក៏​និយាយ​ពី​ពួក​លេវី​ថា ឯ​ធូមីម និង​យូរីម​របស់​ទ្រង់ នោះ​នៅ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ល្បង‌ល​នៅ​ត្រង់​ម៉ាសា ហើយ​ទ្រង់​បាន​ត​នឹង​គេ​ត្រង់​ទឹក​មេរីបា

9. គេ​បាន​និយាយ​ពី​ឪពុក​ម្តាយ​គេ​ថា ខ្ញុំ​មិន​បាន​ឃើញ​គាត់​ទេ គេ​ក៏​មិន​បាន​ទទួល​ស្គាល់​ពួក​បង​ប្អូន ឬ​ស្គាល់​ដល់​កូន​ខ្លួន​បង្កើត​ដែរ ដ្បិត​គេ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ព្រម​ទាំង​រក្សា​សេចក្ដី​សញ្ញា​របស់​ទ្រង់​ផង

10. គេ​នឹង​បង្រៀន​យ៉ាកុប​ពី​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ហើយ​បង្ហាត់​អ៊ីស្រា‌អែល​តាម​ក្រឹត្យ‌វិន័យ​ទ្រង់ គេ​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ ហើយ​និង​តង្វាយ​ដែល​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ​ទ្រង់​ដែរ

11. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ពរ​ដល់​អំណាច​គេ ហើយ​ទទួល​ការ​ដែល​ដៃ​គេ​ធ្វើ សូម​បំបាក់​ចង្កេះ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្អប់​គេ​ដែរ ដើម្បី​កុំ​ឲ្យ​បាន​ក្រោក​ឡើង​វិញ​រួច​ឡើយ។

12. ឯ​ចំណែក​ពួក​បេន‌យ៉ាមីន នោះ​ក៏​ថា អ្នក​ស្ងួន‌ភ្ងា​ផង​ព្រះ‌យេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ‌សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ‌អង្សា​ទាំង​២​របស់​ទ្រង់។

13. ឯ​ពួក​យ៉ូសែប នោះ​ក៏​ថា ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ជា​របស់​ថ្លៃ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម ហើយ​ពី​ទី​ជម្រៅ​នៅ​ខាង​ក្រោម​ផង

14. និង​ផល​ថ្លៃ​វិសេស​ដែល​កើត​ដោយ‌សារ​ថ្ងៃ ហើយ​ផល​ថ្លៃ​វិសេស​ដែល​កើត​ដោយ‌សារ​ខែ

15. ជា​របស់​ថ្លៃ​វិសេស​នៅ​ភ្នំ​ចាស់​បុរាណ និង​ផល​ថ្លៃ​វិសេស​នៅ​ភ្នំ​តូច​ដ៏​នៅ​អស់​កល្ប‌ជានិច្ច

16. និង​ផល​ថ្ងៃ​វិសេស​ដែល​កើត​ពី​ដី​ដ៏​មាន​ជា​បរិបូរ ហើយ​និង​ព្រះ‌គុណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​គុម្ព​បន្លា សូម​ឲ្យ​ទាំង​អស់​នោះ មក​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​ក្រយៅ​ក្បាល​នៃ​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ពួក​បង​ប្អូន​ខ្លួន។

17. ឯ​កូន​គោ​របស់​គេ​ដែល​កើត​ជា​ដំបូង នោះ​មាន​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​នៃ​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែនដី​បំផុត គឺ​ជា​ពួក​អេប្រា‌អិម​ទាំង​សល់‌សែន ហើយ​និង​ពួក​ម៉ាន៉ាសេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ។

18. ឯ​ពួក​សាប់‌យូល៉ូន នោះ​ក៏​ថា ឱ​សាប់‌យូល៉ូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ ហើយ​អ៊ីសាខារ​អើយ ចូរ​អរ​សប្បាយ​នៅ​ក្នុង​ត្រសាល​ឯង​ចុះ

19. គេ​នឹង​ហៅ​អស់​ទាំង​ពួក​ជន​ឲ្យ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​សុចរិត នៅ​ទី​នោះ ដ្បិត​គេ​នឹង​ជញ្ជក់​ផល​បរិបូរ​ពី​សមុទ្រ និង​ទ្រព្យ​សម្បត្តិ​លាក់​កំបាំង​ពី​ខ្សាច់។

20. ឯ​ពួក​កាឌ់ នោះ​ក៏​ថា សូម​សរសើរ​ដល់​ព្រះ​ដែល​ទ្រង់​ពង្រីក​ឲ្យ​កាឌ់​បាន​ធំ​ទូលាយ គេ​នៅ​ដូច​ជា​សិង្ហ​ញី ហើយ​ក៏​ហែក​ដៃ នឹង​ក្រយៅ​ក្បាល​ផង

