ចោទិយកថា Chapter 25

For English

Read ចោទិយកថា Chapter 25 Online

Read ចោទិយកថា Chapter 25 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 25

ជំពូក 25

1. បើ​កាល​ណា​មាន​មនុស្ស​កើត​រឿង​ទាស់‌ទែង​គ្នា ហើយ​គេ​ប្តឹង‌ផ្តល់​ដល់​ចៅ‌ក្រម​ឲ្យ​ជំនុំ‌ជម្រះ​ក្តី​នោះ នោះ​ត្រូវ​ឲ្យ​ចៅ‌ក្រម​តាំង​ឲ្យ​អ្នក​ដែល​សុចរិត បាន​ជា​សុចរិត​ចុះ ហើយ​កាត់​ទោស​ដល់​អ្នក​ដែល​មាន​ទោស​វិញ

2. បើ​អ្នក​មាន​ទោស​នោះ​គួរ​ឲ្យ​វាយ នោះ​ចៅ‌ក្រម​ត្រូវ​ឲ្យ​ដេក​ទៅ ហើយ​ឲ្យ​គេ​វាយ​នៅ​ចំពោះ​មុខ ត្រូវ​វាយ​ឲ្យ​គ្រប់​ចំនួន ល្មម​នឹង​ទោស​អ្នក​នោះ

3. មាន​ច្បាប់​នឹង​វាយ​ដល់​៤០​រំពាត់ មិន​ត្រូវ​ឲ្យ​លើស​ឡើយ ក្រែង​អ្នក​ដែល​ជា​បង​ប្អូន​ឯង​នោះ មើល​ទៅ​ដូច​ជា​ទាប‌ថោក​ពេក​ដល់​ឯង ដោយ​ឯង​វាយ​ជា​ច្រើន​លើស​ប្រមាណ។

4. មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​កំពុង​បញ្ជាន់​ស្រូវ​ឡើយ។

5. កាល​ណា​មាន​បង​ប្អូន​បង្កើត​នៅ​ជា​មួយ​គ្នា ហើយ​ម្នាក់​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្រពន្ធ​របស់​អ្នក​ដែល​ស្លាប់​មិន​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​អ្នក​ក្រៅ​ណា​ទេ ត្រូវ​ឲ្យ​បង ឬ​ប្អូន​ថ្លៃ​ចូល​ទៅ​ឯ​នាង យក​ធ្វើ​ជា​ប្រពន្ធ ហើយ​ត្រូវ​សម្រេច​ដល់​នាង តាម​ការ​ដែល​បង ឬ​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ

6. រួច​កូន​ដែល​នាង​បង្កើត​មុន​ដំបូង ត្រូវ​បន្ត​ឈ្មោះ​របស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​នោះ​វិញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​គាត់​បាន​លុប​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ឡើយ

7. តែ​បើ​អ្នក​នោះ​មិន​ចូល​ចិត្ត​នឹង​យក​ប្រពន្ធ​របស់​គាត់​ទេ នោះ​ត្រូវ​ឲ្យ​នាង​ចូល​ទៅ​ឯ​ពួក​ចាស់‌ទុំ ត្រង់​ទ្វារ​ក្រុង ប្តឹង​ថា ប្អូន​ថ្លៃ​ខ្ញុំ​មិន​ព្រម​ភ្ជាប់​ឈ្មោះ​ឲ្យ​បង​ខ្លួន ក្នុង​សាសន៍​អ៊ីស្រា‌អែល​ទេ គាត់​មិន​ចង់​សម្រេច​ដល់​ខ្ញុំ​តាម​ការ​ដែល​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ​សោះ

8. នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ ត្រូវ​ហៅ​អ្នក​នោះ​មក​និយាយ​គ្នា តែ​បើ​គាត់​នៅ​តែ​ថា ខ្ញុំ​មិន​ចូល​ចិត្ត​យក​នាង​ទេ

9. នោះ​ប្រពន្ធ​របស់​បង​ត្រូវ​ចូល​ទៅ​ជិត​អ្នក​នោះ នៅ​មុខ​ពួក​ចាស់‌ទុំ ដោះ​ស្បែក​ជើង​ពី​អ្នក​នោះ​ចេញ រួច​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គេ ហើយ​និយាយ​ថា ត្រូវ​តែ​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ នឹង​មនុស្ស​ណា​ដែល​មិន​ព្រម​បន្ត​ពូជ​ឲ្យ​បង​ខ្លួន

10. រួច​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​អ្នក​នោះ​ថា ជា​គ្រួ​មនុស្ស​ដែល​ត្រូវ​គេ​ដោះ​ស្បែក​ជើង​ចេញ។

11. បើ​កាល​ណា​មនុស្ស​កំពុង​តែ​ប្រវាយ​គ្នា ហើយ​ប្រពន្ធ​អ្នក​មួយ​ចូល​មក​ចង់​ជួយ​ដោះ​ប្ដី​ខ្លួន​ពី​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​វាយ រួច​នាង​លូក​ដៃ​ទៅ​ចាប់​ត្រង់​កេរ្តិ៍‌ខ្មាស​របស់​អ្នក​នោះ

12. នោះ​ត្រូវ​ឲ្យ​កាប់​ដៃ​នាង​ចេញ មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​មើល​ប្រណី​នាង​ទេ។

13. នៅ​ក្នុង​ថង់​ឯង មិន​ត្រូវ​មាន​កូន​ជញ្ជីង​២​យ៉ាង គឺ​១​ធ្ងន់​១​ស្រាល​ឡើយ

14. ក៏​មិន​ត្រូវ​មាន​រង្វាល់​២​យ៉ាង​១​ធំ​១​តូច នៅ​ក្នុង​ផ្ទះ​ឯង​ដែរ

15. ត្រូវ​ឲ្យ​មាន​កូន​ជញ្ជីង​ត្រឹម‌ត្រូវ​ពេញ​ទំងន់ និង​រង្វាល់​ត្រឹម‌ត្រូវ​ពេញ​ខ្នាត​ដែរ ដើម្បី​ឲ្យ​ឯង​មាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ

16. ដ្បិត​អស់​អ្នក​ណា​ដែល​ធ្វើ​យ៉ាង​នោះ គឺ​ដែល​ប្រព្រឹត្ត​ការ​ដ៏​ទុច្ចរិត នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ណាស់។

17. ចូរ​នឹក​ចាំ​ពី​ការ​ដែល​សាសន៍​អាម៉ា‌លេក​បាន​ធ្វើ​ដល់​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ

18. គឺ​គេ​បាន​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​អស់​កម្លាំង ហើយ​ល្វើយ គេ​បាន​វាយ​ពួក​អ្នក​ខ្សោយ​ដែល​ដើរ​ខាង​ក្រោយ ឥត​មាន​កោត‌ខ្លាច​ដល់​ព្រះ​សោះ

19. ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ឲ្យ​ឈប់​សម្រាក​ខាង​ឯ​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ឯង​ចាប់​យក​ជា​មរដក​ហើយ នោះ​ត្រូវ​ឲ្យ​លុប​សេចក្ដី​នឹក​ចាំ​ចំពោះ​សាសន៍​អាម៉ា‌លេក​ពី​ក្រោម​មេឃ​ចេញ កុំ​ឲ្យ​ឯង​ភ្លេច​នឹង​ធ្វើ​ការ​នេះ​ឡើយ។

About ចោទិយកថា Chapter 25

Read ចោទិយកថា Chapter 25 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 25
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 25 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 25?

ចោទិយកថា Chapter 25 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 25 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 31
  3. ចោទិយកថា Chapter 29
  4. ចោទិយកថា Chapter 24
  5. ចោទិយកថា Chapter 12
  6. ចោទិយកថា Chapter 34
  7. ចោទិយកថា Chapter 28

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 16
  2. លោកុប្បត្តិ Chapter 44
  3. លេវីវិន័យ Chapter 18
  4. និក្ខមនំ Chapter 1
  5. អេសាយ Chapter 32
  6. ទំនុកដំកើង Chapter 25
  7. សាការី Chapter 11

Related Chapters & Readings

  1. ហាកាយ Chapter 1
  2. យ៉ូស្វេ Chapter 24
  3. យ៉ូហាន Chapter 2
  4. សាការី Chapter 13
  5. ជនគណនា Chapter 29
  6. ទំនុកដំកើង Chapter 86
  7. យ៉ូប Chapter 12
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *