Read សេផានា Chapter 3 Online
Read សេផានា Chapter 3 online from the Holy Bible. This chapter is part of the Book of សេផានា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សេផានា and the Holy Bible online.
Choose a Chapter
សេផានា 3
ជំពូក 3
1. វេទនាដល់ទីក្រុងរឹងចចេស ហើយស្មោកគ្រោក គឺដល់ទីក្រុងដែលសង្កត់សង្កិនគេ
2. វាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មិនព្រមទទួលសេចក្ដីប្រៀនប្រដៅ ហើយមិនទុកចិត្តទ្រង់សោះ ក៏ឥតចូលទៅជិតព្រះនៃខ្លួនឡើយ
3. ពួកចៅហ្វាយនៅកណ្តាលវា សុទ្ធតែជាសិង្ហកំពុងគ្រហឹម ពួកចៅក្រមរបស់វាជាឆ្កែព្រៃដែលចេញមកនៅពេលល្ងាច ហើយមិនទុកអ្វីដល់ព្រឹកឡើយ
4. ពួកហោរារបស់វា សុទ្ធតែមានចិត្តស្រាល ហើយកោងក្បត់ ឯពួកសង្ឃរបស់វា ក៏បានបង្អាប់ទីបរិសុទ្ធ គេបានក្បត់ចំពោះក្រឹត្យវិន័យ
5. តែព្រះយេហូវ៉ាដែលគង់នៅកណ្តាលវា ទ្រង់សុចរិតទេ ទ្រង់មិនព្រមប្រព្រឹត្តអំពើទុច្ចរិតសោះរាល់តែព្រឹក ទ្រង់នាំយកសេចក្ដីយុត្តិធម៌របស់ទ្រង់មកដាក់នៅពន្លឺ ឥតខានឡើយ តែមនុស្សអាក្រក់មិនចេះខ្មាសទេ
6. អញបានធ្វើឲ្យនគរផ្សេងៗវិនាសទៅ កំផែងរបស់គេត្រូវរលំចុះ អញបានធ្វើឲ្យផ្លូវគេខូចបង់ ដល់ម៉្លេះបានជាគ្មានអ្នកណាដើរតាមនោះទៀតឡើយ ទីក្រុងរបស់គេបានត្រូវបំផ្លាញ ដល់ម៉្លេះបានជាគ្មានមនុស្សសោះ គឺគ្មានអ្នកណាអាស្រ័យនៅទេ
7. អញបានប្រាប់ថា ឲ្យគ្រាន់តែកោតខ្លាចដល់អញ ហើយទទួលសេចក្ដីប្រៀនប្រដៅចុះ នោះទីលំនៅរបស់គេមិនត្រូវកាត់ចេញ តាមគ្រប់អស់ទាំងសេចក្ដីដែលអញបានតម្រូវដល់គេនោះឡើយ តែគេបានក្រោកឡើងពីព្រលឹមស្រាង ដើម្បីបង្ខូចអស់ទាំងកិរិយារបស់ខ្លួនវិញ។
8. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឯងរាល់គ្នារង់ចាំ ដរាបដល់ថ្ងៃដែលអញក្រោកឡើងសង្គ្រុបលើគេ ពីព្រោះអញបានគិតសម្រេច នឹងប្រមូលអស់ទាំងសាសន៍ ដើម្បីនឹងភ្ជុំនគរទាំងប៉ុន្មាន ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញ គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់អញទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ។
9. នៅគ្រានោះ អញនឹងឲ្យសាសន៍ទាំងឡាយ មានបបូរមាត់ស្អាត ដើម្បីឲ្យគេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នានឹងគោរពដល់ទ្រង់
10. ពួកថ្វាយបង្គំអញ គឺកូនស្រីនៃពួកអញដែលត្រូវខ្ចាត់ខ្ចាយ គេនឹងនាំយកតង្វាយពីខាងនាយអស់ទាំងទន្លេស្រុកអេធីយ៉ូពី មកថ្វាយអញ
11. នៅថ្ងៃនោះ ឯងមិនត្រូវខ្មាសដោយព្រោះអស់ទាំងកិរិយាដែលឯងបានធ្វើ គឺជាការដែលឯងបានរំលងទាស់នឹងអញទៀតនោះឡើយ ដ្បិតនៅគ្រានោះ អញនឹងដកយកពួកអ្នកដែលអួតអាង ដោយឆ្មើងឆ្មៃ ចេញពីកណ្តាលឯងទៅ នោះឯងនឹងលែងមានចិត្តអំនួត នៅលើភ្នំបរិសុទ្ធរបស់អញតទៅ
12. តែអញនឹងទុកជនមួយពួកដែលវេទនា ហើយកំសត់ទុគ៌តនៅកណ្តាលឯង ឯពួកនោះ គេនឹងពឹងដល់ព្រះនាមនៃព្រះយេហូវ៉ា
13. ពួកសំណល់នៃអ៊ីស្រាអែល នឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្តាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ី ហើយដេកចុះ ឥតមានអ្នកណាបំភ័យគេឡើយ។
14. ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើងចុះ ឱកូនស្រីយេរូសាឡឹមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្តទៅ
15. ព្រះយេហូវ៉ាទ្រង់បានលើកទោសឯងចោល ទ្រង់បានបោះខ្មាំងសត្រូវរបស់ឯងចេញហើយ ឯស្តេចនៃសាសន៍អ៊ីស្រាអែល គឺព្រះយេហូវ៉ាទ្រង់គង់នៅកណ្តាលឯង ឯងមិនត្រូវរងការអាក្រក់ទៀតឡើយ
16. នៅថ្ងៃនោះនឹងមានពាក្យពោលដល់ក្រុងយេរូសាឡឹមថា កុំឲ្យខ្លាចឡើយ ឱស៊ីយ៉ូនអើយ កុំឲ្យដៃឯងអន់ថយឲ្យសោះ
17. ព្រះយេហូវ៉ា ដ៏ជាព្រះនៃឯង ទ្រង់គង់នៅកណ្តាលឯង ទ្រង់ជាព្រះដ៏មានឥទ្ធិឫទ្ធិ ដើម្បីជួយសង្គ្រោះ ទ្រង់នឹងមានសេចក្ដីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសម្រាកក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង
18. អញនឹងប្រមូលអស់អ្នកក្នុងពួកឯង ដែលស្តាយជំនុំមុតមាំ ជាពួកអ្នកដែលសេចក្ដីដំណៀលនោះ បានសង្កត់សង្កិនលើ
19. មើល នៅគ្រានោះ អញនឹងធ្វើទោសដល់អស់ពួកអ្នកដែលធ្វើទុក្ខឯង អញនឹងជួយសង្គ្រោះណាដែលខ្វិន ហើយនិងប្រមូលណាដែលត្រូវបណ្តេញឲ្យមកវិញ រួចអញនឹងតាំងគេដែលពីដើមមានសេចក្ដីខ្មាសនៅពេញលើផែនដី ឲ្យឡើងជាទីសរសើរ និងជាកិត្តិសព្ទវិញ
20. នៅគ្រានោះ អញនឹងនាំឯងរាល់គ្នាចូលមក ហើយនៅគ្រានោះ អញនឹងប្រមូលឯងឲ្យមូលគ្នា ដ្បិតអញនឹងលើកឯងរាល់គ្នាឲ្យមានឈ្មោះ ហើយឲ្យជាទីសរសើរ នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី គឺក្នុងកាលដែលអញនាំពួកឯងដែលជាប់ជាឈ្លើយមកវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។:៚
About សេផានា Chapter 3
Read សេផានា Chapter 3 online from the Holy Bible. This chapter is part of the Book of សេផានា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សេផានា
Chapter: 3
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សេផានា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សេផានា Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សេផានា Chapter 3?
សេផានា Chapter 3 is part of the Book of សេផានា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សេផានា Chapter 3 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 12