21. គេ​បាន​រើស​យក​ចំណែក​ដំបូង​សម្រាប់​ខ្លួន ដ្បិត​នៅ​ទី​នោះ​មាន​ចំណែក​របស់​អ្នក​ដែល​តែង​ច្បាប់ គេ​បាន​មក​ជា​មួយ​នឹង​ពួក​មេ​លើ​បណ្តា‌ជន ក៏​បាន​សម្រេច​ការ​តាម​សេចក្ដី​សុចរិត​នៃ​ព្រះ‌យេហូវ៉ា ហើយ​តាម​បញ្ញត្ត​ដែល​ទ្រង់​តាំង​នឹង​ពួក​អ៊ីស្រា‌អែល។

22. ឯ​ពួក​ដាន់ នោះ​ក៏​ថា ដាន់​ជា​កូន​សិង្ហ ដែល​បាន​ហក់​ពី​ស្រុក​បាសាន​មក។

23. ចំណែក​ពួក​ណែប‌ថាលី នោះ​ក៏​ថា ឱ​ណែប‌ថាលី​ឯង​ដែល​ឆ្អែត​ដោយ​ព្រះ‌គុណ ហើយ​ពេញ​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ឯង​ចាប់​យក​ស្រុក​ខាង​លិច ហើយ​ខាង​ត្បូង​ចុះ។

24. ឯ​ពួក​អេស៊ើរ នោះ​ក៏​ថា សូម​ពរ​ដល់​អេស៊ើរ​ក្នុង​ពួក​កូន​ទាំង​ប៉ុន្មាន សូម​ឲ្យ​បង​ប្អូន​គេ​បាន​ទទួល​គេ ហើយ​ឲ្យ​គេ​បាន​ជ្រលក់​ជើង​ក្នុង​ប្រេង​ចុះ

25. រនុក​ឯង​នឹង​បាន​សុទ្ធ​តែ​ដែក ហើយ​និង​លង្ហិន ហើយ​សេចក្ដី​សុខ​របស់​ឯង​នឹង​នៅ​អស់​១​ជីវិត​ឯង​ដែរ។

26. ឱ​យេស៊ូរុន​អើយ គ្មាន​អ្នក​ណា​ដូច​ព្រះ ដែល​ទ្រង់​ជិះ​ផ្ទៃ​មេឃ​មក​ជួយ​ឯង ហើយ​លើ​ពពក ដោយ​ភាព​ដ៏​ឧត្តម​របស់​ទ្រង់​នោះ​ទេ

27. ព្រះ​ដ៏​គង់​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​ជា​លំនៅ​របស់​ឯង ហើយ​ព្រះ‌ពាហុ​ដ៏​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច​ក៏​ទ្រ​ឯង ទ្រង់​បាន​ច្រាន​ពួក​ខ្មាំង​សត្រូវ​ពី​មុខ​ឯង​ចេញ​ក៏​មាន​ព្រះ‌បន្ទូល​ថា ចូរ​បំផ្លាញ​គេ​ចុះ។

28. ឯ​ពួក​អ៊ីស្រា‌អែល គេ​នៅ​ដោយ​សុខ‌សាន្ត ហើយ​ក្បាល​ទឹក​របស់​យ៉ាកុប នោះ​នៅ​តែ​ឯង​ក្នុង​ស្រុក​ដែល​មាន​ស្រូវ មាន​ទំពាំង‌បាយ‌ជូរ ឯ​មេឃ នោះ​ក៏​ទម្លាក់​ទឹក​សន្សើម​មក​ដែរ

29. ឱ​អ៊ីស្រា‌អែល​អើយ ឯង​មាន​ពរ​ហើយ តើ​មាន​អ្នក​ឯ​ណា​ដូច​ឯង ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ ទ្រង់​ជា​ខែល​ជួយ​ឯង ហើយ​ជា​ដាវ​នៃ​សិរី‌ល្អ​របស់​ឯង ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ឯង ហើយ​ឯង​នឹង​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​គេ។

About ចោទិយកថា Chapter 33

Read ចោទិយកថា Chapter 33 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 33
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 33 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 33?

ចោទិយកថា Chapter 33 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 33 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 31
  3. ចោទិយកថា Chapter 12
  4. ចោទិយកថា Chapter 17
  5. ចោទិយកថា Chapter 11
  6. ចោទិយកថា Chapter 29
  7. ចោទិយកថា Chapter 24

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. នេហេមា Chapter 3
  2. ហូសេ Chapter 10
  3. ទំនុកដំកើង Chapter 54
  4. លេវីវិន័យ Chapter 2
  5. ទំនុកដំកើង Chapter 31
  6. ពង្សាវតារក្សត្រ ទី ២ Chapter 13
  7. សាំយូអែល ទី ២ Chapter 24

Related Chapters & Readings

  1. សាំយូអែល ទី ១ Chapter 9
  2. លេវីវិន័យ Chapter 8
  3. អេសាយ Chapter 66
  4. លូកា Chapter 2
  5. ចោទិយកថា Chapter 25
  6. សាស្តា Chapter 10
  7. សាំយូអែល ទី ១ Chapter 2
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *