Read លេវីវិន័យ Chapter 1 Online
Read លេវីវិន័យ Chapter 1 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លេវីវិន័យ and the Holy Bible online.
Choose a Chapter
លេវីវិន័យ 1
ជំពូក 1
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលហៅម៉ូសេមក បង្គាប់លោកពីក្នុងត្រសាលជំនុំ
2. ឲ្យទៅប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើកាលណាពួកអ្នករាល់គ្នាណាមួយចង់ថ្វាយតង្វាយដល់ព្រះយេហូវ៉ា នោះត្រូវតែយកតង្វាយនោះមកពីហ្វូងសត្វ ទោះបើជាគោ ឬចៀមក្តី។
3. បើសិនជាតង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
4. នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលតង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ
5. ក៏ត្រូវសម្លាប់គោស្ទាវនោះនៅចំពោះព្រះយេហូវ៉ា រួចពួកកូនអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនៈដែលនៅមាត់ទ្វារត្រសាលជំនុំ
6. គេត្រូវឲ្យអារពន្លាត់ស្បែក ហើយកាប់តង្វាយទៅជាដុំៗ
7. រួចពួកកូនអើរ៉ុនដ៏ជាសង្ឃនឹងយកភ្លើងមកដាក់លើអាសនៈ ហើយបង្គរឧសនៅលើ
8. រួចរៀបដុំសាច់ ហើយក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនៈ
9. តែឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃដុតទាំងអស់នៅលើអាសនៈទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
10. បើសិនជាតង្វាយរបស់អ្នកនោះ ជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ
11. គេត្រូវសម្លាប់នៅត្រង់ក្បែរជើងអាសនៈ ចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកកូនអើរ៉ុនដ៏ជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនៈ
12. គេត្រូវកាប់ឲ្យទៅជាដុំៗ រួចត្រូវឲ្យសង្ឃរៀបទាំងអស់ ព្រមទាំងក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនៈ
13. តែឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃថ្វាយទាំងអស់ នៅលើអាសនៈ ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
14. ឬបើសិនជាតង្វាយដែលអ្នកនោះថ្វាយដល់ព្រះយេហូវ៉ាជាសត្វស្លាបដែលត្រូវដុតថ្វាយ នោះត្រូវយកជាលលក ឬជាព្រាបជំទើរ
15. រួចត្រូវឲ្យសង្ឃយកមកដល់អាសនៈ ក្តិចបណ្តាច់ក្បាល ដុតនៅលើអាសនៈ តែត្រូវសម្រក់ឈាមនៅខាងអាសនៈវិញ
16. ហើយយកគែ ព្រមទាំងបោចស្លាប បោះទៅខាងកើតអាសនៈ ត្រង់កន្លែងចាក់ផេះ
17. ត្រូវពុះចំពាក់កណ្តាល ឲ្យមានចំអេងនៅជាប់ទាំងសងខាង មិនត្រូវផ្តាច់ចំហៀងចេញពីគ្នាទេ រួចត្រូវឲ្យសង្ឃដុតលើឧសដែលឆេះនៅលើអាសនៈ ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
About លេវីវិន័យ Chapter 1
Read លេវីវិន័យ Chapter 1 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លេវីវិន័យ
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លេវីវិន័យ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លេវីវិន័យ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លេវីវិន័យ Chapter 1?
លេវីវិន័យ Chapter 1 is part of the Book of លេវីវិន័យ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លេវីវិន័យ Chapter 1 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from លេវីវិន័យ
- លេវីវិន័យ Chapter 24
- លេវីវិន័យ Chapter 17
- លេវីវិន័យ Chapter 13
- លេវីវិន័យ Chapter 4
- លេវីវិន័យ Chapter 8
- លេវីវិន័យ Chapter 15
- លេវីវិន័យ Chapter 2