ទំនុកដំកើង Chapter 141

For English

Read ទំនុកដំកើង Chapter 141 Online

Read ទំនុកដំកើង Chapter 141 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 141

ជំពូក 141

1. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយ សូម​ប្រញាប់​នឹង​យាង​មក​ឯ​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំឡេង​ទូល‌បង្គំ ក្នុង​កាល​ដែល​ទូល‌បង្គំ​អំពាវ‌នាវ​ផង

2. សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ​បាន​ផ្សាយ​ឡើង ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ និង​ការ​លើក​ដៃ​ប្រណម្យ​របស់​ទូល‌បង្គំ បាន​ដូច​ជា​យញ្ញ‌បូជា​ពេល​ល្ងាច

3. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ដាក់​ការ​យាម នៅ​មាត់​ទូល‌បង្គំ ហើយ​ថែ​រក្សា​ទ្វារ​បបូរ​មាត់​របស់​ទូល‌បង្គំ​ផង

4. សូម​កុំ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​អាក្រក់​ណា ដើម្បី​ប្រព្រឹត្ត​ការ​អាក្រក់​ជា​មួយ​នឹង​មនុស្ស ដែល​តែង‌តែ​ធ្វើ​ការ​ទុច្ចរិត​ឡើយ ហើយ​កុំ​ឲ្យ​ទូល‌បង្គំ​ទទួល​ទាន​ចំណី​ឆ្ងាញ់​របស់​គេ ឲ្យ​សោះ

5. សូម​ឲ្យ​មនុស្ស​សុចរិត​វាយ​ទូល‌បង្គំ​ចុះ នោះ​នឹង​បាន​ជា​គុណ ហើយ​ឲ្យ​គេ​ប្រដៅ​ទូល‌បង្គំ​ផង នោះ​នឹង​បាន​ដូច​ជា​ប្រេង​ចាក់​លាប​លើ​ក្បាល ឯ​ក្បាល​របស់​ទូល‌បង្គំ​នឹង​មិន​ប្រកែក​ទេ ដ្បិត​ទូល‌បង្គំ​នឹង​នៅ​តែ​អធិស្ឋាន ក្នុង​កាល​ដែល​កើត​មាន​សេចក្ដី​អាក្រក់​ផង

6. ពួក​ចៅ‌ក្រម​របស់​គេ​បាន​ត្រូវ​បោះ​ចុះ​ទៅ ដល់​ជើង​ថ្មដា​ហើយ គេ​នឹង​ឮ​ពាក្យ​សំដី​របស់​ទូល‌បង្គំ ដ្បិត​ពាក្យ​ទាំង​នោះ​ផ្អែម‌ល្ហែម

7. អស់​ទាំង​ឆ្អឹង​របស់​យើង​រាល់​គ្នា​បាន​ខ្ចាត់​ខ្ចាយ នៅ​មាត់​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដូច​ជា​កាល​គេ​កាប់ ហើយ​ពុះ​ឱស​នៅ​លើ​ដី

8. ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ភ្នែក​ទូល‌បង្គំ​មើល​ចំ​ទៅ​ឯ​ទ្រង់ ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់ សូម​កុំ​បោះ‌បង់​ចោល​ព្រលឹង​នៃ​ទូល‌បង្គំ​ឡើយ

9. សូម​រក្សា​ទូល‌បង្គំ​ឲ្យ​រួច​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់​សម្រាប់​ចាប់​ទូល‌បង្គំ ហើយ​ពី​អស់​ទាំង​អង្គប់​របស់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផង

10. សូម​ឲ្យ​មនុស្ស​អាក្រក់​ធ្លាក់​ទៅ​ក្នុង​មង​របស់​ខ្លួន​គេ តែ​ឲ្យ​ទូល‌បង្គំ​បាន​រួច​វិញ។

About ទំនុកដំកើង Chapter 141

Read ទំនុកដំកើង Chapter 141 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 141
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 141 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 141?

ទំនុកដំកើង Chapter 141 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 141 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 71
  2. ទំនុកដំកើង Chapter 150
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 129
  5. ទំនុកដំកើង Chapter 122
  6. ទំនុកដំកើង Chapter 101
  7. ទំនុកដំកើង Chapter 18

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ចោទិយកថា Chapter 16
  2. សាំយូអែល ទី ២ Chapter 8
  3. ជនគណនា Chapter 15
  4. អេសេគាល Chapter 35
  5. បរិទេវ Chapter 1
  6. សុភាសិត Chapter 20
  7. អេសេគាល Chapter 44

Related Chapters & Readings

  1. ទំនុកដំកើង Chapter 49
  2. កូរិនថូសទី ២ Chapter 9
  3. ទំនុកដំកើង Chapter 69
  4. អេសាយ Chapter 51
  5. យ៉ូហាន Chapter 1
  6. សាស្តា Chapter 4
  7. សាំយូអែល ទី ១ Chapter 21
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *