របាក្សត្រ ទី ១ Chapter 26

For English

Read របាក្សត្រ ទី ១ Chapter 26 Online

Read របាក្សត្រ ទី ១ Chapter 26 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ១ 26

ជំពូក 26

1. ឯ​ផ្នែក​របស់​ពួក​ឆ្មាំ​ទ្វារ នោះ​ក្នុង​ពួក​កូរេ​មាន​មសេ‌លេមា ជា​កូន​កូរេ ក្នុង​វង្សា​របស់​អេសាភ

2. ហើយ​មសេ‌លេមា​មាន​កូន គឺ​សាការី ជា​កូន​ច្បង យេឌី‌អែល ជា​ទី​២ សេបាឌា ទី​៣ យ៉ាត‌នាល ទី​៤

3. អេឡាំ ទី​៥ យ៉ូហា‌ណាន ទី​៦ និង​អេលី‌យ៉ូ‌ន៉ាយ ទី​៧

4. ឯ​អូបិឌ-អេដុម​ក៏​មាន​កូន គឺ​សេម៉ាយ៉ា ជា​កូន​ច្បង យ៉ូសា‌បាឌ ជា​ទី​២ យ៉ូអា ទី​៣ សាកើរ ទី​៤ នេថា‌នេល ទី​៥

5. អាំមាល ទី​៦ អ៊ីសាខារ ទី​៧ និង​ពេអ៊ូល‌ថាយ ទី​៨ ដ្បិត​ព្រះ​បាន​ប្រទាន​ពរ​ដល់​លោក

6. ហើយ​សេម៉ាយ៉ា ជា​កូន​លោក ក៏​បាន​កូន​ដែរ អ្នក​ទាំង​នោះ​បាន​ត្រួត‌ត្រា​លើ​វង្ស​របស់​ឪពុក​គេ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន

7. ឯ​កូន​របស់​សេម៉ាយ៉ា គឺ​អូតនី រេផែល អូបិឌ អែល‌សា‌បាឌ និង​បង​ប្អូន​គេ ដែល​ជា​មនុស្ស​ក្លាហាន គឺ​អេលី‌ហ៊ូវ និង​សេម៉ាគា

8. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អូបិឌ-អេដុម​ដែល​ខ្លួន​គេ កូន​ចៅ និង​បង​ប្អូន​គេ សុទ្ធ​តែ​ជា​មនុស្ស​មាន​កម្លាំង​ជំនាញ​ក្នុង​ការ‌ងារ មាន​៦២​នាក់ ដែល​កើត​ពី​អូបិឌ-អេដុម

9. ឯ​មសេ‌លេមា គាត់​មាន​កូន និង​បង​ប្អូន​១៨​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន

10. ហើយ​ហូសា​ក្នុង​វង្ស​ម្រ៉ារី​ក៏​មាន​កូន គឺ​ស៊ីមរី ជា​មេ (ដ្បិត​ទោះ​បើ​គាត់​មិន​មែន​ជា​កូន​ច្បង គង់​តែ​ឪពុក​បាន​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ​ដែរ)

11. ហ៊ីល‌គីយ៉ា ជា​ទី​២ ថេបាល‌យ៉ា ទី​៣ សាការី​ទី​៤ ឯ​កូន​ចៅ និង​បង​ប្អូន​របស់​ហូសា​ទាំង​អស់ មាន​១៣​នាក់។

12. ក្នុង​បណ្តា​អ្នក​ទាំង​នោះ បាន​រើស​យក​អ្នក​ឆ្មាំ​ទ្វារ​សម្រាប់​ជា​វេន​ត​គ្នា ព្រម​ទាំង​ពួក​មេ​ដែល​មាន​ការ‌ងារ ដូច​ជា​បង​ប្អូន​គេ​ដែរ​នោះ​ផង ដើម្បី​នឹង​រក្សា​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

13. គេ​ក៏​ចាប់​ឆ្នោត ទាំង​តូច​ទាំង​ធំ តាម​វង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ត្រូវ​ទ្វារ​នីមួយៗ

14. ឆ្នោត​ដែល​ត្រូវ​ទ្វារ​ទិស​ខាង​កើត នោះ​ត្រូវ​លើ​សេលេមា រួច​មក​គេ​ចាប់​ឆ្នោត​ឲ្យ​សាការី ជា​កូន​គាត់ ដែល​ជា​អ្នក​ជំនួយ​គំនិត​យ៉ាង​ចំណាន ហើយ​ឆ្នោត​គាត់​ត្រូវ​ត្រង់​ទ្វារ​ខាង​ជើង

15. ឯ​ឆ្នោត​របស់​អូបិឌ-អេដុម ត្រូវ​ត្រង់​ទ្វារ​ខាង​ត្បូង ហើយ​ឆ្នោត​របស់​ពួក​កូន​គាត់ ត្រូវ​ខាង​ឃ្លាំង

16. ឆ្នោត​របស់​ស៊ូភីម និង​ហូសា នោះ​ត្រូវ​ត្រង់​ទ្វារ​ខាង​លិច និង​ទ្វារ​សាលេ‌គែត ត្រង់​ថ្នល់​ដែល​ឡើង​ទៅ ឲ្យ​គ្រប់​គ្នា​បាន​ចាំ​យាម​ទល់​មុខ​គ្នា

17. ឯ​ខាង​កើត មាន​ពួក​លេវី​៦​នាក់ ខាង​ជើង​មាន​៤​នាក់​រាល់​តែ​ថ្ងៃ ខាង​ត្បូង​មាន​៤​នាក់​រាល់​តែ​ថ្ងៃ ហើយ​ខាង​ឃ្លាំង​មាន​៤​នាក់

18. ត្រង់​ទ្វារ​ប៉ារបើរ​ខាង​លិច មាន​៤​នាក់​ចាំ​នៅ​ត្រង់​ថ្នល់ ហើយ​២​នាក់​នៅ​ត្រង់​ទ្វារ​ប៉ារបើរ​នោះ

19. នេះ​ហើយ​ជា​វេន​របស់​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​កូរេ និង​ពួក​កូន​ចៅ​ម្រ៉ារី។

20. ហើយ​ក្នុង​ពួក​លេវី មាន​អ័ហ៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ ហើយ​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន

21. ចំណែក​ឯ​កូន​ចៅ​របស់​ឡាអាដាន គឺ​ជា​កូន​ចៅ​នៃ​ពួក​គើសុន ដែល​កើត​ដោយ‌សារ​ឡាអាដាន ជា​ពួក​មេ​លើ​វង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន ដែល​ត្រូវ​ខាង​ឡាអាដាន ជា​ពួក​គើសុន នោះ​មាន​យីអែលី

22. ឯ​កូន​របស់​យីអែលី គឺ​សេថាម និង​យ៉ូអែល ជា​ប្អូន​គេ បាន​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

23. ហើយ​ក្នុង​ពួក​អាំរ៉ាម ពួក​យីតសារ ពួក​ហេប្រុន និង​ពួក​អ៊ូស៊ាល

24. ព្រម​ទាំង​សេបួល ជា​កូន​គើសុន ដែល​ជា​កូន​ម៉ូសេ នោះ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​ទាំង​អស់

25. ឯ​បង​ប្អូន​គាត់​ដែល​កើត​ដោយ‌សារ​អេលា‌ស៊ើរ នោះ​គឺ​រេហាបយ៉ា ដែល​បង្កើត​យេសាយ៉ាៗ​បង្កើត​យ៉ូរ៉ាម យ៉ូរ៉ាម​បង្កើត​សីកគ្រីៗ​បង្កើត​សឡូមិត

26. គឺ​សឡូមិត​នេះ និង​បង​ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន ជា​របស់​ដែល​ស្តេច​ដាវីឌ អស់​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស ពួក​មេ​លើ​ទាហាន​១​ពាន់​នាក់ និង​លើ​១០០​នាក់ ហើយ​ពួក​មេ‌ទ័ព​ធំ​បាន​ថ្វាយ

27. គឺ​ជា​របស់​គេ​ថ្វាយ​ពី​របឹប​ដែល​ចាប់​យក​បាន​ក្នុង​ចម្បាំង សម្រាប់​នឹង​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

28. ហើយ​របស់​ទាំង​ប៉ុន្មាន ដែល​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត សូល ជា​បុត្រ​គីស អ័ប៊ី‌នើរ ជា​កូន​នើរ និង​យ៉ូអាប់ ជា​កូន​សេរូយ៉ា បាន​ថ្វាយ​ដែរ របស់​អ្វី​ដែល​អ្នក​ណា​បាន​ថ្វាយ​ក៏​ដោយ នោះ​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​សឡូមិត និង​បង​ប្អូន​គាត់​ទាំង​អស់។

29. ខាង​ឯ​ពួក​យីតសារ នោះ​កេណានា និង​កូន​ចៅ​គាត់ ជា​អ្នក​សម្រាប់​ការ‌ងារ​ខាង​ក្រៅ ជា​ការ​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល គឺ​ជា​ចៅ‌ក្រម និង​សុភា

30. ក្នុង​ពួក​ហេប្រុន​មាន​ហាសាបយ៉ា និង​បង​ប្អូន​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ចំនួន​១៧០០​នាក់ គេ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ទិស​ខាង​លិច សម្រាប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា និង​សម្រាប់​ការ​ខាង​ស្តេច​ផង

31. ក្នុង​ពួក​ហេប្រុន មាន​យេរីយ៉ា ជា​មេ​លើ​ពួក​ហេប្រុន​នោះ តាម​អស់​ទាំង​ដំណ​នៃ​វង្ស​របស់​ឪពុក​គេ នៅ​ឆ្នាំ​ទី​៤០​ក្នុង​រាជ្យ​ដាវីឌ នោះ​គេ​រក​ពួក​អ្នក​នោះ ក៏​បាន​ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​គេ​នៅ​ក្រុង​យ៉ាស៊ើរ ស្រុក​កាឡាត

32. ឯ​បង​ប្អូន​យេរីយ៉ា ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន នោះ​មាន​ចំនួន​២៧០០​នាក់​ជា​មេ​លើ​វង្ស​ឪពុក​គេ ជា​អ្នក​ដែល​ស្តេច​ដាវីឌ​បាន​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ខាង​ឯ​គ្រប់​ការ​របស់​ព្រះ និង​ការ​របស់​ស្តេច​ទាំង​ប៉ុន្មាន​ផង។

About របាក្សត្រ ទី ១ Chapter 26

Read របាក្សត្រ ទី ១ Chapter 26 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ១
Chapter: 26
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ១ Chapter 26 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ១ Chapter 26?

របាក្សត្រ ទី ១ Chapter 26 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ១ Chapter 26 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. សាស្តា Chapter 1
  4. ហូសេ Chapter 12
  5. ហូសេ Chapter 6
  6. ហូសេ Chapter 4
  7. ហូសេ Chapter 10

Explore More from របាក្សត្រ ទី ១

  1. របាក្សត្រ ទី ១ Chapter 7
  2. របាក្សត្រ ទី ១ Chapter 18
  3. របាក្សត្រ ទី ១ Chapter 8
  4. របាក្សត្រ ទី ១ Chapter 29
  5. របាក្សត្រ ទី ១ Chapter 12
  6. របាក្សត្រ ទី ១ Chapter 13
  7. របាក្សត្រ ទី ១ Chapter 25

Related Chapters & Readings

  1. កូរិនថូសទី ២ Chapter 10
  2. លោកុប្បត្តិ Chapter 50
  3. សាស្តា Chapter 7
  4. បទ ចំរៀង សាឡូម៉ូន Chapter 7
  5. ទំនុកដំកើង Chapter 63
  6. នេហេមា Chapter 4
  7. របាក្សត្រ ទី ២ Chapter 7
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *