Read យ៉ូស្វេ Chapter 23 Online
Read យ៉ូស្វេ Chapter 23 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូស្វេ and the Holy Bible online.
Choose a Chapter
យ៉ូស្វេ 23
ជំពូក 23
1. លុះពេលក្រោយជាយូរមក កាលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យពួកអ៊ីស្រាអែល មានសេចក្ដីស្រាកស្រាន្តពីខ្មាំងសត្រូវទាំងអស់នៅជុំវិញ ឯយ៉ូស្វេលោកក៏ចាស់ មានវ័យចម្រើនច្រើនណាស់ហើយ
2. នោះលោកហៅពួកអ៊ីស្រាអែលទាំងអស់គ្នា ព្រមទាំងពួកចាស់ទុំ ពួកមេ និងពួកចៅក្រម ហើយពួកនាយករបស់គេមកប្រាប់ថា អញចាស់ហើយ ក៏មានវ័យចម្រើនច្រើនណាស់ផង
3. ឯឯងរាល់គ្នាបានឃើញគ្រប់ទាំងការ ដែលព្រះយេហូវ៉ាជាព្រះនៃឯង បានធ្វើដល់សាសន៍ទាំងប៉ុន្មាននេះ ដោយព្រោះឯងរាល់គ្នាហើយ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលបានច្បាំងជំនួសឯង
4. មើល អញបានចែកអស់ទាំងនគរដែលសល់ទាំងនេះដល់ឯង ទុកជាមរដកដល់ពូជអំបូរឯងទាំងប៉ុន្មាន ចាប់តាំងពីទន្លេយ័រដាន់ និងអស់ទាំងនគរដែលអញបានវាយបំផ្លាញចេញហើយ រហូតដល់សមុទ្រធំដែលនៅទិសខាងលិច
5. ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងច្រានគេពីមុខឯងចេញ ហើយនិងបណ្តេញគេពីចំពោះភ្នែកឯងទៅ នោះឯងរាល់គ្នានឹងចាប់យកស្រុកគេ ដូចជាព្រះយេហូវ៉ាជាព្រះនៃឯងបានសន្យាហើយ
6. ដូច្នេះ ចូរសម្រេចចិត្តនឹងកាន់ ហើយប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេចុះ ដើម្បីកុំឲ្យឯងបែរចេញពីសេចក្ដីទាំងនោះ ទៅខាងស្តាំ ឬខាងឆ្វេងឡើយ
7. ប្រយោជន៍កុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលសល់នៅក្នុងស្រុកឯង ហើយកុំឲ្យឯងដំណាលពីឈ្មោះព្រះរបស់គេ ឬឲ្យអ្នកណាស្បថដោយនូវឈ្មោះព្រះទាំងនោះ ហើយកុំឲ្យឯងរាល់គ្នាគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះគេឡើយ
8. គឺត្រូវឲ្យតោងជាប់នឹងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាវិញ ដូចជាបានធ្វើដរាបដល់សព្វថ្ងៃនេះ
9. ដ្បិតព្រះយេហូវ៉ាបានបណ្តេញសាសន៍ធំ ហើយពូកែពីមុខឯងរាល់គ្នាចេញ ហើយគ្មានអ្នកណាបានអាចនឹងឈរនៅមុខឯងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ
10. ពួកឯងរាល់គ្នាតែ១នាក់បានដេញតាម១ពាន់នាក់ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលច្បាំងជំនួសឯង ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯងហើយ
11. ដូច្នេះ ចូរប្រយ័តខ្លួនឲ្យអស់ពីចិត្ត ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង
12. តែបើសិនជាឯងវិលទៅវិញ ទៅភ្ជាប់ញាតិពន្ធនឹងសំណល់នៃសាសន៍ទាំងនេះ ដែលនៅជាមួយនឹងឯងរាល់គ្នានៅឡើយ ព្រមទាំងយកគ្នាជាប្ដីប្រពន្ធ ក៏ចូលទៅឯគេ ហើយគេមកឯឯងដែរ
13. នោះត្រូវដឹងជាប្រាកដថា ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងមិនបណ្តេញសាសន៍ទាំងនេះពីមុខឯងទៀតទេ គឺគេនឹងនៅជាអង្គប់ ហើយជាអន្ទាក់ដល់ឯងរាល់គ្នា ហើយជារំពាត់នៅចង្កេះ និងជាបន្លានៅក្នុងភ្នែកឯងវិញ ទាល់តែឯងរាល់គ្នាវិនាសបាត់ពីស្រុកល្អនេះទៅ ជាស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមក។
14. មើល នៅថ្ងៃនេះ អញនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ឯនៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានមានព្រះបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសម្រេចគ្រប់ ឥតមានខ្វះណាមួយឡើយ
15. ប៉ុន្តែ ដែលគ្រប់ទាំងសេចក្ដីល្អបានសម្រេចដល់ឯងរាល់គ្នា ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង បានសន្យាយ៉ាងណា នោះទ្រង់នឹងនាំអស់ទាំងសេចក្ដីអាក្រក់មកលើឯងរាល់គ្នាយ៉ាងនោះដែរ ទាល់តែទ្រង់បានបំផ្លាញពួកឯងពីស្រុកល្អនេះ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមកនោះចេញទៅ
16. គឺបើឯងរាល់គ្នារំលងសេចក្ដីសញ្ញាផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បានបង្គាប់មក ហើយទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដទៃ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងកាត់ឡើងទាស់នឹងឯង ហើយឯងរាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកល្អ ដែលទ្រង់បានប្រទានមកឯង។
About យ៉ូស្វេ Chapter 23
Read យ៉ូស្វេ Chapter 23 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូស្វេ
Chapter: 23
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូស្វេ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូស្វេ Chapter 23 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូស្វេ Chapter 23?
យ៉ូស្វេ Chapter 23 is part of the Book of យ៉ូស្វេ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូស្វេ Chapter 23 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យ៉ូស្វេ
- យ៉ូស្វេ Chapter 3
- យ៉ូស្វេ Chapter 10
- យ៉ូស្វេ Chapter 18
- យ៉ូស្វេ Chapter 20
- យ៉ូស្វេ Chapter 15
- យ៉ូស្វេ Chapter 1
- យ៉ូស្វេ Chapter 17