របាក្សត្រ ទី ២ Chapter 31

For English

Read របាក្សត្រ ទី ២ Chapter 31 Online

Read របាក្សត្រ ទី ២ Chapter 31 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 31

ជំពូក 31

1. រីឯ​វេលា​ដែល​ការ​ទាំង​នោះ​បាន​រួច​ជា​ស្រេច​ហើយ នោះ​ពួក​អ៊ីស្រា‌អែល​ដែល​មក​ប្រជុំ​គ្នា ក៏​ចេញ​ទៅ​ឯ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា បំបាក់​បំបែក​បង្គោល​ថ្ម​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​គោរព ហើយ​កាប់​រំលំ​រូប​ព្រះ ព្រម​ទាំង​បំផ្លាញ​ទី​ខ្ពស់ និង​អាសនៈ​ទាំង​ប៉ុន្មាន នៅ​ពេញ​ក្នុង​ស្រុក​យូដា ស្រុក​បេន‌យ៉ាមីន ស្រុក​អេប្រា‌អិម និង​ស្រុក​ម៉ាន៉ាសេ​ដែរ ដរាប​ដល់​បាន​លាញ​ចេញ​ទាំង​អស់​ទៅ រួច​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​វិល​ត្រឡប់​ទៅ​ឯ​កេរ‌អាករ​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន​វិញ។

2. ហេសេគា​ទ្រង់​ក៏​តាំង​វេន​ពួក​សង្ឃ និង​ពួក​លេវី​តាម​ផ្នែក​ពួក​គេ គឺ​គ្រប់​គ្នា​តាម​ការ‌ងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ និង​ពួក​លេវី​ដែរ ដើម្បី​ឲ្យ​បាន​ថ្វាយ​តង្វាយ​ដុត តង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ នៅ​ត្រង់​អស់​ទាំង​ទ្វារ​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា

3. ទ្រង់​ក៏​ថ្វាយ​ព្រះ‌រាជ​ទ្រព្យ​១​ចំណែក ទុក​សម្រាប់​ជា​តង្វាយ​ដុត គឺ​តង្វាយ​ដុត​ពេល​ព្រឹក និង​ពេល​ល្ងាច តង្វាយ​ដុត​នៅ​ថ្ងៃ​ឈប់​សម្រាក និង​នៅ​ថ្ងៃ​ចូល​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់ ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

4. មួយ​ទៀត ទ្រង់​បង្គាប់​ដល់​ពួក​មនុស្ស នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​ចែក​ឲ្យ​ពួក​សង្ឃ និង​ពួក​លេវី​មាន​ចំណែក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​កាន់​ខ្ជាប់ តាម​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

5. កាល​សេចក្ដី​បង្គាប់​នោះ​បាន​ឮ​សុស‌សាយ​ទៅ ស្រាប់​តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ថ្វាយ​តង្វាយ​ជា​បរិបូរ គឺ​ជា​ផល​ដំបូង ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ពី​ទឹក​ឃ្មុំ ហើយ​ពី​ផល​នៃ​ចម្ការ​ទាំង​អស់ គេ​ក៏​យក​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អស់​មក​ជា​បរិបូរ​ដែរ

6. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា គេ​ក៏​យក​១​ភាគ​ក្នុង​១០​ពី​ហ្វូង​គោ ហ្វូង​ចៀម និង​១​ភាគ​ក្នុង​១០​ពី​របស់​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ មក​គរ​ឡើង​ជា​គំនរ​ដែរ

7. គេ​ចាប់​តាំង​គរ​គំនរ​ទាំង​នោះ នៅ​ក្នុង​ខែ​ជេស្ឋ រួច​ដល់​ខែ​អស្សុជ​ទើប​បាន​ហើយ

8. កាល​ហេសេគា និង​ពួក​អ្នក​ជា​ប្រធាន បាន​មក​ឃើញ​គំនរ​ទាំង​នោះ គេ​ក៏​សរសើរ‌តម្កើង​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់

9. ហើយ​ហេសេគា​ទ្រង់​សាក​សួរ​ពួក​សង្ឃ និង​ពួក​លេវី​ពី​ដំណើរ​គំនរ​តង្វាយ​ទាំង​នោះ

10. នោះ​អ័សារា ជា​សម្ដេច​សង្ឃ ដែល​ជា​វង្ស​សាដុក លោក​ទូល​ថា ចាប់​តាំង​ពី​វេលា​ដែល​គេ​ផ្តើម​នាំ​យក​តង្វាយ​មក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​យើង​ខ្ញុំ​បាន​ទទួល​ទាន​ឆ្អែត ហើយ​មាន​នៅ​សល់​ជា​បរិបូរ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់ ហើយ​សំណល់​ដែល​សល់​នោះ គឺ​ជា​គំនរ​យ៉ាង​ធំ​ទាំង​នេះ​ឯង។

11. ដូច្នេះ ហេសេគា​ក៏​បង្គាប់​ឲ្យ​រៀប‌ចំ​បន្ទប់ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គេ​ក៏​រៀប‌ចំ

12. រួច​នាំ​យក​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត តង្វាយ​១​ភាគ​ក្នុង​១០ និង​តង្វាយ​បរិសុទ្ធ​មក​ទុក​ក្នុង​បន្ទប់​នោះ ដោយ​ស្មោះ‌ត្រង់ មាន​កូណានា ជា​ពួក​លេវី ជា​អ្នក​ត្រួត​លើ​របស់​ទាំង​នោះ និង​ស៊ីម៉ាយ​ប្អូន​លោក​ជា​អ្នក​ទី​២

13. រួច​យេហ៊ី‌អែល អ័សាស៊ា ណាហាត់ អេសា‌អែល យេរី‌ម៉ូត យ៉ូសា‌បាឌ អេសាល យីស‌ម៉ាគា ម៉ាហាត និង​បេណាយ៉ា គេ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ការ​នោះ នៅ​ក្រោម​អំណាច​កូណានា និង​ស៊ីម៉ាយ ប្អូន​លោក តាម​បង្គាប់​ស្តេច​ហេសេគា និង​អ័សារា ជា​អ្នក​គ្រប់‌គ្រង​នៅ​ព្រះ‌វិហារ​នៃ​ព្រះ

14. ហើយ​កូរេ កូន​យីមន៉ា ជា​ពួក​លេវី ដែល​ចាំ​ទ្វារ​ខាង​កើត លោក​ត្រួត​លើ​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​នឹង​ចែក​តង្វាយ​របស់​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​របស់​បរិសុទ្ធ​បំផុត

15. នៅ​ក្រោម​អំណាច​លោក នោះ​មាន​អេដែន មីនយ៉ា‌មីន យេសួរ សេម៉ាយ៉ា អ័ម៉ារា និង​សេកានា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​សង្ឃ ជា​អ្នក​ចែក​ដល់​បង​ប្អូន​គេ​ទាំង​ធំ​ទាំង​តូច តាម​វេន​ឲ្យ​ស្មើ​គ្នា ដោយ​ចិត្ត​ស្មោះ‌ត្រង់

16. គឺ​ជា​ពួក​ប្រុសៗ​ដែល​បាន​កត់​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ​លើ ជា​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​តែ​ត្រូវ​ការ​រាល់​តែ​ថ្ងៃ សម្រាប់​ការ‌ងារ​ដែល​ផ្ញើ​ទុក​នឹង​គេ​តាម​វេន​រៀង​ខ្លួន

17. និង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ​នៃ​ពួក​សង្ឃ តាម​វង្ស​របស់​ឪពុក​គេ ហើយ​និង​ពួក​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ តាម​ការ‌ងារ តាម​វេន​គេ

18. ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ​នៃ​ពួក​កូន​តូចៗ ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​គេ នៅ​គ្រប់​ក្នុង​ពួក​ជំនុំ ដ្បិត​អ្នក​ទាំង​នោះ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ខំ​ធ្វើ​ការ‌ងារ​នោះ​ដោយ​ឥត​សៅ‌ហ្មង

19. ហើយ​ចំណែក​ពួក​កូន​ចៅ​អើរ៉ុន ជា​ពួក​សង្ឃ​ដែល​នៅ​ចម្ការ ក្នុង​ក្រវល់​ជុំវិញ​ទី​ក្រុង​របស់​គេ នោះ​មាន​មនុស្ស​ដែល​បាន​ចេញ​ឈ្មោះ​ជា​ស្រេច នៅ​គ្រប់​ទាំង​ទី​ក្រុង ទុក​សម្រាប់​នឹង​ចែក​ចំណែក​ឲ្យ​ដល់​ពួក​ប្រុសៗ​ក្នុង​ពួក​សង្ឃ​នោះ និង​ដល់​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ​ពួក​លេវី។

20. ហេសេគា​ទ្រង់​បាន​ធ្វើ​ដូច្នោះ នៅ​គ្រប់​ក្នុង​ស្រុក​យូដា ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ​ត្រឹម‌ត្រូវ ហើយ​ស្មោះ‌ត្រង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់

21. ហើយ​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ចាប់​តាំង​ធ្វើ​សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ និង​ខាង​ឯ​ក្រឹត្យ‌វិន័យ ហើយ​បញ្ញត្ត​ទាំង​ប៉ុន្មាន​ផង ដើម្បី​នឹង​ស្វែង​រក​តាម​ព្រះ​នៃ​ទ្រង់ នោះ​ទ្រង់​ក៏​បាន​ធ្វើ​ដោយ​អស់​ពី​ព្រះ‌ហឫទ័យ ហើយ​បាន​ចម្រើន​ដែរ។

About របាក្សត្រ ទី ២ Chapter 31

Read របាក្សត្រ ទី ២ Chapter 31 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 31
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 31 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 31?

របាក្សត្រ ទី ២ Chapter 31 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 31 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 19
  2. របាក្សត្រ ទី ២ Chapter 10
  3. របាក្សត្រ ទី ២ Chapter 23
  4. របាក្សត្រ ទី ២ Chapter 8
  5. របាក្សត្រ ទី ២ Chapter 14
  6. របាក្សត្រ ទី ២ Chapter 35
  7. របាក្សត្រ ទី ២ Chapter 18

Related Chapters & Readings

  1. រ៉ូម Chapter 5
  2. ទំនុកដំកើង Chapter 62
  3. លោកុប្បត្តិ Chapter 33
  4. ជនគណនា Chapter 4
  5. ហេព្រើរ Chapter 12
  6. ទំនុកដំកើង Chapter 94
  7. កូរិនថូសទី ២ Chapter 11
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *