ទំនុកដំកើង Chapter 106

For English

Read ទំនុកដំកើង Chapter 106 Online

Read ទំនុកដំកើង Chapter 106 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 106

ជំពូក 106

1. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជានិច្ច

2. តើ​មាន​អ្នក​ណា​អាច​នឹង​ពណ៌នា​ពី​ការ​ខ្លាំង​ពូកែ​របស់ ព្រះ‌យេហូវ៉ា ឬ​សម្ដែង​ពី​សេចក្ដី​សរសើរ​របស់​ទ្រង់​ទាំង​អស់​បាន

3. មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត គ្រប់​ពេល​គ្រប់​វេលា

4. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ និង​ប្រោស​ទូល‌បង្គំ ដោយ​សេចក្ដី​សប្បុរស ដែល​ទ្រង់​ផ្តល់​ដល់​រាស្ត្រ​ទ្រង់ ឱ​សូម​ប្រោស​ទូល‌បង្គំ ដោយ​សេចក្ដី​សង្រ្គោះ​នៃ​ទ្រង់​ផង

5. ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ឃើញ​សេចក្ដី​ចម្រើន នៃ​ពួក​រើស​តាំង​របស់​ទ្រង់ ឲ្យ​ទូល‌បង្គំ​បាន​រីក‌រាយ ដោយ​សេចក្ដី​អំណ​នៃ​រាស្ត្រ​ទ្រង់ ហើយ​ឲ្យ​បាន​អរ​ព្រឺ‌ព្រួច​ជា​មួយ​នឹង​មរដក​របស់​ទ្រង់។

6. ៙ យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប ដូច​ជា​ពួក​អយ្យកោ​យើង​ខ្ញុំ​ដែរ ក៏​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ធ្វើ​ការ​អាក្រក់​ផង

7. ពួក​អយ្យកោ​យើង​ខ្ញុំ​មិន​បាន​ពិចារណា​យល់ ពី​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ​ទេ ក៏​មិន​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ គេ​បាន​បះ‌បោរ​នៅ​ត្រង់​មាត់​សមុទ្រ​វិញ គឺ​ជា​សមុទ្រ​ក្រហម

8. ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ​ដែរ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះ‌ចេស្តា​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ បាន​ប្រាកដ​ច្បាស់

9. ទ្រង់​បាន​បង្គាប់​ដល់​សមុទ្រ​ក្រហម សមុទ្រ​នោះ​ក៏​រីង​ទៅ យ៉ាង​នោះ ទ្រង់​បាន​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ ដូច​ជា​ដើរ​នៅ​ទី​គោក

10. ទ្រង់​បាន​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ស្អប់​គេ ក៏​លោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ

11. ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​ពួក​តតាំង​នឹង​គេ ឥត​មាន​នៅ​សល់​ដល់​មួយ​ឡើយ

12. នោះ​ទើប​គេ​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់ ហើយ​ច្រៀង​សរសើរ​ដល់​ទ្រង់។

13. ៙ តែ​មិន​យូរ​ប៉ុន្មាន ក៏​ភ្លេច​កិច្ច‌ការ​របស់​ទ្រង់​ទៅ ហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​សេចក្ដី​ដំបូន្មាន​របស់​ទ្រង់​ទេ

14. គឺ​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថាន ក៏​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង​វិញ

15. ទ្រង់​ក៏​ព្រម​ប្រទាន​តាម​សេចក្ដី​សំណូម​របស់​គេ តែ​ទ្រង់​ឲ្យ​មាន​សេចក្ដី​ក្រៀម​ស្ងួត​នៅ​ក្នុង​ចិត្ត​គេ​វិញ

16. គេ​ក៏​មាន​សេចក្ដី​ច្រណែន​នឹង​ម៉ូសេ នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ហើយ​និង​អើរ៉ុន ដែល​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​ដែរ

17. នោះ​ផែនដី​ក៏​ប្រេះ​ហា ស្រូប​យក​ដាថាន​ទៅ ហើយ​គ្រប​លើ​អ័ប៊ីរ៉ាម និង​ពួក​គាត់

18. មាន​ភ្លើង​ឆេះ​ឡើង​ក្នុង​ពួក​គេ អណ្តាត​ភ្លើង​នោះ​ក៏​បញ្ឆេះ​មនុស្ស​អាក្រក់​ទៅ។

19. ៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ត្រង់​ភ្នំ​ហោរែប ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​ចំពោះ​រូប​សិត​នោះ

20. គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ប្តូរ​ព្រះ​ដ៏​ជា​សិរី‌ល្អ​នៃ​គេ ឲ្យ​បាន​ជា​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ​វិញ

21. គេ​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​គេ ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សម្បើម​នៅ​ស្រុក​អេស៊ីព្ទ

22. គឺ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ស្រុក​ហាំ និង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​ត្រង់​សមុទ្រ​ក្រហម

23. ដូច្នេះ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ​បង់ ប៉ុន្តែ ម៉ូសេ ជា​អ្នក​រើស​តាំង​របស់​ទ្រង់ លោក​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ក្នុង​ដំណើរ​រំលង​នោះ ដើម្បី​នឹង​បង្វែរ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ ក្រែង​ទ្រង់​បំផ្លាញ​គេ​មែន។

24. ៙ អើ គេ​បាន​មើល‌ងាយ​ស្រុក​ដ៏​សប្បាយ​នោះ គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់​ទេ

25. គឺ​បាន​រទូ‌រទាំ​នៅ​ក្នុង​ត្រសាល​គេ​វិញ ឥត​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

26. ដូច្នេះ ទ្រង់​ក៏​លើក​ព្រះ‌ហស្ត​ឡើង​ស្បថ​នឹង​គេ​ថា ទ្រង់​នឹង​ឲ្យ​គេ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន

27. ហើយ​ថា នឹង​ឲ្យ​ពូជ‌ពង្ស​គេ​ដួល​នៅ​កណ្តាល អស់​ទាំង​សាសន៍ ព្រម​ទាំង​កម្ចាត់‌កម្ចាយ​គេ ឲ្យ​ទៅ​នៅ​ពេញ‌ពាស​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន។

28. ៙ គេ​ក៏​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌បាល-ពេអរ ហើយ​បាន​បរិភោគ​អស់​ទាំង​គ្រឿង​បូជា ដែល​ថ្វាយ​ដល់​រូប​ព្រះ​ឥត​ជីវិត

29. គឺ​យ៉ាង​នោះ​ដែល​គេ​បាន​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់ ដោយ‌សារ​អំពើ​របស់​គេ ហើយ​មាន​ការ​ប្រហារ​ជីវិត​កើត​ឡើង​នៅ​ក្នុង​ពួក​គេ

30. គ្រា​នោះ ភីនេ‌ហាស​ក៏​ក្រោក​ឡើង​សម្រេច​ទោស​ដល់​គេ រួច​ការ​ប្រហារ​ជីវិត​នោះ​ក៏​អាក់‌ខាន​ទៅ

31. ការ​នោះ​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​ភីនេ‌ហាស ដរាប​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ជា​រៀង‌រាប​ត​ទៅ។

32. ៙ គេ​ក៏​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់ នៅ​ត្រង់​ទឹក​មេរីបា​ទៀត ការ​នោះ​ជា​ហេតុ​នាំ​ឲ្យ​ម៉ូសេ​កើត​មាន​ទោស​ដែរ ដោយ​ព្រោះ​គេ

33. ដ្បិត​គេ​បាន​រំអុក​ដល់​ចិត្ត​លោក ហើយ​បបូរ​មាត់​លោក​បាន​និយាយ​ឥត​បើ​គិត។

34. ៙ គេ​ក៏​មិន​បាន​បំផ្លាញ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដែរ

35. គឺ​គេ​បាន​ទៅ​ប្រព្រឹត្ត​ច្របូក‌ច្របល់​ជា​មួយ ព្រម​ទាំង​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ទាំង​នោះ​វិញ

36. ក៏​គោរព​ប្រតិ‌បត្តិ​ដល់​រូប​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ដែរ ជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ

37. អើ គេ​បាន​ទាំង​បូជា​ថ្វាយ​នូវ​កូន​ប្រុស​កូន​ស្រី​គេ​ដល់ ពួក​អារក្ស​ផង

38. ក៏​កម្ចាយ​ឈាម​ដែល​គ្មាន​ទោស គឺ​ជា​ឈាម​របស់​កូន​ប្រុស​កូន​ស្រី​គេ ដែល​គេ​បូជា​ថ្វាយ​ដល់​អស់​ទាំង​រូប​ព្រះ​នៅ​ស្រុក​កាណាន ដូច្នេះ ស្រុក​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក​ដោយ‌សារ​ឈាម

39. គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មង ដោយ‌សារ​កិរិយា​របស់​គេ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​កំផិត ដោយ​អំពើ​របស់​គេ​ផង។

40. ៙ ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់ ហើយ​ទ្រង់​ក៏​ស្អប់​ខ្ពើម​ពួក​ដែល​ជា​មរដក​របស់​ទ្រង់​វិញ

41. ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ដទៃ ហើយ​ពួក​អ្នក​ដែល​ស្អប់​គេ បាន​គ្រប់‌គ្រង​លើ​គេ​វិញ

42. ពួក​ខ្មាំង​សត្រូវ​បាន​សង្កត់‌សង្កិន ហើយ​គេ​ត្រូវ​ចុះ​ចាញ់​នៅ​ក្រោម​កណ្តាប់​ដៃ​ពួក​សត្រូវ​នោះ

43. ទ្រង់​បាន​ប្រោស​គេ​ឲ្យ​រួច​ជា​ច្រើន​ដង​ច្រើន​គ្រា ប៉ុន្តែ សេចក្ដី​ដំបូន្មាន​របស់​គេ​បាន​ទាស់​ទទឹង​នឹង​ទ្រង់ ហើយ​គេ​ត្រូវ​ធ្លាក់​ទៅ​ជា​ទាប​ថោក​ក្នុង​អំពើ​ទុច្ចរិត​របស់​គេ

44. ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ទត​មើល សេចក្ដី​វេទនា​របស់​គេ ក្នុង​កាល​ដែល​គេ​អំពាវ‌នាវ​រក​ទ្រង់​ដែរ

45. ទ្រង់​ក៏​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់​ចំពោះ​គេ ហើយ​បាន​ប្រែ​គំនិត​ទៅ ដោយ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់

46. ទ្រង់​បណ្តាល​ឲ្យ​ពួក​អ្នក​ដែល​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ ត្រឡប់​ជា​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ​វិញ។

47. ៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្តាល​ពួក​សាសន៍​ដទៃ​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​លើក​តម្កើង​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់ ព្រម​ទាំង​យក​ការ​សរសើរ​ដល់​ទ្រង់ ទុក​ជា​សេចក្ដី​អំណរ​របស់​យើង​ខ្ញុំ​ផង។

48. ៙ សូម​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់‌កល្ប​រៀង​ទៅ​ដល់​អស់‌កល្ប‌ជានិច្ច ត្រូវ​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ​ពោល​ថា អាម៉ែន ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ចុះ។

About ទំនុកដំកើង Chapter 106

Read ទំនុកដំកើង Chapter 106 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 106
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 106 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 106?

ទំនុកដំកើង Chapter 106 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 106 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 52
  5. ទំនុកដំកើង Chapter 71
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 149

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សេផានា Chapter 2
  2. យ៉ូប Chapter 35
  3. ចោទិយកថា Chapter 10
  4. អេសាយ Chapter 51
  5. អេសាយ Chapter 9
  6. យេរេមា Chapter 27
  7. ទំនុកដំកើង Chapter 17

Related Chapters & Readings

  1. យ៉ូហាន Chapter 4
  2. ទំនុកដំកើង Chapter 98
  3. អេសាយ Chapter 54
  4. លោកុប្បត្តិ Chapter 7
  5. យ៉ូស្វេ Chapter 21
  6. នេហេមា Chapter 8
  7. អេសាយ Chapter 21
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *