Read លេវីវិន័យ Chapter 4 Online
Read លេវីវិន័យ Chapter 4 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លេវីវិន័យ and the Holy Bible online.
Choose a Chapter
លេវីវិន័យ 4
ជំពូក 4
1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើអ្នកណាធ្វើបាបឥតដឹង ដោយបំពានលើបទណាមួយ ដែលព្រះយេហូវ៉ាទ្រង់ហាមមិនឲ្យធ្វើឡើយ ហើយប្រព្រឹត្តខុសត្រង់បទនោះឯង
3. បើអ្នកនោះជាពួកសង្ឃដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ បានធ្វើបាបជាហេតុនាំឲ្យពួកជនមានទោសផង នោះត្រូវយកគោឈ្មោលស្ទាវ១ដ៏ឥតខ្ចោះ មកថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយលោះបាបឲ្យធួននឹងបាបដែលបានធ្វើនោះ
4. ត្រូវនាំគោនោះ ទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសម្លាប់នៅចំពោះព្រះយេហូវ៉ាទៅ
5. ត្រូវឲ្យសង្ឃយកឈាមនាំចូលទៅក្នុងត្រសាលជំនុំ
6. រួចជ្រលក់ម្រាមដៃចុះក្នុងឈាមរលាស់៧ដងនៅចំពោះព្រះយេហូវ៉ា ត្រង់ខាងមុខវាំងននទីបរិសុទ្ធ
7. ហើយត្រូវយកឈាមទៅប្រឡាក់នៅស្នែងអាសនៈគ្រឿងក្រអូប ដែលនៅក្នុងត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា រួចត្រូវចាក់ឈាមគោនោះទាំងអស់នាជើងអាសនៈតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ
8. ឯខ្លាញ់គោនោះដែលសម្រាប់ជាតង្វាយលោះបាប នោះត្រូវយកចេញទាំងអស់ គឺជាខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
9. ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
10. ដូចជាបានយកចេញពីគោដែលថ្វាយជាតង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះនៅលើអាសនៈតង្វាយដុត
11. ឯស្បែកគោនោះ និងសាច់ទាំងអស់ ព្រមទាំងក្បាល និងជើង អាការៈខាងក្នុង ហើយនិងលាមក
12. គឺតួគោនោះទាំងមូល ត្រូវយកចេញទៅក្រៅទីដំឡើងត្រសាលនៅត្រង់កន្លែងស្អាតដែលចាក់ផែះ ហើយដុតនៅលើឧសត្រង់កន្លែងដែលចាក់ផែះនោះ។
13. ឬបើជាពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ដែលប្រព្រឹត្តការកំហុសអ្វីដោយឥតដឹង ហើយការនោះបានកំបាំងនឹងភ្នែកពួកជំនុំ ដែលរំលងចំពោះបញ្ញត្តណាមួយ ដែលព្រះយេហូវ៉ាហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
14. កាលណាគេដឹងពីអំពើបាបដែលបានប្រព្រឹត្តរំលងហើយ នោះត្រូវឲ្យពួកជំនុំថ្វាយគោឈ្មោលស្ទាវ១ទុកជាតង្វាយលោះបាប ត្រូវនាំទៅឯមុខត្រសាលជំនុំ
15. ហើយត្រូវឲ្យពួកចាស់ទុំក្នុងពួកជំនុំដាក់ដៃលើក្បាលគោនោះនៅចំពោះព្រះយេហូវ៉ា រួចសម្លាប់នៅចំពោះព្រះយេហូវ៉ាទៅ
16. នោះត្រូវឲ្យសង្ឃដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ យកឈាមគោនោះទៅក្នុងត្រសាលជំនុំ
17. ហើយជ្រលក់ម្រាមដៃចុះក្នុងឈាម រលាស់៧ដង នៅចំពោះព្រះយេហូវ៉ាត្រង់មុខវាំងនន
18. រួចយកឈាមទៅប្រឡាក់នៅស្នែងអាសនៈ ដែលនៅចំពោះព្រះយេហូវ៉ាខាងក្នុងត្រសាលជំនុំ ហើយត្រូវចាក់ឈាមទាំងអស់នាជើងអាសនៈតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ
19. ឯខ្លាញ់គោនោះទាំងប៉ុន្មាន នោះត្រូវយកចេញទៅដុតនៅលើអាសនៈ
20. ត្រូវឲ្យធ្វើនឹងគោនេះដូចជាបានធ្វើចំពោះគោដែលសម្រាប់ជាតង្វាយលោះបាបដែរ គឺត្រូវធ្វើដូចគ្នាទាំង២ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបទាំងអស់គ្នា នោះនឹងរួចចាកទោសហើយ
21. រួចត្រូវឲ្យសង្ឃនាំយកគោនោះ ទៅដុតនៅខាងក្រៅទីដំឡើងត្រសាល ដូចជាបានដុតគោមុនដែរ នេះគឺជាតង្វាយលោះបាបសម្រាប់ពួកជំនុំ។
22. បើនាម៉ឺនណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណា ដែលព្រះយេហូវ៉ាជាព្រះនៃខ្លួន ទ្រង់ហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
23. បើសិនជាអ្នកណាប្រាប់ឲ្យលោកជ្រាបពីបាបដែលបានប្រព្រឹត្តហើយ នោះលោកត្រូវនាំយកពពែឈ្មោល១ ដែលឥតខ្ចោះ មកសម្រាប់ជាតង្វាយរបស់ខ្លួន
24. រួចដាក់ដៃលើក្បាលពពែនោះ ហើយសម្លាប់នៅកន្លែងដែលគេតែងសម្លាប់សត្វ សម្រាប់ជាតង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាតង្វាយលោះបាប
25. ត្រូវឲ្យសង្ឃយកឈាមនៃតង្វាយលោះបាបនោះ ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនៈតង្វាយដុត ហើយចាក់ឈាមទាំងអស់នៅត្រង់ជើងអាសនៈតង្វាយដុតនោះ
26. ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវដុតនៅលើអាសនៈ ដូចជាខ្លាញ់របស់យញ្ញបូជាដែលសម្រាប់ជាតង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួនចំពោះបាបដែលលោកបានធ្វើ នោះលោកនឹងបានរួចចាកទោសហើយ។
27. ឬបើអ្នកស្រុកណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណា ដែលព្រះយេហូវ៉ាបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
28. បើសិនជាអ្នកណាប្រាប់ឲ្យគេដឹងពីបាបដែលបានប្រព្រឹត្តហើយ នោះត្រូវនាំពពែញី១ដែលឥតខ្ចោះមក សម្រាប់ជាតង្វាយ ដោយព្រោះបាបដែលខ្លួនបានធ្វើ
29. រួចដាក់ដៃលើក្បាលនៃតង្វាយលោះបាបនោះ ហើយសម្លាប់ត្រង់កន្លែងតង្វាយដុត
30. នោះត្រូវឲ្យសង្ឃយកឈាម ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនៈតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនៈ
31. ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកចេញពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតនៅលើអាសនៈ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ។
32. តែបើសិនជាអ្នកនោះនាំចៀមមកថ្វាយ សម្រាប់ជាតង្វាយលោះបាបខ្លួនវិញ នោះត្រូវយកញី១ដែលឥតខ្ចោះមក
33. ហើយដាក់ដៃលើក្បាលនៃតង្វាយនោះ រួចសម្លាប់ទុកជាតង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសម្លាប់សត្វសម្រាប់ជាតង្វាយដុត
34. ត្រូវឲ្យសង្ឃម្នាក់យកឈាមនៃតង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនៈតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនៈ
35. ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកខ្លាញ់ចេញពីកូនចៀមនៃយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃដុតនៅលើអាសនៈ តាមរបៀបតង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ក៏ត្រូវថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ។
About លេវីវិន័យ Chapter 4
Read លេវីវិន័យ Chapter 4 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លេវីវិន័យ
Chapter: 4
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លេវីវិន័យ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លេវីវិន័យ Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លេវីវិន័យ Chapter 4?
លេវីវិន័យ Chapter 4 is part of the Book of លេវីវិន័យ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លេវីវិន័យ Chapter 4 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from លេវីវិន័យ
- លេវីវិន័យ Chapter 26
- លេវីវិន័យ Chapter 8
- លេវីវិន័យ Chapter 21
- លេវីវិន័យ Chapter 23
- លេវីវិន័យ Chapter 10
- លេវីវិន័យ Chapter 12
- លេវីវិន័យ Chapter 6