Read ទំនុកដំកើង Chapter 92 Online
Read ទំនុកដំកើង Chapter 92 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 92
ជំពូក 92
1. នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ហើយច្រៀងសរសើរដល់ព្រះនាមនៃទ្រង់ ជាព្រះដ៏ខ្ពស់បំផុត
2. ព្រមទាំងសម្ដែងពីសេចក្ដីសប្បុរសនៃទ្រង់នៅពេលព្រឹក ហើយពីសេចក្ដីស្មោះត្រង់របស់ទ្រង់រាល់តែយប់
3. ដោយប្រដាប់ភ្លេងមានខ្សែ១០ និងពិណ ហើយដោយសូរចាប់ស៊ុងយ៉ាងរងំ
4. ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានឲ្យទូលបង្គំមាន សេចក្ដីអំណរ ដោយកិច្ចការរបស់ទ្រង់ ទូលបង្គំនឹងបន្លឺឡើងដោយអំណរ ចំពោះការនៃព្រះហស្តទ្រង់
5. ឱព្រះយេហូវ៉ាអើយ អស់ទាំងកិច្ចការរបស់ទ្រង់ធំណាស់ហ្ន៎ ឯអស់ទាំងព្រះតម្រិះទ្រង់ក៏ជ្រៅណាស់ផង
6. មនុស្សកំរោលមិនដឹងទេ ហើយមនុស្សឥតបើគិតក៏មិនយល់សេចក្ដីនេះដែរ
7. វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើង នោះគឺសម្រាប់តែឲ្យគេត្រូវវិនាសទៅ អស់កល្បជានិច្ចប៉ុណ្ណោះ
8. ប៉ុន្តែ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះដ៏ខ្ពស់បំផុតដរាបដល់អស់កល្បរៀងទៅ
9. ដ្បិតឱព្រះយេហូវ៉ាអើយ សូមទតមើលពួកខ្មាំងសត្រូវទ្រង់ មើល ពួកខ្មាំងសត្រូវទ្រង់ គេត្រូវវិនាសហើយ អស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គេនឹងត្រូវខ្ចាត់ខ្ចាយទៅ
10. តែទ្រង់បានតម្កើងស្នែងរបស់ទូលបង្គំឡើង ដូចជាស្នែងនៃគោព្រៃ ទូលបង្គំមានប្រេងថ្មីចាក់លាបលើខ្លួនហើយ
11. ភ្នែកទូលបង្គំនឹងឃើញបំណងចិត្តកើតដល់ពួកខ្មាំង ហើយត្រចៀកទូលបង្គំនឹងឮនិយាយពីការ ដែលកើតដល់ពួកមនុស្សអាក្រក់ ជាពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ
12. ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើរ ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ
13. គេត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេដុះដាលឡើងនៅក្នុងទីលានរបស់ព្រះនៃយើងខ្ញុំ
14. កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់
15. ដើម្បីនឹងសម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាទ្រង់ទៀងត្រង់ ទ្រង់ជាថ្មដានៃខ្ញុំ គ្មានសេចក្ដីទុច្ចរិតណានៅក្នុងទ្រង់ឡើយ។
About ទំនុកដំកើង Chapter 92
Read ទំនុកដំកើង Chapter 92 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 92
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 92 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 92?
ទំនុកដំកើង Chapter 92 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 92 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 148
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 99
- ទំនុកដំកើង Chapter 82
Explore More from ព្រះគម្ពីរសញ្ញាចាស់
- របាក្សត្រ ទី ១ Chapter 25
- យេរេមា Chapter 14
- ពួក ចៅហ្វាយ Chapter 1
- ពួក ចៅហ្វាយ Chapter 2
- លោកុប្បត្តិ Chapter 1
- ចោទិយកថា Chapter 25
- លេវីវិន័យ Chapter 11