Read សាំយូអែល ទី ១ Chapter 7 Online
Read សាំយូអែល ទី ១ Chapter 7 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ១ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ១ 7
ជំពូក 7
1. នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហឹបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញសម្រាប់ថែរក្សាហឹបនៃព្រះយេហូវ៉ា។
2. ចាប់តាំងពីថ្ងៃដែលហឹបបានតាំងនៅត្រង់គារយ៉ាត់-យារីម នោះបានយូរណាស់ គឺអស់កំណត់២០ឆ្នាំ ហើយពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏នឹកស្រណោះដល់ព្រះយេហូវ៉ា។
3. នៅវេលានោះ សាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តតម្រង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ទ្រង់តែ១ នោះទ្រង់នឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកភីលីស្ទីន
4. ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏យកព្រះបាល និងរូបព្រះទាំងប៉ុន្មានចោលចេញ វិលមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១វិញ។
5. សាំយូអែលក៏ប្រាប់ថា ចូរឲ្យប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯមីសប៉ាចុះ ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យអ្នករាល់គ្នា
6. គេក៏ប្រជុំគ្នានៅត្រង់មីសប៉ា រួចដងទឹកយកទៅចាក់នៅចំពោះព្រះយេហូវ៉ា ហើយតមនៅថ្ងៃនោះ ដោយថា យើងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ នោះសាំយូអែលក៏វិនិច្ឆ័យរឿងរបស់ពួកកូនចៅអ៊ីស្រាអែលនៅត្រង់មីសប៉ា
7. លុះពួកភីលីស្ទីនឮថា ពួកកូនចៅអ៊ីស្រាអែលបានប្រជុំគ្នានៅ មីសប៉ាដូច្នោះ នោះពួកមេនៃសាសន៍ភីលីស្ទីនក៏ឡើងមកទាស់នឹងគេ កាលពួកកូនចៅអ៊ីស្រាអែលបានដឹង នោះគេភ័យខ្លាចនឹងពួកភីលីស្ទីន
8. ហើយក៏អង្វរសាំយូអែលថា សូមកុំឲ្យលោកឈប់លែងអំពាវនាវដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឡើយ ដើម្បីឲ្យទ្រង់ជួយសង្គ្រោះយើងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន
9. ដូច្នោះ សាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាទ្រង់ក៏យល់ព្រមតាម
10. កាលសាំយូអែលកំពុងដែលថ្វាយតង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានផ្គរលាន់ជាយ៉ាងខ្លាំង ត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សម្លាប់
11. ពួកអ៊ីស្រាអែលក៏ចេញពីមីសប៉ា ដេញតាមពួកភីលីស្ទីនទៅ ទាំងប្រហារជីវិតគេរហូតដល់បេត-ការ។
12. នោះសាំយូអែល លោកយកថ្មដាក់នៅកណ្តាលមីសប៉ា និងស៊េន ហើយក៏ហៅថ្មនោះ ឈ្មោះថា អេបេន-អេស៊ើរ ដោយថា ព្រះយេហូវ៉ាទ្រង់បានជួយយើងខ្ញុំ ដរាបដល់ឥឡូវនេះ
13. ដូច្នេះ ពួកភីលីស្ទីនត្រូវទទួលចុះចាញ់ គេមិនបានទន្ទ្រានចូលមកក្នុងដែនស្រុកអ៊ីស្រាអែលទៀត ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងពួកភីលីស្ទីន នៅគ្រប់១ជីវិតសាំយូអែល
14. ឯអស់ទាំងទីក្រុងណាដែលពួកភីលីស្ទីនបានចាប់យកពីពួកអ៊ីស្រាអែលទៅ នោះក៏បានប្រគល់មកអ៊ីស្រាអែលវិញ ចាប់តាំងពីក្រុងអេក្រុនរហូតដល់ក្រុងកាថ ហើយគ្រប់ដែនស្រុកនោះ ពួកអ៊ីស្រាអែលក៏បានដោះឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ នៅជាន់នោះ សាសន៍អ៊ីស្រាអែល និងសាសន៍អាម៉ូរី មានសេចក្ដីមេត្រីនឹងគ្នា។
15. ឯសាំយូអែល លោកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់១ជីវិត
16. លោកតែងដើរវង់ពីបេត-អែល ទៅដល់គីលកាល ហើយនិងមីសប៉ា រាល់តែឆ្នាំ ក៏វិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែល នៅកន្លែងទាំងនោះ
17. រួចត្រឡប់មករ៉ាម៉ាវិញ ដ្បិតផ្ទះលោកនៅត្រង់រ៉ាម៉ានោះ គឺនៅទីនោះ ដែលលោកតែងវិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលជានិច្ច ហើយលោកក៏ស្អាងអាសនៈ១ ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ។
About សាំយូអែល ទី ១ Chapter 7
Read សាំយូអែល ទី ១ Chapter 7 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ១
Chapter: 7
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
- 📱 Hindi Android Bible App
- 📱 Hindi Christian Songs from waytochurch
- 📖 Read on Malayalam Christian Songs – madely
Continue Reading the Bible
Continue reading សាំយូអែល ទី ១ Chapter 7 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ១ Chapter 7?
សាំយូអែល ទី ១ Chapter 7 is part of the Book of សាំយូអែល ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ១ Chapter 7 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from សាំយូអែល-ទី-១
- សាំយូអែល ទី ១ Chapter 25
- សាំយូអែល ទី ១ Chapter 17
- សាំយូអែល ទី ១ Chapter 20
- សាំយូអែល ទី ១ Chapter 9
- សាំយូអែល ទី ១ Chapter 19
- សាំយូអែល ទី ១ Chapter 3
- សាំយូអែល ទី ១ Chapter 13