ជនគណនា Chapter 16

For English

Read ជនគណនា Chapter 16 Online

Read ជនគណនា Chapter 16 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 16

ជំពូក 16

1. រីឯ​កូរេ ជា​កូន​យីតសារ ដែល​ជា​កូន​កេហាត់​ក្នុង​ពូជ​លេវី ព្រម​ទាំង​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​អេលាប ហើយ​និង​អូន ជា​កូន​ពេលេត ក្នុង​ពួក​កូន​ចៅ​រូបេន

2. គេ​លើក​គ្នា​នៅ​មុខ​ម៉ូសេ ជា​មួយ​នឹង​មនុស្ស​២៥០​នាក់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​ពួក​ជំនុំ ជា​មនុស្ស​រើស​តាំង​ក្នុង​ពួក​គេ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ផង

3. អ្នក​ទាំង​នោះ​ប្រជុំ​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន ដោយ​ពាក្យ​ថា អ្នក​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់ ដ្បិត​ពួក​ជំនុំ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ​ផង ម្តេច​ឡើយ​អ្នក​ទាំង​២​លើក​កំពស់​ខ្លួន ត្រួត​លើ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​ដូច្នេះ។

4. កាល​ម៉ូសេ​បាន​ឮ​ពាក្យ​នោះ លោក​ក៏​ទម្លាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ

5. ឆ្លើយ​នឹង​កូរេ ហើយ​និង​ពួក​គេ​ថា ព្រឹក​ស្អែក​នេះ ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​ឲ្យ​ស្គាល់​អ្នក​ណា​ដែល​ជា​របស់​ផង​ទ្រង់ និង​អ្នក​ណា​ដែល​បរិសុទ្ធ ទ្រង់​នឹង​នាំ​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ទ្រង់ គឺ​ជា​អ្នក​ណា​ដែល​ទ្រង់​នឹង​រើស ទ្រង់​នឹង​នាំ​អ្នក​នោះ​ឯង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់

6. ចូរ​ឲ្យ​កូរេ​ឯង និង​ពួក​អ្នក​នៅ​ជា​មួយ​ធ្វើ​ដូច្នេះ​ចុះ ឲ្យ​យក​ពាន​គ្រប់​គ្នា​រៀង​ខ្លួន​ទៅ

7. រួច​ដល់​ស្អែក​ឡើង ចូរ​យក​ភ្លើង​ដាក់​នឹង​ពាន​ទាំង​នោះ ហើយ​រោយ​កំញាន​ពី​លើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស អ្នក​នោះ​ឯង​នឹង​បាន​បរិសុទ្ធ នែ កូន​ចៅ​លេវី​អើយ ឯង​រាល់​គ្នា​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់

8. ម៉ូសេ​ក៏​និយាយ​ទៅ​កូរេ​ថា ពួក​កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​សិន

9. ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ​ជិត​ទ្រង់ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ជូន​គេ

10. ព្រម​ទាំង​នាំ​ឯង​រាល់​គ្នា និង​ពួក​លេវី​ជា​បង​ប្អូន​ឯង​ទាំង​អស់​មក​ជិត​ផង នោះ​តើ​ឯង​រាល់​គ្នា​ស្មាន​ថា​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​រក​ចង់​បាន​ការ‌ងារ​ជា​សង្ឃ​ថែម​ទៀត​ដូច្នេះ

11. ឯ​អើរ៉ុន តើ​លោក​ជា​អ្វី​ដែល​ឯង​រាល់​គ្នា​រទូ‌រទាំ​ទាស់​នឹង​លោក​ដូច្នេះ គឺ​ឯង និង​ពួក​ឯង​ទាំង​នេះ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​វិញ​ទេ​តើ។

12. ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​អេលាប​ឲ្យ​មក តែ​គេ​ប្រកែក​ថា យើង​មិន​ទៅ​ទេ

13. ដែល​អ្នក​បាន​នាំ​យើង​ចេញ​ពី​ស្រុក ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​នឹង​សម្លាប់​យើង​នៅ​ទី​រហោ‌ស្ថាន​នេះ តើ​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​អ្នក​ត្រូវ​ការ​ចង់​លើក​ខ្លួន ធ្វើ​ជា​កំពូល​លើ​យើង​ទៀត

14. ​ទៀត អ្នក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ទេ ក៏​មិន​បាន​ឲ្យ​ស្រែ​ចម្ការ​មក​យើង​ទុក​ជា​មរដក​ផង តើ​អ្នក​ចង់​ចាក់​ពន្លត់​ភ្នែក​អ្នក​ទាំង​នេះ​ដែរ​ឬ​អី យើង​មិន​ព្រម​ទៅ​សោះ​ឡើយ។

15. ដូច្នេះ ម៉ូសេ​ក៏​ខឹង​ណាស់ ហើយ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា សូម​ទ្រង់​កុំ​រាប់‌អាន​តង្វាយ​គេ​ឡើយ ទូល‌បង្គំ​មិន​បាន​យក​សត្វ​លា​របស់​គេ សូម្បី​តែ​១​ផង ក៏​មិន​ដែល​ប្រទូស‌រ៉ាយ​ចំពោះ​ពួក​គេ​ណា​ឡើយ។

16. រួច​ម៉ូសេ​បង្គាប់​ដល់​កូរេ​ថា ថ្ងៃ​ស្អែក​នេះ ចូរ​ឲ្យ​ឯង និង​ពួក​ឯង​ទាំង​ប៉ុន្មាន មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ គឺ​ឯង និង​ពួក​អ្នក​ទាំង​នោះ ព្រម​ទាំង​អើរ៉ុន​ផង

17. ចូរ​ឲ្យ​គ្រប់​គ្នា​នាំ​យក​ពាន​របស់​ខ្លួន មក​រោយ​កំញាន​ពី​លើ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​នាំ​គ្នា​យក​ពាន​របស់​ខ្លួន​មក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ពាន​មាន​ចំនួន​២៥០ ទាំង​ឯង និង​អើរ៉ុន ក៏​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដែរ

18. ដូច្នេះ គេ​ក៏​យក​ពាន​មក​គ្រប់​គ្នា ព្រម​ទាំង​ដាក់​ភ្លើង ហើយ​រោយ​កំញាន​ពី​លើ​ផង រួច​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ជា​មួយ​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន

19. ឯ​កូរេ​ក៏​ប្រមូល​ពួក​ជំនុំ​ទាំង​អស់​គ្នា មក​ទាស់​នឹង​លោក​ទាំង​២ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ គ្រា​នោះ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក ឲ្យ​ពួក​ជំនុំ​ទាំង​អស់​ឃើញ។

20. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា

21. ចូរ​ឯង​ដក​ខ្លួន​ពី​ពួក​ជំនុំ​នេះ​ចេញ ដើម្បី​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ទៅ​ជា​១​រំពេច

22. នោះ​អ្នក​ទាំង​២​ក៏​ទម្លាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ​ទូល​ថា ឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​គ្រប់​ទាំង​មនុស្ស​អើយ បើ​មនុស្ស​តែ​ម្នាក់​ធ្វើ​បាប នោះ​តើ​ទ្រង់​នឹង​ក្រោធ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ឬ​អី

23. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា

24. ចូរ​ប្រាប់​ដល់​ពួក​ជំនុំ ឲ្យ​គេ​ថយ​ចេញ​ពី​ត្រសាល​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ។

25. រួច​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ឯ​ដាថាន និង​អ័ប៊ីរ៉ាម មាន​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដើរ​តាម​ទៅ​ដែរ

26. លោក​អង្វរ​ពួក​ជំនុំ​ដោយ​ពាក្យ​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​ថយ​ចេញ​ពី​ត្រសាល របស់​មនុស្ស​អាក្រក់​ទាំង​នេះ​ទៅ កុំ​ពាល់​របស់​អ្វី​ផង​គេ​ឲ្យ​សោះ ក្រែង​ត្រូវ​វិនាស​ទៅ ក្នុង​អំពើ​បាប​ទាំង​ប៉ុន្មាន របស់​គេ​ដែរ

27. ដូច្នេះ គេ​ថយ​ចេញ​ពី​កន្លែង​ជុំវិញ​ត្រសាល​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ រីឯ​ដាថាន និង​អ័ប៊ីរ៉ាម គេ​ក៏​ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន ព្រម​ទាំង​ប្រពន្ធ និង​កូន​ធំ​តូច​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ

28. រួច​ម៉ូសេ​មាន​ប្រសាសន៍​ថា គឺ​យ៉ាង​ដូច្នេះ​ដែល​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​អញ​មក​ធ្វើ​ការ​ទាំង​នេះ ហើយ​ថា អញ​មិន​បាន​ធ្វើ ដោយ​អំពើ​ចិត្ត​របស់​អញ​ទេ

29. គឺ​បើ​អ្នក​ទាំង​នេះ​ស្លាប់ តាម​ដំណើរ​ធម្មតា​នៃ​មនុស្ស​ទាំង‌ឡាយ ឬ​បើ​គេ​ត្រូវ​ដក​ជីវិត​យក​ទៅ តាម​ភាព​ធម្មតា​របស់​មនុស្ស​ផង​ទាំង​ពួង នោះ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​អញ​មក​ទេ

30. តែ​បើ‌សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ការ​មួយ​យ៉ាង​ចម្លែក​វិញ ដោយ​ឲ្យ​ដី​ហា​ឡើង​លេប​គេ និង​របស់​ផង​គេ​ទាំង​អស់​ទៅ ហើយ​គេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ពិត​ថា គេ​បាន​មើល‌ងាយ​ដល់​ព្រះ‌យេហូវ៉ា​ហើយ។

31. កាល​លោក​បាន​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ដី​ក៏​ប្រេះ​ឡើង​ពី​ក្រោម​គេ

32. ហា​ទទួល​យក​គេ​បាត់​ទៅ ព្រម​ទាំង​ពួក​ផ្ទះ​គេ និង​អស់​មនុស្ស​ណា​ដែល​ជា​ពួក​របស់​កូរេ ហើយ​និង​ទ្រព្យ​សម្បត្តិ​គេ​ផង

33. ដូច្នេះ អ្នក​ទាំង​នោះ និង​ពួក​គេ​ទាំង​អស់​ក៏​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​រស់ រួច​ដី​ភ្ជិត​ពី​លើ​គេ​ទៅ​វិញ ហើយ​គេ​ត្រូវ​វិនាស​បាត់​អស់​ពី​ពួក​ជំនុំ​ចេញ

34. ឯ​ពួក​អ៊ីស្រា‌អែល​ដែល​នៅ​ជុំវិញ កាល​គេ​ឮ​សម្រែក​របស់​អ្នក​ទាំង​នោះ ក៏​រត់​ទាំង​អស់​គ្នា ដោយ​និយាយ​ថា ក្រែង​ដី​ស្រូប​យើង​ទៅ​ដែរ

35. ក៏​មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​មនុស្ស​២៥០​នាក់ ដែល​កំពុង​ថ្វាយ​កំញាន​នោះ​ដែរ។

36. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

37. ចូរ​ប្រាប់​ដល់​អេលាសារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​ឲ្យ​រើស​ពាន​ទាំង​នោះ​ពី​ក្នុង​ភ្លើង​មក ហើយ​ឲ្យ​វាច​ភ្លើង​ទៅ​ខាង​នោះ​ទៅ ដ្បិត​ពាន​ទាំង​នោះ​ជា​របស់​បរិសុទ្ធ

38. ត្រូវ​ឲ្យ​យក​ពាន​ទាំង​ប៉ុន្មាន​របស់​មនុស្ស ដែល​បាន​ធ្វើ​បាប​មាន​ទោស​ដល់​ស្លាប់​នោះ ទៅ​ផែ​ធ្វើ​ជា​បន្ទះ សម្រាប់​នឹង​ប៉ាន​ភ្ជាប់​នឹង​អាសនៈ ដ្បិត​គេ​បាន​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ ជា​របស់​បរិសុទ្ធ​ក៏​នឹង​បាន​ជា​ទី​សម្គាល់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

39. នោះ​អេលាសារ​ដ៏​ជា​សង្ឃ​ក៏​រើស​យក​ពាន​លង្ហិន​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​ត្រូវ​ភ្លើង​ឆេះ​នោះ​បាន​ថ្វាយ មក​ផែ​សម្រាប់​នឹង​ប៉ាន​អាសនៈ

40. ទុក​ជា​សេចក្ដី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ដែល​មិន​កើត​ពី​ពូជ​អើរ៉ុន​មក បាន​ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូច​កូរេ ហើយ​និង​ពួក​គេ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។

41. លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា លោក​បាន​សម្លាប់​ពួក​ជន​នៃ​ព្រះ‌យេហូវ៉ា

42. តែ​កាល​ពួក​ជំនុំ​បាន​ប្រជុំ​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ដូច្នេះ នោះ​គេ​ក្រឡេក​មើល​ទៅ​ខាង​ត្រសាល​ជំនុំ ឃើញ​ពពក​មក​គ្រប​លើ​ត្រសាល ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ដែរ

43. ឯ​ម៉ូសេ និង​អើរ៉ុន​ក៏​ទៅ​ឯ​ត្រង់​មុខ​ត្រសាល​ជំនុំ

44. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

45. ចូរ​ឲ្យ​ឯង​ថយ​ចេញ​ពី​ពួក​ជំនុំ​នេះ​ទៅ ដើម្បី​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ចេញ​ជា​១​រំពេច តែ​អ្នក​ទាំង​២​ក៏​ទម្លាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ

46. ហើយ​ម៉ូសេ​ប្រាប់​ដល់​អើរ៉ុន​ថា ចូរ​យក​ពាន​របស់​បង​ទៅ ហើយ​យក​ភ្លើង​ពី​លើ​អាសនៈ​មក​ដាក់ រួច​រោយ​កំញាន នាំ​យក​ទៅ​ឯ​ពួក​ជំនុំ ថ្វាយ​ឲ្យ​ធួន​នឹង​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មាន​សេចក្ដី​ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក មាន​មនុស្ស​កំពុង​តែ​ដួល​ស្លាប់​ហើយ។

47. ដូច្នេះ អើរ៉ុន​ក៏​យក​ពាន​ទៅ​តាម​បង្គាប់​ម៉ូសេ ហើយ​រត់​ទៅ​ឯ​កណ្តាល​ពួក​ជំនុំ នោះ​ឃើញ​មនុស្ស​កំពុង​តែ​ដួល​ស្លាប់​នៅ​ក្នុង​ពួក​គេ​ហើយ រួច​លោក​រោយ​កំញាន​ថ្វាយ​ឲ្យ​ធួន​នឹង​គេ

48. ក៏​ឈរ​នៅ​កណ្តាល​ពួក​មនុស្ស​ស្លាប់ និង​ពួក​មនុស្ស​រស់ ដូច្នេះ ការ​ប្រហារ​ជីវិត​នោះ​ក៏​បាត់​ទៅ

49. រីឯ​ពួក​មនុស្ស​ដែល​ស្លាប់​ដោយ​ការ​ប្រហារ​ជីវិត​នោះ មាន​ចំនួន​១​ម៉ឺន​៤​ពាន់​៧០០​នាក់ ទីទៃ​ពី​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ពី​ដំណើរ​កូរេ

50. រួច​អើរ៉ុន​ក៏​ត្រឡប់​ទៅ​ឯ​ម៉ូសេ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ការ​ប្រហារ​ជីវិត​បាន​ឈប់​ទ្រឹង​នៅ។

About ជនគណនា Chapter 16

Read ជនគណនា Chapter 16 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 16
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 16 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 16?

ជនគណនា Chapter 16 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 16 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 5
  5. ជនគណនា Chapter 10
  6. ជនគណនា Chapter 8
  7. ជនគណនា Chapter 33

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 102
  2. សាំយូអែល ទី ១ Chapter 10
  3. បរិទេវ Chapter 5
  4. សាំយូអែល ទី ១ Chapter 29
  5. សុភាសិត Chapter 29
  6. ពង្សាវតារក្សត្រ ទី ២ Chapter 8
  7. និក្ខមនំ Chapter 3

Related Chapters & Readings

  1. នេហេមា Chapter 7
  2. កូរិនថូសទី ២ Chapter 9
  3. យ៉ូប Chapter 6
  4. លោកុប្បត្តិ Chapter 33
  5. ទំនុកដំកើង Chapter 150
  6. យ៉ូហាន Chapter 6
  7. អេភេសូ Chapter 1
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *