របាក្សត្រ ទី ២ Chapter 9

For English

Read របាក្សត្រ ទី ២ Chapter 9 Online

Read របាក្សត្រ ទី ២ Chapter 9 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 9

ជំពូក 9

1. កាល​មហា‌ក្សត្រី​នៃ​ស្រុក​សេបា​បាន​ឮ​កិត្តិ‌នាម​របស់​សាឡូ‌ម៉ូន នោះ​ព្រះ‌នាង​ក៏​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ដើម្បី​ល្បង​សាឡូ‌ម៉ូន ដោយ​ប្រស្នា មាន​មនុស្ស​ដង្ហែ​មក​យ៉ាង​សន្ធឹក ក៏​មាន​សត្វ​អូដ្ឋ​ជា​ច្រើន ផ្ទុក​ដោយ​គ្រឿង​ក្រអូប និង​មាស​ជា​បរិបូរ ហើយ​ត្បូង​មាន​តម្លៃ​ផង លុះ​កាល​ព្រះ‌នាង​ចូល​មក​គាល់​សាឡូ‌ម៉ូន​ហើយ នោះ​ក៏​មាន​សវនីយ៍​សន្ទនា​នឹង​ទ្រង់ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​មាន​នៅ​ក្នុង​ព្រះ‌ហឫទ័យ

2. ឯ​សាឡូ‌ម៉ូន​ទ្រង់​ក៏​ឆ្លើយ​ស្រាយ​ន័យ​គ្រប់​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌នាង​សួរ ឥត​មាន​អ្វី​លាក់​កំបាំង ដែល​ទ្រង់​មិន​បាន​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌នាង​នោះ​ទេ

3. កាល​មហា‌ក្សត្រី​ស្រុក​សេបា​បាន​ឃើញ​ប្រាជ្ញា​របស់​សាឡូ‌ម៉ូន និង​ដំណាក់​ដែល​ទ្រង់​បាន​ធ្វើ

4. ព្រម​ទាំង​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ទ្រង់ ទី​លំនៅ​របស់​ពួក​បម្រើ​ទ្រង់ សណ្ឋាន​ពួក​បរិវារ​របស់​ទ្រង់ និង​គ្រឿង​តែង​កាយ​របស់​គេ ហើយ​ពួក​បម្រើ​ថ្វាយ​ពែង​របស់​ទ្រង់ និង​សម្លៀក‌បំពាក់​របស់​គេ ហើយ​និង​តង្វាយ​ដុត​ដែល​ទ្រង់​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី

5. រួច​មាន​សវនីយ៍​ទៅ​ស្តេច​ថា ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​និយាយ​នៅ​ស្រុក​ខ្ញុំ​ម្ចាស់ ពី​ព្រះ‌រាជ‌កិច្ច និង​ប្រាជ្ញា​របស់​ទ្រង់ នោះ​ក៏​ពិត​ប្រាកដ​មែន

6. ប៉ុន្តែ ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ទេ លុះ​ត្រា​តែ​បាន​មក​ឃើញ នឹង​ភ្នែក​ខ្លួន​ឯង ហើយ​មើល ដំណឹង​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ ពី​ប្រាជ្ញា​ដ៏​ជា​ធំ​របស់​ទ្រង់​នោះ គេ​ថ្លែង​ប្រាប់​មិន​ដល់​ត្រឹម​ទាំង​ពាក់​កណ្តាល​ផង ទ្រង់​លើស​ហួស​ពី​កិត្តិ‌នាម​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត

7. មាន​ពរ​ហើយ ពួក​ទ្រង់ និង​ពួក​អ្នក​បម្រើ​នេះ ដែល​ឈរ​នៅ​ចំពោះ​ទ្រង់​ជានិច្ច ទាំង​ស្តាប់​ប្រាជ្ញា​របស់​ទ្រង់

8. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ បាន​ព្រះ‌ពរ​ដែល​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌ករុណា ដើម្បី​នឹង​លើក​ព្រះ‌ករុណា​ឡើង ឲ្យ​គង់​លើ​បល្ល័ង្ក‌រាជ្យ ធ្វើ​ជា​ស្តេច​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ គឺ​ដោយ​ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ស្រឡាញ់​សាសន៍​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​នឹង​តាំង​គេ​ឲ្យ​ខ្ជាប់‌ខ្ជួន​អស់​កល្ប‌ជានិច្ច បាន​ជា​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​គេ ដើម្បី​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត

9. រួច​ព្រះ‌នាង​ក៏​ថ្វាយ​មាស​១២០​ហាប ហើយ​គ្រឿង​ក្រអូប​យ៉ាង​សន្ធឹក ព្រម​ទាំង​ត្បូង​មាន​តម្លៃ ដល់​ស្តេច មិន​ដែល​មាន​គ្រឿង​ក្រអូប​ណា ដូច​អស់​ទាំង​គ្រឿង​ក្រអូប​ដែល​មហា‌ក្សត្រី​ស្រុក​សេបា​បាន​ថ្វាយ​ដល់​ស្តេច​សាឡូ‌ម៉ូន​នោះ​ឡើយ។

10. រីឯ​ពួក​សំពៅ​របស់​ហ៊ីរ៉ាម និង​ពួក​របស់​សាឡូ‌ម៉ូន ដែល​នាំ​យក​មាស​ពី​ស្រុក​អូភារ​មក គេ​ក៏​យក​ឈើ​ច្ទ័នន៍ និង​ត្បូង​មាន​តម្លៃ​មក​ផង​ដែរ

11. ស្តេច​ទ្រង់​យក​ឈើ​ច័ន្ទន៍​នោះ ធ្វើ​ជា​ភ្នាក់​ដៃ​សម្រាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សម្រាប់​ដំណាក់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សម្រាប់​ពួក​ចម្រៀង​ផង ពី​ដើម​មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នោះ​នៅ​ក្នុង​ស្រុក​យូដា​ឡើយ

12. ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ក៏​ប្រទាន​ដល់​មហា‌ក្សត្រី​ស្រុក​សេបា តាម​បំណង​ព្រះ‌ទ័យ​ព្រះ‌នាង គឺ​របស់​អ្វីៗ​ដែល​ព្រះ‌នាង​សូម លើស​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​បាន​ថ្វាយ​ដល់​ស្តេច ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ​ទៅ។

13. រីឯ​មាស​ដែល​មក​ដល់​សាឡូ‌ម៉ូន​ក្នុង​១​ឆ្នាំ នោះ​មាន​ទំងន់​៦៦៦​ហាប

14. ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​លក់​ដូរ​ថែម​ទៀត ហើយ​អស់​ទាំង​ស្តេច​ស្រុក​អារ៉ាប់ និង​ពួក​ចៅ‌ហ្វាយ​ស្រុក ក៏​យក​មាស និង​ប្រាក់​មក​ថ្វាយ​សាឡូ‌ម៉ូន​ដែរ

15. ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ផែ​មាស​ធ្វើ​ខែល​យ៉ាង​ធំ​២០០ បាន​យក​មាស​៦០០​ដំឡឹង ដើម្បី​នឹង​ធ្វើ​ខែល​មួយៗ

16. ហើយ​ក៏​ផែ​មាស​ធ្វើ​ខែល​តូច​៣០០ ក្នុង​ខែល​មួយៗ​មាន​មាស​៣០០​ដំឡឹង រួច​តម្កល់​ទុក​ក្នុង​ដំណាក់​ល្បាណូន

17. មួយ​ទៀត ស្តេច​ទ្រង់​ធ្វើ​បល្ល័ង្ក​ភ្លុក​១​យ៉ាង​ធំ ស្រោប​ដោយ​មាស​សុទ្ធ

18. មាន​ជណ្តើរ​៦​ថ្នាក់​ឡើង​ទៅ​ឯ​បល្ល័ង្ក និង​កំណល់​កល់​ជើង​ធ្វើ​ពី​មាស ដែល​ជាប់​នឹង​បល្ល័ង្ក ក៏​មាន​កំណល់​ដៃ​ទាំង​សង​ខាង​ទី​អង្គុយ ហើយ​មាន​រូប​សិង្ហ​២​ឈរ​នៅ​ក្បែរ​កំណល់​ដៃ​នោះ

19. និង​រូប​សិង្ហ​១២ ឈរ​នៅ​ទាំង​សង​ខាង​នៃ​ថ្នាក់​ជណ្តើរ​ទាំង​៦​នោះ​ដែរ មិន​ដែល​បាន​ធ្វើ​បល្ល័ង្ក នៅ​ក្នុង​នគរ​ណា​ឲ្យ​ដូច​ឡើយ

20. អស់​ទាំង​ប្រដាប់​ដែល​សម្រាប់​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា នៅ​ដំណាក់​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ នៅ​ក្នុង​រាជ្យ​នៃ​ស្តេច​សាឡូ‌ម៉ូន នោះ​ប្រាក់​មិន‌សូវ​មាន​តម្លៃ​ប៉ុន្មាន​ទេ

