ជនគណនា Chapter 19

For English

Read ជនគណនា Chapter 19 Online

Read ជនគណនា Chapter 19 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 19

ជំពូក 19

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា

2. នេះ​ជា​បញ្ញត្ត​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ថា ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​គេ​យក​គោ​ក្រមុំ​១ សម្បុរ​ទង់‌ដែង ឥត​មាន​ស្លាក​ស្នាម ឥត​ខ្ចោះ ដែល​មិន​ទាន់​ទឹម​នៅ​ឡើយ

3. នាំ​វា​មក​ប្រគល់​ឲ្យ​អេលាសារ​ដ៏​ជា​សង្ឃ ត្រូវ​ឲ្យ​លោក​នាំ​យក​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល រួច​ត្រូវ​ឲ្យ​គេ​សម្លាប់​គោ​នោះ នៅ​មុខ​លោក

4. ហើយ​អេលាសារ​ដ៏​ជា​សង្ឃ លោក​ត្រូវ​យក​ឈាម​ដោយ​ម្រាម​ដៃ​ទៅ​ប្រោះ​៧​ដង​នៅ​ខាង​មុខ​ត្រសាល​ជំនុំ

5. រួច​ត្រូវ​ឲ្យ​គេ​ដុត​គោ​នោះ​នៅ​មុខ​លោក ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​លាមក​ផង

6. ត្រូវ​ឲ្យ​សង្ឃ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​សំពត់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​បញ្ឆេះ​គោ​នោះ

7. រួច​ត្រូវ​ឲ្យ​សង្ឃ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ក្រោយ​មក ទើប​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ​បាន តែ​នឹង​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

8. ឯ​អ្នក​ដែល​បាន​ដុត​គោ​នោះ ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ

9. នោះ​ត្រូវ​ឲ្យ​ម្នាក់​ដែល​ស្អាត ចេញ​ទៅ​កើប​ផេះ​គោ​នោះ យក​ទៅ​ដាក់​ទុក​នៅ​កន្លែង​ស្អាត ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ផេះ​នោះ​ត្រូវ​ទុក​សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​នឹង​ធ្វើ​ជា​ទឹក​ញែក​ជា​ស្អាត នេះ​គឺ​ជា​តង្វាយ​លោះ​បាប

10. ឯ​អ្នក​ដែល​បាន​កើប​ផេះ​គោ​នោះ ត្រូវ​ឲ្យ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច នេះ​ហើយ​ជា​ច្បាប់​នេះ​អស់​កល្ប‌ជានិច្ច សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​គេ​ដែរ។

11. បើ​អ្នក​ណា​ពាល់​ខ្មោច​របស់​មនុស្ស​ណា​ដែល​ស្លាប់ នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ

12. ត្រូវ​ឲ្យ​អ្នក​នោះ​យក​ទឹក​នេះ​មក​សម្អាត​ខ្លួន​នៅ​ថ្ងៃ​ទី​៣ រួច​ដល់​ថ្ងៃ​ទី​៧ ទើប​នឹង​បាន​ស្អាត តែ​បើ​មិន​បាន​សម្អាត​នៅ​ថ្ងៃ​ទី​៣​ទេ នោះ​ដល់​ថ្ងៃ​ទី​៧​មិន​បាន​រាប់​ជា​ស្អាត​ដែរ

13. ឯ​អ្នក​ណា​ដែល​ពាល់​ខ្មោច​របស់​មនុស្ស​ស្លាប់ ហើយ​មិន​សម្អាត​ខ្លួន​ចេញ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​អ៊ីស្រា‌អែល​ចេញ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត​មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន​ឡើយ អ្នក​នោះ​មិន​ស្អាត​ទេ ដ្បិត​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក​នោះ​នៅ​ជាប់​នឹង​ខ្លួន​នៅ​ឡើយ។

14. បើ​កាល​ណា​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ត្រសាល នោះ​មាន​ច្បាប់​ដូច្នេះ គឺ​អស់​អ្នក​ណា ដែល​ចូល​ទៅ​ក្នុង​ត្រសាល​នោះ និង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​ត្រសាល​នោះ ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ

15. ហើយ​គ្រប់​ទាំង​ឆ្នាំង​ចំហ ដែល​គ្មាន​គ្រប​ចង​ភ្ជាប់ នោះ​ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដែរ

16. ឯ​អ្នក​ណា​ដែល​ពាល់​ដល់​មនុស្ស ដែល​ត្រូវ​គេ​សម្លាប់​នឹង​ដាវ​ចោល​នៅ​វាល ឬ​ខ្មោច​ណា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ

17. ដូច្នេះ ត្រូវ​ឲ្យ​គេ​យក​ផេះ​តង្វាយ​លោះ​បាប ដែល​បាន​ដុត​នោះ​ទៅ​ដាក់​ក្នុង​ផើង រួច​ចាក់​ទឹក​សម្រាប់​ដល់​មនុស្ស​មិន​ស្អាត​នោះ

18. រួច​មនុស្ស​ស្អាត​ម្នាក់​ត្រូវ​យក​មែក​ហ៊ីសុប​ជ្រលក់​ចុះ​ក្នុង​ទឹក​នោះ ទៅ​រលាស់​លើ​ត្រសាល និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន ហើយ​លើ​អស់​មនុស្ស​ដែល​នៅ​ក្នុង​ត្រសាល​នោះ និង​លើ​អ្នក​ដែល​បាន​ពាល់​ឆ្អឹង​ខ្មោច ឬ​មនុស្ស​ដែល​គេ​សម្លាប់ ឬ​ខ្មោច​ណា ឬ​ផ្នូរ​ក្តី

19. ត្រូវ​ឲ្យ​មនុស្ស​ស្អាត​នោះ​ឯង​ប្រោះ​ទៅ​លើ​មនុស្ស​មិន​ស្អាត​នៅ​ថ្ងៃ​ទី​៣ ហើយ​នៅ​ថ្ងៃ​ទី​៧​ទៀត រួច​នៅ​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ញែក​អ្នក​នោះ​ចេញ​ជា​ស្អាត ត្រូវ​ឲ្យ​ខ្លួន​អ្នក​នោះ​បោក​សម្លៀក‌បំពាក់ ហើយ​ងូត​ទឹក​ចេញ រួច​ដល់​ល្ងាច​នឹង​បាន​ស្អាត​វិញ។

20. បើ​មនុស្ស​ណា​ដែល​មិន​ស្អាត មិន​បាន​ញែក​ខ្លួន​ចេញ​ជា​ស្អាត អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​ពួក​ជំនុំ​ចេញ ដ្បិត​បាន​ធ្វើ​បង្អាប់​ដល់​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា​ហើយ អ្នក​នោះ​នៅ​ជា​មិន​ស្អាត​នៅ​ឡើយ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត​មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន

21. នេះ​ត្រូវ​បាន​ជា​បញ្ញត្ត​ច្បាប់​ដល់​គេ​នៅ​អស់​កល្ប‌ជានិច្ច ឯ​អ្នក​ដែល​បាន​ប្រោះ​ទឹក​ដ៏​ញែក​ជា​ស្អាត​នោះ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ ហើយ​អ្នក​ណា​ដែល​គ្រាន់​តែ​ពាល់​ទឹក​នោះ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ

22. ហើយ​គ្រប់​ទាំង​អស់ ដែល​មនុស្ស​មិន​ស្អាត​នឹង​ប៉ះ‌ពាល់ ក៏​ត្រូវ​រាប់​មិន​ស្អាត​ដែរ ឯ​អ្នក​ណា​ដែល​ប៉ះ‌ពាល់​ដល់​របស់​ណា នោះ​ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។

About ជនគណនា Chapter 19

Read ជនគណនា Chapter 19 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 19
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 19 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 19?

ជនគណនា Chapter 19 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 19 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 9
  2. ជនគណនា Chapter 1
  3. ជនគណនា Chapter 31
  4. ជនគណនា Chapter 15
  5. ជនគណនា Chapter 33
  6. ជនគណនា Chapter 32
  7. ជនគណនា Chapter 30

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពង្សាវតារក្សត្រ ទី ១ Chapter 1
  2. ជនគណនា Chapter 29
  3. លោកុប្បត្តិ Chapter 50
  4. អេសាយ Chapter 3
  5. អេសាយ Chapter 42
  6. ទំនុកដំកើង Chapter 62
  7. សាំយូអែល ទី ២ Chapter 19

Related Chapters & Readings

  1. ជនគណនា Chapter 2
  2. ថែស្សាឡូនីច ទី ១ Chapter 3
  3. អេសាយ Chapter 29
  4. ពង្សាវតារក្សត្រ ទី ១ Chapter 6
  5. អេសេគាល Chapter 46
  6. ទំនុកដំកើង Chapter 36
  7. សាំយូអែល ទី ១ Chapter 21
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *