Read កិច្ចការ Chapter 25 Online
Read កិច្ចការ Chapter 25 online from the Holy Bible. This chapter is part of the Book of កិច្ចការ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កិច្ចការ and the Holy Bible online.
Choose a Chapter
កិច្ចការ 25
ជំពូក 25
1. លុះកាលលោកភេស្ទុសបានចូលមកក្នុងខេត្ត នោះក្រោយ៣ថ្ងៃ លោកក៏ឡើងពីសេសារា ទៅឯក្រុងយេរូសាឡឹម
2. ឯពួកសង្គ្រាជ និងពួកមេសាសន៍យូដា គេចូលទៅជម្រាបលោកពីដំណើរប៉ុល
3. ហើយសូមអង្វរឲ្យលោកអនុញ្ញាតចាត់គេ ឲ្យទៅនាំគាត់មកក្រុងយេរូសាឡឹមវិញ ពីព្រោះគេមត់គ្នានឹងសម្លាប់គាត់តាមផ្លូវ
4. តែលោកភេស្ទុសឆ្លើយថា ត្រូវតែឃុំប៉ុលទុកនៅក្រុងសេសារានោះ ចាំបន្តិចទៀត ខ្លួនខ្ញុំនឹងទៅឯណោះដែរ
5. ដូច្នេះ លោកប្រាប់ថា ចូរអស់អ្នកដែលមានអំណាចក្នុងពួកអ្នករាល់គ្នា ចុះទៅជាមួយគ្នា បើមនុស្សនោះមានទោសអ្វី នោះត្រូវឲ្យចោទប្រកាន់វាចុះ
6. កាលបានស្នាក់នៅក្នុងទីក្រុងគេជាង១០ថ្ងៃ នោះក៏ចុះទៅឯសេសារាវិញ ដល់ថ្ងៃស្អែកឡើង លោកអង្គុយនៅទីជំនុំជម្រះក្តី ហើយបង្គាប់ឲ្យគេនាំប៉ុលមក
7. លុះគាត់ចូលមកដល់ នោះពួកសាសន៍យូដា ដែលចុះពីក្រុងយេរូសាឡឹមមក គេឈរនៅជុំវិញ ក៏ចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចនឹងរកភស្តុតាងបាន
8. តែគាត់ដោះសារខ្លួនថា ខ្ញុំប្របាទមិនបានធ្វើបាបអ្វីសោះ ទោះនឹងក្រឹត្យវិន័យរបស់សាសន៍យូដា ឬនឹងព្រះវិហារ ឬនឹងសេសារក្តី
9. តែលោកភេស្ទុសចង់បានបំណាច់ចំពោះពួកសាសន៍យូដា ក៏សួរទៅប៉ុលថា ឯងសុខចិត្តឡើងទៅឯក្រុងយេរូសាឡឹម ឲ្យអញជំនុំជម្រះឯងពីដំណើរនេះឬទេ
10. នោះប៉ុលឆ្លើយថា ខ្ញុំប្របាទឈរនៅមុខទីជំនុំជម្រះក្តីនៃសេសារ ជាកន្លែងដែលគួរជំនុំជម្រះខ្ញុំប្របាទ ខ្ញុំប្របាទគ្មានធ្វើខុសអ្វីនឹងពួកសាសន៍យូដាទេ ដូចជាព្រះតេជព្រះគុណក៏ជ្រាបច្បាស់ហើយ
11. បើសិនជាខ្ញុំប្របាទបានធ្វើអ្វីខុស ឬដែលគួរនឹងស្លាប់ នោះខ្ញុំប្របាទក៏យល់ព្រមនឹងស្លាប់ឥតប្រកែក តែបើរឿងដែលគេចោទខ្ញុំប្របាទមិនពិតវិញ នោះគ្មានអ្នកណាអាចនឹងបញ្ជូនទៅឲ្យគេបានឡើយ ខ្ញុំប្របាទសូមរើក្តីនេះដល់សេសារវិញ
12. ក្រោយដែលភេស្ទុសបានពិគ្រោះនឹងក្រុមជំនុំ នោះក៏ឆ្លើយថា ឯងបានសូមរើក្តីនេះដល់សេសារវិញ បើដូច្នេះ ឯងត្រូវទៅដល់សេសារចុះ។
13. ក្រោយបួនដប់ថ្ងៃមកទៀត ព្រះរាជាអ័គ្រីប៉ា និងព្រះនាងបេរេនីស ស្តេចយាងចុះមកឯសេសារា ក៏ចូលទៅសួរលោកភេស្ទុស
14. កាលទ្រង់គង់នៅទីនោះជាយូរថ្ងៃ នោះលោកភេស្ទុសក៏ទូលពីរឿងប៉ុល ថ្វាយស្តេចថា លោកភេលីចបានទុកអ្នកទោសម្នាក់ ឲ្យជាប់គុកនៅទីនេះ
15. ហើយកាលដែលទូលបង្គំនៅក្រុងយេរូសាឡឹម នោះពួកសង្គ្រាជ និងពួកចាស់ទុំនៃសាសន៍យូដា បានប្តឹងទូលបង្គំ ទាំងសូមឲ្យទូលបង្គំកាត់ទោសឲ្យ
16. តែទូលបង្គំឆ្លើយប្រាប់គេថា សាសន៍រ៉ូមមិនដែលបញ្ជូនមនុស្សណាឲ្យត្រូវស្លាប់ មុនដែលចុងចម្លើយមានពួកដើមចោទនៅមុខខ្លួន ហើយមានឱកាសនឹងដោះសាពីរឿងគេចោទនោះឡើយ
17. ដូច្នេះ កាលគេបានមកទីនេះ នោះដល់ថ្ងៃស្អែកឡើង ទូលបង្គំបានអង្គុយនៅទីជំនុំជម្រះក្តីដោយឥតបង្អង់ ហើយក៏បង្គាប់ឲ្យនាំមនុស្សនោះមក
18. តែកាលពួកដើមចោទបានឈរឡើង គេមិនបានចោទប្រកាន់វាអំពីរឿងអ្វី ឲ្យដូចដែលទូលបង្គំបានស្មាននោះទេ
19. គេគ្រាន់តែប្រកាន់ពីរបៀបសាសនាគេ ហើយពីដំណើរម្នាក់ឈ្មោះយេស៊ូវ ដែលស្លាប់ទៅហើយ តែប៉ុលប្រកាន់ថានៅរស់ទេប៉ុណ្ណោះ
20. ហើយដែលទូលបង្គំទ័លគំនិតនឹងពិចារណាពីសេចក្ដីនោះ ក៏សួរវា បើវាសុខចិត្តនឹងទៅឯក្រុងយេរូសាឡឹម ឲ្យបានជំនុំជម្រះពីរឿងនោះឬទេ
21. តែវាបានសូមរើក្តីដល់មហារាជអូគូស្ទ ឲ្យបានជ្រាបវិញ បានជាទូលបង្គំបង្គាប់ឲ្យឃុំទុកសិន ទំរាំតែទូលបង្គំមានឱកាសនឹងបញ្ជូនទៅឯសេសារ
22. ព្រះរាជាអ័គ្រីប៉ាមានព្រះបន្ទូលទៅលោកភេស្ទុសថា ខ្ញុំក៏ចង់ស្តាប់អ្នកនោះដែរ លោកទូលឆ្លើយថា ស្អែកនោះទ្រង់នឹងបានស្តាប់វាហើយ។
23. ដូច្នេះ លុះថ្ងៃស្អែកឡើង នោះព្រះរាជាអ័គ្រីប៉ា និងព្រះនាងបេរេនីស ក៏យាងមក ដោយដំណើរដ៏រុងរឿង ចូលក្នុងសាលាក្តី មានទាំងមេទ័ពធំ និងពួកអ្នកធំក្នុងទីក្រុងផង រួចកាលលោកភេស្ទុសបានបង្គាប់ហើយ នោះគេនាំប៉ុលចូលមក
24. លោកភេស្ទុសក៏ទូលថា ឱព្រះករុណាអ័គ្រីប៉ា និងអស់លោកដែលទៅទីនេះ ជាមួយនឹងយើងខ្ញុំអើយ សូមទតមើលមនុស្សនេះ ដែលបណ្តាជនសាសន៍យូដាទាំងប៉ុន្មាន បានប្តឹងដល់ទូលបង្គំ កាលនៅឯក្រុងយេរូសាឡឹម ហើយនិងនៅទីនេះដែរ ដោយសម្រែកថា មិនគួរឲ្យវានៅរស់ទៀតទេ
25. តែទូលបង្គំមិនឃើញថា មានទោសអ្វីដែលគួរឲ្យស្លាប់សោះ ហើយដែលខ្លួនវាបានសូមរើក្តីដល់មហារាជអូគូស្ទវិញ នោះបានជាទូលបង្គំសម្រេចថា នឹងបញ្ជូនវាឲ្យទៅចុះ
26. តែទូលបង្គំគ្មានរឿងអ្វីជាប្រាកដ នឹងសរសេរថ្វាយដល់ព្រះអម្ចាស់នៃទូលបង្គំ ពីដំណើរវាទេ ហេតុនោះបានជាទូលបង្គំនាំវាមកនៅទីចំពោះមុខនៃអស់លោកទាំងឡាយ មានព្រះរាជាជាដើម ឱព្រះរាជាអ័គ្រីប៉ាអើយ ដើម្បីកាលណាបានពិចារណាសួរវារួចហើយ នោះទូលបង្គំនឹងបានរឿងអ្វីខ្លះ ឲ្យដាក់ចុះក្នុងសំបុត្រ
27. ដ្បិតបើតាមទូលបង្គំ មើលទៅដូចជាគ្មានទំនងនឹងបញ្ជូនអ្នកទោសទៅ ឥតមានបង្ហាញទោសទាំងប៉ុន្មាន ដែលគេចោទដល់វានោះទេ។
About កិច្ចការ Chapter 25
Read កិច្ចការ Chapter 25 online from the Holy Bible. This chapter is part of the Book of កិច្ចការ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: កិច្ចការ
Chapter: 25
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading កិច្ចការ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading កិច្ចការ Chapter 25 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is កិច្ចការ Chapter 25?
កិច្ចការ Chapter 25 is part of the Book of កិច្ចការ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete កិច្ចការ Chapter 25 online for free with easy chapter navigation.
More Chapters from កិច្ចការ
- កិច្ចការ Chapter 8
- កិច្ចការ Chapter 20
- កិច្ចការ Chapter 4
- កិច្ចការ Chapter 27
- កិច្ចការ Chapter 6
- កិច្ចការ Chapter 14
- កិច្ចការ Chapter 3
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- វិវរណៈ Chapter 9
- ហេព្រើរ Chapter 7
- កូរិនថូសទី ២ Chapter 3
- ធីម៉ូថេ ទី ២ Chapter 1
- ធីម៉ូថេ ទី ១ Chapter 2
- ម៉ាថាយ Chapter 1
- ធីម៉ូថេ ទី ១ Chapter 4