Read យ៉ូប Chapter 11 Online
Read យ៉ូប Chapter 11 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 11
ជំពូក 11
1. នោះសូផារ សាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា
2. ដែលមានពាក្យសំដីជាច្រើនដល់ម៉្លេះ តើមិនគួរឆ្លើយតទេឬអី តើគួររាប់មនុស្សហៃនិយាយទុកជាសុចរិតឬ
3. តើពាក្យអំនួតរបស់អ្នកនឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវឲ្យមានគេធ្វើឲ្យអ្នកខ្មាសដែរទេឬ
4. ដ្បិតអ្នកថា គោលលទ្ធិរបស់អ្នកជាស្អាតសុទ្ធ ឥតខុសឆ្គងនៅចំពោះព្រះនេត្រនៃព្រះ
5. ឱបើព្រះនឹងមានព្រះបន្ទូលមក ហើយបើកព្រះរឹមទាស់នឹងអ្នក
6. ដើម្បីនឹងបង្ហាញឲ្យអ្នកស្គាល់សេចក្ដីអាថ៌កំបាំងនៃប្រាជ្ញាទៅអេះ នោះអ្នកនឹងឃើញថា ខ្លឹមនៃសេចក្ដីនឹងយល់បានច្រើនយ៉ាង ដូច្នេះ ចូរដឹងថា ព្រះទ្រង់យកទោសស្រាលជាងសេចក្ដីដែលសំណំនឹងអំពើទុច្ចរិតរបស់អ្នកវិញ។
7. បើអ្នកខំស្វែងរក តើអាចនឹងស្គាល់សភាពនៃព្រះបាន ឬយល់ដល់សេចក្ដីគ្រប់លក្ខណ៍របស់ព្រះដ៏មានគ្រប់ព្រះចេស្តាបានដែរឬ
8. នោះខ្ពស់ជាងស្ថានសួគ៌ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណាបាន ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ផង ធ្វើដូចម្តេចឲ្យអ្នកយល់បាន
9. បើនឹងវាស់ នោះក៏វែងជាងផែនដី ហើយធំជាងសមុទ្រទៅទៀត
10. បើទ្រង់យាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជម្រះ នោះតើអ្នកណាអាចនឹងឃាត់ទ្រង់បាន
11. ដ្បិតទ្រង់ស្គាល់មនុស្សកំភូត ទ្រង់ក៏ឃើញសេចក្ដីទុច្ចរិត ឥតចាំពិចារណាផង
12. មនុស្សមោឃគេឥតមានយោបល់សោះ អើ មនុស្សសុទ្ធតែកើតមកដូចជាកូនលាព្រៃ ។
13. បើអ្នកតាំងចិត្តត្រឹមត្រូវឡើង ហើយប្រវាដៃទៅឯទ្រង់
14. ព្រមទាំងបោះបង់សេចក្ដីអាក្រក់ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានសេចក្ដីទុច្ចរិតណានៅក្នុងទីលំនៅរបស់អ្នកឡើយ
15. នោះប្រាកដជាអ្នកនឹងងើបមុខឡើងឥតមានប្រឡាក់អ្វីសោះ អើ អ្នកនឹងបានមាំមួនឥតភ័យខ្លាចអ្វីផង
16. ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ រួចអ្នកនឹងនឹកចាំពីសេចក្ដីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ
17. នោះជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់ បើសិនជាមានសេចក្ដីងងឹតខ្លះ នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ
18. អ្នកនឹងបានសាន្តត្រាណ ដោយព្រោះមានទីសង្ឃឹម អើ អ្នកនឹងស្វែងរកជុំវិញ រួចនឹងដេកសម្រាកទៅដោយសុខសាន្ត
19. អ្នកនឹងដេកទៅឥតមានអ្នកណាបំភ័យអ្នកឡើយ ហើយមនុស្សជាច្រើននឹងមកអង្វរដល់អ្នក
20. ឯភ្នែកនៃពួកមនុស្សអាក្រក់វិញ នោះនឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្ដីសង្ឃឹមរបស់គេនឹងបានជាសេចក្ដីស្លាប់នោះឯង។
About យ៉ូប Chapter 11
Read យ៉ូប Chapter 11 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 11
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 11?
យ៉ូប Chapter 11 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 11 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 12
- ហូសេ Chapter 10
Explore More from យ៉ូប
- យ៉ូប Chapter 13
- យ៉ូប Chapter 15
- យ៉ូប Chapter 28
- យ៉ូប Chapter 5
- យ៉ូប Chapter 38
- យ៉ូប Chapter 26
- យ៉ូប Chapter 20