Read ម៉ាថាយ Chapter 2 Online
Read ម៉ាថាយ Chapter 2 online from the Holy Bible. This chapter is part of the Book of ម៉ាថាយ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ម៉ាថាយ and the Holy Bible online.
Choose a Chapter
ម៉ាថាយ 2
ជំពូក 2
1. កាលព្រះយេស៊ូវទ្រង់ប្រសូតមក នៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យស្តេចហេរ៉ូឌ នោះមានពួកហោរ ពីទិសខាងកើត មកដល់ក្រុងយេរូសាឡឹម សួរថា
2. តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់។
3. កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានសេចក្ដីវិតក្កព្រួយ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់គ្នាផង
4. កាលបានប្រជុំពួកសង្គ្រាជ និងពួកអាចារ្យនៃបណ្តាជនមកសាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា
5. នោះគេក៏ទូលទ្រង់ថា នៅឯភូមិបេថ្លេហិមក្នុងស្រុកយូដា ព្រោះហោរាបានចែងសេចក្ដីទុកមកដូច្នេះថា
6. «ឯឯងបេថ្លេហិម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយនៅស្រុកយូដាទេ ដ្បិតនឹងមានចៅហ្វាយ១ចេញពីឯងមក ចៅហ្វាយនោះនឹងឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ» ។
7. នោះស្តេចហេរ៉ូឌក៏ហៅពួកហោរនោះមកដោយសម្ងាត់ សាកសួរយ៉ាងម៉ត់ចត់ ពីផ្កាយនោះបានលេចមកពីកាលណា
8. រួចទ្រង់ចាត់គេឲ្យទៅឯបេថ្លេហិម ដោយបង្គាប់ថា ចូរអ្នករាល់គ្នាទៅស៊ើបដំណឹង ពីកូនតូចនោះឲ្យច្បាស់លាស់ កាលណាបានឃើញហើយ នោះត្រូវមកប្រាប់ដល់យើងវិញ ដើម្បីឲ្យយើងបានទៅថ្វាយបង្គំដែរ
9. កាលគេបានទទួលបង្គាប់នៃស្តេចស្រេចហើយ នោះក៏នាំគ្នាចេញទៅ ឯផ្កាយដែលគេបានឃើញពីទិសខាងកើត នោះក៏នាំមុខគេ ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅ ទើបឈប់
10. គេមានសេចក្ដីអំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ
11. ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូចនៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយតង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ
12. រួចវិលទៅស្រុកគេវិញ តាមផ្លូវមួយទៀតទៅ ដោយព្រោះព្រះទ្រង់ពន្យល់សប្តិប្រាប់ មិនឲ្យត្រឡប់ទៅឯហេរ៉ូឌវិញឡើយ។
13. កាលគេចេញទៅបាត់ហើយ នោះទេវតានៃព្រះអម្ចាស់ក៏លេចមក ពន្យល់សប្តិប្រាប់យ៉ូសែបថា ចូរក្រោកឡើង នាំបុត្រតូច និងមាតាទ្រង់ រត់ទៅឯស្រុកអេស៊ីព្ទទៅ ឲ្យនៅស្រុកនោះទាល់តែយើងប្រាប់ ដ្បិតហេរ៉ូឌនឹងរកសម្លាប់បុត្រតូច
14. គាត់ក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច និងមាតាទ្រង់ ចេញទៅនៅស្រុកអេស៊ីព្ទវិញ
15. ក៏នៅស្រុកនោះ ដរាបដល់ហេរ៉ូឌសុគត ដើម្បីឲ្យបានសម្រេចសេចក្ដីដែលព្រះអម្ចាស់ទ្រង់ប្រាប់ ដោយសារហោរាថា «អញបានហៅកូនអញ ចេញពីស្រុកអេស៊ីព្ទមក» ។
16. លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ក៏ចាត់គេឲ្យទៅសម្លាប់អស់ទាំងកូនប្រុសៗនៅបេថ្លេហិម និងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោរយ៉ាងម៉ត់ចត់
17. នោះបានសម្រេចសេចក្ដីទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា
18. «មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមក្សាន្តចិត្តសោះ ដ្បិតកូននាងវិនាសបាត់ហើយ» ។
19. លុះហេរ៉ូឌបានសុគតរួចហើយ នោះទេវតានៃព្រះអម្ចាស់លេចមក ពន្យល់សប្តិប្រាប់យ៉ូសែប នៅស្រុកអេស៊ីព្ទថា
20. ចូរក្រោកឡើង នាំបុត្រតូច និងមាតាទ្រង់ ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់ពួកអ្នកដែលរកសម្លាប់បុត្រតូច បានស្លាប់អស់ហើយ
21. គាត់ក៏ក្រោកឡើង នាំបុត្រតូច និងមាតាទ្រង់ ទៅឯស្រុកអ៊ីស្រាអែលវិញ
22. ប៉ុន្តែ គាត់ឮថា អើខេឡោសបានសោយរាជ្យនៅស្រុកយូដា ជំនួសហេរ៉ូឌ ជាបិតាទ្រង់ នោះគាត់ខ្លាចមិនហ៊ានទៅឯទីនោះទេ ក៏ចេញទៅនៅស្រុកកាលីឡេវិញ តាមដែលព្រះទ្រង់បានពន្យល់សប្តិប្រាប់គាត់
23. រួចគាត់តាំងទីលំនៅ នៅភូមិណាសារ៉ែត ដើម្បីឲ្យបានសម្រេចសេចក្ដីដែលពួកហោរាបានទាយថា «គេនឹងហៅទ្រង់ជាអ្នកស្រុកណាសារ៉ែត»។
About ម៉ាថាយ Chapter 2
Read ម៉ាថាយ Chapter 2 online from the Holy Bible. This chapter is part of the Book of ម៉ាថាយ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ម៉ាថាយ
Chapter: 2
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ម៉ាថាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
- 📱 Hindi Android Bible App
- 📱 Hindi Christian Songs from waytochurch
- 📖 Read on Malayalam Christian Songs – madely
Continue Reading the Bible
Continue reading ម៉ាថាយ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ម៉ាថាយ Chapter 2?
ម៉ាថាយ Chapter 2 is part of the Book of ម៉ាថាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ម៉ាថាយ Chapter 2 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 2
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 10
- ថែស្សាឡូនីច ទី ១ Chapter 1
Explore More from ម៉ាថាយ
- ម៉ាថាយ Chapter 27
- ម៉ាថាយ Chapter 25
- ម៉ាថាយ Chapter 16
- ម៉ាថាយ Chapter 24
- ម៉ាថាយ Chapter 13
- ម៉ាថាយ Chapter 17
- ម៉ាថាយ Chapter 5