ចោទិយកថា Chapter 3

For English

Read ចោទិយកថា Chapter 3 Online

Read ចោទិយកថា Chapter 3 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 3

ជំពូក 3

1. នោះ​យើង​ក៏​បែរ​ឡើង តាម​ផ្លូវ​ទៅ​ស្រុក​បាសាន ហើយ​អុក ជា​ស្តេច​ស្រុក​បាសាន និង​បណ្តា‌រាស្ត្រ​ទ្រង់​ទាំង​អស់​គ្នា ក៏​ចេញ​មក​ទាស់​នឹង​យើង ហើយ​ច្បាំង​គ្នា​នៅ​ត្រង់​អេទ្រី

2. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ព្រម​ទាំង​រាស្ត្រ​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​គេ​ផង ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី នៅ​ក្រុង​ហែសបូន​ដែរ

3. ដូច្នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ក៏​ប្រគល់​អុក ជា​ស្តេច​ស្រុក​បាសាន​នោះ និង​រាស្ត្រ​ទាំង​ប៉ុន្មាន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង​ដែរ ហើយ​យើង​បាន​វាយ​ពួក​ខាង​ទ្រង់ ទាល់​តែ​គ្មាន​នៅ​សល់​១​ឡើយ

4. យើង​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ រាប់​ទាំង​អស់​បាន​ទី​ក្រុង​៦០ គឺ​ស្រុក​អើកុប​ទាំង​មូល​ដែល​ជា​នគរ​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន

5. អស់​ទាំង​ទី​ក្រុង​ទាំង​នោះ​សុទ្ធ​តែ​មាន​បន្ទាយ មាន​កំផែង​យ៉ាង​ខ្ពស់​ណាស់​នៅ​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ទ្វារ និង​រនុក​ផង ក៏​ចាប់​យក​ទី​ក្រុង​ឯ​ទៀត​ជា​ច្រើន ដែល​ឥត​មាន​កំផែង​ដែរ

6. យើង​បាន​រំលាង​ទី​ក្រុង​ទាំង​នោះ​អស់​រលីង​ទៅ ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន​ដែរ គឺ​បាន​រំលាង​អស់​ទាំង​ទី​ក្រុង​ទាំង​មូល ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី និង​កូន​ក្មេង​ផង

7. តែ​ឯ​សត្វ​ទាំង​ប៉ុន្មាន និង​របឹប​នៃ​ទី​ក្រុង​ទាំង​នោះ យើង​បាន​យក​ទុក​សម្រាប់​ខ្លួន​យើង​វិញ។

8. នៅ​គ្រា​នោះ យើង​បាន​យក​ស្រុក​នោះ​ពី​អំណាច​នៃ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ស្ទឹង​អើណូន ទៅ​ដល់​ភ្នំ​ហ៊ើម៉ូន

9. (ឯ​ភ្នំ​ហ៊ើម៉ូន​នេះ ពួក​សាសន៍​ស៊ីដូន​គេ​ហៅ​ថា​ភ្នំ​ស៊ីរាន​វិញ ហើយ​សាសន៍​អាម៉ូរី​គេ​ហៅ​ថា ភ្នំ​សេនារ)

10. គឺ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល និង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា ហើយ​និង​អេទ្រី គឺ​ជា​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​នគរ​របស់​ស្តេច​អុក ដែល​នៅ​ស្រុក​បាសាន

11. (មាន​តែ​អុក​ជា​ស្តេច​ស្រុក​បាសាន​ទេ ដែល​សល់​ពី​ពួក​មនុស្ស​គួរ​ស្ញែង‌ខ្លាច​នោះ មើល គ្រែ ​របស់​ទ្រង់​បាន​ធ្វើ​ពី​ដែក ឃើញ​មាន​នៅ​ក្រុង​រ៉ាបាត​របស់​ផង​ពួក​កូន​ចៅ​អាំម៉ូន គ្រែ​នោះ​មាន​បណ្តោយ​៩​ហត្ថ ហើយ​ទទឹង​៤​ហត្ថ តាម​ហត្ថ​របស់​មនុស្ស)។

12. នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ​របស់​យើង អញ​បាន​ឲ្យ​ស្រុក​នោះ ចាប់​តាំង​ពី​អារ៉ូអ៊ើរ នៅ​មាត់​ស្ទឹង​អើណូន និង​ស្រុក​ភ្នំ​កាឡាត​១​ចំហៀង ព្រម​ទាំង​ទី​ក្រុង​នៃ​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ដល់​ពួក​រូបេន និង​ពួក​កាឌ់

13. ឯ​ស្រុក​កាឡាត​ដែល​សល់ និង​ស្រុក​បាសាន ជា​នគរ​របស់​ស្តេច​អុក​ទាំង​អស់ នោះ​អញ​បាន​ឲ្យ​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ជា​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​ស្រុក​បាសាន​ផង (ស្រុក​នោះ​ក៏​ហៅ​ជា​ស្រុក​របស់​ពួក​រេផែម

14. យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ បាន​ចាប់​យក​ស្រុក​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​កេស៊ូរី និង​ស្រុក​ម៉ាកាធី​ផង រួច​គាត់​ហៅ​ស្រុក​បាសាន​នោះ តាម​ឈ្មោះ​របស់​ខ្លួន គឺ​ជា​ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)

15. ហើយ​អញ​បាន​ឲ្យ​ស្រុក​កាឡាត​ដល់​ម៉ាគារ

16. ឯ​ពួក​រូបេន ហើយ​និង​ពួក​កាឌ់ នោះ​អញ​បាន​ឲ្យ​ស្រុក​ដល់​គេ ចាប់​តាំង​ពី​ស្រុក​កាឡាត រហូត​ដល់​ស្ទឹង​អើណូន ដែល​មាន​ព្រំ‌ខណ្ឌ​នៅ​ជា​កណ្តាល​ស្ទឹង​នោះ ហើយ​រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន

17. ព្រម​ទាំង​ស្រុក​វាល ដែល​មាន​ទន្លេ​យ័រដាន់​ទុក​ជា​ព្រំ‌ខណ្ឌ ចាប់​តាំង​ពី​សមុទ្រ​គេនេ‌សារ៉ែត រហូត​ដល់​សមុទ្រ​អំបិល​ដែល​នៅ​ស្រុក​វាល ត្រង់​ជើង​ភ្នំ​ពីសកា​ខាង​កើត។

18. នៅ​គ្រា​នោះ អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ទុក​ជា​កេរ‌អាករ ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដែល​ថ្នឹក​ចម្បាំង ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​ឯង​ទៅ

19. តែ​ឯ​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​ឯង នោះ​ត្រូវ​ទុក​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ឲ្យ​ដល់​ឯង​វិញ (ដ្បិត​អញ​ដឹង​ថា ឯង​រាល់​គ្នា​មាន​ហ្វូង​សត្វ​ច្រើន)

20. ទាល់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ពួក​បង​ប្អូន​ឯង បាន​សេចក្ដី​សម្រាក​ដូច​ជា​ឯង​ដែរ ព្រម​ទាំង​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​ឯង​រៀង​ខ្លួន ដែល​អញ​បាន​ឲ្យ​ដល់​ឯង​រាល់​គ្នា​ចុះ

21. ហើយ​នៅ​វេលា​នោះ អញ​ក៏​បាន​ប្រាប់​ដល់​យ៉ូស្វេ​ថា ភ្នែក​របស់​អ្នក​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ធ្វើ​ដល់​ស្តេច​ទាំង​២​នេះ​ហើយ ទ្រង់​ក៏​នឹង​ធ្វើ​ដូច្នេះ​ដល់​គ្រប់​ទាំង​នគរ​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​នោះ​ដែរ

22. មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក។

23. នៅ​គ្រា​នោះ អញ​បាន​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា

24. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ចាប់​តាំង​សម្ដែង​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ​តេជា‌នុភាព​នៃ​ទ្រង់ និង​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​ផង ដ្បិត​តើ​មាន​ព្រះ​ឯ​ណា​នៅ​លើ​ស្ថាន‌សួគ៌ ឬ​នៅ​ផែនដី ដែល​អាច​នឹង​ធ្វើ​ឲ្យ​ដូច​ការ​ទ្រង់​បាន​ធ្វើ​នោះ ឬ​តាម​ឫទ្ធិ‌បារមី​របស់​ទ្រង់​ទាំង​ប៉ុន្មាន​បាន

25. ទូល‌បង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​ទូល‌បង្គំ​ឆ្លង​ទៅ ឲ្យ​បាន​ឃើញ​ស្រុក​ល្អ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ផង គឺ​ជា​ស្រុក​ភ្នំ​ល្អ​នោះ ព្រម​ទាំង​ភ្នំ​ល្បាណូន​ដែរ

26. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អញ​ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ទ្រង់​មិន​ព្រម​តាម​អញ​ទេ ដោយ​ព្រះ‌បន្ទូល​ថា ណ្ហើយ កុំ​ឲ្យ​និយាយ​នឹង​អញ​ពី​រឿង​នោះ​ទៀត​ឡើយ

27. ចូរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពីសកា​នេះ រួច​ក្រឡេក​ភ្នែក​មើល​ទៅ​ទិស​ខាង​លិច ខាង​ជើង ខាង​ត្បូង និង​ខាង​កើត​ទៅ ហើយ​ពិចារណា​មើល​តែ​នឹង​ភ្នែក​របស់​ឯង​ប៉ុណ្ណោះ ដ្បិត​មិន​ត្រូវ​ឲ្យ​ឯង​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ទេ

28. ត្រូវ​ឲ្យ​បង្គាប់​យ៉ូស្វេ​វិញ ព្រម​ទាំង​កំឡា​ចិត្ត​គាត់ ហើយ​ចម្រើន​កម្លាំង​ដល់​គាត់​ផង ដ្បិត​ត្រូវ​ឲ្យ​គាត់​ឆ្លង​នាំ​មុខ​បណ្តា‌ជន​ទាំង​នេះ​ទៅ ឲ្យ​គេ​បាន​ទទួល​ស្រុក ដែល​ឯង​នឹង​មើល​ឃើញ​នោះ ទុក​ជា​មរដក​របស់​គេ

29. ដូច្នេះ យើង​រាល់​គ្នា​ក៏​នៅ​តែ​ក្នុង​ច្រក​ភ្នំ​ទល់​មុខ​នឹង​បេត-ពេអរ​ទៀត។

About ចោទិយកថា Chapter 3

Read ចោទិយកថា Chapter 3 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 3
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 3?

ចោទិយកថា Chapter 3 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 3 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 31
  3. ចោទិយកថា Chapter 24
  4. ចោទិយកថា Chapter 12
  5. ចោទិយកថា Chapter 29
  6. ចោទិយកថា Chapter 22
  7. ចោទិយកថា Chapter 17

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. លោកុប្បត្តិ Chapter 40
  2. ទំនុកដំកើង Chapter 136
  3. អេសាយ Chapter 2
  4. របាក្សត្រ ទី ២ Chapter 2
  5. អេសេគាល Chapter 23
  6. យ៉ូប Chapter 35
  7. និក្ខមនំ Chapter 24

Related Chapters & Readings

  1. យ៉ូហាន Chapter 15
  2. រ៉ូម Chapter 4
  3. ទំនុកដំកើង Chapter 146
  4. វិវរណៈ Chapter 10
  5. យូដាស Chapter 1
  6. ទំនុកដំកើង Chapter 49
  7. ទំនុកដំកើង Chapter 125
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *