ចោទិយកថា Chapter 9

For English

Read ចោទិយកថា Chapter 9 Online

Read ចោទិយកថា Chapter 9 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 9

ជំពូក 9

1. ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ នៅ​វេលា​នោះ ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​នគរ​ដែល​ធំ​ជាង ហើយ​ពូកែ​ជាង​ឯង ដែល​មាន​ទី​ក្រុង​ធំ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ​ផង

2. ជា​សាសន៍​មាន​មាឌ​ធំ​ខ្ពស់ គឺ​ជា​ពួក​កូន​ចៅ​អ័ណាក់ ដែល​ឯង​ស្គាល់​ហើយ ក៏​បាន​ឮ​និយាយ​ពី​គេ​ថា តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន

3. ដូច្នេះ នៅ​ថ្ងៃ​នេះ ចូរ​ថា គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​នាំ​មុខ​ឯង​ឆ្លង​ទៅ ទ្រង់​ឧបមា​ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស ទ្រង់​នឹង​បំផ្លាញ​គេ ហើយ​បង្ក្រាប​គេ​នៅ​មុខ​ឯង​វិញ យ៉ាង​នោះ​ឯង​នឹង​បណ្តេញ​គេ​បាន ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​យ៉ាង​ឆាប់​រហ័ស ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​នឹង​ឯង​ហើយ

4. កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ហើយ នោះ​កុំ​ឲ្យ​ឯង​នឹក​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​អញ​ចូល​មក​ចាប់​យក​ស្រុក​នេះ ដោយ​ព្រោះ​តែ​អញ​មាន​សេចក្ដី​សុចរិត​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់​សាសន៍​ទាំង​នោះ​ទេ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទៅ​នោះ

5. មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ឯង ឬ​ដោយ​ព្រោះ​ចិត្ត​ឯង​ទៀង​ត្រង់ ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​គេ​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់​សាសន៍​ទាំង​នោះ​វិញ​ទេ​តើ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ ដើម្បី​នឹង​បញ្ជាក់​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង គឺ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​និង​យ៉ាកុប។

6. ដូច្នេះ ចូរ​ដឹង​ថា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ស្រុក​ដ៏​ល្អ​នេះ​មក​ឲ្យ​ឯង​បាន​ចាប់​យក នោះ​មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ឯង​ទេ ដ្បិត​ឯង​ជា​សាសន៍​មាន​ក្បាល​រឹង​វិញ។

7. ចូរ​នឹក​ចាំ កុំ​ឲ្យ​ភ្លេច​ឡើយ ថា​ឯង​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង មាន​សេចក្ដី​ក្រោធ នៅ​ត្រង់​ទី​រហោ‌ស្ថាន ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ដរាប

8. នៅ​ត្រង់​ភ្នំ​ហោរែប ក៏​ដែរ ឯង​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​ចេញ​ផង

9. ក្នុង​គ្រា​ដែល​អញ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​នឹង​ទទួល​បន្ទះ​ថ្ម ជា​បន្ទះ​មាន​កត់​ចុះ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​ឯង​រាល់​គ្នា នោះ​អញ​បាន​នៅ​លើ​ភ្នំ​អស់​៤០​ថ្ងៃ​៤០​យប់ ឥត​មាន​បរិភោគ​អាហារ ឬ​ផឹក​ទឹក​សោះ

10. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង ដែល​សរសេរ​ដោយ​អង្គុលី​ព្រះ‌ហស្ត​នៃ​ទ្រង់​នៅ​ថ្ម​ទាំង​២​នោះ មាន​កត់​ចុះ​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ នា​ថ្ងៃ​ដែល​ប្រជុំ​គ្នា​នោះ

11. លុះ​ដល់​ផុត​៤០​ថ្ងៃ​៤០​យប់​នោះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ​ដល់​អញ គឺ​ជា​បន្ទះ​នៃ​សេចក្ដី​សញ្ញា

12. រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​អញ​ថា ចូរ​ក្រោក​ឡើង ចុះ​ពី​នេះ​ជា​ប្រញាប់​ទៅ ដ្បិត​ពួក​ជន​ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ គេ​រហ័ស​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ក៏​បាន​សិត​ធ្វើ​រូប​ព្រះ​សម្រាប់​គេ​ហើយ

13. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ទៀត​ថា អញ​បាន​រំពឹង​មើល​ឃើញ​ថា សាសន៍​នេះ​គេ​មាន​ក្បាល​រឹង​ទាំង​អស់​គ្នា

14. ឈប់​សិន ចាំ​អញ​នឹង​បំផ្លាញ​គេ​ចេញ ព្រម​ទាំង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ទៅ រួច​អញ​នឹង​យក​ឯង បង្កើត​ឡើង​ជា​សាសន៍​១​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​គេ​ទៅ​ទៀត

15. ដូច្នេះ អញ​បាន​វិល​ចុះ​ពី​ភ្នំ​មក មាន​បន្ទះ​ថ្ម​ទាំង​២​នៃ​សេចក្ដី​សញ្ញា កាន់​នៅ​ដៃ​ទាំង​សង​ខាង​ផង ឯ​ភ្នំ​ក៏​មាន​សុទ្ធ​តែ​ភ្លើង​ឆេះ​នៅ

16. អញ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ហើយ ដោយ​បាន​សិត​ធ្វើ​រូប​កូន​គោ​១ ឯង​បាន​ប្រញាប់​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឯង​ណាស់

17. នោះ​អញ​បាន​ចាប់​យក​ថ្ម​ទាំង​២​ផ្ទាំង បោះ​ពី​ដៃ​អញ​បំបែក​ចោល​ទៅ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា។

18. រួច​អញ​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា អស់​៤០​ថ្ងៃ​៤០​យប់ ដូច​ជាន់​មុន ឥត​មាន​បរិភោគ ឬ​ផឹក​ទឹក​សោះ​ឡើយ ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង

19. ដ្បិត​អញ​បាន​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃោរ‌ឃៅ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​នោះ​ណាស់ ហើយ​នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​អញ

20. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អើរ៉ុន​ជា​ខ្លាំង ដល់​ទៅ​ចង់​បំផ្លាញ​លោក​ដែរ តែ​អញ​បាន​សូម​អង្វរ​ឲ្យ​លោក នៅ​វេលា​នោះ​ឯង

21. រួច​អញ​បាន​យក​រូប​កូន​គោ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ គឺ​ជា​អំពើ​បាប​របស់​ឯង​នោះ ទៅ​ដុត​នឹង​ភ្លើង រួច​ផែ ហើយ​កិន​កម្ទេច ទាល់​តែ​ម៉ដ្ត​ដូច​ធូលី​ទៅ ក៏​បាច‌សាច​ធូលី​នោះ ទៅ​ក្នុង​ជ្រោះ​ទឹក​ដែល​ហូរ​ចុះ​ពី​ភ្នំ​មក។

22. កាល​នៅ​ត្រង់​តាបេរ៉ា ត្រង់​ម៉ាសា ហើយ​ត្រង់​គីប្រុត-ហាតាវ៉ា នោះ​ឯង​រាល់​គ្នា​ក៏​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ក្រោធ​ទៀត

23. ហើយ​កាល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឯង​ពី​កាដេស-បារនា ដោយ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឡើង​ទៅ​ចាប់​យក​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​ចុះ នោះ​ក៏​បាន​បះ‌បោរ និង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទៀត ឯង​រាល់​គ្នា​មិន​បាន​ជឿ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​សោះ

24. គឺ​ចេះ​តែ​មាន​ចិត្ត​រឹង‌ចចេស​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច តាំង​តែ​ពី​ថ្ងៃ​ដែល​អញ​ទើប​នឹង​ស្គាល់​ឯង​រាល់​គ្នា​មក។

25. យ៉ាង​នោះ អញ​បាន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​អស់​៤០​ថ្ងៃ​៤០​យប់ នោះ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​បំផ្លាញ​ឯង​រាល់​គ្នា

26. ហើយ​អញ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ សូម​កុំ​បំផ្លាញ​បណ្តា‌ជន​នេះ​ដ៏​ជា​មរដក​របស់​ទ្រង់ ដែល​ទ្រង់​បាន​លោះ​ដោយ​ឫទ្ធិ‌បារមី​ទ្រង់ ហើយ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​នោះ​ឡើយ

27. សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ជា​អ្នក​បម្រើ​ទ្រង់​វិញ សូម​កុំ​ទត​ចំពោះ​សេចក្ដី​រឹង‌រូស​របស់​សាសន៍​នេះ ឬ​កិរិយា​អាក្រក់ ឬ​អំពើ​បាប​របស់​គេ​ឡើយ

28. ក្រែង​មនុស្ស​នៅ​ស្រុក​ដែល​ទ្រង់​បាន​នាំ​យើង​រាល់​គ្នា​ចេញ​មក​នោះ គេ​ដំណៀល​ថា ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នឹង​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​នឹង​ឲ្យ​ដល់​គេ​បាន ហើយ​ដោយ​ព្រោះ​ទ្រង់​ស្អប់​គេ​បាន​ជា​ទ្រង់​នាំ​គេ​ចេញ​ទៅ​សម្លាប់​នៅ​ទី​រហោ‌ស្ថាន​វិញ

29. ប៉ុន្តែ គេ​ជា​រាស្ត្រ ហើយ​ជា​មរដក​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​មក ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ពាហុ​លើក​សម្រេច​ហើយ។

About ចោទិយកថា Chapter 9

Read ចោទិយកថា Chapter 9 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 9
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 9?

ចោទិយកថា Chapter 9 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 9 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 31
  3. ចោទិយកថា Chapter 29
  4. ចោទិយកថា Chapter 24
  5. ចោទិយកថា Chapter 12
  6. ចោទិយកថា Chapter 34
  7. ចោទិយកថា Chapter 28

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. នេហេមា Chapter 9
  2. អេសាយ Chapter 37
  3. របាក្សត្រ ទី ១ Chapter 19
  4. លេវីវិន័យ Chapter 12
  5. និក្ខមនំ Chapter 15
  6. ហូសេ Chapter 14
  7. ទំនុកដំកើង Chapter 48

Related Chapters & Readings

  1. ថែស្សាឡូនីច ទី ១ Chapter 2
  2. ម៉ាថាយ Chapter 22
  3. ម៉ាថាយ Chapter 19
  4. នេហេមា Chapter 5
  5. និក្ខមនំ Chapter 39
  6. យេរេមា Chapter 8
  7. ចោទិយកថា Chapter 17
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *