Read អេសាយ Chapter 34 Online
Read អេសាយ Chapter 34 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 34
ជំពូក 34
1. ឱអស់ទាំងសាសន៍អើយ ចូរឲ្យចូលមកជិត និងស្តាប់ចុះ អស់ទាំងប្រជាជាតិអើយ ចូរផ្ទៀងត្រចៀកចុះ ត្រូវឲ្យផែនដី និងរបស់សព្វសារពើនៅលើផែនដីស្តាប់ដែរ ព្រមទាំងលោកីយ៍ និងរបស់ទាំងប៉ុន្មានដែលកើតចេញពីនោះផង
2. ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់នឹងគ្រប់ទាំងសាសន៍ ហើយទ្រង់ក្រោធចំពោះពលទ័ពទាំងប៉ុន្មានរបស់គេដែរ ទ្រង់បានបំផ្លាញគេអស់រលីង ក៏បានប្រគល់គេទៅឲ្យត្រូវស្លាប់
3. ខ្មោចរបស់គេដែលត្រូវសម្លាប់នោះ នឹងបានបោះចោលទៅ ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង ហើយភ្នំទាំងប៉ុន្មាននឹងត្រូវរលាយទៅដោយឈាមគេ
4. ឯបណ្តាពលបរិវារនៅលើមេឃនឹងត្រូវរៀវសូន្យទៅ ផ្ទៃមេឃនឹងត្រូវមូរឡើងដូចជារមូរសៀវភៅ ហើយគ្រប់ទាំងពួកពលបរិវារ នោះនឹងរោយរុះទៅ ដូចជាស្លឹកទំពាំងបាយជូរក្រៀមជ្រុះចាកដើម ក៏ដូចជាស្លឹកស្រពោនជ្រុះចាកដើមល្វាដែរ
5. ដ្បិតដាវរបស់អញបានឆ្អែតហើយ នៅលើមេឃ មើល នឹងចុះមកលើស្រុកអេដុម គឺលើសាសន៍ដែលអញបានដាក់បណ្តាសា ដើម្បីនឹងធ្វើទោសដល់គេទៀត
6. ដាវរបស់ព្រះយេហូវ៉ា បានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀម និងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាទ្រង់មានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសង្ហារយ៉ាងសម្បើមនៅក្នុងស្រុកអេដុម
7. ឯពួកទន្សោងនឹងដួលចុះជាមួយនឹងគេ ព្រមទាំងគោស្ទាវ និងគោចាស់ផង ស្រុកគេនឹងបានដាបដោយឈាម ហើយធូលីដីនឹងបានជោកដោយខ្លាញ់។
8. ដ្បិតព្រះយេហូវ៉ាទ្រង់មានថ្ងៃសម្រាប់សងសឹក មានឆ្នាំសម្រាប់ស្នងដល់គេជំនួសក្រុងស៊ីយ៉ូន
9. ជ្រោះទឹកនៅស្រុកអេដុមនឹងត្រឡប់ជាជ័រ ធូលីដីនឹងត្រឡប់ជាស្ពាន់ធ័រ ហើយស្រុកគេនឹងមានពេញជាជ័រឆេះ
10. ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ ហើយផ្សែងនឹងហុយឡើងជាដរាបទៅ ស្រុកនោះនឹងនៅជាកំឡោចគ្រប់ទាំងដំណនៃមនុស្សតទៅ ឥតដែលមានអ្នកណាដើរកាត់តាមនោះទៀតឡើយ
11. តែទុង និងប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយគូក និងក្អែក នឹងអាស្រ័យនៅទីនោះដែរ ទ្រង់នឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់កូនតឹង ឲ្យត្រូវសូន្យទទេ
12. គេនឹងហៅពួកត្រកូលខ្ពស់មកឲ្យតាំងរាជ្យឡើង តែនឹងគ្មានអ្នកណាមកឡើយ ឯពួកចៅហ្វាយទាំងប៉ុន្មាននឹងផុតអស់ទៅ
13. បន្លានឹងដុះឡើងនៅក្នុងព្រះរាជដំណាក់ ហើយអញ្ចាញ និងដំបងយក្ខ នឹងដុះនៅក្នុងបន្ទាយរបស់គេដែរ ស្រុកនោះនឹងបានជាទីលំនៅនៃឆ្កែព្រៃ ហើយជាព្រះរាជរោងសម្រាប់សត្វអូសទ្រីច
14. អស់ទាំងសត្វដែលនៅទីរហោស្ថាននឹងជួបជុំជាមួយនឹងហ្វូងចចក ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា ឯឪឡនឹងចុះមកទំនៅទីនោះ ហើយនិងធ្វើសំបុកនៅដែរ
15. ពស់វែកនឹងធ្វើសំបុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង រួចប្រមូលកូនមកការពារ អើ ពួករអាតនឹងមកទាំងគូៗប្រជុំនៅទីនោះដែរ។
16. ចូរស្វែងរកក្នុងគម្ពីររបស់ព្រះយេហូវ៉ា ហើយមើលចុះ នឹងគ្មានសត្វណាមួយនេះខានមក ហើយនិងគ្មានណាមួយឥតគូឡើយ ពីព្រោះព្រះឱស្ឋទ្រង់បានបង្គាប់ហើយ ព្រះវិញ្ញាណទ្រង់ក៏បានប្រមូលមកដែរ
17. ទ្រង់បានបោះឆ្នោតឲ្យពួកសត្វទាំងនោះ ហើយព្រះហស្តទ្រង់បានវាស់ចែកស្រុកឲ្យ វារាល់គ្នានឹងបានស្រុកនោះ ជារៀងរាបដរាប ហើយនិងអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតរៀងទៅ។
About អេសាយ Chapter 34
Read អេសាយ Chapter 34 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 34
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 34 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 34?
អេសាយ Chapter 34 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 34 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសាយ
- អេសាយ Chapter 49
- អេសាយ Chapter 22
- អេសាយ Chapter 43
- អេសាយ Chapter 50
- អេសាយ Chapter 11
- អេសាយ Chapter 19
- អេសាយ Chapter 46