21. ដ្បិត​ស្តេច​មាន​ក្រុម​នាវា ដែល​ទៅ​ឯ​តើស៊ីស ជា​មួយ​នឹង​ពួក​សំពៅ​របស់​ហ៊ីរ៉ាម ដឹក‌នាំ​មាស ប្រាក់ ភ្លុក ទោច និង​ក្ងោក មក​រាល់​តែ​៣​ឆ្នាំ​ត្រឡប់​មក​វិញ​ម្តង។

22. ដូច្នេះ ស្តេច​សាឡូ‌ម៉ូន​ទ្រង់​មាន​ព្រះ‌រាជ‌ទ្រព្យ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី

23. ហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​រក​ចូល​ទៅ​គាល់​សាឡូ‌ម៉ូន ដើម្បី​នឹង​ស្តាប់​ប្រាជ្ញា ដែល​ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ទ័យ​ទ្រង់

24. គ្រប់​គ្នា​ក៏​យក​សួយ‌អាករ​មក​ថ្វាយ គឺ​ជា​គ្រឿង​ប្រាក់ គ្រឿង​មាស សម្លៀក‌បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា‌កាត់ តាម​កំណត់​រាល់​តែ​ឆ្នាំ។

25. សាឡូ‌ម៉ូន​ទ្រង់​មាន​រោង​សម្រាប់​សេះ ហើយ​រទេះ​ចម្បាំង ៤​ពាន់​បន្ទប់ ក៏​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់ ទ្រង់​ញែក​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង ដែល​សម្រាប់​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ក្រុង​យេរូ‌សាឡឹម​ដែរ

26. ទ្រង់​ក៏​មាន​អំណាច​លើ​អស់​ទាំង​ស្តេច ចាប់​តាំង​ពី​ទន្លេ​រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ផង

27. ស្តេច​ទ្រង់​ធ្វើ​ឲ្យ​មាន​ប្រាក់​សំបូរ នៅ​ក្រុង​យេរូ‌សាឡឹម​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តាត្រៅ​ជា​បរិបូរ ដូច​ជា​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប

28. គេ​ក៏​នាំ​យក​សេះ​ពី​ស្រុក​អេស៊ីព្ទ ហើយ​ពី​ស្រុក​ទាំង​អស់​មក​ថ្វាយ​ទ្រង់​ដែរ។

29. រីឯ​ដំណើរ​ឯ​ទៀត​ពី​សាឡូ‌ម៉ូន ទាំង​មុន​ទាំង​ក្រោយ​នោះ​សុទ្ធ​តែ​បាន​កត់​ទុក​នៅ​ក្នុង​ពង្សាវតារ ដែល​ហោរា​ណាថាន់ បាន​តែង និង​ក្នុង​សេចក្ដី​ទំនាយ​នៃ​អ័ហ៊ីយ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ ហើយ​ក្នុង​រឿង​ពី​ការ​ជាក់‌ស្តែង​របស់​អ៊ីដោ ជា​អ្នក​មើល‌ឆុត ដែល​លោក​ឃើញ​ពី​ដំណើរ​យេរ៉ូ‌បោម​ជា​កូន​នេបាត​ហើយ

30. សាឡូ‌ម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៤០​ឆ្នាំ

31. រួច​សាឡូ‌ម៉ូន ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ នោះ​រេហូ‌បោម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

About របាក្សត្រ ទី ២ Chapter 9

Read របាក្សត្រ ទី ២ Chapter 9 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 9
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 9?

របាក្សត្រ ទី ២ Chapter 9 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 9 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. សាស្តា Chapter 1
  4. ហូសេ Chapter 12
  5. ហូសេ Chapter 6
  6. ហូសេ Chapter 4
  7. ហូសេ Chapter 10

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 2
  2. របាក្សត្រ ទី ២ Chapter 8
  3. របាក្សត្រ ទី ២ Chapter 14
  4. របាក្សត្រ ទី ២ Chapter 6
  5. របាក្សត្រ ទី ២ Chapter 17
  6. របាក្សត្រ ទី ២ Chapter 23
  7. របាក្សត្រ ទី ២ Chapter 24

Related Chapters & Readings

  1. ថែស្សាឡូនីច ទី ១ Chapter 1
  2. យ៉ូប Chapter 40
  3. ម៉ាថាយ Chapter 18
  4. វិវរណៈ Chapter 6
  5. សុភាសិត Chapter 5
  6. សាការី Chapter 4
  7. ចោទិយកថា Chapter 23
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *