Read ទំនុកដំកើង Chapter 9 Online
Read ទំនុកដំកើង Chapter 9 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 9
ជំពូក 9
1. ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្ត ទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
2. ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់ ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងតម្កើងដល់ព្រះនាមទ្រង់
3. កាលណាពួកខ្មាំងសត្រូវទូលបង្គំថយចេញទៅ នោះគេស្លុតជង្គង់ដួល ហើយវិនាសបាត់នៅចំពោះទ្រង់
4. ដ្បិតទ្រង់បានរាំងពារសេចក្ដីទៀងត្រង់ និងរឿងក្តីរបស់ទូលបង្គំ ទ្រង់គង់លើបល្ល័ង្កកំពុងតែជំនុំជម្រះដោយយុត្តិធម៌
5. ទ្រង់បានបន្ទោសដល់សាសន៍ដទៃទាំងប៉ុន្មាន ក៏បានបំផ្លាញពួកមនុស្សអាក្រក់ចេញ ទ្រង់បានលុបឈ្មោះគេ ឲ្យបាត់បង់ទៅជាដរាបរៀងតទៅ
6. ឱខ្មាំងសត្រូវអើយ ការហិនវិនាសបានផុតទៅជានិច្ច ឯទីក្រុងទាំងប៉ុន្មានដែលឯងបានបំផ្លាញ នោះទាំងសេចក្ដីនឹកចាំពីគេបានបាត់ឈឹងទៅដែរ
7. ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ច ទ្រង់បានតាំងបល្ល័ង្កទ្រង់ ទុកសម្រាប់នឹងជំនុំជម្រះហើយ
8. ទ្រង់នឹងជំនុំជម្រះមនុស្សលោកដោយយុត្តិធម៌ ក៏នឹងវិនិច្ឆ័យអស់ទាំងសាសន៍ដោយសេចក្ដីសុចរិត
9. ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងនៅគ្រាលំបាក
10. ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក ដែលស្វែងរកទ្រង់ឡើយ
11. ចូរច្រៀងទំនុកសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់គង់នៅក្រុងស៊ីយ៉ូនចុះ ចូរថ្លែងប្រាប់ពីការនៃទ្រង់ នៅក្នុងចំណោមបណ្តាជនផង
12. ដ្បិតកាលណាទ្រង់ស៊ើបសួរពីឈាម នោះទ្រង់នឹងនឹកចាំពីពួកអ្នកទាំងនោះ ទ្រង់មិនដែលភ្លេចសម្រែករបស់ពួកមនុស្សក្រីក្រឡើយ
13. ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសទូលបង្គំ សូមទ្រង់ទតមើលសេចក្ដីទុក្ខលំបាករបស់ទូលបង្គំផង ជាការដែលទូលបង្គំទ្រាំរងនេះ ដោយសារពួកអ្នកដែលស្អប់ទូលបង្គំ គឺទ្រង់ហើយ ដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់
14. ដើម្បីឲ្យទូលបង្គំបានសម្ដែងចេញអស់ទាំងសេចក្ដី សរសើរនៃទ្រង់ នៅគ្រប់ទាំងទ្វារនៃកូនស្រីស៊ីយ៉ូន ទូលបង្គំនឹងរីករាយឡើង ក្នុងសេចក្ដីសង្គ្រោះរបស់ទ្រង់
15. អស់ទាំងសាសន៍ដទៃបានផុងទៅ ក្នុងរណ្តៅដែលខ្លួនបានជីក ជើងគេជាប់នៅក្នុងអន្ទាក់វាត់ ដែលខ្លួនគេបានបង្កប់ទុក
16. ព្រះយេហូវ៉ាទ្រង់បានសម្ដែងមកឲ្យស្គាល់ ទ្រង់បានសម្រេចតាមសេចក្ដីយុត្តិធម៌ ពួកមនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃគេធ្វើ។ – វាយភ្លេងស្រងូតទទួល –បង្អង់
17. ៙ ពួកមនុស្សអាក្រក់ នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះបង់
18. ដ្បិតមនុស្សកំសត់មិនត្រូវគេភ្លេចជាដរាបទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ
19. ឱព្រះយេហូវ៉ាអើយ សូមទ្រង់តើនឡើង សូមកុំឲ្យមនុស្សឈ្នះឡើយ សូមឲ្យសាសន៍ដទៃទាំងប៉ុន្មានត្រូវជំនុំជម្រះនៅចំពោះទ្រង់
20. ឱព្រះយេហូវ៉ាអើយ សូមបណ្តាលឲ្យគេតក់ស្លុត សូមឲ្យគ្រប់សាសន៍បានដឹងខ្លួនថា គេជាមនុស្សទេ។ –បង្អង់
About ទំនុកដំកើង Chapter 9
Read ទំនុកដំកើង Chapter 9 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 9
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 9?
ទំនុកដំកើង Chapter 9 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 9 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 18
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 68
Explore More from ព្រះគម្ពីរសញ្ញាចាស់
- និក្ខមនំ Chapter 39
- របាក្សត្រ ទី ១ Chapter 20
- របាក្សត្រ ទី ១ Chapter 15
- លេវីវិន័យ Chapter 4
- យេរេមា Chapter 6
- សាំយូអែល ទី ២ Chapter 24
- លោកុប្បត្តិ Chapter 23