ពង្សាវតារក្សត្រ ទី ១ Chapter 16

For English

Read ពង្សាវតារក្សត្រ ទី ១ Chapter 16 Online

Read ពង្សាវតារក្សត្រ ទី ១ Chapter 16 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ១ 16

ជំពូក 16

1. នៅ​គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេហ៊ូវ ជា​កូន​ហាណានី​ទាស់​នឹង​ប្អាសា​ថា

2. ដោយ​ព្រោះ​អញ​បាន​លើក​ឯង​ពី​ធូលី​ដី​ឡើង តាំង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ តែ​ឯង​បាន​ដើរ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម​វិញ ព្រម​ទាំង​បណ្តាល​ឲ្យ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ធ្វើ​បាប​ដែរ ជា​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង ដោយ‌សារ​អំពើ​បាប​របស់​គេ

3. នេះ​នែ អញ​នឹង​បោស​ឯង និង​ពូជ‌ពង្ស​ឯង​ចេញ​អស់​រលីង ឲ្យ​បាន​ដូច​ជា​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត​ដែរ

4. អ្នក​ណា​ក្នុង​វង្ស​ប្អាសា ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ទៅ។

5. រីឯ​ដំណើរ​ឯ​ទៀត​ពី​ប្អាសា ហើយ​ការ​ដែល​ទ្រង់​ធ្វើ និង​ពី​អំណាច​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

6. ប្អាសា​ក៏​ផ្ទំ​លក់ ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្រុង​ធើសា រួច​អេឡា ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា

7. ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​សម្ដែង​មក ទាស់​នឹង​ប្អាសា ហើយ​និង​ព្រះ‌រាជ‌វង្ស​ទ្រង់ ដោយ‌សារ​ហោរា​យេហ៊ូវ ជា​កូន​ហាណានី គឺ​ដោយ​ព្រោះ​ការ​ដ៏​លាមក​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ក្រោធ​ដោយ‌សារ​អំពើ​ដែល​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​ដូច​ជា​ព្រះ‌វង្សា​យេរ៉ូ‌បោម​នោះ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ប្រហារ​ជីវិត​គេ​ថែម​ទៀត។

8. លុះ​ដល់​ឆ្នាំ​ទី​២៦ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អេឡា ជា​កូន​ប្អាសា ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​ធើសា ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ

9. រួច​ស៊ីមរី ជា​មេ‌ទ័ព​រស់​ទ្រង់ ដែល​ត្រួត​លើ​រទេះ​ចម្បាំង​ទ្រង់​ពាក់​កណ្តាល លោក​បាន​ក្បត់​ទ្រង់ រីឯ​កាល​ទ្រង់​គង់​នៅ​ក្រុង​ធើសា កំពុង​តែ​សោយ​ស្រា​ស្រវឹង ក្នុង​ផ្ទះ​របស់​អើសា ជា​ឧកញ៉ា​វាំង​នៅ​ក្រុង​ធើសា

10. នោះ​ស៊ីមរី​ក៏​ចូល​ទៅ​ធ្វើ​គុត​ទ្រង់ ក្នុង​ឆ្នាំ​ទី​២៧​នៃ​រាជ្យ​អេសា ជា​ស្តេច​យូដា រួច​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

11. លុះ​បាន​គង់​លើ​បល្ល័ង្ក​ឡើង​សោយ‌រាជ្យ​ហើយ នោះ​ក៏​ប្រហារ​ជីវិត​នៃ​វង្សា‌នុវង្ស​របស់​ប្អាសា​ទាំង​អស់​ទៅ ឥត​ទុក​ពួក​ប្រុសៗ​ណា​មួយ​ខាង​ប្អាសា ទោះ​ទាំង​វង្សា ឬ​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់​ឲ្យ​នៅ​សល់​ឡើយ

12. គឺ​យ៉ាង​នោះ​ដែល​ស៊ីមរី​បាន​រំលាយ​ពួក​វង្ស​របស់​ប្អាសា​ទាំង​អស់​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ប្អាសា ដោយ‌សារ​ហោរា​យេហ៊ូវ

13. ដោយ​ព្រោះ​អំពើ​បាប​របស់​ប្អាសា និង​អំពើ​បាប​របស់​អេឡា ជា​បុត្រ​ទ្រង់ ដែល​ទ្រង់​បាន​ប្រព្រឹត្ត ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល មាន​សេចក្ដី​ក្រោធ​ដោយ‌សារ​របស់​ជា​អសារ​ឥត​ការ​របស់​គេ

14. រីឯ​ដំណើរ​ឯ​ទៀត​ពី​អេឡា និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

15. លុះ​ដល់​ឆ្នាំ​ទី​២៧ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​ស៊ីមរី​បាន​សោយ‌រាជ្យ​អស់​៧​ថ្ងៃ នៅ​ក្រុង​ធើសា រីឯ​ពួក​ពល‌ទ័ព គេ​កំពុង​តែ​ច្បាំង​នឹង​គីបថោន ជា​ទី​ក្រុង​របស់​ពួក​ភីលីស្ទីន

16. ហើយ​ពួក​ទាំង​នោះ​ក៏​ឮ​ថា ស៊ីមរី​បាន​ក្បត់​ស្តេច ហើយ​ធ្វើ​គុត​ទ្រង់​ផង ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​លើក​អំរី​ជា​មេ‌ទ័ព​ធំ​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល នៅ​ឯ​ទី​បោះ​ទ័ព​ក្នុង​ថ្ងៃ​នោះ​ឯង

17. ដូច្នេះ អំរី និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​គីបថោន ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​ធើសា​វិញ

18. កាល​ស៊ីមរី​បាន​ឃើញ​ថា គេ​ចាប់​បាន​ទី​ក្រុង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ដំណាក់​ស្តេច ក្នុង​រាជ‌វាំង រួច​ដុត​ដំណាក់ ហើយ​ខ្លួន​ក៏​ស្លាប់​ក្នុង​ភ្លើង​នោះ​ទៅ

19. ដោយ​ព្រោះ​អំពើ​បាប​ដែល​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដើរ​តាម​ផ្លូវ​នឹង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ

20. រីឯ​ដំណើរ​ឯ​ទៀត​ពី​ស៊ីមរី និង​ការ​ដែល​លោក​ក្បត់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

21. គ្រា​នោះ ប្រជា‌ជន​ទាំង‌ឡាយ​ជា​សាសន៍​អ៊ីស្រា‌អែល គេ​បែក​គ្នា​ជា​២​ពួក ពួក​១​កាន់​ខាង​ធីបនី ជា​កូន​គីណាត ប្រាថ្នា​នឹង​លើក​ឡើង​ជា​ស្តេច ហើយ​ពួក​១​ទៀត​កាន់​ខាង​អំរី

22. តែ​បណ្តា‌ជន​ដែល​ចូល​ដៃ​ខាង​អំរី គេ​ឈ្នះ​ពួក​ខាង​ធីបនី​ជា​កូន​គីណាត ដូច្នេះ ធីបនី​ក៏​ស្លាប់​ទៅ ហើយ​អំរី​សោយ‌រាជ្យ​ឡើង។

23. គឺ​នៅ​ឆ្នាំ​ទី​៣១ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា ដែល​អំរី​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​បាន​១២​ឆ្នាំ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ធើសា​បាន​៦​ឆ្នាំ

24. រួច​ទ្រង់​ទិញ​ភ្នំ​សាម៉ារី​ពី​សេមើរ តម្លៃ​២​ហាប​ប្រាក់ ទ្រង់​ក៏​សង់​ទី​ក្រុង​នៅ​លើ​ភ្នំ​នោះ ឲ្យ​ឈ្មោះ​ថា សាម៉ារី តាម​ឈ្មោះ​សេមើរ​ជា​ម្ចាស់​ភ្នំ

25. ឯ​អំរី​ទ្រង់​ប្រព្រឹត្ត​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ក៏​ធ្វើ​អាក្រក់​លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត

26. ដ្បិត​ទ្រង់​បាន​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ផ្លូវ និង​អំពើ​បាប របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ជា​អ្នក​ដែល​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​ក្រោធ ដោយ‌សារ​របស់​ជា​អសារ​ឥត​ការ​របស់​គេ

27. រីឯ​ដំណើរ​ឯ​ទៀត ដែល​អំរី​ធ្វើ និង​អំណាច​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

28. អំរី​ក៏​ផ្ទំ​លក់ ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​អ័ហាប់ ជា​ព្រះ‌រាជ‌បុត្រា បាន​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

29. លុះ​ដល់​ឆ្នាំ​ទី​៣៨ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អ័ហាប់ ជា​បុត្រ​អំរី ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​គ្រង​រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី​បាន​២២​ឆ្នាំ

30. អ័ហាប់ ជា​បុត្រ​អំរី ទ្រង់​ប្រព្រឹត្ត​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត

31. ទ្រង់​ក៏​យក​នាង​យេសិ‌បិល ជា​បុត្រី​អេត‌បាល ស្តេច​ពួក​ស៊ីដូន ធ្វើ​ជា​ភរិយា ព្រម​ទាំង​ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ផង ទុក​ដូច​ជា​ការ ដែល​ទ្រង់​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​បុត្រ​នេបាត​នោះ ជា​ការ​យ៉ាង​ស្រាល​វិញ

32. ទ្រង់​ក៏​ស្អាង​អាសនៈ​មួយ​ថ្វាយ​ព្រះ‌បាល នៅ​ក្នុង​វិហារ​ព្រះ‌បាល​ដែល​ទ្រង់​បាន​ស្អាង​នៅ​ក្រុង​សាម៉ារី

33. អ័ហាប់​ទ្រង់​ធ្វើ​រូប​ព្រះ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​អស់​ទាំង​ស្តេច​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត ជា​ការ​ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​ក្រោធ

34. នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ហ៊ីអែល ជា​អ្នក​ក្រុង​បេត-អែល ក៏​សង់​ក្រុង​យេរីខូ​ឡើង​វិញ កាល​គាត់​ដាក់​ជើង​កំផែង​ចុះ នោះ​អ័ប៊ីរ៉ាម ជា​កូន​ច្បង​ក៏​ស្លាប់​ទៅ ហើយ​កាល​រៀប‌ចំ​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ពៅ​ក៏​ស្លាប់​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​យ៉ូស្វេ​ជា​កូន​នុន ។

About ពង្សាវតារក្សត្រ ទី ១ Chapter 16

Read ពង្សាវតារក្សត្រ ទី ១ Chapter 16 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ១
Chapter: 16
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ១ Chapter 16 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ១ Chapter 16?

ពង្សាវតារក្សត្រ ទី ១ Chapter 16 is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ១ Chapter 16 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ១

  1. ពង្សាវតារក្សត្រ ទី ១ Chapter 15
  2. ពង្សាវតារក្សត្រ ទី ១ Chapter 11
  3. ពង្សាវតារក្សត្រ ទី ១ Chapter 6
  4. ពង្សាវតារក្សត្រ ទី ១ Chapter 17
  5. ពង្សាវតារក្សត្រ ទី ១ Chapter 19
  6. ពង្សាវតារក្សត្រ ទី ១ Chapter 12
  7. ពង្សាវតារក្សត្រ ទី ១ Chapter 8

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. និក្ខមនំ Chapter 18
  2. ជនគណនា Chapter 29
  3. យេរេមា Chapter 38
  4. ហូសេ Chapter 8
  5. អេសាយ Chapter 44
  6. យ៉ូស្វេ Chapter 13
  7. យ៉ូប Chapter 21

Related Chapters & Readings

  1. ទំនុកដំកើង Chapter 132
  2. នេហេមា Chapter 9
  3. លោកុប្បត្តិ Chapter 38
  4. សាំយូអែល ទី ២ Chapter 7
  5. ចោទិយកថា Chapter 23
  6. ជនគណនា Chapter 15
  7. ថែស្សាឡូនីច ទី ១ Chapter 5
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *