Read ទំនុកដំកើង Chapter 105 Online
Read ទំនុកដំកើង Chapter 105 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 105
ជំពូក 105
1. ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ព្រះនាមទ្រង់ ចូរសម្ដែងពីអស់ទាំងការរបស់ទ្រង់ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន
2. ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ឲ្យគិតរំពឹងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
3. ចូរយកព្រះនាមបរិសុទ្ធរបស់ទ្រង់ជាទីអំណរព្រឺព្រួចចុះ ត្រូវឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា មានចិត្តរីករាយឡើង
4. ចូររកព្រះយេហូវ៉ា និងព្រះចេស្តារបស់ទ្រង់ ចូររកព្រះភ័ក្ត្រទ្រង់ជានិច្ច
5. ត្រូវឲ្យនឹកចាំពីការអស្ចារ្យដែលទ្រង់បានធ្វើ ហើយពីការចម្លែក និងបញ្ញត្តទាំងប៉ុន្មាន ដែលចេញពីព្រះឱស្ឋទ្រង់មក
6. ឱពូជពង្សនៃអ័ប្រាហាំ ជាអ្នកបម្រើទ្រង់ គឺអស់ទាំងកូនចៅរបស់យ៉ាកុប ជាពួកអ្នករើសតាំងរបស់ទ្រង់អើយ
7. ទ្រង់ជាព្រះនៃយើងខ្ញុំ ព្រះនាមជាព្រះយេហូវ៉ា ឯបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ក៏នៅពេញពាសលើផែនដី
8. ទ្រង់បាននឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ច គឺជាព្រះបន្ទូលដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ
9. ជាសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ និងសម្បថដែលទ្រង់បានស្បថនឹងអ៊ីសាកផង
10. ក៏បានតាំងសេចក្ដីនោះដល់យ៉ាកុបទុកជាច្បាប់ គឺដល់អ៊ីស្រាអែល សម្រាប់ជាសេចក្ដីសញ្ញា ដ៏នៅអស់កល្បជានិច្ច
11. ដោយព្រះបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង
12. គ្រានោះ គេមានគ្នាចំនួនតិច អើ មានតិចណាស់ ហើយក៏គ្រាន់តែស្នាក់នៅក្នុងស្រុកនោះផង
13. គេជាអ្នកដើរចុះឡើង ពីនគរ១ទៅនគរ១ ហើយពីស្រុក១ទៅដល់សាសន៍១ទៀត
14. តែទ្រង់មិនបើកឲ្យអ្នកណាសង្កត់សង្កិនគេឡើង អើ ទ្រង់បានផ្ចាលទាំងពួកស្តេច ដោយយល់ដល់គេ
15. ដោយថា កុំឲ្យប៉ះពាល់នឹងអ្នក ដែលអញបានចាក់ប្រេងតាំងឲ្យ ហើយកុំឲ្យប្រទូសរ៉ាយដល់ពួកហោរារបស់អញឡើយ
16. ទ្រង់បានបង្គាប់ឲ្យមានអំណត់កើតឡើងក្នុងស្រុក ក៏បានផ្តាច់អស់ទាំងអាហារផង
17. ទ្រង់បានចាត់មនុស្សម្នាក់ឲ្យទៅមុនគេ គឺយ៉ូសែប ដែលត្រូវលក់ទៅធ្វើជាខ្ញុំបម្រើ
18. ជើងគាត់ត្រូវរឹតរួតជាប់ដោយចំណង ហើយមានច្រវាក់ដែកជាប់នៅប្រាណ
19. ព្រះបន្ទូលនៃព្រះយេហូវ៉ាបានល្បងលគាត់ ដរាបដល់កំណត់ដែលពាក្យគាត់បានសម្រេច
20. ទើបស្តេចបានចាត់គេទៅដោះលែងគាត់ចេញ គឺជាអ្នកដែលគ្រប់គ្រងលើសាសន៍ផ្សេងៗបានស្រាយគាត់ឲ្យរួច
21. ក៏បានតាំងគាត់ឡើងឲ្យធ្វើជាម្ចាស់លើដំណាក់ ហើយជាអ្នកគ្រប់គ្រងលើព្រះរាជទ្រព្យទាំងអស់
22. ឲ្យមានអំណាចនឹងចាប់ចងពួកវង្សនៃស្តេចតាមចិត្តបាន ហើយនិងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំនៃស្តេច មានប្រាជ្ញា
23. ឯអ៊ីស្រាអែលក៏ចូលមកក្នុងស្រុកអេស៊ីព្ទដែរ គឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ
24. ព្រះទ្រង់ក៏ចម្រើនរាស្ត្រទ្រង់ឲ្យច្រើនឡើងក្រៃលែង ព្រមទាំងឲ្យមានកម្លាំងលើសជាងពួក ដែលតតាំងនឹងគេផង
25. ទ្រង់បានបំផ្លាស់បំប្រែចិត្តសាសន៍នោះ ឲ្យស្អប់ដល់រាស្ត្រទ្រង់វិញ ឲ្យគេបានប្រព្រឹត្តដោយកិច្ចកលចំពោះពួកបម្រើទ្រង់
26. រួចទ្រង់ចាត់ប្រើម៉ូសេ ជាអ្នកបម្រើទ្រង់ និងអើរ៉ុន ដែលទ្រង់បានរើសយក
27. លោកទាំង២នោះក៏សម្ដែងទីសម្គាល់របស់ទ្រង់ នៅកណ្តាលសាសន៍នោះ និងការយ៉ាងអស្ចារ្យនៅក្នុងស្រុករបស់ហាំ
28. ទ្រង់ចាត់ប្រើសេចក្ដីងងឹតមកបណ្តាលឲ្យស្រុកងងឹតទៅ លោកមិនបានទទឹងនឹងព្រះបន្ទូលរបស់ទ្រង់ទេ
29. ទ្រង់ក៏ធ្វើឲ្យទឹកនៅស្រុកគេត្រឡប់ទៅជាឈាម ហើយឲ្យត្រីទាំងអស់ស្លាប់ទៅ
30. ស្រុកគេមានដេរដាសទៅដោយកង្កែប រហូតដល់ទៅក្នុងបន្ទប់នៃស្តេចផង
31. ទ្រង់មានព្រះបន្ទូល នោះក៏មានរុយទាំងហ្វូងៗមក ក៏មានចៃនៅគ្រប់ក្នុងព្រំស្រុកគេ
32. ទ្រង់ប្រទានឲ្យគេមានព្រិលជំនួសភ្លៀង ហើយភ្លើងក៏ឆេះនៅក្នុងស្រុកគេ
33. ទ្រង់បានវាយអស់ទាំងដើមទំពាំងបាយជូរ និងដើមល្វារបស់គេ ក៏បំបាក់អស់ទាំងដើមឈើនៅព្រំទីរបស់គេ
34. ទ្រង់មានព្រះបន្ទូល នោះក៏មានកណ្តូបមក ព្រមទាំងចង្រិតឥតគណនា
35. សត្វទាំងនោះបានស៊ីអស់ទាំងដំណាំក្នុងស្រុក ក៏ស៊ីទាំងផលកើតពីដីរបស់គេដែរ
36. ទ្រង់បានប្រហារអស់ទាំងកូនច្បងនៅក្នុងស្រុកគេ គឺជាដើមកម្លាំងរបស់គេទាំងប៉ុន្មាន
37. ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក មានជាប់ទាំងប្រាក់នឹងមាសផង ឯក្នុងអស់ទាំងពូជអំបូរនោះ គ្មានអ្នកណាមួយ គ្រាកចិត្តឡើយ
38. កាលគេបានចេញទៅផុតហើយ នោះពួកសាសន៍ អេស៊ីព្ទក៏អរសប្បាយ ដ្បិតមានសេចក្ដីស្ញែងខ្លាចចំពោះពួកអ៊ីស្រាអែលជាខ្លាំង
39. ទ្រង់បានលាតពពកសម្រាប់គ្របបាំងគេ ព្រមទាំងភ្លើងសម្រាប់បំភ្លឺនៅពេលយប់
40. គេទូលសូម នោះទ្រង់ក៏នាំហ្វូងក្រួចមក ហើយបានចម្អែតគេដោយអាហារនៃស្ថានសួគ៌
41. ទ្រង់បំប្រេះថ្មដា នោះមានទឹកផុលចេញមក ហូរសាយតាមកន្លែងហួតហែងដូចជាទន្លេ
42. ដ្បិតទ្រង់បាននឹកចាំពីព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ ហើយពីអ័ប្រាហាំ ជាអ្នកបម្រើទ្រង់ដែរ
43. ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក ដោយសេចក្ដីរីករាយ គឺជាពួកអ្នករើសតាំងរបស់ទ្រង់ ដោយច្រៀងបណ្តើរ
44. ទ្រង់ក៏ប្រទានស្រុករបស់នគរដទៃទាំងប៉ុន្មានឲ្យដល់គេ គេបានចាប់យកផលនៃស្នាដៃរបស់សាសន៍ទាំងនោះ ទុកជារបស់ផងខ្លួន
45. ដើម្បីឲ្យបានកាន់តាមសេចក្ដីបញ្ញត្តទ្រង់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ទ្រង់ផង ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
About ទំនុកដំកើង Chapter 105
Read ទំនុកដំកើង Chapter 105 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 105
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 105 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 105?
ទំនុកដំកើង Chapter 105 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 105 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 102
- ទំនុកដំកើង Chapter 101
- ទំនុកដំកើង Chapter 18
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសេគាល Chapter 28
- ជនគណនា Chapter 30
- អេសាយ Chapter 53
- អេសាយ Chapter 3
- ចោទិយកថា Chapter 26
- លោកុប្បត្តិ Chapter 16
- យ៉ូណាស Chapter 3